ចូលចិត្តទំនើប

ស្តាយ! កោះស្អាតៗ និងគួរចាប់អារម្មណ៍បែបនេះ តែបែរជាមានគ្រោះថ្នាក់ នឹងមិនអាចទៅលេងបានទៅវិញ!

ដោយ: ភារុន 8 AM, Wednesday, 27 Mar, 2019

មនុស្សភាគច្រើន សម្លឹងឃើញកោះជាកន្លែងដ៏ស្រស់ស្អាត និងស្ថិតនៅក្នុងចំណោមកន្លែងដ៏ល្អបំផុត ដើម្បីចំណាយពេលវិស្សមកាលមកលេងកម្សាន្ត ប៉ុន្តែតើអ្នកដឹងទេថាមានកោះមួយចំនួននៅលើភពផែនដី ដែលអ្នកបានទៅដល់ហើយ នឹងមិនអាចត្រឡប់មកវិញបានទេ? អ្នកពិតជាមានការភ្ញាក់ផ្អើលប្រសិនបើកោះមួយចំនួននេះ ត្រូវបានបង្ហាញថាមានគ្រោះថ្នាក់ដោយសារតែសកម្មភាពរបស់មនុស្ស ខណៈពេលដែលមានកោះមួយចំនួនផ្សេងទៀត មានគ្រោះថ្នាក់ដោយសារកត្តា ធម្មជាតិជាដើម។ ខាងក្រោមនេះគឺជាកោះចំនួន 10 ដែលមានគ្រោះថ្នាក់បំផុត ហើយអ្នកក៏មិនគួរយកខ្លួនបៀតឡើយ។

1. កោះ Vozrozhdeniya ប្រទេស Uzbekistan

កោះ Voz គឺជាកោះអណ្តែតនៅលើសមុទ្រអារ៉ាល់។ នៅក្នុងឆ្នាំ 1948 មុន្ទីរពិសោធន៍សូវៀតដ៏សំខាន់មួយត្រូវបានសាងសង់នៅទីនេះ ដែលបានធ្វើការពិសោធន៍ទៅលើអាវុធជីវសាស្រ្ត ដោយបានធ្វើតេស្តទៅលើភ្នាក់ងារចម្លងមេរោគជាច្រើនដូចជា៖ ជម្ងឺ Smallpox, ជម្ងឺ Anthrax, ជម្ងឺ Plague, ជម្ងឺ Brucellosis និងជម្ងឺ Tularemia។ ក្រោយមកជម្ងឺទាំងនេះត្រូវបែកធ្លាយដោយចៃដន្យពីមុន្ទីរពិសោធន៍ ដែលបានចម្លងទៅមនុស្ស 10នាក់ និងធ្វើឱ្យមនុស្ស 3នាក់បានស្លាប់។ ដូច្នេះបានធ្វើឱ្យប្រជាជនរស់នៅទីនោះត្រូវបានគេជម្លៀសចេញ ហើយទីនេះត្រូវបានបោះបង់ចោលទាំងស្រុងក្នុងឆ្នាំ 1991។ ហើយនៅឆ្នាំ2002 កោះនេះត្រូវបានបិទ នឹងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ចូលទៅលេងលើកោះនេះឡើយ។

2. កោះ Sentinel Andaman ខាងជើង ប្រទេសឥណ្ឌា

Sentinel គឺជាកោះដាច់ស្រយាលមួយនៅលើសមុទ្រ Andaman ប្រទេសឥណ្ឌា។ ប្រជាជនរស់នៅលើកោះនេះបដិសេធមិនទាក់ទងនឹងពិភពខាងក្រៅ ហើយពួកគេជាមនុស្សចុងក្រោយ ដែលមិនមានឥទ្ធិពលនឹងអារ្យធម៌សម័យទំនើប។ ពួកគេស្វាគមន៍ភ្ញៀវទេសចរដោយដាវ លំពែង និងគ្រាប់ព្រួញ ដូច្នេះមិនមានភ្ញៀវទេសចរណា ដែលចេញពីកោះនេះទាំងរស់បានទេ។ នៅឆ្នាំ 2006 អ្នកនេសាទ 2នាក់ត្រូវបានសម្លាប់ ដោយសារពួកគេវង្វេង នឹងបានចតទូកនៅលើកោះនេះ។ ដូច្នេះរដ្ឋាភិបាលឥណ្ឌាបានហាមមិនឱ្យមានភ្ញៀវទេសចរចូលទៅកម្សាន្តនៅលើកោះនេះ។

3. កោះ Gruinard ប្រទេស ស្កុតឡែន

កោះនេះត្រូវបានរក្សាជាសម្ងាត់ ដោយសារការពិសោធន៍អាវុធជីវសាស្រ្តសម្រាប់ធ្វើសង្រ្គាម។ អ្នកវិទ្យាសាស្រ្តបានពិសោធន៍ជាមួយនឹងសារធាតុ Anthrax Bacterium ដែលបានសម្លាប់សត្វទាំងអស់នៅលើកោះ ព្រមទាំងធ្វើឱ្យដីកោះកខ្វក់។

