ចូលចិត្តទំនើប

រឿង 10 យ៉ាងដ៏ចម្លែក ដែលអ្នកអាចមើលឃើញមានត្រឹមតែ នៅក្នុងប្រទេសជប៉ុន

ដោយ: ភារុន 10 AM, Wednesday, 22 May, 2019

ប្រទេសជប៉ុន ត្រូវបានប្រជាជនទូទាំងពិភពលោកទទួលស្គាល់ និងកោតសរសើរ ដោយសារតែភាពរីកចម្រើន នៃបច្ចេកវិទ្យា និងភាពទាន់សម័យរបស់ប្រទេសនេះ។ លើសពីនេះ ប្រទេសនេះក៏មាននៅប្រពៃណីដ៏យូរលង់ បូករួមនឹងទីកន្លែង ដែលមានទេសភាពស្រស់ស្អាតៗជាច្រើន ដែលអាចទាក់ទាញអ្នកទេសចរទូទាំងពិភពលោកឲ្យទៅទស្សនាប្រទេសនេះ បាន។ យ៉ាងណាមិញ ក្រៅពីទេសភាព និងប្រជាជនរស់រាយរាក់ទាក់ហើយនោះ ប្រទេសជប៉ុនក៏មានរឿងរ៉ាវ និងទីកន្លែងប្លែកៗចំនួន 10 ទៀត ដែលកម្រនឹងប្រទះឃើញ មាននៅក្នុងប្រទេសផ្សេងៗ ក្រៅពីជប៉ុនផងដែរ។ ដូច្នេះ ចង់ដឹងថាមានអ្វីខ្លះ? តោះ! មកតាមដាន ជាមួយនឹងយើង ទាំងអស់គ្នាថាតើវាមានអ្វីខ្លះ?
1. របាំងចិញ្ចើមផ្លូវ ដ៏គួរឱ្យស្រឡាញ់
អ្នកអាចក្រឡេកមើលរូបភាព តើរបាំងចិញ្ចើមផ្លូវទាំងនេះ គួរស្រឡាញ់ដែរឬទេ? ពិតណាស់វាគួរឱ្យស្រឡាញ់ ដែលនេះអាចធ្វើឱ្យអ្នកទេសចរ ទៅកាន់ប្រទេសជប៉ុនមានភាពភ្ញាក់ផ្អើលខ្លាំង ដោយសារតែរបាំងទាំងនេះមិនឃើញមាននៅ ប្រទេសផ្សេងទៀត ក្រៅពីប្រទេសជប៉ុនឡើយ។

2. ភ្លើងស្តុប ពណ៌ខៀវ
ជាសកល ភ្លើងស្តុបចរាចរណ៍ មានភ្លើងពណ៌ក្រហម គឺជាសញ្ញាឱ្យឈប់ ចំណែកភ្លើងពណ៌បៃតង គឺជាសញ្ញាអនុញ្ញាតឱ្យ បើកបរបាន ប៉ុន្តែសម្រាប់ភ្លើងស្តុបចរាចរណ៍ នៅក្នុងប្រទេសជប៉ុន ភ្លើងពណ៌បៃតង បែរទៅជាភ្លើងពណ៌ខៀវទៅវិញ។ ដូច្នេះ ប្រសិនបើអ្នកបានធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុន អ្នកប្រាកដជាមើលឃើញភ្លើងស្តុបពណ៌ខៀវនេះ ជាក់ជាមិនខាន។

3. កោះ ទន្សាយ
នៅសមុទ្រខាងកើតនៃប្រទេសជប៉ុន មានកោះ Ōkunoshima ឬ ត្រូវបានគេហៅឈ្មោះថា «កោះទន្សាយ» ដោយសារ តែកោះនេះ មានសត្វទន្សាយរស់នៅជាច្រើនរាប់ពាន់ក្បាល។ ម្យ៉ាងទៀត អ្នកទេសចរប្រាកដជាប្លែកភ្នែកនៅពេលបានទៅដល់កោះមួយនេះ ដែលពោរពេញទៅដោយសត្វទន្សាយ ដ៏គួរឱ្យស្រឡាញ់រស់នៅយ៉ាងច្រើនបែបនេះ។

4. ផ្លែឈើមួយចំនួន មានតម្លៃថ្លៃ ស្ទើរតែមិនគួរឱ្យជឿ
ប្រសិនបើអ្នកមានឱកាស ដើរ Shopping នៅផ្សារទំនើបនៅក្នុងប្រទេសជប៉ុន ហើយមើលឃើញតម្លៃរបស់ផ្លែឈើមួយចំនួន អ្នកពិតជាមានការភ្ញាក់ផ្អើលខ្លាំងដូចជា ផ្លែស្វាយ ឬផ្លែឪឡឹក…ជាដើម ដែលមានតម្លៃថ្លៃស្ទើរតែមិនគួរឱ្យជឿ បើប្រៀប ធៀបជាមួយនឹងតម្លៃនៅក្នុងស្រុកយើង។

