ចូលចិត្តទំនើប

កន្លែងដ៏អាថ៌កំបាំង និងគួរឱ្យចាប់អារម្មណ៍បំផុតទាំង 10 នៅទីក្រុង តូក្យូ ប្រទេសជប៉ុន

ដោយ: ភារុន 9 AM, Thursday, 30 May, 2019

បើនិយាយពីទីក្រុងតូក្យូ នរណាៗក៏ដឹងថាជាទីក្រុងមួយ ដែលមានភាពសម្បូរបែប ទាំងទិសដៅទេសចរណ៍បែបទាន់សម័យ និងបែបប្រពៃណីជប៉ុនផងដែរ។ លើសពីនេះ នៅគ្រប់ច្រកល្ហកនៃទីក្រុង តូក្យូ គឺមានសភាពអ៊ូរអរ ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅទីក្រុងនេះក៏មានទិសដៅដ៏គួរឱ្យចាប់អារមណ៍មួយចំនួន ត្រូវបានលាក់ខ្លួន ហើយទិសដៅទាំងនេះក៏ផ្តល់ភាពភ្ញាក់ផ្អើលសម្រាប់អ្នកទេសចរ ខណៈបានទៅដល់ទីនោះ។ ខាងក្រោមនេះ គឺជាទិសដៅលាក់ខ្លួនដ៏អាថ៌កំបាំងទាំង 10 ដែលគួរឱ្យចាប់អារម្មណ៍បំផុត ដែលអ្នកមិនគួរមើលរំលង ប្រសិនបើអ្នកបានទៅលេងទីក្រុងតូក្យូ៖
1. ហាងកាហ្វេ Chatei Hatou
មុនពេលពិភព នៃហាងកាហ្វេ Starbucks និង Hip ចាប់បើកដំណើរការ រាល់ហាងកាហ្វេទាំងអស់ ត្រូវបានជនជាតិហៅថា Kissaten ដែលមានភាពពេញនិយមទូទាំងទីក្រុងតូក្យូ ប៉ុន្តែឥឡូវនេះមិនសូវមានគេស្គាល់នោះទេ ដូចជា Chatei Hatou Kissaten នេះតែម្តង។ ម្យ៉ាងទៀត ហាងកាហ្វេនេះ ត្រូវបានប្រជាជនជប៉ុន ស្គាល់ថាជា ហាងកាហ្វេដែលមានរចនាបទបែបសម័យបូរាណផង និងសម័យទំនើបផង បើនិយាយឱ្យខ្លី នោះគឺមានលក្ខណៈបែបកូនកាត់។ លើសពីនេះ នៅទីនេះ គឺជាកន្លែងដ៏ល្អបំផុតមួយ ដើម្បីសាកល្បងភ្លក់រសជាតិកាហ្វេគ្រប់ប្រភេទ ហើយវាមានទីតាំងស្ថិតនៅចំកណ្តាលនៃតំបន់ Shibuya ។

2. កន្លែងត្រាំទឹកក្តៅ Mannen-Yu
កន្លែងត្រាំទឹកក្តៅនេះ ក៏ត្រូវបានលាក់ខ្លួននៅចំកណ្តាលទីក្រុងតូក្យូដែរ ដោយសារតែទីតាំងនៃកន្លែងនេះ ស្ថិតនៅតាមផ្លូវលំ ដែលពិបាកស្វែងរក។ ប៉ុន្តែបើអ្នកអាចបន្តស្វែងរកវា ព្រោះថាការស្វែងរកនេះ ក៏នឹងអាចផ្តល់ឱ្យអ្នកនូវការផ្សងព្រេងមួយ ដ៏គួរឱ្យចាប់អារម្មណ៍មួយផងដែរ។ នៅទីនេះ អ្នកអាចត្រាំទឹកក្តៅផង និងញុំាអាហារឆ្ងាញ់ៗបែបជប៉ុន និងកូរ៉េផងដែរ។ ម្យ៉ាងទៀត នៅទីនេះ ក៏ផ្តល់ជូនសាប៊ូ និងកន្សែងមួយដល់ចូលត្រាំទឹកក្តៅ ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភថា ត្រូវនាំយករបស់ទាំងនេះទៅតាមខ្លួនអ្នកនោះទេ។

3. ប្រាសាទ Gotokuji
ប្រសិនបើអ្នកកំពុងស្វែងរកបរិបទដ៏គួរឱ្យស្រលាញ់ សូមអ្នកធ្វើដំណើរទៅកាន់ Setagaya ដើម្បីទស្សនាប្រាសាទ Gotokuji ។ ខណៈពេលអ្នកធ្វើដំណើរនៅតាមដងផ្លូវ ឡើងទៅកាន់ប្រាសាទនេះ អ្នកនឹងបានឃើញរូបចម្លាក់តូចៗ ដែលជនជាតិជប៉ុនឱ្យឈ្មោះថា Maneki Neko (មានន័យថារូបចម្លាក់សត្វឆ្មា) ។

