ចូលចិត្តទំនើប

តោះ! មកស្គាល់ ពីធីបុណ្យដ៏ចម្លែកបំផុតទាំង 10 នៅជុំវិញពិភពលោក

ដោយ: ភារុន 8 AM, Wednesday, 08 May, 2019

ព្រឹត្តិការណ៍ដ៏អស្ចារ្យអាចត្រូវបានប្រារព្ធធ្វើឡើង និងរកឃើញនៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក។ ដូចគ្នានេះផងដែរ ពិធីបុណ្យសាសនា ដែលបានកប់យ៉ាងជ្រៅនៅក្នុងចិត្តរបស់ប្រជាជននៅតាមប្រទេសនីមួយៗ ដែលទាក់ទិននឹងវប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រ បានបន្តពីមួយជំនាន់ទៅមួយជំនាន់ នោះនឹងក្លាយជាផ្នត់គំនិត និងបទពិសោធន៍របស់មនុស្សជាតិទាំងមូល។ ខាងក្រោមនេះគឺជា ពិធីបុណ្យដ៏ចម្លែក ហើយក៏ជាទំនៀមទម្លាប់ផ្សេងៗ ដែលប្រទេសមួយចំនួន និយមធ្វើដើម្បីកំសាន្តផង និងជាប្រពៃណីរបស់ពួកគេផងដែរ។
1. ពិធីបុណ្យ Up-Helly Aa ស្រុក Ninian ប្រទេសស្កុនឡែន (ខែមករា)
នេះជាពិធីបុណ្យភ្លើងដ៏ធំបំផុតរបស់ទ្វីបអឺរ៉ុប។ នៅក្នុងពិធីបុណ្យភ្លើងដ៏ពិសេសនេះអ្នកស្រុក Ninian បានស្លៀកពាក់បែប Isle Vikings ហើយប្រមូលផ្តុំគ្នាមកដុតភ្លើងដ៏ធំសម្បើម។ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលបានដឹង និងស្គាល់អំពីពិធីបុណ្យនេះ។

2. ពិធីបុណ្យ ប្រកួតគប់ផ្លែក្រូច ទីក្រុង Ivrea ប្រទេសអ៊ីតាលី (ខែកុម្ភះ)

នៅឆ្នាំ 1194 ប្រជាជននៅទីក្រុងនេះបានក្រោកឈរប្រឆាំងនឹងព្រះមហាក្សត្រ និងជាការចងចាំភាពក្លាហានរបស់បុព្វបុរស ដែលជាកសិកររបស់ពួកគេ។ ដូច្នេះពួកគេក៏ប្រារព្ធពិធីបុណ្យប្រកួតគប់ផ្លែក្រូចនេះឡើងមកជារៀងរាល់ឆ្នាំ ដើម្បីគោរពនូវភាពក្លាហាននៃបុព្វបុរសរបស់ពួកគេតរៀងមក។

3. ពិធីបុណ្យ ប្រកួត Hair Freezing ទីក្រុង Yukon ប្រទេសកាណាដា (ខែមិនា)

វាអាចជារឿងដ៏ពិបាកក្នុងការនិយាយ អំពីភាពទាក់ទាញនៃពិធីបុណ្យដ៏ចម្លែកនេះ។ នៅពេលអ្នកបានចូលរួមក្នុងពិធីបុណ្យនេះតើអ្នកពិតជាមានភ្ញាក់ផ្អើលខ្លាំង ពីព្រោះអ្នកត្រូវត្រាំនៅក្នុងទឹកកកដ៏សែនត្រជាក់បំផុត រហូតដល់សក់របស់អ្នកកកក ហើយខណៈពេលនោះតើអ្នកនឹងមានអារម្មណ៍យ៉ាងណា?

4. ពិធីបុណ្យ Kanamara Matsuri ប្រទេសជប៉ុន (ខែមេសា)

ត្រី Phallus (មានរូបរាងដូចលិង្គ) ជាប្រធានបទដ៏សំខាន់នៃព្រឹត្តិការណ៍ពិធីបុណ្យនេះ ដែលត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគំនូរស្ករ ឬក៏ បន្លែ ផ្លែឈើគឺត្រូវបានឆ្លាក់ទៅជារូបភាពនៃត្រីនេះផងដែរ។ លើសពីនេះពិធីបុណ្យ Kanayama មានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមស្រ្តីរកស៊ីផ្លូវភេទ ដែលពួកគេចង់អធិស្ឋានសុំការការពារពីការឆ្លងជំងឺកាមរោគ។ ពិធីបុណ្យនេះបានចាប់ផ្តើមប្រារព្ធឡើងនៅឆ្នាំ 1969 ហើយសព្វថ្ងៃនេះពិធីបុណ្យនេះ ក៏បានក្លាយទៅជាពិធីបុណ្យមួយ ដែលទាក់ទាញអ្នកទេសចរច្រើនបំផុតមកពីគ្រប់ទិសទី និងត្រូវបានគេរៃអង្គាសប្រាក់ សម្រាប់ឧបត្ថម្ភដល់ការស្រាវជ្រាវរកមេរោគអេដស៍។

