ចូលចិត្តទំនើប

កន្លែងទាំង 10 នៅប្រទេសនូវែលសេឡង់ បើបានទៅហើយ ដឹងតែមិនខកបំណងទេ

ដោយ: ភារុន 9 AM, Monday, 17 Dec, 2018

ដំណើរកម្សាន្តទៅកាន់ ប្រទេសនូវែលសេឡង់ (New Zealand) ជាកន្លែងដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅលេង។ ប្រសិនបើអ្នកមានគម្រោងនឹងធ្វើដំណើរទៅកាន់ ប្រទេសនូវែលសេឡង់ សូមកុំភ្លេចទៅលេងកន្លែងទាំង 10 នេះដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតបំផុត ដែលអ្នកមិនអាចបំភ្លេចបាន៖
1. ឆ្នេរសមុទ្យដ៏ស្រស់ស្អាត នៅតាមកោះនីមួយៗ
ឆ្នេរសមុទ្រ នៅតាមកោះនិមួយៗនៅក្នុងប្រទេស នូវែលសេឡង់ គឺជាកន្លែងដែលផ្តល់នូវការកម្សាន្តជាច្រើនបែបដូចជា៖ ហែលទឹក ស្ទូចត្រី ជិះទូក ជ្រមុជទឹកមើលផ្កាថ្ម និងផ្តល់ការកម្សាន្តផ្សេងៗទៀតជាច្រើន។ ម្យ៉ាងទៀតកោះនៅប្រទេសនេះមានកោះរហូតដល់ 114 ហើយកោះនិមួយៗផ្តល់ការកម្សាន្តផ្សេងៗគ្នា។

2. តំបន់ Milford Sound
តំបន់ Milford Sound ត្រូវបានចាត់ចូលជាអច្ឆរិយវត្ថុទី 8 នៅលើពិភពលោក ហើយវាត្រូវបានគេស្គាល់ថាជាតំបន់ ដែលសម្បូរភ្នំខ្ពស់ៗ និងទឹកជ្រោះស្អាតៗ។ នៅរដូវរងារ តំបន់នេះមានព្រិលទឹកកកនៅពាសពេញដីភ្នំ សូម្បីទឹកជ្រោះក៏ត្រូវកកទៅជាផ្ទាំងៗផងដែរ។

3. ទីក្រុង Auckland
ចាប់តាំងពីឆ្នាំ 2007 មក ប្រទេសនូវែលសេឡង់ ត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានទេសភាពស្អាត និងមានសន្ដិភាពបំផុត ដោយសារមានភាគរយនៃអ្នកជាប់ពន្ធនាគារតិច។ នេះជាហេតុធ្វើឱ្យទីក្រុង Auckland ក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិដ៏ធំមួយ នៅក្នុងប្រទេសនូវែលសេឡង់។

4. កោះ Waiheke
កោះ Waiheke គឺជាកោះមួយដែលល្បីល្បាយបំផុតខាងផលិតស្រាក្រហម។ មិនត្រឹមតែមានចម្ការទំពាំងបាយជូរទេ នៅទីនេះក៏មានចម្ការអូលីវជាច្រើនកន្លែងផងដែរ។

5. ទីក្រុង Christchurch
បើទោះបីជានៅក្នុងទីក្រុងនេះមានកើតរញ្ជួយដីធំៗដល់ទៅ 4 លើក នៅខែ កញ្ញា ឆ្នាំ 2010 និងខែធ្នូ ឆ្នាំ 2011 ក៏ដោយ ក៏នាពេលបច្ចុប្បន្ននេះទីក្រុង Christchurch បានត្រឡប់មកសភាពដើមវិញដែរ។ នៅពេលអ្នកទៅដល់ទីក្រុងនេះ អ្នកច្បាស់ជាឃើញនូវស្លាកស្នាមខ្លះៗនៃការរញ្ជួយដីនៅសេសសល់ ហើយអ្នកក៏ឃើញមានអគារថ្មីៗជាច្រើន ដែលទើបតែសាងសង់រួចផងដែរ។

6. កោះ ពណ៌ស (White Island)
កោះ ពណ៌ស គឺជាកោះមួយដែលមានភ្នំភ្លើងសកម្ម ហើយវាក៏ជាកន្លែងដ៏ល្អបំផុតមួយ សម្រាប់អ្នកចូលចិត្តការធ្វើដំណើរផ្សងព្រេងនៅប្រទេសនូវែលសេឡង់។ ម្យ៉ាងទៀតភ្នំភ្លើងនៅលើកោះនេះជាភ្នំភ្លើងសកម្ម ដូច្នេះអ្នកនឹងត្រូវពាក់មួក ពាក់ ម៉ាស់ និងម៉ាស់ឧស្ម័ន ដើម្បីការពារចំហាយចេញពីភ្នំភ្លើង។

