ចូលចិត្តទំនើប

ស្រស់ស្រាយតែម្តង! ទេសភាពដើម ម៉ូមីជិ ពីទិសដៅទាំង 10 នៅក្នុងប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Thursday, 02 May, 2019

ពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសជប៉ុនបានទាក់ទាញ ភ្ញៀវទេសចរទាំងអ្នកនៅប៉ែកអ៊ឺរ៉ុប និងអាស៊ី មកកម្សាន្តនៅទីនេះមិនតិច ជាងលាននាក់នោះទេ។ ដោយសារតែនៅក្នុងទិសដៅទេសចរណ៍ដ៏គួរឱ្យពេញនិយមជាច្រើន គឺមានទិសដៅចំនួន 10 ដែលអនុញ្ញាតភ្ញៀវទេសចរអាចទស្សនាផ្កាសាគូរ៉ារីកនៅនិទាឃរដូវ និងមើលស្លឹកម៉ូមីជិពណ៌ក្រហមនៅរដូវស្លឹកឈើជ្រុះដ៏សែនស្រស់ស្អាត ដូចជាគំនូរមួយផ្ទាំងដ៏ស្រស់ស្អាត។ ដូច្នេះ ប្រិយមិត្តអ្នកអានច្បាស់ជាចង់ដឹងថាទិសដៅទាំងនេះនៅឯណា? តោះ! មកតាមដានជាមួយនឹង ទំនើប ទាំងអស់គ្នាដែលមាននៅក្នុងអត្ថបទខាងក្រោមនេះ៖
1. ភ្នំ Asahi កោះហុកកៃដូ
ភ្នំ Asahi គឺជាភ្នំខ្ពស់បំផុតនៅលើកោះហុកកៃដូ និងត្រូវបានគេស្គាល់ថាជាភ្នំ ដែលអាចទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតបំផុតរបស់ ស្លឹកម៉ូមីជិ ចាប់ផ្តើមពីចុងខែ សីហា រហូតដល់ចុងខែ កញ្ញា។

2. ស្ទឹង Oirase, ខេត្ត Aomori

Oirase គឺជាស្ទឹងមួយដែលជាដៃស្ទឹងរបស់បឹង Towada ដែលជាបឹងដ៏ធំបំផុត នៅផ្នែកដីគោកនៃប្រទេសជប៉ុន ហើយវាស្ថិតនៅក្នុងខេត្ត Aomori។ ស្ទឹងនេះមានប្រវែង 14 គីឡូម៉ែត្រ ហូរកាត់ព្រៃ និងបានហូរបែងចែកទៅជាស្ទឹង និងទឹកជ្រោះស្អាតៗជាច្រើន នៅក្នុងឧទ្យានជាតិ Towada-Hachimantai ស្ថិតនៅក្នុងខេត្ត Aomori ប្រទេសជប៉ុន។ អ្វីដែលអស្ចារ្យនៃឧទ្យាននេះ គឺមានទេសភាពដ៏ស្រស់ស្អាតនៅអមសងខាងស្ទឹង រួមជាមួយនឹងដើមឈើជាច្រើនទៀត ជាពិសេសគឺដើមម៉ូមីជិ តែម្តង។ ម្យ៉ាងទៀតភាពពេញនិយមបំផុតនៃឧទ្យាននេះ គឺនៅរដូវស្លឹកឈើជ្រុះ ដែលមនុស្សម្នាជាច្រើននាំគ្នាមកគយគន់ ស្លឹកម៉ូមីជិ ដ៏ច្រើនសន្ធឹកសន្ធាប់ ជ្រុះពាសពេញទឹកដីនៅទីនេះ។

