ចូលចិត្តទំនើប

រូបថតកន្លែងស្អាតៗ ដូចឋានសួគ៌ទាំង 10 ដែលអ្នកមិនជឿថាមាននៅលើផែនដី នៅក្នុងនោះក៏មានខ្មែរយើងមួយផងដែរ!

ដោយ: ភារុន 8 AM, Wednesday, 15 May, 2019

នៅលើភពផែនដីយើងនេះ គឺស្រស់ស្អាត និងពោរពេញដោយភាពអស្ចារ្យ ទាំងកន្លែងដែលគេទើបតែរកឃើញថ្មីៗ និងកន្លែងដែលមានប្រជាប្រិយភាពផ្សេងៗទៀត នៅលើពិភពលោក។ ហើយវាពិតជាពិបាកណាស់ក្នុងការជ្រើសរើស ថាតើយើងគួរទៅលេងកន្លែងណាមុនគេ? ដូច្នេះថ្ងៃនេះ ទំនើប សូមបង្ហាញនូវរូបថតនៃកន្លែងដ៏គួរឱ្យទាក់ទាញ និងចាប់អារម្មណ៍ចំនួន 10 ដែលមាននៅជុំវិញពិភពលោក នៅក្នុងនោះក៏មានរូបថតនៅប្រទេសកម្ពុជាយើងមួយសន្លឹកផងដែរ៖
1. ភូមិ Castle Combe ទីក្រុង Wiltshire ចក្រភពអង់គ្លេស
នៅក្នុងភូមិមានប្រជាជនត្រឹមតែ 350នាក់ប៉ុណ្ណោះ ហើយភូមិនេះក៏ត្រូវបានគេចាត់ទុកថា ជាភូមិដែលស្រស់ស្អាតបំផុតនៅចក្រភពអង់គ្លេស ដែលបានស្វាគមន៍ភ្ញៀវទេសចរ យ៉ាងហោចណាស់មួយសតវត្សរ៍មកហើយដែរ។

2. រមណីយដ្ឋាន កោះម៉ាល់ឌីវ

កោះនេះត្រូវបានហ៊ុំព័ទ្ធ ទៅដោយទេសភាពដ៏ស្រស់ស្អាត និងទឹកសមុទ្រដ៏ថ្លាឈ្វង់មើលឃើញដល់បាត រួមជាមួយនឹងឆ្នេរខ្សាច់ពណ៌សក្បុសដ៏វែងអន្លាយ និងរមណីយដ្ឋាន បឹងហ្គាឡូ ដែលត្រូវបានគេសាងសង់ នៅលើទឹកដ៏ល្អប្រណិត រួមទាំងមានការតុបតែង ប្រកបដោយបរិយាកាសរ៉ូមែនទិច និងមានរបៀបរៀបរយគួរឱ្យចង់គយគន់។

3. ភ្នំថ្មភក់ នៅក្នុងឧទ្យានជាតិ Zion សហរដ្ឋអាមេរិច

សម្រាប់ទស្សនីយភាពដ៏ស្រស់ស្អាតនៅតំបន់ ភ្នំថ្មភក់ នៃឧទ្យានជាតិ Zion គឺបានទាក់ទាញភ្ញៀវទេសចរ ដែលចូលចិត្តការធ្វើដំណើរផ្សងព្រេង នៅកន្លែងកម្រមាន និងអស្ចារ្យៗដូចនេះ នៅលើពិភពលោក។

4. ចម្លាក់ Santo Domingo Savio ទីក្រុង Medellín ប្រទេសកូឡុំប៊ី

អ្នកទាំងអស់គ្នាអាចមើលរូបភាព នៅជាប់នឹងជញ្ជាំងកូនភ្នំមួយ ដែលចម្លាក់ដ៏អស្ចារ្យមួយនេះ នៅពេលមើលឃើញដំបូង ហាក់បីដូចជារូបកូនង៉ែតនៅក្នុងផ្ទៃរបស់ម្តាយអញ្ចឹងដែរ។

5. វិមាន Sir Walter Scott ទីក្រុង Melrose ប្រទេស ស្កុនឡែន

វិមាននេះ គឺជាវិមានប្រវត្តិសាស្រ្តមួយនៅក្នុង តំបន់ព្រំដែនរវាងប្រទេសស្កុនឡែនភាគខាងត្បូង ហើយវិមាននេះជាលំនៅដ្ឋានរបស់លោក Walter Scott ដែលគាត់ជាអ្នកនិពន្ធប្រលោមលោកបែបប្រវត្តិសាស្រ្តដ៏ល្បីល្បាញម្នាក់។

6. ប្រាសាទ តាព្រហ្ម ខេត្ត សៀមរាប ប្រទេសកម្ពុជា
ប្រាសាទ តាព្រហ្ម កសាងឡើងចុងស.វទី12 និងដើមស.វទី13 ដែលមានរចនាបថលំនាំ នឹងប្រាសាទអង្គរវត្តដែរ ហើយប្រាសាទនេះមានឈ្មោះដើមថា « រាជវិហារ»។

