ចូលចិត្តទំនើប

រឿងចម្លែកៗទាំង 10 នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលធ្វើឱ្យភ្ញាក់ផ្អើល ដល់អ្នកដំណើរលើកទីមួយ

ដោយ: ភារុន 8 AM, Wednesday, 15 May, 2019

ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសមួយដែលមានវប្បធម៌តែមួយគត់ ខុសប្លែកគ្នាពីប្រទេសជាច្រើនទៀត នៅក្នុងតំបន់អាស៊ី។ ហើយក៏បានបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប និងប្រពៃណី បានយ៉ាងល្អប្រសើរផងដែរ។ ការធ្វើដំណើរទៅកាន់ប្រទេស ដ៏អស្ចារ្យនេះ ប្រសិនបើអ្នកគឺជាភ្ញៀវទេសចរលើកទីមួយ និងមិនមានបទពិសោធន៍ អ្នកច្បាស់ជាមានភាពភ្ញាក់ផ្អើលខ្លាំងអំពីច្បាប់ និងបំរាមមួយចំនួន ដែលអ្នកមិនធ្លាប់ដឹងពីមុនមក។ ខាងក្រោមនេះជារឿងចម្លែកចំនួន 10 ដែលមាននៅប្រទេសកូរ៉េខាងត្បូង ហើយអ្នកគួរតែប្រយ័ត្ន កុំឱ្យធ្វើខុស ព្រោះថាវាអាចធ្វើឱ្យមានផលប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នក៖
1. កុំលេងជាមួយចង្កឹះ
មានបំរាមជាច្រើន ដែលទាក់ទងទៅនឹងការប្រើប្រាស់ចង្កឹះ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ឧទាហរណ៍៖ ប្រសិនបើអ្នកញាត់អាហារដោយប្រើចង្កឹះ អ្នកទទួលភ្ញៀវ ឬអ្នកចម្អិនម្ហូប និងមានអារម្មណ៍ថាអ្នកកំពុងប្រមាថពួកគេ ឬក៏ខណៈពេលញុំាបាយដោយប្រើចង្កឹះ ហើយអ្នកយកចង្កឹះដាក់បញ្ឈរនៅក្នុងបាយ ការធ្វើបែបនេះគឺជាប់ទាក់ទងទៅនឹងការស្លាប់។

2. កុំបង្ហាញស្នាមសាក់

នៅក្នុងប្រទេសកូរ៉េខាងត្បូង មានអាកប្បកិរិយាពិសេសមួយគឺ មិនចូលចិត្តបង្ហាញស្នាមសាក់ឱ្យអ្នកដទៃបានឃើញ។ អ្នកធ្វើការងារ ជាអ្នកចាក់សាក់ គឺត្រូវតែទទួលការហ្វឹកហាត់ពីគ្រូពេទ្រជំនាញយ៉ាងតឹងរឹង។ ការបង្ហាញស្នាមសាក់នៅទី សាធារណៈ អ្នកនឹងមិនទទួលបានការរាក់ទាក់ពីជនជាតិកូរ៉េខាងត្បូង និងមិនត្រូវបានជ្រើសរើសសម្រាប់បម្រើការងារ ផ្សេងៗនៅក្នុងប្រទេសកូរ៉េខាងត្បូងឡើយ។

3. កុំពាក់អាវ កវាល និងជ្រៅ

ការពាក់អាវ ដែលមានកវាល និងជ្រៅ គឺត្រូវបានចាត់ទុកថា បើកចំហរ និងសិចស៊ីហួសហេតុពេក ក្នុងចំណោមនារីជនជាតិកូរ៉េខាងត្បូងទាំងអស់។ ប៉ុន្តែមានស្ថានភាពមួយផ្ទុយស្រឡះនោះគឺ អ្នកអាចស្លៀកសំពត់ខ្លីបាន។

4. កុំឱ្យលុយធីប សម្រាប់បុគ្គលិកបម្រើការនៅហាងកាហ្វេ

ប្រសិនបើអ្នកឱ្យលុយធីបទៅកាន់អ្នករត់តុ នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានចាត់ទុកថាអ្នកកំពុងប្រមាថពួកគេ។ មិនថាតែបុគ្គលិកនៅក្នុងហាងកាហ្វេ ភោជនីយដ្ឋាន សូម្បីអ្នកបម្រើការងារនៅសណ្ឋាគារ ឬនៅកន្លែងផ្សេងៗទៀត គឺពួកគេសុទ្ធតែទទួលបានប្រាក់ខែល្អបំផុតហើយ ដូច្នេះប្រសិនបើអ្នកធ្វើបែបនេះ អាចនឹងធ្វើឱ្យពួកគេមិនសប្បាយចិត្តនឹងបម្រើអ្នក។