4. ហាងលក់សៀវភៅ Mount Zine
ហាងសៀវភៅនេះ គឺជាកន្លែងដែលមានទាំង សៀវភៅអានទូទៅ ទស្សនាវដ្តីសម្រាប់លក់ ដែលមានការបោះពុម្ពផ្សាយ ដោយឯករាជ្យ ហើយត្រូវបានគេមើលរំលងនៅក្នុងទីក្រុងតូក្យូ។ ប៉ុន្តែនៅហាងនេះ គឺជាកន្លែងដ៏ល្អបំផុតមួយ ដែលបង្ហាញអំពីភាពពិតប្រាកដ ដែលកំពុងកើតមានឡើងនៅក្នុងសហគមន៍នេះ។ ដូច្នេះ តាមរយះសៀវភៅ ដែលលក់នៅក្នុងហាង Mount Zine នេះ នឹងកាន់តែទទួលបានចំណេះដឹងផ្សេងៗបន្ថែមទៀត។

5. រោងកុន Uplink
Uplink គឺជារោងកុនមួយ ដែលចាក់ផ្សាយនូវខ្សែរភាពយន្ត បែបឯកសារ ភាពយន្តខ្លីៗ និងភាពយន្តបែបវីដេអូ ដែលទាក់ទងទៅនឹងការពិសោធន៍ផ្សេងៗ។ ម្យ៉ាងទៀត រោងកុននេះ ក៏មានហាងលក់កាហ្វេ និងហាងលក់សៀវភៅនៅជាន់ទី 2 ផងដែរ សម្រាប់ផ្តល់ឱ្យអ្នកអាចកម្សាន្តបានគ្រប់បែបយ៉ាង។ លើសពីនេះ នៅក្នុងរោងកុននេះពោរពេញទៅដោយ រចនាបថបែបសិល្បៈ និងមានចំណងជើងខ្សែភាពយន្ត របស់ក្រុមហ៊ុនខ្សែភាពយន្ត Indie ដ៏ល្បីផងដែរ។

6. រោងកុន Toho
នៅពេលដែលអ្នកដើរឆ្លងកាត់តាមដងវិថី Shinjuku អ្នកប្រាកដជាឃើញរូបចម្លាក់ដ៏គួរឱ្យរន្ធត់ និងគួរឱ្យខ្លាច ដែលរូបចម្លាក់ទាំងនេះគឺជារូបចម្លាក់ Godzilla ដែលមាននៅខាងមុខរោងកុន Toho ដែលជារោងកុន ដែលចាក់បញ្ចាំងភាពយន្តនៅក្នុងស្រុក និងនៅក្រៅស្រុកផ្សេងៗ រយៈពេលពេញមួយថ្ងៃ។

7. នាឡិកា Ghibli ឬ នាឡិកា Miyazaki
កន្លែងដែលមិនសូវមានភ្ញៀវទេសចរ ដើរឆ្លងកាត់នោះ គឺដងវិថី Shiodome និងស្ថានីយ៍រថភ្លើង Shimbashi។ ប៉ុន្តែអ្នកមិនដឹងទេថានៅទីនេះមានអ្វី ដ៏គួរឱ្យចាប់បំផុត នោះគឺនាឡិកាយក្សមួយ ដែលត្រូវបានសាងសង់ឡើងដោយ លោក Hayao Miyazaki ដែលគាត់ជាអនុប្រធានក្រុមហ៊ុន Studio Ghibli ដូច្នេះទើបគេដាក់ឈ្មោះនាឡិកាយក្សនេះថា Ghibli ឬ Miyazaki នេះឯង។

8. រូបសំណាក Moyai
ប្រសិនបើអ្នកទៅដល់ស្ថានីយ៍រថភ្លើង Shibuya អ្នកនឹងមើលឃើញដុំថ្មធំមួយ ដែលជារូបសំណាក Moyai ។ ដូច្នេះ សូមកុំភ្លេងសម្លឹងមើលរូបសំណាក Moyai នេះ ខណៈពេលអ្នកមានឱកាសបានទៅដល់ស្ថានីយ៍រថភ្លើង Shibuya ។ ម្យ៉ាងទៀត រូបសំណាកនេះ គឺជាអំណោយមកពីភូមិ Niijima នៅក្នុងថ្ងៃប្រារព្ធពិធីខួបទី 100 ឆ្នាំនៃទីក្រុងតូក្យូ កាលពីឆ្នាំ 2015។ ទោះបីជា រូបសំណាកនេះមិនល្បីល្បាញ ប្រហែលនឹងរូបចម្លាក់ Hachiko ស្ថិតនៅស្ថានីយ៍រថភ្លើង Shibuya ដូចគ្នាក្តី ប៉ុន្តែវានៅតែជាចំណុចពិសេសមួយប្រចាំទីក្រុងតូក្យូផងដែរ។

