ចូលចិត្តទំនើប

តោះ! មកស្គាល់រថយន្តដ៏ចម្លែកបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 10 AM, Tuesday, 14 May, 2019

រថយន្ត ដែលមនុស្សយើងបើកបរនៅតាមដងផ្លូវនានា មើលទៅហាក់បីដូចជាមានការរចនាម៉ូដស្រដៀងៗគ្នា។ ដូចគ្នាផងដែរ ប្រអប់ដ៏ធំសម្បើមមួយនៅលើកង់បួន គឺជាអ្វីដែលយើងភាគច្រើនហៅថា «ឡាន»។ ម្យ៉ាងទៀត បើសិនជាអ្នកនិយមចូលចិត្តម៉ូដឡាន ដែលមានលក្ខណៈខុសប្លែកពីធម្មតា ឬក៏ឡានដែលមិនធ្លាប់បានឃើញពីមុន នោះម៉ូដឡានប្លែកខាងក្រោមនេះ ពិតជាធ្វើឱ្យអ្នកចាប់អារម្មណ៍ខ្លាំង ជាក់ជាមិនខាន។ តោះ! មកតាមដានជាមួយនឹង ទំនើប នូវម៉ូដឡានចម្លែកៗចំនួន 10 នៅក្នុងបញ្ជី៖
1. Ferrari 512S Modulo
នេះមិនមែនជារឿងកំប្លែងទេ រថយន្ត Ferrari 512S Modoulo គឺជារថយន្តបែបប្រណាំងដ៏ពិតប្រាកដមួយគ្រឿង ដែលទទួលបានគំនិតច្នៃប្រឌិតខ្ពស់ និងរួមទាំងបានរចនាម៉ូតដោយលោក Paolo Martin ហើយនិងបានដាក់បង្ហាញនៅឆ្នាំ 1970 នៅទីក្រុងហ្សឺណែវ។ ជាការពិត ដែលរថយន្តនេះមើលទៅស្រដៀងទៅនឹងយានអវកាសមួយ ដែលមាននៅក្នុងខ្សែភាពយន្តបែបប្រឌិតវិទ្យាសាស្រ្ត។ មិនថាអ្នកសម្លឹងមើលនៅត្រង់ផ្នែកណា ក៏មើលទៅនៅតែចម្លែក។

2. Chrysler (Ghia) Streamline X “Gilda” 1955
រថយន្តនេះត្រូវបានបំផុសគំនិតរចនាម៉ូដ ឱ្យមានរូបរាងដូចជាយានអាវកាសផងដែរ។ អ្នករចនាម៉ូដរថយន្តនេះ គឺរចនាឡើងដើម្បីសម្រេចបាននូវលក្ខណៈនៃការផ្លាស់ប្តូរខ្យល់ ជាពិសេសគឺអន្តរកម្មរវាងលំហូរខ្យល់ និងផ្នែករឹងនៃរថយន្ត និងដើម្បីទទួលបានថាមពលដ៏ខ្ពស់បំផុត ក្នុងការបើកបរ ជាងរថយន្តធម្មតា។

3. Firebird I, II and III
រថយន្តខ្សែស្រឡាយ Firebird គឺជារថយន្តគំរូដើម ដែលផលិតឡើងដោយក្រុមហ៊ុន General Motors និងបានរចនាឡើង ហើយក៏បានបង្ហាញខ្លួននៅឯ Motorama Auto Shows នាឆ្នាំ1953, 1956, និង 1959 ។

4. Tasco 1948
រថយន្ដ Tasco គឺជាគំរូមួយសម្រាប់រថយន្តស្ព័រ របស់សហរដ្ឋអាមេរិច បន្ទាប់ពីសង្គ្រាមលោកលើកទី 2 ។ លក្ខណៈដ៏ពិសេសរបស់រថយន្តនេះ គឺម៉ូដ និងការបញ្ជា ហើយមានលក្ខណៈដូចទៅនឹងយន្តហោះ ដែលត្រូវបានរចនាឡើងដោយលោក Gordon Buehrig ហើយវាក៏ជារថយន្តដំបូងគេ នៅលើពិភពលោក ដែលមានការរចនាម៉ូដដំបូលជាអក្សរ T ។

5. Peel P50

Peel P50 គឺជារថយន្តខ្នាតតូច ដែលមានកង់បី ហើយត្រូវបានផលិតឡើងដំបូង ដោយក្រុមហ៊ុន Peel តាំងពីឆ្នាំ 1962 ដល់ឆ្នាំ 1965 ។ ហើយរថយន្តនេះ បានរក្សាកំណត់ត្រា Guinness ពិភពលោក ដែលជារថយន្តដ៏តូចបំផុតជាងគេ ដែលមិនធ្លាប់មាននៅលើពិភពលោក នៅក្នុងសម័យកាលនោះ។

6. Ford Speedster 1932

ការរចនាម៉ូដមិនធម្មតារបស់រថយន្តនេះ គឺបានមកពីក្រុមហ៊ុន Ford ដែលបានធ្វើឱ្យ រថយន្តនេះក្លាយទៅជារថយន្តមួយគ្រឿង ដែលអាចលក់បានក្នុងតម្លៃដ៏ថ្លៃបំផុត នោះគឺតម្លៃ $770,000 នៅឆ្នាំ 2016។