5. បង្គន់ដ៏ឆ្លាតវៃ និងអស្ចារ្យ
ការចំណាយពេលខ្លះ នៅក្នុងបន្ទប់ទឹក គឺជាផ្នែកមួយនៃជីវិតរបស់មនុស្ស។ ដូច្នេះ បន្ទប់ទឹកគួរតែត្រូវបានសម្អាតឱ្យស្អាត មានអនាម័យ និងមានផាសុកភាពផងដែរ។ សម្រាប់ប្រទេសជប៉ុន បង្គន់មួយចំនួន ពិតជាមានភាពឆ្លាតវៃ និងអស្ចារ្យ ដោយមានតែនៅទីនេះទេ អ្នកអាចរកឃើញបង្គន់ដ៏ឆ្លាតវៃទាំងនេះបាន។

6. រថយន្តស៊េរីថ្មី ត្រូវបានបើកបរ ដោយអ្នកបើកបរ ដែលមានវ័យចំណាស់
ភាគច្រើនអ្នកបើកបររថយន្តស៊េរីថ្មី ភាគច្រើនជាមនុស្ស ដែលមានវ័យកណ្តាល ឬក៏វ័យក្មេង ប៉ុន្តែដោយឡែកនៅក្នុង ប្រទេសជប៉ុន អ្នកក៏អាចមើលឃើញ អ្នកបើកបររថយន្តមានអាយុចាប់ពី 75 ឆ្នាំ ឬច្រើនជាងនេះផងដែរ។

7. កៅអីមុខនៅក្នុងឡាន មានបំពាក់អេក្រង់សម្រាប់មើលទូរទស្សន៍
រថយន្តនៅប្រទេសរបស់យើង ទំនងជាមានអេក្រង់រុករកទិសដៅ បំពាក់នៅកៅអីរបស់អ្នកបើកបរ ហើយក៏មានអេក្រង់ ទូរទស្សន៍ផងដែរ សម្រាប់អ្នកជិះនៅកៅអីខាងក្រោយ ហើយឡាននៅក្នុងប្រទេសជប៉ុនក៏ដូចគ្នានេះដែរ ប៉ុន្តែខុសត្រង់ថា ឡានជប៉ុនមានបន្ថែម អេក្រង់ ទូរទស្សន៍ សម្រាប់កៅអីខាងមុខ។ ដោយយោងទៅតាម អ្នកនាំពាក្យរបស់ក្រុមហ៊ុន Pioneer Corp លោក Hiromitsu Kimura បានប្រាប់ The Wall Street Journal ថា «ប្រព័ន្ធរថយន្តទាំងអស់របស់យើង ដែលបានដាក់លក់នៅក្នុងប្រទេសជប៉ុន គឺមានបំពាក់មុខងារ TV Tuner ប៉ុន្តែមិនមានលក់នៅក្រៅប្រទេសនោះទេ»។

8. អាហារលក់នៅក្នុងហាង KFC គឺលក់ដាច់បំផុត នៅថ្ងៃបុណ្យ Christmas
អាហារប្រភេទ Fast-Food ដែលលក់នៅតាមបណ្តាហាង KFC ទំនងជាទីពេញចិត្តរបស់ប្រជាជនជប៉ុន នៅក្នុងថ្ងៃបុណ្យ Christmas ។ ប្រពៃណីនេះចាប់ផ្តើមតាំងពីឆ្នាំ 1970 នៅពេលដែលអ្នកចាត់ចែងនៃក្រុមហ៊ុន KFC បានមកដល់ទឹកដី ប្រទេសជប៉ុន ជាលើកដំបូង ហើយបានស្តាប់ឮពីជនបរទេសនិយាយគ្នាថា ពួកគេចង់ញុំា Turkey ដែលជាសាច់ពិបាករក នៅក្នុងប្រទេសជប៉ុន នៅក្នុងថ្ងៃបុណ្យ Christmas ។ ដូច្នេះ អ្នកគ្រប់គ្រងសង្ឈឹមថាសាច់មាន់បំពង អាចធ្វើជាអាហារជំនួស សម្រាប់បម្រើដល់ជនបរទេសទាំងអស់បាន ក្រោយមកទីផ្សារលក់ ក៏បានរីកចម្រើនលឿន ក៏បង្កើតជាប្រពៃណីញុំាអាហារ របស់ហាង KFC នៅថ្ងៃបុណ្យ Christmas បន្តរហូតមកដល់សព្វថ្ងៃនេះ។

