ចូលចិត្តទំនើប

តោះ! មកស្គាល់ ផ្ទះនៅក្នុងគំនូរជីវចលចំនួន 10 ដែលត្រូវបានគេសាងសង់ឡើងនៅក្នុងជីវិតពិត

ដោយ: ភារុន 8 AM, Friday, 07 Jun, 2019

រឿងគំនូរជីវចល និងគំនូរកំប្លែង គឺនៅតែស្ថិតនៅក្នុងដួងចិត្តរបស់យើងគ្រប់គ្នា ចាប់តាំងពីកុមារភាពមកម្ល៉េះ។ ដូច្នេះ ក៏មានមនុស្សមួយចំនួនមានបំណងចង់រស់នៅក្នុងផ្ទះស្អាតៗ និងគួរឱ្យស្រឡាញ់ ដូចជា ផ្ទះនៅក្នុងគំនូរជីវចលសំណព្វចិត្តរបស់ពួកគេ។ បន្ទាប់ពី ជាច្រើនឆ្នាំមក ពួកគេក៏មានឱកាសក្នុងការសាងសង់ផ្ទះ ដើម្បីឱ្យក្តីសុបិន្តរបស់ពួកគេ ក្លាយជាការពិត។ ថ្ងៃនេះគេហទំព័រ ទំនើប ចង់បង្ហាញប្រិយមិត្តអ្នកអានទាំងអស់គ្នា ឱ្យមកស្គាល់ ផ្ទះចម្លងពិតៗពីគំនូរជីវចលចំនួន 10 ដែលឥឡូវនេះមាននៅក្នុងជីវិតពិត នៅខាងក្រោមនេះ៖
1. ផ្ទះ The Simpsons
ត្រលប់មកឆ្នាំ 1997 ក្រុមហ៊ុន 20th Century Fox មានគំនិតផ្សព្វផ្សាយ ដ៏មិនគួរឱ្យជឿមួយ នោះគឺការសាងសង់ផ្ទះមួយខ្នង ឱ្យដូចទៅនឹងផ្ទះ The Simpsons នៅក្នុងគំនូរជីវចល ដែលត្រូវចំណាយទឹកប្រាក់អស់ប្រហែល $120,000 នៅក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិច។

2. ផ្ទះ នៅក្នុងខ្សែភាពយន្តតុក្កតា
ផ្ទះតូចដ៏គួរឱ្យស្រឡាញ់ Carl & Ellie ដែលមានពណ៌ចម្រុះ គឺមានភាពពេញនិយម និងគួរឱ្យចាប់អារម្មណ៍ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ 2011 ហើយវាជាផ្នែកមួយនៃក្តីប្រាថ្នារបស់មូលនិធិ Make-a-Wish របស់ក្មេងស្រីតូចម្នាក់ ដែលផ្ទះនេះមានទីតាំងស្ថិតនៅរដ្ឋ Utah អាមេរិចខាងលិច។

3. ផ្ទះ ផ្លែម្នាស់របស់ SpongeBob
ផ្ទះផ្លែម្នាស់នេះ ត្រូវបានសាងសង់ឡើង ឱ្យមានរូបរាងយ៉ាងពិតប្រាកដ និងមានទីតាំងស្ថិតនៅក្នុងសាធារណរដ្ឋ Dominic ។

4. ផ្ទះ Hobbit Hole
ស្ថាបត្យករ ដែលចេញប្លង់ផ្ទះនេះ គឺមានបំណងសាងសង់ផ្ទះ ដែលមិនប៉ះពាល់ដល់បរិស្ថានធម្មជាតិ។ ផ្ទះនេះ ត្រូវបានសាងសង់ឡើងពីវត្ថុធាតុដើម ដែលមានមេត្រីភាពជាមួយនឹងបរិស្ថានដូចជា ថ្មភក់ ចំបើង ថ្ម និងខ្សាច់ រួមជាមួយនឹងការបំពាក់បន្ទះសូឡា ដើម្បីផ្តល់ជាភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ។

5. ផ្ទះ The Flintstones
នៅក្នុងឆ្នាំ 1976 មានស្ថាបត្យករដ៏ល្បីល្បាញលោក William Nicholson បានសាងសង់ផ្ទះនេះ ដើម្បីសាកល្បងសម្ភារសំណង់ថ្មីៗរបស់ខ្លួន។ លើសពីនេះ ផ្ទះថ្មីនេះ ត្រូវបានដាក់ឈ្មោះតាមផ្ទះ The Flintstones នៅក្នុងគំនូរជីវចល ហើយនឹងវាត្រូវចំណាយទឹកប្រាក់អស់ប្រហែល $4,000,000 ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

