ចូលចិត្តទំនើប

មកមើលរូបថត 10សន្លឹក បង្ហាញថាជ្រលងភ្នំធម្មជាតិ ពិតជាអស្ចារ្យជាងអ្វី ដែលគ្រប់គ្នាធ្លាប់បានគិត

ដោយ: ភារុន 9 AM, Monday, 04 Mar, 2019

ធម្មជាតិ គឺពិតជាអស្ចារ្យ ដោយវាតែងតែបំផុសគំនិតរបស់មនុស្សយើង ឱ្យមានទំនោរទៅរកអារម្មណ៍សុខស្រួល នៅពេលដែលស្ថិតនៅកន្លែង ដែលហ៊ុំព័ទ្ធដោយធម្មជាតិ។ ម្យ៉ាងទៀតនិទាឃៈរដូវ គឺតែងតែជារដូវមួយ គោះទ្វារបេះដូងមនុស្សគ្រប់គ្នា ឱ្យចាប់ផ្តើមរៀបចំផែនការ ដើរកម្សាន្តទៅគ្រប់ទីកន្លែងជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ នៅពេលមានថ្ងៃឈប់សម្រាករយៈពេលវែង មុនពេលនិទាឃរដូវ ត្រូវបានរំលងហួស។ ទិដ្ឋភាពនានិទាឃៈរដូវ គឺមានផ្កា រីកស្រស់បំព្រងនៅគ្រប់ទីកន្លែង ហើយដើមឈើ ក៏លាស់ស្លឹកបៃតងខ្ចី ពេញផ្ទៃផែនដី នេះជាឱកាសដ៏ល្អបំផុតសម្រាប់អ្នក ធ្វើជាសាក្សី សម្រាប់ធម្មជាតិដ៏ អស្ចារ្យទាំងនេះផងដែរ។ ខាងក្រោមនេះគឺរូបថតទាំង 10 សន្លឹកនៃជ្រលងភ្នំធម្មជាតិ ដ៏ស្រស់ស្អាតបំផុត ដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍សុខស្រួល នៅពេលបានទៅមើលឃើញទីកន្លែងទាំងអស់នោះ៖
1. ជ្រលងភ្នំ Lauterbrunnen ប្រទេសស្វីស
អ្នកក្រឡេកមើលរូប អ្នកនឹងបានឃើញជ្រលងភ្នំ ដែលមានទេសភាពស្រស់ស្អាត និងអស្ចារ្យ ហើយវាក៏ផ្នែកមួយដ៏សំខាន់បំផុតនៃភ្នំ Swiss Alps ដែលស្ថិតនៅទីក្រុង Lauterbrunnen ប្រទេសស្វីស។ ក្រៅពីនេះ ភ្នំដ៏ស្រស់ស្អាតនេះក៏នៅមានច្រាំងថ្មចោទ និងទឹកធ្លាក់ដ៏ស្រស់ស្អាត ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកកម្សាន្តនៅទីនេះ។

2. ជ្រលងភ្នំ Nubra ប្រទេសឥណ្ឌា
Nubra ជាជ្រលងមួយស្ថិតនៅចម្ងាយប្រហែល 150គីឡូម៉ែត្រពីទីប្រជុំជននៃទីក្រុង Leh ប្រទេសឥណ្ឌា។

3. ជ្រលងភ្នំ Haa ប្រទេសប៊ូតាន
ពាក្យថា « Haa» មានន័យថា«លាក់» ជ្រលងភ្នំនេះ មានសម្រស់ស្រស់ស្អាត តែមនុស្សមួយចំនួនធំ ប្រហែលជាមិនធ្លាប់បានឮឈ្មោះជ្រលងភ្នំនេះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ ដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោក។

4. ជ្រលងភ្នំ Romsdal ប្រទេសណ័រវែស
នេះជាការពិតដែលជ្រលងភ្នំដ៏ស្រស់ស្អាតនេះ មានពន្លឺភាគខាងជើងដ៏អស្ចារ្យ ហើយនេះគឺទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល ដែលអ្នកមិនធ្លាប់បានឃើញផ្ទាល់នឹងភ្នែក។

5. ជ្រលងភ្នំ Simplon ប្រទេសអ៊ីតាលី
ជ្រលងភ្នំនេះ ស្ថិតនៅចន្លោះភ្នំ Pennine និង Lepontine ម្យ៉ាងទៀតជ្រលងភ្នំ Simplon ត្រូវបានហ៊ុំព័ទ្ធដោយភ្នំខ្ពស់ៗ ដែលមានកម្ពស់ប្រហែល 400ម៉ែត្រ។ ជ្រលងភ្នំនេះ ស្ថិតនៅទីតាំង ដែលខណ្ឌចែករវាងប្រទេសស្វីស និងប្រទេសអ៊ីតាលី។

6. ជ្រលងភ្នំទាំង 10 នៃភ្នំ Peak ប្រទេសកាណាដា
ជ្រលងភ្នំទាំង 10 នៃភ្នំ Peak គឺស្ថិតនៅសួនឧទ្យានជាតិមួយកន្លែង នៅក្នុងប្រទេសកាណាដា។ សួនឧទ្យាននេះ ត្រូវបានហ៊ុំព័ទ្ធដោយភ្នំ 10 ដែលមានទេសភាពស្អាតអស្ចារ្យខុសៗគ្នា ហើយទីនេះក៏មានបឹង Moraine ដ៏ស្រស់ស្អាតមួយផងដែរ។

