ចូលចិត្តទំនើប

តោះ! មកស្គាល់ 10 អាហារ ដែលធ្វើឱ្យរាងកាយរបស់អ្នក មានក្លិនក្រអូប

ដោយ: ភារុន 4 PM, Friday, 10 May, 2019

តើអ្នកធ្លាប់មានអារម្មណ៍មិនសូវស្រណុកខ្លួន ដោយសារតែរាងកាយរបស់អ្នកមានក្លិនមិនល្អដែរឬទេ? ការមានក្លិនខ្លួនមិនល្អ អាចធ្វើឱ្យអ្នកទទួលបានបទពិសោធន៍ នៃភាពអាម៉ាស់។ ជាទូទៅ ក្លិនខ្លួនរបស់មនុស្ស គឺត្រូវបានបញ្ជាដោយហ្ស៊ែន ប៉ុន្តែវាក៏ បណ្តាលមកពីការញុំាអាហារជារៀងរាល់ថ្ងៃរបស់អ្នកផងដែរ។ ថ្ងៃនេះ ទំនើប ចង់បង្ហាញពីអាហារចំនួន 10 យ៉ាង ដែលមានឥទ្ធិពលដល់ក្លិនខ្លួន។ ដូច្នេះ សូមអានអត្ថបទខាងក្រោមនេះ ដើម្បីស្វែងយល់ឱ្យដឹងថាតើអាហារប្រភេទណាខ្លះ ដែលល្អប្រសើរបំផុត ដល់ក្លិនខ្លួនរបស់អ្នក?
1. ទឹកធម្មតា Vs ស្រាបៀរ
ការផឹកទឹកធម្មតា ពីរលីត្រក្នុងមួយថ្ងៃ គឺជួយឱ្យរាងកាយរបស់អ្នកបញ្ចេញជាតិពុលមកខាងក្រៅ បានកាន់តែច្រើន។ ចំណែកឯស្រាបៀរ អាចបណ្តាលឱ្យអ្នកមានក្លិនខ្លួនមិនល្អ ដោយសារតែជាតិអាល់កុលចេញពីរន្ធញើសរបស់អ្នក។

2. ទឹកដោះគោយាអ៊ួរ Vs ទឹកដោះគោធម្មតា

ទឹកដោះគោយាអ៊ួរ អាចជួយបន្ថយបរិមាណនៃសមាសធាតុ Sulfite ដែលជាសាមាសធាតុ ធ្វើឱ្យអ្នកមានក្លិនខ្លួនមិនល្អ។ លើសពីនេះ វីតាមីន D ដែលមានវត្តមាននៅក្នុងទឹកដោះគោយាអ៊ួរ ក៏អាចជួយកម្ចាត់បាក់តេរីនៅក្នុងមាត់ នេះមានន័យថាញុំាទឹកដោះគោយាអ៊ួរ គឺបន្ថយក្លិនមាត់មិនល្អបាន។ រីឯទឹកដោះគោធម្មតា មានផ្ទុកសារជាតិ Choline ដែលបណ្តាលឱ្យក្លិនខ្លួនមិនល្អ ដូច្នេះអ្នកគួរតែជៀសវាងផឹកវា។

3. ទឹកក្រូចឆ្មារ Vs ស្រា

ស្រា ក៏មានផ្ទុកនូវជាតិអាល់កុលខ្ពស់ ដែលមានឥទ្ធិពលអាក្រក់ ដល់ក្លិនខ្លួនរបស់អ្នកពេញមួយថ្ងៃផងដែរ។ ដូច្នេះ អ្នកគួរព្យាយាមញុំាភេសជ្ជៈ ដែលចម្រាញ់ចេញពីទឹកក្រូចឆ្មារជំនួសវិញ ពីព្រោះទឹកក្រូចឆ្មារ អាចជួយបំបាត់ជាតិពុល ដោយសារតែនៅក្នុងក្រូចឆ្មារ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អបំផុត មានកម្រិតខ្ពស់។