4. កោះ Reunion មហាសមុទ្រឥណ្ឌា

ជាការពិត ដែលទេសភាពដ៏ស្រស់ស្អាតអស្ចារ្យនៅលើកោះនេះ ទាក់ទាញភ្ញៀវទេសចរជាច្រើន ប៉ុន្តែបញ្ហាគឺនៅក្នុងបរិវេណទឹកសមុទ្រនៃកោះនេះ មានត្រីឆ្លាមជាច្រើនក្បាលរស់នៅ។ នៅឆ្នាំ 2011 រហូតដល់ឆ្នាំ 2015 មានការវាយប្រហារពីត្រី ឆ្លាមរហូតដល់ 17 ករណី។ ខណៈពេលដែលអភិបាលរដ្ឋនេះ បានប្រកាសថាត្រីឆ្លាមនៅទីនេះ មានចំនួន 45 ក្បាលជាត្រីឆ្លាមដ៏កាចសាហាវ និង 45ក្បាលទៀតជាត្រីឆ្លាមខ្លានោះ បានធ្វើឱ្យកោះនេះក្លាយជាកោះគ្រោះថ្នាក់បំផុតនៅក្នុងបញ្ជីពិភពលោក។

5. កោះ Marshall តំបន់ Enewetak Atoll មហាសមុទ្រប៉ាស៊ីហ្វិក

កោះនេះក៏ធ្លាក់ចូលទៅក្នុងការសាកល្បងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ ក្នុងកំឡុងឆ្នាំ 1977 និង 1980 អណ្តូងបេតុងដែលមានឈ្មោះថា Runit Dome ត្រូវបានសាងសង់ ដើម្បីរក្សាទុកកាកសំណល់នៃធាតុវិទ្យុសកម្មរបស់អាវុធនុយក្លេអ៊ែរទាំងអស់នេះ។

6. កោះ Ramree ប្រទេសភូមា (Burma)

កាលដើមឡើយកោះនេះគឺជា កោះដ៏ស្រស់ស្អាតមួយ ប៉ុន្តែក៏ជាកោះដែលមានសត្វក្រពើដ៏កាចសាហាវរាប់ពាន់ក្បាលរស់នៅផងដែរ។ នៅសម័យសង្រ្គាមលោកលើកទី2 ទាហានជប៉ុនចាញ់ទាហានអង់គ្លេស ហើយប្រហែលជា 400 នាក់នៃទាហានទាំងនោះ ត្រូវបានគេយកទៅសម្លាប់នៅលើកោះនេះ ដោយបោះឱ្យក្រពើស៊ី។ ក្រោយមកកោះនេះ ត្រូវបានកត់ចូលនៅក្នុងសៀវភៅ Guinness ថាជាកោះដ៏គ្រោះថ្នាក់បំផុតដល់មនុស្ស ដោយសារទទួលរងពីសត្វក្រពើ។

7. កោះ Queimada Grande ប្រទេសប្រេស៊ីល

កោះនេះគឺជាកោះតូចមួយនៅក្នុងសមុទ្រប្រទេសប្រេស៊ីល។ អ្នកស្រុករស់នៅក្បែរនោះ ក៏បានហៅកោះនេះថា ជាកោះពស់ ដោយសារតែកោះនេះសម្បូរទៅដោយប្រភេទសត្វពស់ដ៏កាចសាហាវរាប់ពាន់ក្បាលរស់នៅ ហើយក៏ត្រូវបានចាត់ចូលនៅក្នុងបញ្ជីកោះដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោក។

8. កោះ Miyake-jima និង កោះ Izu ប្រទេសជប៉ុន

កោះ Miyake-jima គឺជាកោះភ្នំភ្លើងសកម្មតូចមួយនៅក្នុងប្រទេសជប៉ុន។ នៅកំឡុងឆ្នាំ 2000 ដល់ឆ្នាំ 2004 ភ្នំភ្លើងសកម្មនេះបានផ្ទុះ ហើយរហូតមកដល់សព្វថ្ងៃនេះនៅលើកោះក៏នៅបន្សល់ទុកនូវចំហាយស្ពាន់ធ័រពុលកម្រិតខ្ពស់ ដែលរដ្ឋាភិបាល ជប៉ុនព្រមាន និងឱ្យប្រជាជនរស់នៅក្បែរនោះនាំគ្នាពាក់ម៉ាស ដើម្បីការពារសារធាតុចំហាយពុល។ ចំណែកកោះ Izu ក៏មានស្ថានភាពដូចគ្នារដែរ គឺប្រជាជនរស់នៅក្បែរនេះត្រូវពាក់ម៉ាសឧស្ម័នពេញ 24ម៉ោង។

