ចូលចិត្តទំនើប

តោះមកស្គាល់! ការពិតទាំង 10 ដ៏គួរឱ្យចាប់អារម្មណ៍ អំពីប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

ប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលមានភាពល្បីល្បាញខាងបច្ចេកវិទ្យា ក៏ដូចជាមានភាពស្មោះត្រង់ដ៏មិនគួរឱ្យជឿ សម្រាប់ការរស់នៅរបស់ប្រជាជនជប៉ុន។ របៀបរបបរស់នៅប្រចាំថ្ងៃមួយចំនួនរបស់ប្រជាជនជប៉ុន ក៏មានលក្ខណៈចម្លែក និងគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលយើងមិនធ្លាប់បានដឹងពីមុនមក។ តោះ! ប្រិយមិត្តអ្នកអានមកស្គាល់ទាំងអស់គ្នានូវរបៀបរបបរស់នៅដ៏ពិសេសៗចំនួន 10 យ៉ាងដែលយើងទាំងអស់គួរស្វែងយល់បន្ថែម អំពីប្រទេសជប៉ុន៖
1. ចូលចិត្តទៅញុំាអាហាររបស់ហាង KFC សម្រាប់អាហារពេលល្ងាចនៅថ្ងៃបុណ្យណូអែល
ដោយសារយុទ្ធនាការផ្សាយពាណិជ្ជកម្ម ដែលទទួលបានជោគជ័យនៅទសវត្សរ៍ឆ្នាំ 1970 ទើបធ្វើឱ្យជនជាតិជប៉ុន មានការជក់ចិត្ត នឹងការញុំាអាហាររបស់ហាង KFC ឬ «Kentucky Fried Chicken» ជាពិសេសនៅល្ងាចថ្ងៃបុណ្យណូអែលតែម្តង។

2. ជាប់ចំណាត់ថ្នាក់លេខ 2 នៅលើពិភពលោក ដែលមានមនុស្សចាស់អាយុលើស 100 ឆ្នាំ

ប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលមានភាគរយខ្ពស់ នៃប្រជាជនដែលមានអាយុលើសពី 100 ឆ្នាំច្រើនជាងគេនៅលើពិភពលោក។ ហើយវាជាការពិត ដែលប្រជាជនប្រហែល 50.000 នាក់ ដែលបានអះអាងថា ខ្លួនមានអាយុលើស100 ឆ្នាំ។

3. ក្រុមហ៊ុន ដែលមានអាយុ ចំណាស់ជាងគេបំផុត នៅលើពិភពលោក

ក្រុមហ៊ុន Kongo Gumi Co., Ltd គឺជាក្រុមហ៊ុនសំណង់ជប៉ុនដ៏ចំណាស់ជាងគេមួយ ដែលទទួលបានកំណត់ត្រា ជាក្រុមហ៊ុនមានអាយុកាលចំណាស់បំផុតនៅលើពិភពលោក ហើយបានបើកដំណើរការអស់រយៈពេលជាង 1400 ឆ្នាំមកហើយ។

4. សណ្ឋាគារ ដែលមានអាយុ ចំណាស់បំផុត នៅលើពិភពលោក

Nisiyama Onsen Keiunkan គឺជាសណ្ឋាគារមួយ ដែលមានអាយុចំណាស់បំផុត និងបានបើកដំណើរការតាំងពី 750 ឆ្នាំមុនមកម្ល៉េះ នេះបើយោងតាមសៀវភៅកំណត់ត្រា Guinness ពិភពលោក។ ម្យ៉ាងទៀត សណ្ឋាគារនេះក៏មានមនុស្សជាង 50ជំនាន់ស្ថិតនៅក្នុងគ្រួសារតែមួយ ដែលជាអ្នកបានបើកដំណើរការសណ្ឋាគារនេះចាប់តាំងពីវាបើកដំបូងបង្អស់ ហើយ សូម្បីតែបុគ្គលិកបម្រើការនៅក្នុងសណ្ឋាគារ ទៅតាមមុខតំណែងនីមួយៗ ក៏ត្រូវបានប្រគល់ពីជំនាន់មួយទៅជំនាន់មួយ។

5. រថភ្លើងនៅប្រទេសជប៉ុន គឺទៀងទាត់ពេលវេលាបំផុត នៅលើពិភពលោក


6. អាចគេងបាន នៅក្នុងម៉ោងធ្វើការ

ការគេងនៅក្នុងម៉ោងធ្វើការ នៅប្រទេសជប៉ុន គឺជារឿងធម្មតា និងត្រូវបានគេចាត់ទុកថា បុគ្គលិកកំពុងខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំង រហូតដល់មានការឱ្យឈ្មោះការគេងនេះថា «Inemuri» ថែមទៀត។ ជាការពិតណាស់ វាក៏មានវិន័យប្លែកៗជាច្រើនផ្សេងទៀតនៅក្នុងក្រុមហ៊ុន ដែលវិន័យទីមួយ គឺបុគ្គលិកអាចគេងបាន ប្រសិនបើពួកគេអស់កម្លាំងខ្លាំង ដោយសារតែខិតខំប្រឹងប្រែងធ្វើការ ហើយម្យ៉ាងទៀត ការគេងនេះក៏ផ្តល់កម្លាំងបន្ថែមក្នុងការបំពេញការងារជាបន្តទៀត។