7. ទីក្រុង Queenstown
ទីក្រុងមួយនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ជារាជធានីសម្រាប់ការធ្វើដំណើរផ្សងព្រេង នៅក្នុងចំណោមទីក្រុងជាច្រើនទៀត នៅក្នុងប្រទេសនូវែលសេឡង់។

8. ជ្រលងភ្នំភ្លើង Whakarewarewa
ជ្រលងភ្នំភ្លើងនេះ ក៏កន្លែងដែលមានផ្សែងអព្ទជាច្រើននៅពាសពេញជ្រលង ហើយនេះជាផ្សែងដែលបំភាយចេញមកពីភ្នំ ភ្លើងនៅជ្រលងនេះ។ លើសពីនេះ នៅទីនេះក៏មានគេបានរកឃើញអាងទឹកក្តៅធម្មជាតិដ៏ធំមួយ ដែលមានស៊ីតុណ្ហភាពក្តៅខ្លាំងរហូត 200 អង្សាហ្វារិនហៃ។

9. រូងភ្នំ Waitomo Glowworm
រូងភ្នំនេះ ត្រូវបានបំភ្លឺដោយពន្លឺធម្មជាតិចាំងចូលទៅខាងក្នុងរូង ដែលធ្វើឱ្យរូងមានទេសភាពស្អាតអស្ចារ្យ ហើយក៏មានតែមួយគត់នៅលើភពផែនដីយើងផងដែរ។

10. ភ្នំទឹកកក Franz Josef Glacier
ភ្នំទឹកកកនេះ ត្រូវបានគេដាក់ឈ្មោះតាម អ្នកធ្វើដំណើរផ្សងព្រេងរុករកកន្លែងអស្ចារ្យៗនៅលើពិភពលោក ម្នាក់ដែលគាត់មានឈ្មោះថា Franz Josef Glacier។ ភ្នំទឹកកក នេះគឺជាកន្លែងមួយ ដែលពោរពេញដោយព្រិលទឹកកកនៅពាសពេញ នឹងធ្វើឱ្យភ្នំទាំងមូលមានពណ៌សក្បុស នេះទេសភាពអស្ចារ្យមួយដ៏កម្ររកបាននៅភពផែនដីយើងនេះ។

ប្រភព: smartertravel ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

រមណីយដ្ឋានកោះមរកត តំបន់ទេសចរណ៍ថ្មី កំពុងមានភាពទាក់ទាញនៅកម្ពុជា

ដោយ: ដាលីស 1 PM, Monday, 15 Jun, 2015

កំពុងតែនឹកគិតទៅដល់ ដំណើរកម្សាន្តមែនទេ? តើអ្នកគិតថានឹងទៅកម្សាន្តនៅទីណាដែរ បន្ទាប់ពីរៀប​អាពាហ៍​ពិពាហ៍​រួច គួរ​ទៅ​ក្រៅប្រទេស ឬនៅក្នុងប្រទេសទើបជាការល្អ...

ដំណើរកំសាន្ត តាមរថភ្លើងដ៏អស្ចារ្យ និងមានតម្លៃថោក

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 16 May, 2017

អ្នកតែងស្រមៃចង់ធ្វើដំណើរកំសាន្ត ឆ្លងកាត់ពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត គយគន់ទេសភាពដ៏ស្រស់ត្រកាល។ អ្នកនៅតែស្ទាក់ស្ទើរនឹងឈានជើង ធ្វើដំណើរកំសាន្តដ៏អស្ច...

ទីតាំងផ្តិតយកទេសភាពក្នុងតំបន់ Setouchi ប្រទេសជប៉ុន

ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018

តំបន់ Setouchi មានទីតាំងស្ថិតនៅភាគខាងកើតទីក្រុង Kyoto ព័ទ្ធជុំវិញតំបន់ Seto Inland Sea និងមានកម្រងកោះប្រមាណ 3000 កោះ ដែលជាទីតាំងដ៏លេចធ្លោមួយ នៃប្រជ...

តិចនិកធ្វើឱ្យ ដំណើរកំសាន្តក្រេបទឹកឃ្មុំ កាន់តែមានន័យ

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 25 Jan, 2017

ចូលរួមអបអរសាទរ អ្នកបានរៀបអាពាហ៍ពិពាហ៍ដោយជោគជ័យ។ អ្នកបានក្លាយជាម្ចាស់គ្រួសារផ្ទាល់ខ្លួន និងមានដៃគូប្រចាំជីវិត។ ប៉ុន្តែជីវិតពិត ខុសពីខ្សែភាពយន្ត ដែលអ...

Tomnerb.Com - YouTube Channel