5. ពិធីបុណ្យ Cheese-Rolling របស់អ្នកស្រុក Cooper ចក្រភពអង់គ្លេស (ខែឧសភា)

ពិធីបុណ្យនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបានប្រារព្ធឡើងនៅថ្ងៃឈប់សម្រាកនានិទាឃរដូវរបស់អ្នកស្រុក Cooper ដែលមានទីតាំងនៅជិតទីក្រុង Gloucester ប្រទេសអង់គ្លេស។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងជាប្រពៃណីសម្រាប់តែប្រជាជន ដែលរស់នៅក្នុងភូមិ Brockworth, និង Gloucestershire ប៉ុន្តែពេលនេះប្រជាជនមកពីទូទាំងពិភពលោកក៏អាច មកចូលរួមលេងកម្សាន្តនៅក្នុងពិធីបុណ្យនេះផងដែរ ។

6. ពិធីបុណ្យ Batalla Del Vino Haro ប្រទេសអេស្ប៉ាញ (ខែមិថុនា)
ពិធីបុណ្យមួយនេះបកប្រែជាភាសាខ្មែរមានន័យពិធីបុណ្យប្រកួតស្រា។ ការប្រកួតប្រជែងដែលយកស្រាក្រហមជាមូលដ្ឋាន នឹងស្ថិតនៅក្នុងព្រឹត្ដិការណ៍ដ៏ចម្បងនៃពិធីបុណ្យនេះ ហើយក៏មានជាប់ទាក់ទងទៅនឹងរឿងព្រេង «សមរភូមិស្រាក្រហម»។ ដូចដែលអ្នកបានឃើញនៅក្នុងរូបភាព គឺមានការចាក់ស្រាក្រហមស្រោចលើខ្លួន ឱ្យគ្នាទៅវិញទៅមក (រហូតដល់រាងកាយគេម្នាក់ៗត្រូវបានស្រាក្រហមស្រោចជោគខ្លួនទាំងអស់) ដែលបានប្រព្រឹត្តធ្វើនៅប្រទេសអេស្ប៉ាញ។

7. ពិធីបុណ្យ Gilroy Garlic រដ្ឋ កាលីហ្វ័រញ៉ា (ខែកក្កដា)

ពិធីបុណ្យ Gilroy Garlic គឺជាពិធីបុណ្យម្ហូបអាហារដ៏ធំបំផុតមួយ នៅក្នុងសហរដ្ឋអាមេរិច ហើយក៏បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅ Gilroy រដ្ឋកាលីហ្វ័រញ៉ានៅក្នុងខែកក្កដា នៅក្នុងឧទ្យានជាតិណូអែល។ ពិធីបុណ្យលើកទី 40 នេះត្រូវបានគេធ្វើឡើងនៅថ្ងៃទី 27-29 ខែកក្កដាឆ្នាំ 2018 ហើយមានមនុស្សជាង 3 លាននាក់ត្រូវបានគេរាយការណ៍ថា បានមកចូលរួមក្នុងពិធីបុណ្យនេះ។

8. ពិធីបុណ្យ Beer Floating ប្រទេស ហ្វាំងឡង់ (ខែសីហា)

នៅក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យនេះ អ្នកចូលរួមទាំងអស់ត្រូវជិះបណ្តែតខ្លួននៅលើទន្លេ Kerava ឬក៏ហៅថា ទន្លេ Vantaa ហើយត្រូវបណ្តែតពីទន្លេ Vantaa រហូតដល់មាត់ឆ្នេរទន្លេនៅ Helsinki ។ ពិធីបុណ្យនេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 1997 មកម្ល៉េះ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធដំបូងបង្អស់គឺក្នុងឆ្នាំ 1997 ដែលមានអ្នកចូលរួមតិចជាង 10 នាក់ប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីពេលនោះមកចំនួនអ្នកចូលរួមបានកើនឡើងជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ 2011 មានមនុស្សប្រហែលជា 5.000 នាក់បានចូលរួមនៅក្នុងពិធីបុណ្យនេះ។

9. ពិធីបុណ្យ Day Of The Dead ប្រទេសម៉ិចស៊ិក (ខែវិចិ្ឆកា)