7. GM Le Sabre
រថយន្តម៉ូដែល GM Le Sabre គឺជារថយន្តដែលត្រូវបានគេដាក់បង្ហាញនៅក្នុងឆ្នាំ 1951។ តាមពិត រថយន្តនេះមិនមាន លក្ខណៈចម្លែកអ្វីទេ កាលសម័យកាលនោះ ចំពោះម៉ូដរបស់វាបែបនេះ ព្រោះថាវាជារឿងធម្មតាទេ សម្រាប់រថយន្តស្ថិតនៅពាក់កណ្តាលទសវត្សរ៍ទី 2 ។ ប៉ុន្តែពិភពលោកនាពេលបច្ចុប្បន្ននេះគឺមិនដូចគ្នាទេ ដូច្នេះយើងអាចអះអាងថា រថយន្តនេះគឺជារថយន្តដ៏ចម្លែកមួយនៅលើពិភពលោក។

8. Bugatti Type 57s Aérolithe

ក្រុមហ៊ុនផលិតរថយន្តម៉ាក Bugatti បានផលិតម៉ូដែលរថយន្តរាប់រយប្រភេទផ្សេងៗគ្នា ម្យ៉ាងទៀត រថយន្តមួយចំនួន ក៏អាចត្រូវបានគេចាត់ទុកថាជារថយន្តដ៏ចម្លែក ដូចជាប្រភេទរថយន្តម៉ាក Bugatti ប្រភេទ 57s Aérolithe នេះឯង។

9. Stout Scarab

Stout Scarab ត្រូវបានរចនាម៉ូដឡើង ដោយលោក William Bushnell Stout នៅក្នុងឆ្នាំ 1932 ។ ហើយរថយន្តនេះត្រូវបានគេរចនាឡើង ដោយមានបំពាក់កៅអីខាងក្រោយសម្រាប់អ្នកដំណើរ។ លើសពីនេះ រថយន្តនេះនៅមិនទាន់មានផលិតកម្មធំសម្បើមនៅឡើយទេ ប៉ុន្តែមកដល់សព្វថ្ងៃនេះក៏នៅតែមានរថយន្តមួយចំនួន ត្រូវបានដាក់បង្ហាញ ដូចជារថយន្តម៉ាក Scarabs ចំនួន 5 គ្រឿងនេះ ហើយក៏ត្រូវបានគេរាយការណ៍ថា នៅតែរស់រាន្តមានជីវិត រហូតមកដល់ថ្ងៃនេះ។

10. Norman Timbs ពិសេស

លោក Norman E. Timbs គឺជាវិស្វករខាងផ្នែកគ្រឿងម៉ាស៊ីន មានឥទ្ធិពលម្នាក់នៅកំឡុងឆ្នាំ 1940 ហើយគាត់ក៏បានធ្វើការផលិតរថយន្តម៉ាក Tucker ។ ខណៈពេលនោះដែរ គាត់ក៏បានចំណាយពេលជាង 3 ឆ្នាំ ដើម្បីបញ្ចប់ការផលិតរថយន្ត Norman Timbs ដ៏ពិសេសនេះឡើងមក។ លើសពីនេះ រថយន្តនេះក៏មានរូបរាងចម្លែក ដែលមិនធ្លាប់មានពីមុនមក នាសម័យកាលនោះផងដែរ។

ប្រភព: wonderslist ផ្នែក: ដើរកម្សាន្ត, ដើរទិញ

អត្ថបទអ្នកចង់អាន

ដំណើរកំសាន្តលើដីកោះ ស្របតាមរដូវកាល

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 08 Aug, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ពីដំណើរកំសាន្តនៅតាមតំបន់កោះឱ្យសមស្របនឹងពេលវេលា និងរដូវកាល។ ចង់ដឹងថាអ្នកត្រូវទៅកាន់ទីណា តាមខែនីមួ...

ទស្សនាតំបន់ពិសេស របស់ក្រុងកូឡាឡាំពួរ

ដោយ: ដាលីស 9 PM, Friday, 05 Jun, 2015

កូឡាឡាំពួរ គឺជាទីក្រុងដ៏ស្រស់ស្អាតមួយ ដែលស្ថិតនៅក្នុង​ក្រសែភ្នែក បណ្តាភ្ញៀវទេសចរចម្រុះជាតិសាសន៍ នៅលើសាកលលោក ហើយ​ក៏​ជាក្រុង ​ដែល​ធំជាងគេបំផុត ​ប្រៀប...

មណ្ឌលគិរី កន្លែងកម្សាន្តដ៏ស័ក្តិសម សម្រាប់ថ្ងៃឈប់សម្រាក

ដោយ: ដាលីស 1 PM, Monday, 15 Jun, 2015

គ្រាន់តែឈានជើងចូលដល់ ទឹកដី នៃខេត្តមណ្ឌលគិរី ភ្លាម អារម្មណ៍ហត់នឿយ ដែលបណ្តាលមកពី​ការធ្វើដំណើរ​អស់​រយៈ​ពេលស្ទើរពេញមួយព្រឹក ហាក់រលាយបាត់ទៅដោយមិនដឹងខ្លួ...

ភោជនីយដ្ឋានម្ហូបបួសដ៏ល្អបំផុតទាំង 10 នៅរាជធានីភ្នំពេញ

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

សម្រាប់អ្នកចូលចិត្តភ្លក់មុខម្ហូបប្លែកៗឆ្ងាញ់ៗនៅក្នុងទីក្រុងភ្នំពេញច្បាស់ជាមិនមានការខកបំណងទេ ពីព្រោះនាពេលសព្វថ្ងៃនេះនៅភ្នំពេញមានជម្រើសមុខម្ហូបជាច្រើ...

Tomnerb.Com - YouTube Channel