5. កុំបន្សល់ទុកអាហារនៅក្នុងចាន

ជនជាតិកូរ៉េខាងត្បូង មានការគោរពពិសេសចំពោះអាហារសម្រាប់បរិភោគ ដោយសារសម័យសង្រ្គាមជាមួយកូរ៉េខាងជើង និងជប៉ុន បានធ្វើឱ្យពួកគេមានអាកប្បកិរិយាមួយគឺការមិនខ្ជះខ្ជាយអាហារបរិភោគ។ ដូច្នេះប្រសិនបើទៅលេងផ្ទះជនជាតិ កូរ៉េខាងត្បូង នៅពេលពួកគេដាក់អាហារសម្រន់ អ្នកត្រូវតែបរិភោគឱ្យអស់ កុំទុកឱ្យសល់នៅក្នុងចាន នេះជាការផ្តល់កិត្តិយសឱ្យម្ចាស់ផ្ទះ។ សូម្បីនៅភោជនីយដ្ឋាន ឬតូបលក់អាហារ ប្រសិនបើទុកអាហារឱ្យសល់ក្នុងចាននោះ អ្នកប្រហែលជាអាចត្រូវគេស្តីបន្ទោសឱ្យផងដែរ។

6. កុំសម្លឹងមើលអ្នករស់នៅក្នុងតំបន់

ជនជាតិកូរ៉េយល់ថាការសម្លឹងមើលមកកាន់ពួកគេ គឺជាការឈ្លានពានរំខាន ដល់ភាពជាឯកជនរបស់ពួកគេ។ លើសពីនេះកុំថតរូបគេដោយមិនបានស្នើរសុំ ឬថតរូបនៅកន្លែងដែលគេមិនអនុញ្ញាត។ អ្នកច្បាស់ជាអាចត្រូវបានគេផាកពិន័យ នឹងត្រូវបង់ប្រាក់ពិន័យជាច្រើន នៅពេលអ្នកមិនបានស្នើរសុំគេជាមុន។

7. កុំចូលរួមនៅក្នុងជម្លោះ ជាពិសេសជាមួយមនុស្សមានវ័យចាស់ជាង

នៅប្រទេសកូរ៉េខាងត្បូង ការបែងចែកឋានានុក្រមនៃអាយុ គឺបានច្បាស់លាស់ណាស់។ កូនក្មេងត្រូវស្តាប់បង្គាប់មនុស្ស ចាស់។ ទោះបីជាអ្នកពេញវ័យក៏ដោយ ក៏អ្នកមិនត្រូវបង្កជម្លោះជាមួយមនុស្សដែលមានវ័យចាស់ជាងអ្នកដែរ។

8. សូមកុំយល់ច្រឡំជាមួយនឹង ប្រធានបទ «បង្គន់»

មិនមានប្រទេសណា ដែលបានលើកប្រធានបទ «បង្គន់» មកពិភាក្សាយ៉ាងទូលំទូលាយ ដូចជានៅប្រទេសកូរ៉េខាងត្បូង ឡើយ។ ប្រជាជនកូរ៉េខាងត្បូង អាចនិយាយពិភាក្សាគ្នាដោយសេរីអំពី រឿងការចូលបង្គន់របស់ខ្លួន ជាមួយនឹងអ្នកដទៃបាន ឧទាហរណ៍៖ មិត្តស្រីអាចប្រាប់ទៅមិត្តប្រុសរបស់គេថា ខ្លួនកំពុងឈឺពោះរាគ។ ដូចគ្នាដែរ ទោះបីជាកំពុងបរិភោគអាហារក៏ដោយ ក៏ពួកគេអាចលើកយកប្រធានបទ«បង្គន់» មកនិយាយគ្នា ដូចជារឿងធម្មតាដែរនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ម្យ៉ាងទៀត នៅទីក្រុងសេអ៊ូល ក៏មានបង្កើតឧទ្យានដែលឧទ្ទិសដល់ «បង្គន់» ផងដែរ។