6. ផ្ទះ The Barbie
ក្មេងស្រីៗ ពិតជាសុបិន្តចង់រស់នៅក្នុងផ្ទះ ដូចទៅនឹងផ្ទះនៅក្នុងរឿងតុក្កតា Barbie ហើយ។ ឥឡូវនេះ ក្តីសុបិន្តរបស់ពួកគេ នឹងអាចក្លាយជាការពិត ដោយសារតែ ផ្ទះនេះត្រូវបានគេសាងសង់ឱ្យមានពិត នៅក្នុងរដ្ឋ Florida ហើយត្រូវបានគេឱ្យឈ្មោះថា «ផ្ទះ The Barbie» នេះឯង។

7. ផ្ទះ Minnie Mouse
ផ្ទះនេះ គឺមានភាពគួរឱ្យស្រឡាញ់ និងទាក់ទាញ ដែលអ្នកអាចរកឃើញនៅឯ Toontown របស់ Mickey នៅក្នុង Disneyland ដែលស្ថិតនៅទាំងនៅក្នុងទីក្រុង Florida និង California ។

8. ផ្ទះខ្ទម ព្រិល-ស នៅក្នុងព្រៃ
ផ្ទះនេះ ត្រូវចំណាយពេលសាងសង់ប្រហែលរយៈពេល 30ឆ្នាំ ហើយមានទីតាំងស្ថិតនៅរដ្ឋ Washington សហរដ្ឋអាមេរិច។

9. ផ្ទះ The Jetsons អនាគត
អាផាតមិនប្រភេទ Skypad បានមកពីរឿងតុក្កតា ត្រូវបានបំផុសគំនិតឱ្យចេញជារូបរាងផ្ទះ The Jetsons អនាគត នៅដើមទសវត្សរ៍ឆ្នាំ 1960 ។

10. ផ្ទះរបស់លោក Bruce Wayne
ផ្ទះរបស់លោក Bruce Wayne នៅក្នុងគំនូរជីវចលបែបកំប្លែង DC ត្រូវបានបំផុសគំនិតឱ្យសាងសង់ឡើង ដើម្បីជាទីតាំងសម្រាប់សម្តែងនៅក្នុងខ្សែភាពយន្ត The Dark Knight Rises ។

តើអ្នកធ្លាប់បានឃើញផ្ទះរបស់តួអង្គគំនូរជីវចល ឬ រឿងតុក្កតា ដែលអ្នកចូលចិត្តដែរឬទេ? សូមចែករំលែកជាមួយនឹងយើង៕

ប្រភព: brightside ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

សក្តានុពល វិស័យទេសចរណ៍ នៃខេត្តកោះកុង

ដោយ: ដាលីស 6 PM, Tuesday, 16 Jun, 2015

កោះកុង​ ជា​ខេត្ត​មួយស្ថិត​ នៅ​តំបន់ឆ្នេរ​ប៉ែក​និរតី​ នៃប្រទេស​កម្ពុជា ​មានចម្ងាយប្រមាណ 290គីឡូម៉ែត្រពី​រាជធានី​ភ្នំពេញ ភ្ជាប់​ដោយ​ផ្លូវជាតិ​លេខ4 និ...

អាហារតាមចិញ្ចើមផ្លូវដ៏ល្អបំផុតទាំង 10 នៅទួលទំពូង រាជធានីភ្នំពេញ

ដោយ: ភារុន 8 AM, Saturday, 03 Nov, 2018

ប្រសិនបើអ្នកមិនបានបរិភោគអាហារតាមចិញ្ចើមផ្លូវនៅទួលទំពូងទេ អ្នកច្បាស់ជាមានការសោកស្តាយជាក់ជាមិនខាន ពីព្រោះអាហារតាមចិញ្ចើមផ្លូវនៅទួលទំពូងនឹងផ្តល់ឱ្យអ្ន...

ទស្សនាចរណ៍ ម្ហូបអាហារនៅ Iceland

ដោយ: ដួងច័ន្ទ 8 PM, Monday, 29 Jan, 2018

អស់រយៈកាលជាយូរមកហើយ ម្ហូបអាហារនៅក្នុងប្រទេស Iceland ត្រូវបានបរិយាយក្នុងន័យមិន សូវល្អទេ ដោយសារម្ហូបអាហាររបស់ពួកគេ ចម្លែកខុសពីគេ។ ប៉ុន្តែបច្ចុប្បន្នន...

ការច្នៃម៉ូដអគារ យកគំរូតាមចង្កៀងគោម ចិនបូរាណ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Nov, 2017

អគារការិយាល័យចំនួនបី មានកម្ពស់ខ្ពស់ជាងគេ ដែលក្រុមហ៊ុន Skidmore Owing & Merrill (SOM) បានបញ្ចប់ការសាងសង់ នៅក្នុងទីក្រុងប៉េកាំង មានរចនាជាម៉ូដគ្រោ...

Tomnerb.Com - YouTube Channel