7. ជ្រលងភ្នំ Harau ប្រទេសឥណ្ឌូនេស៊ី
ជ្រលងភ្នំនេះ ស្ថិតនៅភាគខាងលិចកោះស៊ូមាត្រា នៃប្រទេសឥណ្ឌូនេស៊ី។ ជ្រលងភ្នំ Harau គឺមានទស្សនីយភាពធម្មជាតិ ដ៏ស្រស់ស្អាតបំផុតមួយ ដែលអ្នកនឹងអាចក្លាយជាសាក្សី នៅពេលអ្នកបានទៅមើលឃើញទេសភាពនៅទីនេះ។

8. ជ្រលងភ្នំ Lotschental ប្រទេសស្វីស
ជ្រលងភ្នំនេះ ត្រូវបានគេបើកចំហរសម្រាប់ភ្ញៀវទេសចរ ដើម្បីស្វែងយល់នូវភាពសម្បូរបែប នៃធម្មជាតិព្រៃភ្នំធម្មជាតិ។ ម្យ៉ាងទៀតជ្រលងភ្នំនេះ ក៏ត្រូវបានលាតសន្ធឹងប្រហែល 27គីឡូម៉ែត្រ និងត្រូវបានហ៊ុំព័ទ្ធដោយភ្នំដ៏ស្រស់ស្អាត ដែលមានកម្ពស់ខ្ពស់រហូតដល់ 300ម៉ែត្រ។

9. ជ្រលងភ្នំ Kalalau រដ្ឋហាវៃ
ជ្រលងភ្នំដ៏ស្រស់ស្អាតនេះ មានទីតាំងស្ថិតនៅកោះ Kaua’i ស្ថិតនៅលើកោះហាវៃ សហរដ្ឋអាមេរិក។ ប្រសិនបើអ្នកមានគម្រោងទៅមើលជ្រលងភ្នំនេះ អ្នកត្រូវទុកយានយន្ត សម្រាប់ធ្វើដំណើរ ចោលនៅមួយកន្លែង។ ពីព្រោះផ្លូវទៅមើលជ្រលងភ្នំនេះ មិនអាចឱ្យរថយន្តគ្រប់ប្រភេទ ឆ្លងកាត់ទៅបានឡើយ។

10. ជ្រលងភ្នំ Barun ប្រទេសនេប៉ាល់
ជ្រលងភ្នំ Barun គឺជាផ្នែកមួយនៃជួរភ្នំហិមាល័យ ហើយមានទីតាំងមូលដ្ឋាននៅ Mt. Makalu ដែលជាឧទ្យានជាតិ Makalu Barun ដ៏ល្បីល្បាញបំផុត ហើយក៏បានផ្តល់ការកំសាន្តអាម្មរណ៍ជាច្រើនដូចជា៖ ការគយគន់ទឹកធ្លាក់ដ៏ស្រស់ស្អាត ជ្រលងភ្នំធម្មជាតិ ជ្រោះជ្រៅ និងបរិយាកាសធម្មជាតិ ដែលមានពណ៌បៃតងខៀវស្រងាត់ និងទាក់ទាញចិត្តមនុស្សគ្រប់រូប ឱ្យចង់ឃើញ នូវទេសភាពដ៏អស្ចារ្យទាំងនេះជាពុំខាន។ លើសពីនេះ ទីនេះក៏អនុញ្ញាតឱ្យអ្នក អាចធ្វើជាសាក្សី នៃធម្មជាតិរបស់ប្រព័ន្ធអេកូធម្មជាតិ ដែលត្រូវបានរក្សាទុកនៅទីនេះ ជាយូរយារណាស់មកហើយផងដែរ។

ប្រភព: wonderslist ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

នាវាអស្ចារ្យ ៨ កាលពីមុនដែលត្រូវបាន បោះបង់ចោល

ដោយ: ស. លីង 7 AM, Friday, 18 Aug, 2017

កប៉ាល់ជាច្រើនគ្រឿង ដែលចាត់ជារបស់អស្ចារ្យ សម្រាប់ការងារដឹកជញ្ជូន ចម្បាំង នេសាទជាដើម ត្រូវបានទុកចោលក្លាយជាចាស់ ទ្រុឌទ្រោម និងពុកផុយ។ គ្មានជនណាខ្វាយខ្...

ដឹងតែប្លែកភ្នែកទៀតហើយៗ អច្ឆរិយវត្ថុទាំង 7 លើពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 05 Feb, 2019

ការមកទស្សនាអច្ឆរិយវត្ថុទាំង 7 លើពិភពលោក នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិតរបស់មនុស្សមា្នក់ៗ ហើយពិតណាស់ដែលវាអនុញ្ញាតឱ្យអ្នកបានស្គាល់នូវអ្វីដែលជាអ...

សារមន្ទីរដ៏ល្អបំផុតទាំង 5 នៅរាជធានីភ្នំពេញប្រទេសកម្ពុជា

ដោយ: ភារុន 8 AM, Tuesday, 06 Nov, 2018

សារមន្ទីរជាច្រើននៅក្នុងរាជធានីភ្នំពេញផ្តល់ការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ស្តីអំពីវប្បធម៌ និង ប្រពៃណី ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើងនៅអតីតកាល...

មុនអ្នកអាយុ ៥០ អ្នកគួរទៅលេង ៧ កន្លែងនេះ

ដោយ: ស. លីង 6 PM, Thursday, 29 Jun, 2017

ហេតុអី្វត្រូវទៅមុនអាយុ ៥០? ក្រោយ ៥០ មិនបានទេឬ? ៧ កន្លែងទេសចរណ៍ដែលទំនើបលើកយកមកបង្ហាញនេះ មានលក្ខណៈពិសេស ដែលស័ក្តិសមសម្រាប់អ្នក អាយុក្រោម ៥០ ឆ្នាំជាងអ...

Tomnerb.Com - YouTube Channel