ចូលចិត្តទំនើប

10 រូបចម្លាក់ដែលមានទំហំដ៏ធំ បើមិនបានឃើញផ្ទាល់ ច្បាស់ជាមិនជឿ!

ដោយ: ភារុន 7 AM, Monday, 10 Jun, 2019

រូបចម្លាក់ទាំង 10 ខាងក្រោមនេះគឺជារូបចម្លាក់ដែលមានទំហំធំ និងមានរូបរាងគួរឱ្យចាប់អារម្មណ៍បំផុត ហើយត្រូវបានសាងសង់ឡើងនៅតាមតំបន់ នៅក្នុងប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ទំហំនៃរូបចម្លាក់ទាំងអស់នេះ គឺបានធ្វើឱ្យភ្ញៀវទេសចរមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប្រិយមិត្តអ្នកអាន បើអ្នកស្រមៃមើលថា! ខ្លួនបានឈរនៅជិតរូបចម្លាក់ណាមួយនៅក្នុងរូបចម្លាក់ទាំងអស់នេះ នោះគឺអ្នកច្បាស់ជាជឿជាក់ថា រូបចម្លាក់នេះពិតជាមានទំហំធំអស្ចារ្យប៉ុណ្ណានោះ។ ដូច្នេះ តោះ! កុំឱ្យចាំយូរ មកតាមដានរូបថតទាំង 10 សន្លឹកនៃរូបចម្លាក់ទាំងនេះជាមួយនឹងយើង៖
1. រូបចម្លាក់ Marilyn Monroe, ទីក្រុង Palm Springs (រដ្ឋកាលីហ្វរញ៉ា)
រូបចម្លាក់ដ៏ស្រស់ស្អាតនេះ គឺបង្ហាញពីសម្រស់របស់ Marilyn Monroe ដែលហាក់បីដូចជានៅតែស្រស់ស្អាតជារៀងរហូត។ នៅឆ្នាំបន្ទាប់ រូបចម្លាក់នេះក៏ត្រូវបានដាក់បង្ហាញនៅតំបន់ខុសៗគ្នាជាច្រើនដូចជា តំបន់ជុំវិញសហរដ្ឋអាមេរិច និងនៅក្នុងប្រទេសអូស្រ្តាលី…។

2. រូបចម្លាក់ The Bather, ទន្លេ Hamburg (ប្រទេសអាល្លឺម៉ង់)
រូបចម្លាក់ស្រ្តីម្នាក់ដ៏ស្រស់ស្អាត និងធំសម្បើម ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេសអាល្លឺម៉ង់ នឹងត្រូវបានហៅថា «The Bather» ។

3. រូបចម្លាក់តុក្កតា Sculpture, ឆ្នេរ Visakhapatnam (ប្រទេសឥណ្ឌា)
រូបចម្លាក់តុក្កតា Sculpture ប្រហែលជារូបចម្លាក់មួយ ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល ដោយសារតែទំហំដ៏ធំសម្បើម និងរូបរាងដ៏គួរឱ្យស្រឡាញ់នៃរូបចម្លាក់របស់តុក្កតានេះ។

4. រូបចម្លាក់យក្សព្រះពុទ្ធ Leshan, ខេត្ត Sichuan (ប្រទេសចិន)
រូបចម្លាក់នេះ ត្រូវបានគេឆ្លាក់នៅលើថ្ម កាលពី 1200 ឆ្នាំមុនមកម្ល៉េះ។ រហូតមកដល់បច្ចុប្បន្ននេះ រូបចម្លាក់នេះត្រូវបានចាត់ទុកជារូបចម្លាក់ដ៏ធំ និងអស្ចារ្យបំផុត ហើយក៏ត្រូវបានចាត់ចូលអច្ឆរិយវត្ថុបូរាណរបស់ពិភពលោកផងដែរ។

5. រូបចម្លាក់ Mano del Desierto, វាលខ្សាច់ Atacama (ប្រទេសឈីលី)
រូបចម្លាក់បាតដៃស្តាំបញ្ឈរ ដ៏ធំអស្ចារ្យនេះ ត្រូវបានសាងសង់ឡើងនៅលើវាលខ្សាច់ Atacama ។ ហើយរូបចម្លាក់បាតដៃស្តាំមួយផ្សេងទៀត ក៏កំពុងលេចរូបរាងនៅលើឆ្នេរសមុទ្រ ដែលស្ថិតនៅក្នុងប្រទេស Uruguay ផងដែរ។

6. រូបចម្លាក់ The Kelpies, ទីក្រុង Falkirk (ប្រទេសស្កុតឡេន)
រូបចម្លាក់ក្បាលសេះដ៏ធំសម្បើមនេះ ត្រូវបានសាងសង់ឡើង ដោយវិស្វករដ៏ល្បីល្បាញមួយរូប។ ហើយការរចនានេះ គឺជាការនាំមកនូវការរួបរួមគ្នារវាងប្រជាជនរបស់ប្រទេសស្កុតឡេន ចក្រភពអង់គ្លេស និងពិភពលោកទាំងមូលផងដែរ។

7. រូបចម្លាក់ Rodina Mat, ទីក្រុង Kyiv (ប្រទេសអ៊ុយក្រែន)
Rodina Mat គឺជារូបចម្លាក់អ្នកចម្បាំងដ៏ធំបំផុត ដែលឈរយ៉ាងសង្ហា នៅពីមុខអគារដ៏សំខាន់នៃសារមន្ទីរប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ុយក្រែន នៅក្នុងសង្រ្គាមលោកលើកទីពីរ។

