ចូលចិត្តទំនើប

តោះ! មកស្គាល់ ថ្នាក់រៀន យូហ្គា (Yoga) ចម្លែកបំផុត នៅជុំវិញពិភពលោក

ដោយ: ភារុន 8 AM, Friday, 19 Apr, 2019

នាពេលសព្វថ្ងៃនេះ ដោយសារតែការកើនឡើងនៃប្រជាប្រិយភាពនៃការហាត់ យូហ្គា ទើបធ្វើឱ្យមានការលេចឡើងនូវប្រភេទ យូហ្គា ជាច្រើនប្រភេទក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។ ថ្ងៃនេះ ទំនើប ចង់បង្ហាញប្រិយមិត្តអ្នកអានទាំងអស់ ឱ្យមកស្គាល់នូវថ្នាក់រៀន យូហ្គា ចម្លែកបំផុត នៅជុំវិញពិភពលោក។ តោះ! មកតាមដានជាមួយនឹងយើង៖
1. Goat Yoga ប្រភពដើម រដ្ឋ Oregon
Goat Yoga ត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ប្រភេទនៃការហាត់ យូហ្គា នេះ គឺជាលំហាត់ប្រាណបែបថ្មី ដែលមានប្រភពដើមមកពីរដ្ឋ Oregon ។ អ្នកបង្កើតថ្នាក់រៀន យូហ្គា នេះគឺជឿជាក់យ៉ាងរឹងមាំថា សត្វពពែ នឹងអាចជួយធ្វើឱ្យអារម្មណ៍របស់មនុស្សល្អ ខណៈពេលកំពុងហាត់ យូហ្គា ដូច្នេះអ្នកចូលរួមមិនត្រឹមតែទទួលបានការពង្រឹងផ្នែកសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ក៏អាចសម្រាកកាយបានល្អផងដែរ។

2. Paddleboard Yoga ប្រភពដើម រដ្ឋហាវៃ

ថ្នាក់រៀននេះ ត្រូវបានធ្វើឡើងនៅកន្លែងស្ងប់ស្ងាត់នៅលើទឹក ដែលអ្នកចូលរួម នឹងត្រូវឈរ ឬ អង្គុយនៅលើក្តារ Paddle ដើម្បីធ្វើការហាត់ យូហ្គា នៅលើទឹក ដែលធ្វើឱ្យថ្នាក់រៀនយូហ្គានេះ គឺផ្តោតសំខាន់ ទៅលើការហ្វឹកហាត់ តុល្យភាពនៃ រាងកាយរបស់មនុស្ស។

3. Laughter Yoga ប្រភពដើម ប្រទេសឥណ្ឌា

ថ្នាក់រៀន យូហ្គា នេះត្រូវបានបង្កើតឡើងដោយ Dr. Madan Kataria ហើយវាគឺជាប្រភេទនៃការអនុវត្ត ដែលអ្នកចូលរួមហាត់ទាំងអស់នាំគ្នាសើចខ្លាំងៗ។ ថ្វីត្បិតតែថ្នាក់រៀនយូហ្គានេះចម្លែកបន្តិច ប៉ុន្តែវាមានប្រយោជន៍ជួយ កាត់បន្ថយហានីភ័យនៃជម្ងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។

4. Beer Yoga ប្រភពដើម ប្រទេសអាល្លឺម៉ង់

ថ្នាក់រៀននេះ ស្តាប់ទៅដូចជាផឹកស្រាបៀរបណ្តើរ ហាត់យូហ្គាបណ្តើរ។ Beer Yoga មានប្រភពដើមនៅក្នុងប្រទេស អាល្លឺម៉ង់។ បន្ទាប់ពីទទួលបានប្រជាប្រិយភាពនៅទីនេះ ហើយវាក៏បានចាប់ផ្តើមមានប្រជាប្រិយភាពនៅក្នុងប្រទេសអូស្រ្តាលីផងដែរ។

5. Tantrum Yoga ប្រភពដើម រដ្ឋកាលីហ្វញ៉ា

យូហ្គាប្រភេទថ្មីនេះ ត្រូវបានបង្កើតឡើងដោយស្រ្តីម្នាក់ ដែលរស់នៅ LA ។ ថ្នាក់រៀនយូហ្គានេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួម បានស្រែកពេញទំហឹងនៅកន្លែងដ៏សុវត្ថិភាព ដែលជួយឱ្យអ្នកចូលរួមទាំងអស់អាចដកដង្ហើមបានស្រួល ខណៈពេលកំពុងស្រែកខ្លាំង ហើយវាក៏ស្រដៀងនឹងកូនក្មេងតូចៗស្រែកពេលខឹង ដូច្នេះអ្នកនឹងអាចបន្ធូរបន្ថយអារម្មណ៍តានតឹងរបស់អ្នកបានច្រើន។

