ចូលចិត្តទំនើប

រូបថត 10 សន្លឹកដ៏អស្ចារ្យបង្ហាញពីទេសភាព នៅក្នុងប្រទេសអ៊ីស្លង់ ឃើញហើយធានា ថាគេងស្រមៃចង់ទៅហ្មង!

ដោយ: ភារុន 9 AM, Thursday, 07 Feb, 2019

ប្រទេស អ៊ីស្លង់ (ឈ្មោះជាផ្លូវការគឺ សាធារណរដ្ឋ អ៊ីស្លង់) គឺជាប្រទេសដីកោះ Nordic ស្ថិតនៅចន្លោះតំបន់ អាត្លង់ទិកខាងជើង និងតំបន់មហាសមុទ្រអាកទិក។ ប្រទេសនេះ មានប្រជាពលរដ្ឋរស់នៅប្រមាណ 332,529នាក់ នៅលើផ្ទៃដីដែលមានទំហំ 103,000 គីឡូម៉ែត្រការ៉េ ហើយក៏ធ្វើឱ្យប្រទេសនេះ ជាប់ជាប្រទេសដែលមានប្រជាជនរស់នៅតិចជាងគេបំផុតនៅក្នុងទ្វីបអឺរ៉ុបផងដែរ។ ទេសភាពភ្នំភ្លើង ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងទេសភាពដែលមិនអាចប្រៀបផ្ទឹមបានរបស់ប្រទេសនេះ បានធ្វើឲ្យប្រជាជន អ៊ីស្លង់ មានសុភមង្គលបំផុត នៅលើផែនដីនេះ។ ជាការពិតណាស់ តើមាននរណាដែលថាមិនចូលចិត្ត ទេសភាពដ៏ស្រស់បំព្រងនៅទាឃរដូវ និងរដូវធ្លាក់ព្រិល ដែលមានផ្ទាំងទឹកកកនៅពាសពេញផ្ទៃដី និងផ្ទៃបឹងនៅតាមតំបន់ និមួយៗនៃប្រទស អ៊ីស្លង់ នេះ? ហើយទីនេះក៏ជាកន្លែងគួរឲ្យចង់រស់នៅផងដែរ។ ម្យ៉ាងទៀតអ៊ីស្លង់ ក៏ជាប្រទេសមួយ ដែលមានកម្រិត សុវត្ថិភាពខ្ពស់បំផុតនៅលើពិភពលោក ជាពិសេសសម្រាប់ជនបរទេស ដែលមកកម្សាន្តទៅទីនេះ។ ខាងក្រោមនេះ គឺជារូបថតទាំង 10 សន្លឹកនៃទិសដៅនានា នៅក្នុងប្រទេស អ៊ីស្លង់ ដែលជាមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរជាច្រើនមកពីគ្រប់ទីកន្លែងនៅជុំវិញពិភពលោក៖
1. រូបថតប្រជាជន អ៊ីស្លង់ កំពុងសប្បាយរីករាយជាមួយនឹងការងូតទឹកក្នុងបឹង នៅទិឃរដូវ

2. រូបថត ទេសភាពភ្នំ Pond

3. រូបថត ទេសភាពបឹងភ្នំភ្លើង

4. រូបថត ជិះស្គីពីលើភ្នំទឹកកក

5. រូបថត ផ្ទាំងទឹកកក នៅលើបឹងទឹកកក

6. រូបថត ផ្ទះស្មៅបៃតង

7. រូបថត ទេសភាពថ្ងៃរៀបលិច នៅតំបន់ជនបទ

8. រូបថត ទេសភាពបឹងគ្រីស្តាល់ អ៊ីស្លង់

9. រូបថត ទេសភាពឆកសមុទ្រ Hunafloi

10. រូបថត ទេសភាពទឹកជ្រោះ អ៊ីស្លង់

ប្រភព: wonderslist ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

អាផាតមិនក្នុងទីក្រុង មើលឃើញទេសភាព នៅទីខ្ពស់យ៉ាងស្រស់ស្អាត

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 13 Dec, 2017

នៅក្នុងអត្ថបទខាងក្រោម ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន ទៅទស្សនាការតុបតែងគេហដ្ឋានបែប អាផាតមិននៅក្នុងទីក្រុងធំៗ ដែលតុបតែងឡើងសម្រាប់គយគន់ទេសភាព នៅទីខ្...

សណ្ឋាគារ មានតម្លៃថ្លៃបំផុត នៅលើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Saturday, 01 Jul, 2017

បើសិនជាអ្នកធ្លាប់ស្នាក់ នៅក្នុងសណ្ឋាគារថ្នាក់ផ្កាយប្រាំ អ្នកប្រាកដជាបានដឹងពីប្រណិតភាព និង ផាសុកភាពក្នុងការស្នាក់នៅបែបស៊ីវិល័យ ថ្លៃថ្នូរជាក់ជាមិនខាន...

មណ្ឌលគិរី កន្លែងកម្សាន្តដ៏ស័ក្តិសម សម្រាប់ថ្ងៃឈប់សម្រាក

ដោយ: ដាលីស 1 PM, Monday, 15 Jun, 2015

គ្រាន់តែឈានជើងចូលដល់ ទឹកដី នៃខេត្តមណ្ឌលគិរី ភ្លាម អារម្មណ៍ហត់នឿយ ដែលបណ្តាលមកពី​ការធ្វើដំណើរ​អស់​រយៈ​ពេលស្ទើរពេញមួយព្រឹក ហាក់រលាយបាត់ទៅដោយមិនដឹងខ្លួ...

សោភណ្ឌភាពទីក្រុងតូចៗ នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 3 PM, Saturday, 30 Sep, 2017

អត្ថបទជាច្រើនបានបកស្រាយ អំពីទេសភាពដ៏ស្រស់ស្អាតនៅក្នុងតំបន់អឺរ៉ុប ទាំងនៅក្នុងទីក្រុងធំៗ តំបន់ទេសចរណ៍ ឆ្នេរសមុទ្រជាដើម។ ប៉ុន្តែ ថ្ងៃនេះ គេហទំព័រទំនើប...

Tomnerb.Com - YouTube Channel