9. កោះ Bikini Atoll ស្ថិតនៅប្រជុំកោះ Marshall

Bikini Atoll ជាកោះមួយនៅក្នុងចំណោមប្រជុំកោះ Marshall ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក។ នៅឆ្នាំ 1946 ប្រជាជនរស់នៅលើកោះនេះត្រូវជម្លៀសខ្លួនចេញ ដោយសារសហរដ្ឋអាមេរិកធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរបាញ់ឆ្ពោះមកលើកោះនេះ។ ការបន្ទុះនុយក្លេអ៊ែរចំនួន 23 គ្រាប់ រួមទាំងអាវុធអ៊ីដ្រូសែនផងដែរ រហូតមកដល់ឆ្នាំ 1958។ ទោះបីជាកន្លះសតវត្សបានកន្លងផុតក៏ដោយ ក៏រុក្ខជាតិដែលដុះលូតលាស់នៅទីនេះមានភាពកខ្វក់ដដែល ដោយសារតែសារធាតុពុលរបស់អាវុធប្រល័យលោកទាំងនេះ។

10. កោះ Poveglia ទីក្រុង Venice ប្រទេសអ៊ីតាលី

កោះ Poveglia មានប្រវត្តិដ៏ខ្មៅងងឹតមួយ ដោយសារតែនៅទីនេះមានរណ្តៅដ៏ធំមួយសម្រាប់ទម្លាក់អ្នកមានជម្ងឺ Plague តាមការប៉ាន់ប្រមាណប្រហែលជាមានអ្នកជម្ងឺជាងមួយសែននាក់ ត្រូវបានទម្លាក់ចូលក្នុងរណ្តៅនេះ។ នៅឆ្នាំ1922 កោះនេះបានក្លាយជាមុន្ទីរពេទ្យព្យាបាលអ្នកជម្ងឺមហារីក ប៉ុន្តែមានវេជ្ជបណ្ឌិតម្នាក់បានលោតសម្លាប់ខ្លួនពីប៉មនៃមុន្ទីរពេទ្យ ក្រោយមកនៅទីនេះក៏ចាប់ផ្តើមមានពាក្យចចាមអារ៉ាមថាគាត់លោតសម្លាប់ខ្លួនដោយសារខ្មោច។ ដូច្នេះកោះនេះក៏ត្រូវបានគេបោះបង់ចោលទាំងស្រុង ដោយសារមនុស្សជាច្រើនមានជំនឿ និងមានការព្រួយបារម្ភពីរឿងខ្មោចនៅលើកោះនេះ។

ប្រភព: wonderslist ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ភោជនីយដ្ឋានទាំង 7 នេះ ល្បីមានម្ហូបត្រីអាម៉ុកដែលមានរសជាតិឆ្ងាញ់បំផុត ប្រចាំរាជធានីភ្នំពេញ?

ដោយ: ភារុន 8 AM, Friday, 09 Nov, 2018

ត្រីអាម៉ុកគឺជាមុខម្ហូបដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា។ មុខម្ហូបនេះភាគច្រើនចម្អិនឡើងជាមួយគ្រឿងផ្សំជាច្រើនមុខ ជាពិសេសប្រើសាច់ត្រី និង ខ្ទិះដូងដែលធ្...

ទីក្រុងនៅលើចំណោតថ្ម ដ៏ស្រស់ស្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 06 Jan, 2018

សំណង់ស្ថាបត្យកម្មអស្ចារ្យជាច្រើន នៅក្នុងពិភពលោក មិនត្រឹមតែជាសំណង់អគារស្អាតៗ ប៉ុន្តែមាន ទាំងសំណង់អគារដែលសាងសង់ឡើង នៅលើទីតាំងខុសគ្នាដ៏អស្ចារ្យ។ ថ្ងៃន...

រឿង 10 យ៉ាងដ៏អស្ចារ្យនៅក្នុងធម្មជាតិ ដែលអ្នកមិនជឿថាមាន តែវាប្រាកដជាមានមែន!

ដោយ: ភារុន 8 AM, Tuesday, 09 Apr, 2019

ធម្មជាតិ គឺពិតជាស្រស់ស្អាត និងអស្ចារ្យ លើសពីនេះធម្មជាតិ ក៏ជាអ្នកបង្កើតបាតុភូតដ៏អស្ចារ្យ ដែលវាពិតជាពិបាកធ្វើឱ្យយើងជឿថាអ្វីទាំងអស់នេះពិតជាមានមែន។ ហើយ...

ឧទ្យាន មេអំបៅ ភីណាង កំពុងទាក់ទាញក្រសែភ្នែក អ្នកទេសចរ

ដោយ: ដាលីស 2 PM, Friday, 05 Jun, 2015

នៅមិនទាន់ឃ្លាតឆ្ងាយពី ប្រទេសម៉ាឡេស៊ី នៅឡើយនោះទេ ខណៈដែលប្រទេសនិយមប្រកាន់យកនូវ ការគោរព សាសនា អ៊ីស្លាម​ជា​ធំមួយនេះ មាន​បង្កប់ និងសម្បូរទៅដោយតំបន់ទេសចរ...

Tomnerb.Com - YouTube Channel