9. ម៉ាស៊ីនលក់ទំនិញចល័ត ស្វ័យប្រវត្តិ
ម៉ាស៊ីនលក់ទំនិញចល័ត ស្វ័យប្រវត្តិ មិនត្រឹមតែលក់ភេសជ្ជៈ និងអាហារប៉ុណ្ណោះទេ ក៏មានលក់ទំនិញផ្សេងៗជាច្រើន មុខទៀតផងដែរ ហើយក៏ផ្តល់ភាពងាយស្រួលដល់អ្នក ដែលមានការពិបាកក្នុងការទៅទិញទំនិញនៅតាម ទីផ្សារទំនើប នានា។ លើសពីនេះ ការ៉េមមិនរលាយ ដែលត្រូវបានរកឃើញកាលពីពេលថ្មីៗនេះ ក៏ប្រហែលជាមានលក់ នៅតាមម៉ាស៊ីនលក់ទំនិញចល័ត ស្វ័យប្រវត្តិ នេះផងដែរ។

10. បន្ទប់ទឹក អាចងូតទឹកសម្ងួត
គេហដ្ឋាននៅក្នុងប្រទេសជប៉ុនភាគច្រើន មិនមានម៉ាស៊ីនសម្ងួតសម្លៀកបំពាក់នោះទេ។ ដូច្នេះ ពួកគេត្រូវតែព្យួរកន្សែងស្អាត នៅខាងក្រៅ ឬ នៅខាងក្នុងបន្ទប់ទឹក។ ប៉ុន្តែសម្រាប់គេហដ្ឋានមួយចំនួន គឺមានបន្ទប់ទឹក ត្រូវបានរចនាឡើងឱ្យមានកង្ហារ មួយ ទុកគ្រាន់ជួយសម្ងួត សម្លៀកបំពាក់។ ដូច្នេះ គ្រប់សម្លៀកបំពាក់ទាំងអស់នឹងឆាប់ស្ងួត ជាមួយនឹងខ្យល់របស់កង្ហារ ដោយគ្មានទទួលរង ការបំផ្លាញពីកម្តៅដ៏ខ្លាំងរបស់ព្រះអាទិត្យឡើយ ខណៈពេលងូតទឹករួច ហើយអ្នកក៏អាចហាលសម្លៀកបំពាក់ នៅក្នុងបន្ទប់ទឹក ម្យ៉ាងទៀត កង្ហារនេះក៏ជួយធ្វើឱ្យសក់របស់អ្នក ដុះលូតលាស់បានល្អផងដែរ៕

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ ពីធីបុណ្យដ៏ចម្លែកបំផុតទាំង 10 នៅជុំវិញពិភពលោក

ដោយ: ភារុន 8 AM, Wednesday, 08 May, 2019

ព្រឹត្តិការណ៍ដ៏អស្ចារ្យអាចត្រូវបានប្រារព្ធធ្វើឡើង និងរកឃើញនៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក។ ដូចគ្នានេះផងដែរ ពិធីបុណ្យសាសនា ដែលបានកប់យ៉ាងជ្រៅនៅក្នុងចិ...

តោះ! មកស្គាល់ 12 ឧបករណ៍អេឡិចត្រូនិក នាពេលអនាគត ដែលឥឡូវអ្នកអាចទិញ យកមកប្រើប្រាស់បាននៅថ្ងៃនេះ

ដោយ: ភារុន 8 AM, Sunday, 24 Mar, 2019

ការច្នៃប្រឌិតថ្មីៗ ដែលធ្វើឱ្យកាន់តែប្រសើរជាងមុន ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ ត្រូវបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ដូចជា ស្មាតម៉ូត ថេបប្...

9 ទិសដៅ នៅជុំវិញពិភពលោក មានតែអ្នកមានចិត្តក្លាហានទេ ទើបហ៊ានទៅលេង

ដោយ: ភារុន 8 AM, Friday, 10 May, 2019

ការស្វែងរកដំណើរកម្សាន្តរបស់មនុស្សម្នាក់ៗ មិនសុទ្ធតែដូចគ្នានោះទេ មានអ្នកខ្លះស្វែករកការកម្សាន្តបែបស្ងប់ស្ងាត់ ជាមួយនឹងធម្មជាតិ អ្នកខ្លះទៀតស្វែងរកការក...

2 ថ្ងៃ 2យប់ នៅយ៉ាងហ្គូន៖ ដំណើរកម្សាន្តទេសចរណ៍បែបសាសនា

ដោយ: ទំនើប 7 AM, Friday, 11 May, 2018

តើលោកអ្នកដឹងទេ ពេលនេះលោកអ្នកអាចធ្វើដំណើរត្រឹមតែ 2ថ្ងៃ 2យប់ ទៅកាន់ទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា(ពីមុនហៅថា ភូមា) ដើម្បីទៅទស្សនាទីកន្លែងដ៏ស័ក្តិសិ...

Tomnerb.Com - YouTube Channel