9. កុំប៉ះពាល់មនុស្ស ដែលកំពុងគេងនៅតាមចិញ្ចើមផ្លូវ

ប្រជាជនកូរ៉េខាងត្បូង ធ្វើការពេញមួយថ្ងៃយ៉ាងលំបាក ដូច្នេះនៅពេលល្ងាចពួកគេមានការជួបជុំមិត្តភក្តិ ផឹកស្រាស្រវឹងជារឿងធម្មតា ប៉ុន្តែមិនមែនរាល់ថ្ងៃនោះទេ។ ដូច្នេះអ្នកដែលស្រវឹងខ្លាំង គឺពួកគេមិនអាចទៅផ្ទះដោយខ្លួនឯងទេ ពួកគេនឹងគេងនៅចិញ្ចើមផ្លូវ ប្រសិនបើបានឃើញសូមកុំព្យាយាមដាស់ពួកគេ និងនាំពួកគេទៅផ្ទះឱ្យសោះ ព្រោះអ្នកអាចត្រូវបានគេយល់ច្រឡំ ដូច្នេះអ្នកមិនចាំបាច់បារម្ភពួកគេឡើយ ព្រោះមានប៉ូលីសអាចនាំពួកគេទៅផ្ទះបានដោយសុវត្តិភាពហើយ។

10. កុំជក់បារី នៅគ្រប់ទីកន្លែងដែលចង់ជក់

អ្នកអាចជក់បារីបាននៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមិនមែននៅគ្រប់ទីកន្លែងនោះទេ ត្រឹមតែនៅតំបន់មួយចំនួនប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យជក់បារីបាន ដូច្នេះអ្នកត្រូវពិនិត្យមើលស្លាកសញ្ញាឱ្យបានច្បាស់លាស់ មុននឹងអ្នកយកបារីមកជក់ ។

ប្រភព: brightside ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ទិសដៅទេសចរណ៍ដ៏ល្អបំផុតទាំង 10 នៅប្រទេសកម្ពុជា

ដោយ: ភារុន 9 AM, Saturday, 13 Oct, 2018

ទោះបីប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏តូចក៏ដោយ ក៏នៅទីនេះមានអ្វីៗគ្រប់យ៉ាងទាំងអស់ ជាពិសេសគឺទេសភាពធម្មជាតិដ៏អស្ចារ្យ និង ស្រស់ត្រកាលដែលបានមកពីឆ្នេរសមុទ្រ ...

សក្តានុពល វិស័យទេសចរណ៍ នៃខេត្តកោះកុង

ដោយ: ដាលីស 6 PM, Tuesday, 16 Jun, 2015

កោះកុង​ ជា​ខេត្ត​មួយស្ថិត​ នៅ​តំបន់ឆ្នេរ​ប៉ែក​និរតី​ នៃប្រទេស​កម្ពុជា ​មានចម្ងាយប្រមាណ 290គីឡូម៉ែត្រពី​រាជធានី​ភ្នំពេញ ភ្ជាប់​ដោយ​ផ្លូវជាតិ​លេខ4 និ...

ដំណើរកំសាន្ត សម្រាប់អ្នកចង់រៀនអ្វីថ្មីៗ

ដោយ: ដួងច័ន្ទ 11 AM, Monday, 30 Oct, 2017

  ប្រាកដណាស់ថា ការអង្គុយលំហែលើឆ្នេរខ្សាច់ ហើយក្រេបរសជាតិស្រាក្រឡុក ជាឱកាសដ៏រីករាយមួយ។ ប៉ុន្តែបើសិនជាអ្នកមានពេលលំហែច្រើន អ្នកគួរធ្វើការកំសាន្តបែបថ្ម...

ទីកន្លែងទាំង 9 សក្តិសមសម្រាប់ការអានសៀវភៅ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 Aug, 2018

វិស្សមកាលគឺជាពេលវេលាដ៏ពិសេសសម្រាប់សម្រាកលំហែ មិនថាវាជាការដើរកំសាន្តទៅទីជិត ឬទីឆ្ងាយ។ ការអានសៀវភៅជួយបន្ថែមរសជាតិ ដ៏ពិសេសសម្រាប់ពេលវិស្សមកាល។ នៅក្នុង...

Tomnerb.Com - YouTube Channel