7. អ្នកអាចបើកឡាន ឆ្លងកាត់អគារ

អ្នកអាចមើលរូបភាព អ្នកប្រាកដជាមានភាពភ្ញាក់ផ្អើលខ្លាំងមិនខាន ខណៈពេលឃើញរថយន្តកំពុងបើកបរឆ្លងកាត់អគារ ទំនើបៗ បានបែបនេះ។ ប៉ុន្តែវាពិតជាអាចទៅរួច សម្រាប់ប្រទេសជប៉ុន ដែលមានគំនិតច្នៃប្រឌិតខ្ពស់បែបនេះ។

8. និទាឃរដូវ មានពិធីបុណ្យដ៏ចម្លែកមួយ

ពិធីបុណ្យដ៏ចម្លែក នោះគឺមានការដង្ហែក្បួន លិង្គដ៏ធំ។ នៅក្នុងថ្ងៃប្រារព្ធពិធីបុណ្យនេះ ប្រជាជនជប៉ុនមកពីគ្រប់ទិសទី នឹងមកកាន់ទីក្រុង Kawasaki ដើម្បីចូលរួមទស្សនាពិធីបុណ្យនេះ យ៉ាងច្រើនកុះករ។

9. ផ្លូវរថភ្លើង នៅលើអាកាស

អ្នកណាមិនស្គាល់រថភ្លើង Shinkansen ដែលជារថភ្លើងល្បឿនលឿនបំផុតនៅក្នុងប្រទេសជប៉ុន។ ដោយសារតែរថភ្លើងនេះមានល្បឿនលឿន ដូច្នេះចំណតរបស់រថភ្លើងមានតែនៅក្នុងខេត្ត-ក្រុងធំៗប៉ុណ្ណោះ ទើបធ្វើឱ្យគេត្រូវធ្វើផ្លូវរថភ្លើងនេះ ឱ្យនៅដាច់ដោយឡែកពីរថភ្លើងធម្មតា នោះគឺមានតែនៅលើអាកាសប៉ុណ្ណោះ ទើបអាចគេចចេញពីការរំខានផ្សេងៗ។

10. កោះទាំងមូល សុទ្ធតែសត្វទន្សាយ

កោះនេះមានឈ្មោះថា «Okunoshima» មានទំហំ 700,000 ម៉ែត្រការ៉េ។ កាលដើមឡើយសត្វទន្សាយ ដែលត្រូវបាននាំយកមកលើកោះនេះ គឺសម្រាប់ធ្វើការពិសោធន៍ថ្នាំពុលប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីសង្រ្គាមលោកលើកទី 2 ត្រូវបានបញ្ចប់ ទីពិសោធន៍នៅលើកោះនេះត្រូវបានគេបិទទាំងស្រុង។ ដូច្នេះ សត្វទន្សាយទាំងអស់ត្រូវបានគេដោះលែងឱ្យចូលទៅក្នុងព្រៃ នៅលើកោះនេះ ហើយទើបរហូតមកដល់សព្វថ្ងៃនេះ មានសត្វទន្សាយរស់នៅពាសពេញកោះ Okunoshima នេះឯង។

ប្រភព: youqueen ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

2 ថ្ងៃ 2យប់ នៅយ៉ាងហ្គូន៖ ដំណើរកម្សាន្តទេសចរណ៍បែបសាសនា

ដោយ: ទំនើប 7 AM, Friday, 11 May, 2018

តើលោកអ្នកដឹងទេ ពេលនេះលោកអ្នកអាចធ្វើដំណើរត្រឹមតែ 2ថ្ងៃ 2យប់ ទៅកាន់ទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា(ពីមុនហៅថា ភូមា) ដើម្បីទៅទស្សនាទីកន្លែងដ៏ស័ក្តិសិ...

Toto បង្ហាញពីស្នាដៃ ស្ថាបត្យកម្មជប៉ុន

ដោយ: ដួងច័ន្ទ 3 PM, Saturday, 07 Oct, 2017

ផលិតផលបន្ទប់ទឹកម៉ាកសញ្ញា Toto របស់ប្រទេសជប៉ុន បានរៀបចំការតាំងពិពណ៌មួយ នៅទីក្រុង ឡុងដ៍ ដោយធ្វើការស្វែងយល់ពីផលប៉ះពាល់ នៃការសិក្សាពីការងាររបស់និស្សិតស...

ពិពណ៏ទេសចរណ៍កម្ពុជា២០១៨ CATA Travel Fair

ដោយ: ទំនើប 8 AM, Friday, 13 Jul, 2018

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ ជាលើកដំបូង ដែលពុំធ្លាប់មាន ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ២០ ដល់ថ្...

រឿង 10 យ៉ាងដ៏ល្អបំផុត​ នៅពេលអ្នកមកលេងទីក្រុងហុងកុង

ដោយ: ភារុន 9 AM, Saturday, 27 Oct, 2018

អ្វីដែលល្អបំផុតដែលអ្នកទេសចរគ្រប់គ្នាចង់ធ្វើនៅទីក្រុងហុងកុង មានលក្ខណៈខុសប្លែកគ្នាច្រើនបែបច្រើនយ៉ាងណាស់។ ចាប់តាំងពីការឡើងភ្នំនៅពេលព្រឹកព្រលឹម ការមកលេ...

Tomnerb.Com - YouTube Channel