6. Blindfold Yoga ប្រភពដើម ទីក្រុងញូវយ៉ក

យូហ្គាប្រភេទថ្មីនេះ គឺជាយូហ្គា ដែលអ្នកចូលរួមទាំងអស់គ្នាត្រូវបិទភ្នែក និងហាត់យូហ្គា។ យូហ្គានេះមានប្រជាប្រិយភាពខ្លាំងនៅក្នុងទីក្រុងញូវយ៉ក។ ដោយសារតែការហាត់យូហ្គាប្រភេទនេះ គឺធ្វើឱ្យអ្នកចូលរួម អាចដឹងពីអារម្មណ៍របស់ខ្លួនឯងកាន់តែច្បាស់ជាងមុន ពីព្រោះខណៈពេលពួកគេបិទភ្នែក និងនិយាយពីខ្លួនឯង ពួកគេក៏នឹងមិនមានភាពខ្មាសអៀនអ្វីទាល់តែសោះ ព្រោះថាពួកគេមើលមិនឃើញអ្វីៗនៅពីមុខគេទាំងអស់ឡើយ។

7. Karaoke Yoga ប្រភពដើម រដ្ឋកាលីហ្វញ៉ា

ថ្នាក់រៀនយូហ្គានេះ នឹងផ្តល់ភាពសប្បាយរីករាយខ្លាំងដល់អ្នកចូលរួម ដែលជួយបន្ធូរបន្ថយអារម្មណ៍តានតឹង និងការថប់បារម្ភ របស់ពួកគេតាមរយៈការច្រៀង និងរាំ នៅខណៈពេលហាត់យូហ្គានេះ។

8. Metal Yoga ប្រភពដើម ទីក្រុងញូវយ៉ក

ថ្នាក់រៀនយូហ្គានេះ ស្រដៀងនឹងថ្នាក់រៀនយូហ្គាខារ៉ាអូខេដែរ ប៉ុន្តែខុសត្រង់ថា អ្នកចូលរួមអាចច្រៀងបទចម្រៀង Pop សំណព្វចិត្តរបស់ពួកគេបាន។

9. Boxing Yoga ប្រភពដើម ចក្រភពអង់គ្លេស

ថ្នាក់រៀនយូហ្គានេះ ស្រដៀងនឹងថ្នាក់រៀនប្រដាល់បែបប្រពៃណីដែរ គឺភាគច្រើនអ្នកបានមកចូលរួមហាត់ យូហ្គានេះ តែងនិយាយថា វាធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេមានថាមពលខ្លាំង ទាំងរាងកាយ និងបញ្ញាសា្មរតី។

10. Dog Yoga ប្រភពដើម ទីក្រុងញូវយ៉ក

ថ្នាក់រៀនយូហ្គានេះ គឺគ្រាន់តែអ្នកចូលរួម ហាត់យូហ្គា ជាមួយនឹងសត្វឆ្កែរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែការហាត់ប្រាណជាមួយនឹងចិញ្ចឹមរបស់ខ្លួនឯង គឺពិតជាធ្វើឱ្យពួកគេមានអារម្មណ៍សប្បាយរីករាយ និងហាត់ប្រាណដោយមិនមានអារម្មណ៍នឿយហត់អ្វីទាំងអស់។

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ការច្នៃម៉ូដអគារ យកគំរូតាមចង្កៀងគោម ចិនបូរាណ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Nov, 2017

អគារការិយាល័យចំនួនបី មានកម្ពស់ខ្ពស់ជាងគេ ដែលក្រុមហ៊ុន Skidmore Owing & Merrill (SOM) បានបញ្ចប់ការសាងសង់ នៅក្នុងទីក្រុងប៉េកាំង មានរចនាជាម៉ូដគ្រោ...

តោះ! មកស្គាល់ ផ្កាកុលាបដ៏ស្រស់ស្អាតបំផុតទាំង 10 មកពីជុំវិញពិភពលោក

ដោយ: ភារុន 9 AM, Sunday, 31 Mar, 2019

ផ្កាកុលាប គឺជាផ្កាដ៏ពេញនិយមបំផុតនៅជុំវិញពិភពលោក។ លើសពីនេះផ្កាកុលាប ត្រូវបានគេចាត់ទុកថាជានិមិត្តរូប នៃ សេចក្តីស្រឡាញ់ និងសុភមង្គល។ សព្វថ្ងៃនេះ មនុស្...

ទីក្រុងនៅលើចំណោតថ្ម ដ៏ស្រស់ស្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 06 Jan, 2018

សំណង់ស្ថាបត្យកម្មអស្ចារ្យជាច្រើន នៅក្នុងពិភពលោក មិនត្រឹមតែជាសំណង់អគារស្អាតៗ ប៉ុន្តែមាន ទាំងសំណង់អគារដែលសាងសង់ឡើង នៅលើទីតាំងខុសគ្នាដ៏អស្ចារ្យ។ ថ្ងៃន...

ការណែនាំ ដើម្បីទប់ស្កាត់បញ្ហាបំលាស់ប្តូរ ល្វែងម៉ោងពេលធ្វើដំណើរ

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 07 Jun, 2017

មានយន្តហោះ មានការធ្វើដំណើរ។ មានការធ្វើដំណើរ នឹងអាចកើតមានបញ្ហាបំលាស់ប្តូរលែ្វងម៉ោង ឬភាសាអង់គ្លេសហៅថា Jet Lag។ បើអ្នកធ្លាប់ជួបប្រទះនឹងបញ្ហានេះ អ្នកអា...

Tomnerb.Com - YouTube Channel