3. ប្រាសាទ Yamadera, ខេត្ត Yamagata

វាគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទ ដែលមានទស្សនីយភាពស្អាតបំផុត ហើយត្រូវបានគេស្គាល់ថា វាស្ថិតនៅលើភ្នំ Houju ក្នុងខេត្ត Yamagata ប្រទេសជប៉ុន។ ដូចគ្នាផងដែរ ទស្សនីយភាពនៅជុំវិញប្រាសាទនេះ គឺស្រស់ស្អាត និងអស្ចារ្យ បំផុត ដោយសារតែសម្រស់នៃ ស្លឹកម៉ូមីជិ ដែលជ្រុះពាសពេញលើទឹកដីនៅតាមបណ្តោយជម្រាលភ្នំនេះ។ ម៉្យាងទៀតប្រាសាទដែលមានជណ្ដើរ 1,051 កាំនៅលើភ្នំនេះ ក៏អនុញ្ញាតឱ្យអ្នកអាចដើរឡើងជណ្តើរបណ្តើរ គយគន់ទេសភាព ស្លឹកម៉ូមីជិ ដ៏ស្រស់ស្អាតបណ្តើរ។

4. តំបន់ Nikko, ខេត្ត Tochigi

ទីនេះគឺជាតំបន់ប្រវត្តិសាស្រ្តមួយ ដែលអាចទស្សនា ស្លឹកម៉ូមីជិ ដ៏ស្រស់ស្អាតបំផុត នៅក្នុងប្រទេសជប៉ុន និងជាទិសដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងរយៈពេលពេញមួយឆ្នាំ ប្រចាំប្រទេសជប៉ុន។

5. សួន Rikugien ទីក្រុងតូក្យូ

Rikugien គឺជាសួនច្បារដ៏ស្រស់ស្អាតបំផុតមួយ ប្រចាំប្រទេសជប៉ុន ហើយក៏ជាកន្លែងឈប់សម្រាកដ៏ល្អបំផុត នារដូវស្លឹកឈើជ្រុះ ដែលភ្ញៀវទេសចរចូលចិត្តមកទស្សនាច្រើនបំផុត នៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។

6. បឹង Kawaguchi, ខេត្ត Yamanashi
ប្រសិនបើអ្នកចង់ស្វែងរកចំណុចថតរូប ដែលមានជាប់ជាមួយនឹងភ្នំ ហ្វូជិ នារដូវស្លឹកឈើជ្រុះ ដ៏សែនស្រស់ស្អាត គឺមានតែនៅតំបន់ក្បែរៗនឹងបឹង Kawaguchi នៃខេត្ត Yamanashi ប្រទេសជប៉ុន ម្យ៉ាងទៀត ទីនេះក៏មានទេសភាពបឹងដ៏ស្រស់ស្អាត រួមជាមួយនឹង ដើមម៉ូមីជិ ដ៏ស្រស់ស្អាតបំផុតផងដែរ។

7. ស្ពានដែក Kurobe Gorge ដែលជាផ្លូវសម្រាប់រថភ្លើងឆ្លងកាត់ ខេត្ត Toyama

Kurobe Gorge គឺជាស្ពានដែកមួយដ៏វែង ដែលជាផ្លូវសម្រាប់រថភ្លើងឆ្លងកាត់ប៉ុណ្ណោះ។ ប៉ុន្តែទេសភាពព្រៃភ្នំនៅជុំវិញស្ពាននេះនារដូវស្លឹកឈើជ្រុះ គឺពិតជាអស្ចារ្យ ជាពិសេស ដើមម៉ូមីជិ ដែលដុះពាសពេញនៅតំបន់ភ្នំក្បែរៗស្ពាននេះតែម្តង ហើយវាពិតជាមិនគួរឱ្យជឿថាវាស្រស់ស្អាតដល់ម្ល៉ឹងសោះ!

8. ប្រាសាទ Seiryu-ji Tokugen-in, ខេត្ត Shiga ទីក្រុងអូសាកា

ប្រាសាទនេះត្រូវបានគេចាត់ទុកថា ជាកន្លែងដ៏អាថ៌កំបាំង ហើយត្រូវបានថែរក្សា បានយ៉ាងល្អបំផុតពីប្រជាជនរស់នៅក្បែរៗប្រាសាទនេះ។ ម្យ៉ាងទៀត ប្រាសាទដ៏ស្ងប់ស្ងាត់នេះ ក៏មានទេសភាពស្រស់ស្អាត ជាពិសេសនៅបរិវេណប្រាសាទនេះមានដើមម៉ូមីជិ ជាច្រើនដើម ដូច្នេះនៅរដូវស្លឹកឈើជ្រុះ គឺពិតជាស្រស់ស្អាតបំផុត ដូចដែលអ្នកបានឃើញនៅក្នុងរូបភាពនេះ។