4. តែរុក្ខជាតិ (Herbal) Vs កាហ្វេ

តែរុក្ខជាតិ គឺជាប្រភពដ៏អស្ចារ្យនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកម្ចាត់ជាតិពុលនៅក្នុងរាងកាយរបស់អ្នក ឱ្យចេញមកខាងក្រៅ ហើយនេះមានន័យនៅក្នុងខ្លួនរបស់មានបរិមាណជាតិពុលតិចតួច ដែលជាហេតុធ្វើឱ្យរាងកាយរបស់មានក្លិនល្អប្រសើរ។ ចំណែកកាហ្វេ ឬភេសជ្ជៈដែលផ្ទុកជាតិកាហ្វេអ៊ីន គឺសុទ្ធតែមានឥទ្ធិពលអាក្រក់ដល់ក្លិនខ្លួនរបស់អ្នក។

5. ផ្លែប៉ោម Vs ផ្កាខាត់ណា

ផ្លែប៉ោម អាចផ្តល់ផលវិជ្ជមានដល់ក្លិនខ្លួនរបស់អ្នក ដោយសារតែលក្ខណៈសម្បិត្តដ៏ប្រសើរពីធម្មជាតិរបស់វា។ ប៉ុន្តែ ផ្កាខាត់ណាមានផ្ទុកសារជាតិ Choline និងវីតាមីន B ដែលអាចបណ្តាលឱ្យអ្នកមានក្លិនខ្លួនមិនល្អ។

6. ផ្លែក្រូច Vs ផ្លែល្ពៅ

ផ្លែក្រូច មានក្លិនដ៏អស្ចារ្យ ហើយរាងកាយរបស់អ្នក ក៏ងាយស្រួលក្នុងការស្រូបយកវាផងដែរ។ ដូចនេះវាក៏ជាកត្តាដែលជួយកែលម្អក្លិនខ្លួនរបស់អ្នកបានឆាប់រហ័សថែមទៀត។ ប៉ុន្តែផ្លែល្ពៅ មានផ្ទុកសារជាតិ Choline ដែលត្រូវបានរំលាយទៅជា Trimethylamine ហើយសម្រាប់ការប្រមូលផ្តុំនៃ Trimethylamine ច្រើននៅក្នុងខ្លួនរបស់អ្នក ក៏អាចជាហេតុបណ្តាលឱ្យអ្នកមានក្លិនខ្លួនមិនល្អ។

7. គ្រាប់ធុញ្ញជាតិ Cardamom និងឈើអែម Vs ខ្ទឹមស និងខ្ទឹមបារាំង

គ្រាប់ធុញ្ញជាតិ Cardamom និងឈើអែម មិនត្រឹមតែបន្ថែមរសជាតិដល់អាហារប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់ឱ្យអ្នកនូវក្លិនខ្លួនស្រស់ថ្លាយូរអង្វែងផងដែរ។ ផ្ទុយទៅវិញ ខ្ទឹមស និងខ្ទឹមបារាំងមានផ្ទុកសារធាតុស្ពាន់ធ័រសរីរាង្គ ដែលត្រូវបានរំលាយ និងត្រូវបានបញ្ចេញមកខាងក្រៅ តាមរយៈរន្ធញើសនៃរាងកាយរបស់អ្នក ដែលបណ្តាលឱ្យអ្នកមានក្លិនខ្លួនមិនល្អ។

8. ជី Celery និងទំពាំងបារាំង

Celery គឺជួយឱ្យរាងកាយរបស់អ្នកបញ្ចេញ Pheromones ដែលបណ្តាលឱ្យអ្នកមានក្លិនក្រអូបគួរឱ្យទាក់ទាញ។ ចំណែកជាតិអាស៊ីត Asparagusic នៅក្នុងទំពាំងបារាំង ទំនងជាត្រូវបានបំបែកចូល ទៅជាសារធាតុស្ពាន់ធ័រ ដែលវាផ្តល់ក្លិនមិនល្អដល់រាងកាយរបស់អ្នក។