9. ហាងកាហ្វេ Little Nap Coffee Stand
បច្ចុប្បន្ននេះ ទីក្រុងតូក្យូ កំពុងមានការរីករាលដាល នៅហាងកាហ្វេបែបបស្ចឹមប្រទេសជាច្រើន ដូច្នេះវាអាចមានការប៉ះទង្គិចខ្លះៗ ជាមួយនឹងរចនាបថបែបបូរាណរបស់ប្រទេសជប៉ុន។ លើសពីនេះ ទីក្រុងនេះ គឺត្រូវបានពិភពលោកទទួលស្គាល់ថាជាទីក្រុង ដែលមានហាងកាហ្វេដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។ ជាពិសេស ហាងកាហ្វេ Little Nap នេះតែម្តង ដែលវាមានទីតាំងស្ថិតនៅខាងក្រោយឧទ្យាន Yoyogi ដូច្នេះសូមកុំភ្លេចមកភ្លក់រសជាតិកាហ្វេដ៏ឆ្ងាញ់បំផុតប្រចាំទីក្រុងតូក្យូ នៅពេលអ្នកបានមកលេងទីក្រុងតូក្យូ។

10. មជ្ឈមណ្ឌល Caretta Shiodome
នៅពេលអ្នកបានឡើងមកដល់លើកំពូល Tokyo Sky Tree អ្នកនឹងអាចមើលឃើញ ទិដ្ឋភាពនៃទីក្រុងតូក្យូទាំងមូល។ ប៉ុន្តែក្រៅពី Tokyo Sky Tree ក៏នៅមានប៉មផ្សេងទៀត ដែលអ្នកក៏អាចមើលឃើញទេសភាពទីក្រុងតូក្យូទាំងមូលបានផងដែរនោះគឺមជ្ឈមណ្ឌល Caretta Shiodome នៅជាន់ទី 46 និង 47 នៃមជ្ឈមណ្ឌលនេះ អ្នកនឹងទទួលបទពិសោធន៍ដ៏អស្ចារ្យ មួយ ដែលផ្តល់នូវទិដ្ឋភាពបែប Panoramic របស់ទីក្រុង និងឈូងសមុទ្រនប្រចាំទីក្រុងតូក្យូផងដែរ៕

ប្រភព: theculturetrip ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

អគារបរិស្ថានទាំង 10 ប្រចាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Friday, 11 Aug, 2017

ការរចនាពោរពេញដោយគំនិតច្នៃប្រឌិតថ្មី រួមសហការជាមួយគំនិតប្រើប្រាស់ថាមពល ដែលកកើតឡើងវិញ សម្ភារៈកែច្នៃឡើងវិញ បង្កើតជាសំណង់អាគារ ដែលផ្តោតលើការគិតគូរពីបរិ...

អគារទាំង 9 បង្ហាញពីឥទ្ធិពល នៃស្ថាបត្យកម្មបៃតង

ដោយ: ដួងច័ន្ទ 9 PM, Friday, 11 Aug, 2017

រាប់ចាប់ពីដីរាប រហូតដល់ទីខ្ពស់ និងប្រើប្រាស់ស្ថាបត្យកម្មជាយាន នេះគឺជាគំនិតដែលបានអូសទាញពេលវេលាត្រឡប់ ទៅរកសួនច្បារដ៏អស្ចារ្យ Hanging Garden of Babylo...

ជប៉ុន ទៀតហើយ!!! ផលិតការ៉េមកី មិនឆាប់រលាយ

ដោយ: ស. លីង 10 PM, Monday, 14 Aug, 2017

សម្រាប់ទ្វីបអាស៊ី ជប៉ុនគឺជាប្រទេសដែលចូលចិត្តស្រាវជ្រាវ និងផលិតរបស់ថ្មី ចម្លែកៗ។ ថ្មីៗនេះ ជប៉ុនបានផលិតការ៉េម ដែលអាចរក្សារូបរាងបានយូរ មិនរលាយ ដូចការ៉...

តោះ! មកស្គាល់ រុក្ខជាតិនៅក្នុងព្រៃចំនួន 5 ប្រភេទ អាចសម្លាប់អ្នក និងចំនួន 5 ប្រភេទផ្សេងទៀត អាចជួយសង្រ្គោះជីវិតរបស់អ្នក

ដោយ: ភារុន 8 AM, Saturday, 25 May, 2019

ថ្ងៃនេះ គេហទំព័រទំនើប ចង់ណែនាំជូនប្រិយមិត្តអ្នកអាន ឱ្យមកស្គាល់នូវរុក្ខជាតិដុះនៅក្នុងព្រៃចំនួន 5 ប្រភេទដែលអាចសម្លាប់អ្នក និងចំនួន 5 ប្រភេទផ្សេងទៀត គ...

Tomnerb.Com - YouTube Channel