7. ប្រាសាទ វត្តរុងឃុន ប្រទេសថៃ
ប្រាសាទនេះ គឺមានរចនាបថ ភាគច្រើនផ្តោតទៅលើព្រះពុទ្ធសាសនាដ៏ល្អប្រពៃបំផុត នៅក្នុងប្រទេសថៃ ហើយវាត្រូវបាន កសាងឡើងក្នុងឆ្នាំ 1997 ។

8. បឹង Ratti Gali ទីក្រុង Kashmir ប្រទេសប៉ាគីស្ថាន
អ្នកមើលរូបថតរបស់បឹង ហើយប្រាកដជាយល់ថា ទេសភាពដ៏ស្រស់ស្អាតរបស់បឹងនេះ ពិតជាមិនមែនជាបឹងធម្មជាតិនោះទេ។ ប៉ុន្តែសម្រាប់ ទំនើប យល់ថាវាគឺជាបឹងដែលពោរពេញ ទៅដោយទេសភាពបែបធម្មជាតិ គ្មានការកែច្នៃអ្វីទាំងអស់។

9. វាលស្រែ តំបន់ ភីងអាន ប្រទេសចិន

វាលស្រែនេះ គឺត្រូវបានសាងសង់ឡើង នៅតាមជំរាលភ្នំនៅក្នុងតំបន់ ភីងអាន ប្រទេសចិន។ ភាគច្រើន អ្នកស្រុកស្រែរស់នៅទីនេះ ជាអ្នកស្រុកភ្នំ ដែលរស់នៅតាមជំរាលភ្នំ ហើយក៏បានធ្វើស្រែតាមជំរាលភ្នំ ដើម្បីចិញ្ចឹមជីវិត។ វាលស្រែ ដែលអ្នកស្រុកបានធ្វើ គឺបង្កើតជាទេសភាពមួយដ៏ស្រស់ស្អាតអស្ចារ្យបំផុត ដែលប្រិយមិត្តទាំងអស់អាចមើលឃើញនៅក្នុងរូបថតនេះបាន។

10. ឧទ្យានជាតិ Glacier ប្រទេស កាណាដា

សូមប្រិយមិត្តទាំងអស់គ្នា ក្រឡេកមើលរូបថតនៃឧទ្យានជាតិ Glacier អ្នកប្រាកដជាបានឃើញទឹកជ្រោះដ៏ស្រស់ស្អាតបំផុតមួយនេះ ជាក់ជាមិនខាន។ ឧទ្យានជាតិ Glacier នេះក៏បានក្លាយជាតំបន់ងទេសចរណ៍ មួយដ៏ពេញនិយមបំផុតរបស់ប្រទសកាណាដា។

ប្រភព: wonderslist ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ទៅលេងប្រទេសសឹង្ហបុរីកុំភ្លេចទៅភ្លក់អាហាររបស់ Michelin Star ទាំង 10 មុខនេះគឺមានតម្លៃតិចជាង 5$ លុយសិង្ហបុរីប៉ុណ្ណោះ

ដោយ: ភារុន 10 AM, Monday, 03 Dec, 2018

ប្រទេសសឹង្ហបុរី អ្នកទាំងអស់ពិតជាដឹងថាជាប្រទេសមួយនេះ អ្នកត្រូវចំណាយប្រាក់ច្រើនបំផុតក្នុងការធ្វើទេសចរណ៍នៅទីនេះ។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងថាវាក៏ជាប...

អាហារតាមផ្លូវដែលមានរសជាតិឆ្ងាញ់ 10 មុខនៅក្នុងប្រទេសកម្ពុជា

ដោយ: ភារុន 8 AM, Saturday, 22 Sep, 2018

វិធីក្នុងការចំណាយលុយតិច និង រហ័សក្នុងការទទួលទានអាហារនោះគឺ អាហារតាមចិញ្ចើមផ្លូវដែលជាជម្រើសនៃការបរិភោគអាហារដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ខាងក្រ...

រឿង 5 យ៉ាងដ៏ល្អបំផុត ដែលអ្នកគួរធ្វើនៅទីក្រុង Nice ប្រទេស បារាំង ចង់ដឹងអត់ ថាមានអ្វីខ្លះ?

ដោយ: ភារុន 8 AM, Friday, 01 Feb, 2019

អ្នកណាក៏ដឹងដែរថា ទីក្រុង Nice របស់ប្រទេសបារាំង គឺជាទីក្រុងមួយ ដ៏រ៉ូមែនទិច ដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅកម្សាន្តនៅទីនេះ។ ថ្ងៃនេះ ទំនើប ក៏នឹងលើកយកកន្...

ថ្ងៃសម្រាកខាងមុខ ទៅលេងកោះរ៉ុង និងកោះរ៉ុងសន្លឹម ដែរទេ?

ដោយ: ស៊ីវងីម 8 AM, Tuesday, 02 Oct, 2018

នៅក្នុងខែតុលាខាងមុខនេះ មានថ្ងៃសម្រាកជាច្រើននឹងចូលមកដល់។ តើលោកអ្នកមានគម្រោងទៅលេងឯណាដែរ? តើធ្លាប់បានទៅលេងកោះរ៉ុង និងកោះរ៉ុងសន្លឹមហើយឬនៅ? ថ្ងៃនេះ ទំនើ...

Tomnerb.Com - YouTube Channel