9. ប្រាសាទ Tofukuji ទីក្រុង ក្យូតូ

ទីក្រុង ក្យូតូ គឺពិតជាទិសដៅលំដាប់លេខមួយ សម្រាប់ការទស្សនា ស្លឹកម៉ូមីជិ នារដូវស្លឹកឈើជ្រុះ។ លើសពីនេះ នៅទីនេះក៏មានកន្លែងជាច្រើនដែលមានដាំ ដើមម៉ូមីជិ ដូចជា ទឹកដីប្រាសាទ Tofukuji នេះតែម្តង ដែលពិតជាផ្តល់ឱ្យភ្ញៀវទេសចរនូវទិដ្ឋភាពនៃស្លឹកម៉ូមីជិ ដ៏ស្រស់ស្អាតបំផុតប្រចាំទីក្រុងក្យូតូនេះ។

10. សួន Kenrokuen, ខេត្ត Ishikawa

សួន Kenrokuen ត្រូវបានជនជាតិជប៉ុនចាត់ទុកថា ជាសួនច្បារដ៏ស្រស់ស្អាតបំផុតប្រចាំប្រទេសជប៉ុន។ ដោយសារតែ សួននេះបានបង្ហាញនូវទិដ្ឋភាព 4 យ៉ាងផ្សេងៗគ្នា ទៅតាមរដូវទាំង 4 នៅក្នុងប្រទេសជប៉ុន។ ម្យ៉ាងទៀត ទេសភាពនៃសួននេះហាក់បីដូចជា ផ្ទាំងគំនូរដ៏ស្រស់ស្អាត និងអស្ចារ្យបំផុត ជាពិសេសទេសភាពរបស់ស្លឹកម៉ូមីជិ នារដូវស្លឹកឈើជ្រុះតែម្តង។

ប្រភព: jw-webmagazine ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

រាជវាំងស្រស់ស្អាតបំផុត ទាំង 10 នៅជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 3 PM, Saturday, 29 Jul, 2017

រាជវាំងជាទីកន្លែងរបស់មហាក្សត្រ និងចៅអធិរាជ ក្នុងសម័យកាលបូរាណ ហើយមកដល់បច្ចុប្បន្ននេះរាជវាំងទាំងនោះ បានក្លាយជាចំណុចទាក់ទាញ ទេសចរណ៍ដ៏ពេញនិយម។ ទំនើប សូ...

អាផាតមិនក្នុងទីក្រុង មើលឃើញទេសភាព នៅទីខ្ពស់យ៉ាងស្រស់ស្អាត

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 13 Dec, 2017

នៅក្នុងអត្ថបទខាងក្រោម ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន ទៅទស្សនាការតុបតែងគេហដ្ឋានបែប អាផាតមិននៅក្នុងទីក្រុងធំៗ ដែលតុបតែងឡើងសម្រាប់គយគន់ទេសភាព នៅទីខ្...

ចូលឆ្នាំថ្មីបីថ្ងៃ មានគម្រោងធ្វើអ្វីខ្លះ?

ដោយ: ដួងច័ន្ទ 11 PM, Monday, 17 Apr, 2017

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យជាតិរបស់ខ្មែរយើង ហើយ ពេលវេលាឈប់សម្រាក ដ៏សប្បាយរីករាយនេះ បានមកដល់ហើយ។ តើអ្នកមានគ...

ទេសភាព និងសួនច្បារដ៏ស្រស់ស្អាត នៅកូរ៉េខាងត្បូង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

អស់រយៈពេលជាង 2000 ឆ្នាំមកហើយដែលប្រជាជនកូរ៉េ បានរៀបចំបរិស្ថានជុំវិញខ្លួន ឱ្យមានសោ ភណ្ឌភាពស្រស់ត្រកាល។ ការតំរៀបដុំថ្ម គឺជាគន្លឹះសំខាន់សម្រាប់ការច្នៃម...

Tomnerb.Com - YouTube Channel