9. សាច់ត្រីពណ៌-ស Vs សាច់ពណ៌ក្រហម

ការមិនញុំាសាច់ពណ៌ក្រហម ទំនងជាទទួលបានអត្ថប្រយោជន៍ពីសារធាតុ Olfactory មួយចំនួន។ យោងទៅតាមការស្រាវជ្រាវមួយបានបង្ហាញថា ស្រ្តីបានដឹងក្លិនខ្លួនរបស់បុរស ដែលមានរបបអាហារគ្មានសាច់ពណ៌ក្រហម (ប្រហែលពីរ សប្តាហ៍) គឺមានភាពទាក់ទាញ ជាជាងបុរសដែលញុំាសាច់ពណ៌ក្រហម។ ផ្ទុយទៅវិញ ទោះបីជា សាច់ត្រីពណ៌-ស មើលទៅមិនទំនងគួរចង់ញុំា ប៉ុន្តែវាមិនធ្វើឱ្យអ្នកមានក្លិនខ្លួនមិនល្អឡើយ។

10. គ្រាប់ Fenugreek Vs គ្រាប់ផ្លែល្ពៅ

គ្រាប់ Fenugreek ជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នក ឱ្យបានល្អប្រសើរ និងជាជំនួយនៅក្នុងដំណើរការ ដកចេញនូវជាតិពុល ដែលបណ្តាលឱ្យអ្នកមានក្លិនខ្លួនមិនល្អ។ ចំណែកឯគ្រាប់ផ្លែល្ពៅ មានផ្ទុកកម្រិតសារជាតិ Choline ខ្ពស់ ហើយវាជាភ្នាក់ងារបង្កក្លិនមិនល្អដល់រាងកាយរបស់អ្នក។

ប្រភព: brightside ផ្នែក: ដើរកម្សាន្ត, ដើរ​ញ៊ាំ

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ 12 ឧបករណ៍អេឡិចត្រូនិក នាពេលអនាគត ដែលឥឡូវអ្នកអាចទិញ យកមកប្រើប្រាស់បាននៅថ្ងៃនេះ

ដោយ: ភារុន 8 AM, Sunday, 24 Mar, 2019

ការច្នៃប្រឌិតថ្មីៗ ដែលធ្វើឱ្យកាន់តែប្រសើរជាងមុន ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ ត្រូវបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ដូចជា ស្មាតម៉ូត ថេបប្...

ទីក្រុងគ្មានការប្រើប្រាស់យានយន្ត ដ៏ស្រស់ស្អាតទាំង 11 ជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

ទីក្រុងធំៗមួយចំនួននៅលើពិភពលោក កំពុងជួបប្រទះនឹងបញ្ហា ដែលបង្កឡើងដោយមនុស្ស នោះគឺ យានយន្តដែលបង្កការបំផ្លាញ បង្កសម្លេងរំខាន និងរួមចំណែកបង្កើនការបំពុលបរិ...

សារមន្ទីរដ៏ល្អបំផុតទាំង 5 នៅរាជធានីភ្នំពេញប្រទេសកម្ពុជា

ដោយ: ភារុន 8 AM, Tuesday, 06 Nov, 2018

សារមន្ទីរជាច្រើននៅក្នុងរាជធានីភ្នំពេញផ្តល់ការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ស្តីអំពីវប្បធម៌ និង ប្រពៃណី ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើងនៅអតីតកាល...

មកស្គាល់! កំពូល នំ Dampling ទាំង 5 នៅជុំវិញពិភពលោក

ដោយ: ភារុន 8 AM, Friday, 28 Jun, 2019

អ្នកណាមិនចូលចិត្ត នំ Dampling ក្តៅៗហុយៗ និងមានរសជាតិឆ្ងាញ់ជាប់ចិត្តនោះ។ នំ ប្រភេទនេះមានច្រើនរសជាតិ ហើយក៏អាចចម្អិនបានច្រើនរបៀប។ ភាគច្រើនប្រទេសដែលចូល...

Tomnerb.Com - YouTube Channel