8. រូបចម្លាក់ ព្រះគ្រីស្ទត្រដាងដៃទាំងសងខាង, ទីក្រុង Rio De Janeiro (ប្រទេសប្រេស៊ីល)
រូបចម្លាក់ ព្រះគ្រីស្ទត្រដាងដៃទាំងសងខាង ដ៏ធំមហិមារនេះ គឺជាវត្ថុដ៏មានតម្លៃបំផុតប្រចាំប្រទេសប្រេស៊ីល។ រូបចម្លាក់នេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ 1931 ហើយរូបចម្លាក់នេះក៏បានទាក់ទាញភ្នែកនៃប្រជាជន ដែលរស់នៅទីក្រុង Rio De Janeiro ចាប់តាំងពីពេលនោះមក។ ម្យ៉ាងទៀត រូបចម្លាក់នេះ ក៏ត្រូវបានចាត់ចូលជាអច្ឆរិយវត្ថុពិភពលោកទី 7 ថ្មីផងដែរនៅក្នុងឆ្នាំ 2007 ។

9. រូបចម្លាក់ Unity, រដ្ឋ Gujarat (ប្រទេសឥណ្ឌា)
រូបចម្លាក់នេះ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ 2018 ដើម្បីគោរពដល់សកម្មជនរបស់ឥណ្ឌាម្នាក់ ដែលមានឈ្មោះថា «Vallabhbhai Patel» ដែលគាត់គឺជារដ្ឋមន្ត្រីមួយរូបដ៏ល្បីល្បាញនៅក្នុងប្រទេសឥណ្ឌា។ ហើយឥឡូវនេះ រូបចម្លាក់នេះក៏ក្លាយជារូបចម្លាក់ ដែលមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោក។

10. រូបចម្លាក់ ឧត្តមសេនីយ៍ Genghis Khan កំពុងជិះសេះ (ប្រទេសម៉ុងហ្គោលី)
រូបចម្លាក់ ឧត្តមសេនីយ៍ Genghis Khan គឺមានទស្សនីយភាពដ៏ល្បីល្បាញបំផុតរបស់ប្រទេសម៉ុងហ្គោលី។ លើសពីនេះ រូបចម្លាក់នេះ ក៏បានសាងសង់នៅលើវិមាន ដ៏មិនគួរឱ្យជឿ ដោយសារតែវិមាន និងរូបចម្លាក់នេះ ត្រូវបានសាងសង់ឡើងពីដែកអ៊ីណុកចំនួន 250 តោន ដែលធ្វើឱ្យក្លាយទៅជាវិមានដ៏ធំបំផុតមួយនៅលើពិភពលោក៕

ប្រភព: zestradar ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

របៀបសម្អាតផ្ទះបាយប្រើរយះពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ

ដោយ: ភារុន 12 PM, Thursday, 29 Nov, 2018

ជាធម្មតានៅពេលអ្នកត្រូវសម្អាតផ្ទះបាយម្តងៗ គឺអ្នកត្រូវប្រើពេលយ៉ាងហោចណាស់ក៏មួយព្រឹកធំដែរ ទើបសម្អាតរួច។ ប៉ុន្តែប្រសិនបើដឹងពីល្បិចវិធីក្នុងការសម្អាត អ្ន...

មកមើលរូបថត 10សន្លឹក បង្ហាញថាជ្រលងភ្នំធម្មជាតិ ពិតជាអស្ចារ្យជាងអ្វី ដែលគ្រប់គ្នាធ្លាប់បានគិត

ដោយ: ភារុន 9 AM, Monday, 04 Mar, 2019

ធម្មជាតិ គឺពិតជាអស្ចារ្យ ដោយវាតែងតែបំផុសគំនិតរបស់មនុស្សយើង ឱ្យមានទំនោរទៅរកអារម្មណ៍សុខស្រួល នៅពេលដែលស្ថិតនៅកន្លែង ដែលហ៊ុំព័ទ្ធដោយធម្មជាតិ។ ម្យ៉ាងទៀត...

មកស្គាល់! ប្រាសាទ និងសួនច្បារ ដ៏ស្រស់ស្អាតបំផុតទាំង 5 របស់ប្រទេសជប៉ុន

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

ការជ្រើសរើសកំពូលប្រាសាទ និងសួនច្បារដ៏ស្រស់ស្អាតទាំង 5 នៅក្នុងទឹកដីប្រទេសជប៉ុន គឺរឿងមួយដែលមិនងាយស្រួលទេ ពីព្រោះគ្រាន់តែទីក្រុងក្យូតូមួយប៉ុណ្ណោះ មានប...

មកស្គាល់ ប្រទេសទាំង 10 នៅជុំវិញពិភពលោក ដែលមានគ្រោះថ្នាក់បំផុតចំពោះស្រ្តី

ដោយ: ភារុន 9 AM, Thursday, 07 Mar, 2019

តោះក្រឡេកមកមើលរូបភាពរបស់ស្រ្តីនាសម័យកាលសហវត្សរ៍ថ្មី ថាតើពួកគេមានទាំងសម្រស់ស្រស់ស្អាត និងមានភាពជឿជាក់លើខ្លួនឯងកម្រិតណា? ប៉ុន្តែសម្រាប់ចំនួនមនុស្ស 3,...

Tomnerb.Com - YouTube Channel