ខណៈពេលដែលមនុស្សភាគច្រើនស្ថិតនៅក្រៅប្រទេសម៉ិកស៊ិក ក៏ប្រហែលជាធ្លាប់បានឮពីរឿងនៃពិធីបុណ្យនេះ នឹងច្បាស់ជាចង់ទៅចូលរួមពិធីបុណ្យនៃការស្លាប់នេះផងដែរ។ ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើងនៅពេលឈប់សម្រាកជាច្រើនថ្ងៃនៅក្នុងខែវិច្ឆិការបស់ប្រជាជនម៉ិចស៊ិកផងដែរ ដែលខណៈពេលនោះពួកគេគឺផ្តោតទៅលើការជួបជុំគ្រួសារ និងមិត្តភក្តិ ដើម្បីអធិស្ឋាន ចងចាំពីមិត្តភក្តិ និងសមាជិកគ្រួសារដែលបានស្លាប់ទៅ ហើយក៏ជួយធ្វើឱ្យព្រលឹងវិញ្ញាណរបស់អ្នកស្លាប់បានមកជួបក្រុមគ្រួសារ ឬ មិត្តភក្តិ។ នៅឆ្នាំ 2008 ប្រពៃណីនេះក៏ត្រូវបានចុះបញ្ជីនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដោយអង្គការយូណេស្កូថែមទៀត។

10. ពិធីបុណ្យ Krampusnacht ប្រទេសអាល្លឺម៉ង់ (ខែធ្នូ)

ការប្រារព្ធពិធីបុណ្យ Krampusnacht គឺជាប្រពៃណីទំនៀមទំលាប់របស់ពួកគ្រីសស្ទាន ដែលមនុស្សប្រុសវ័យក្មេង ត្រូវដង្ហែក្បួននៅជុំវិញទីក្រុង Alpine នឹងត្រូវស្លៀកពាក់ និងតុបតែងខ្លួនជាបិសាច (ពាក់កណ្តាលសត្វពពែ ពាក់កណ្តាលបិសាច) ហើយស្ត្រីក៏មានភាពសប្បាយរីករាយ ដោយពួកគេត្រូវពាក់របាំងមុខតំណាង Frau Perchta ជាព្រះនៃសង្រ្គាម។

ប្រភព: mustdotravels ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

កោះដ៏ស្រស់ស្អាតបំផុតទាំង 7 នៅប្រទេសកម្ពុជា

ដោយ: ភារុន 8 AM, Friday, 05 Oct, 2018

នៅទីបំផុតទឹកដីកោះនៅកម្ពុជាបានចាប់ផ្តើមមានការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរទាំងនៅក្នុងប្រទេស និង ខាងក្រៅប្រទេសហើយ។ ពីព្រោះទេសភាពដ៏ស្រស់ត្រកាលរបស់កោះទ...

ប៉ុន្មានចំណុចត្រូវដឹង! មុននឹងទៅកម្សាន្តនៅ «កន្លែងត្រាំទឹក្តៅ ឬ ONSEN» ប្រទេសជប៉ុន

ដោយ: ចរិយា 9 AM, Saturday, 03 Aug, 2019

ប្រសិនបើអ្នកមានឱកាសទៅលេងប្រទេសជប៉ុន ហើយអ្នកចង់មានបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងប្រទេសជប៉ុន ទាក់ទងនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ នៃប្រទេសនេះ ឧទាហរណ៍ដូច...

ស្ទើរមិនគួរឱ្យជឿ! ទិសដៅទាំង 7 កន្លែងនេះមានពណ៌ស្អាតដូចឥន្ទធនូ

ដោយ: ភារុន 1 PM, Monday, 03 Dec, 2018

នៅពេលអ្នកបានឃើញរូបថតរបស់ទីកន្លែងមានពណ៌ចម្រុះទាំងនេះហើយ អ្នកនឹងគិតថាវាត្រូវបានកែសម្រួលយ៉ាងខ្លាំងដោយកម្មវិធីកែសម្រួលជាក់ជាមិនខានឡើយ។ អ្នកច្បាស់ជាឆ្ងល...

13 កន្លែងគួរទៅទស្សនាមុនពេលវារលាយបាត់

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 25 Jul, 2018

ការព្រួយបារម្ភពីបម្រែបម្រួលអាកាសធាតុចោទជាការគម្រាមកំហែងដល់តំបន់ទេសចរណ៍មួយចំនួននៅក្នុងពិភពលោក។ ហេតុនេះហើយអ្នកគួរចាប់ផ្តើមរៀបចំគម្រោងទៅ ទស្សនាតំបន់ទា...

Tomnerb.Com - YouTube Channel