ចូលចិត្តទំនើប

រឿង 10 យ៉ាងដ៏អស្ចារ្យនៅក្នុងធម្មជាតិ ដែលអ្នកមិនជឿថាមាន តែវាប្រាកដជាមានមែន!

ដោយ: ភារុន 8 AM, Tuesday, 09 Apr, 2019

ធម្មជាតិ គឺពិតជាស្រស់ស្អាត និងអស្ចារ្យ លើសពីនេះធម្មជាតិ ក៏ជាអ្នកបង្កើតបាតុភូតដ៏អស្ចារ្យ ដែលវាពិតជាពិបាកធ្វើឱ្យយើងជឿថាអ្វីទាំងអស់នេះពិតជាមានមែន។ ហើយនៅក្នុងជីវិតរស់នៅជាក់ស្តែងរបស់មនុស្សប្រចាំថ្ងៃ ក៏តែងជួបទៅនឹងវត្ថុ និងរឿងរ៉ាវចម្លែកៗមួយចំនួន ដែលអ្នកមិនគិតថាវាមិនមាន តែវាពិតវាមានមែននៅលើភពផែនដីនេះ។ ដូច្នេះថ្ងៃនេះ យើងចង់បង្ហាញប្រិយមិត្តអ្នកអាននូវរឿង 10 យ៉ាងដ៏អស្ចារ្យនៅក្នុងធម្មជាតិ ដែលពិបាកជឿថាវាមានពិតនៅលើពិភពលោកនេះ៖
1. ព្រៃក្រោមទឹកនៅក្នុងបឹង Kaindy ប្រទេស Kazakhstan
ព្រៃលិចទឹកនេះ គឺជាផ្នែកមួយនៃបឹង Kaindy ដែលមានប្រវែង 400ម៉ែត្រ ស្ថិតនៅភ្នំ Tian Shan ដែលមានចង្ងាយ 129គីឡូម៉ែត្រពីទីក្រុង Almaty នៃប្រទេស Kazakhstan ។ បឹងនេះ ត្រូវបានបង្កើតឡើង មកពីលទ្ធផលនៃការបាក់ដីថ្មកំបោរ ដ៏ធំសម្បើម ដែលបង្កឡើងពីការរញ្ជួយដី Kebin ដ៏ធំនៅទីនេះតាំងពីឆ្នាំ 1911 មកម្ល៉េះ។

2. ដើមឈើ មានរូបរាងដូចខ្មោច ប្រទេសប៉ាគីស្ថាន

ដើមឈើរូបរាងដូចខ្មោចនេះ កើតឡើងដោយសារសត្វពីងពាងរាប់ពាន់លានក្បាល បានឡើងមកលើដើមឈើ ដើម្បីគេចពីទឹកជំនន់ដ៏ធំ ដែលបានជោរឡើងមក និងបានព័ទ្ធសម្បុករស់នៅលើដើមឈើគ្រប់ដើមនៅទីនេះ។ ខណៈពេលដែលទឹកជំនន់ត្រូវបានចំណាយពេលយូរ ក្នុងការស្រកត្រឡប់មកដូចដើមវិញ ក៏បានធ្វើឱ្យដើមឈើនិមួយៗនៅទីនេះ មានរូបរាងដូចខ្មោចបែបនេះ។

3. ព្យុះភ្លៀងផ្គរ-រន្ទះកខ្វក់

ព្យុះភ្លៀងផ្គរ-រន្ទះកខ្វក់ ដែលនេះជាបាតុភូតធម្មជាតិ នៃអាកាសធាតុ ដែលកើតមាននៅពេលដែលពន្លឺរន្ទះ បានឆ្លងកាត់នៅលើមាត់រណ្តៅភ្នំភ្លើង។ ការសិក្សា បានបង្ហាញថាចរន្តអគ្គិសនីនៃរន្ទះ បានបង្កើតឱ្យមានជាបំណែកថ្ម ផេះ នៃភ្នំភ្លើង រួមជាមួយនឹងបំណែកល្អិតនៃទឹកកក បានប៉ះគ្នា នៅលើមាត់រណ្តៅភ្នំភ្លើង ដោយសារព្យុះភ្លៀងដ៏ខ្លាំងនេះ ក៏បានបង្កើតជាព្យុះភ្លៀងផ្គរ-រន្ទះកខ្វក់ ដែលអ្នកបានឃើញនៅក្នុងរូបភាពនេះ។

4. រណ្តៅ ឬ អន្លង់ធម្មជាតិ Cenote, និទាឃរដូវ នៅប្រទេសម៉ិកស៊ិក

ធម្មជាតិបង្កើតនូវភាពអច្ឆរិយជាច្រើន ដូចជា Cenote ដែលជារណ្តៅ ឬអន្លង់ធម្មជាតិមួយនេះ គឺកកើតឡើងមកពីការដួលរលំនៃថ្មកំបោរ ទៅក្នុងទឹកក្រោមដី ហើយនានិទាឃរដូវនៅទីនេះ ក៏បញ្ចេញនូវទិដ្ឋភាពធម្មជាតិដូចរូបភាព ដែលអ្នកបានឃើញ នោះហើយអ្នកពិតជាគិតថាវាអស្ចារ្យជាងទិដ្ឋភាពនារដូវផ្សេងៗទៀតមិនខាន។

5. បឹង អំបិល ដ៏ធំបំផុត នៅប្រទេសបូលីវី

បឹង អំបិល ដ៏ធំអស្ចារ្យមួយនេះ ពិតជាអស្ចារ្យ ដូចដែលអ្នកបានឃើញនៅក្នុងរូបភាពនេះ គឺមើលទៅដូចជាផ្ទៃមេឃ និងបឹងអំបិលនេះស្ថិតនៅជាប់គ្នា ដែលបានបង្កើតជាទិដ្ឋភាពដ៏ស្រស់ស្អាតអស្ចារ្យ ដូចនៅក្នុងពិភពសុបិន្ត។ បន្ថែមលើនេះ បឹង Salar de Uyuni ដែលស្ថិតនៅប្រទេសបូលីវី គឺជាបឹង អំបិល ដ៏ធំបំផុតមួយនៅលើពិភពលោក ដែលមានផ្ទៃក្រឡាទំហំ10,582 គីឡូម៉ែត្រការ៉េ។

6. ពន្លឺភ្លើង Pillars នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី
ពន្លឺភ្លើងនេះ គឺជាបាតុភូតដែលបង្កើតឡើងដោយសារការឆ្លុះបញ្ចាំង ទឹកកកគ្រីស្តាល់ ប៉ះជាមួយនឹងពន្លឺព្រះអាទិត្យ និងព្រះច័ន្ទ ឬ ពន្លឺផ្កាយផ្សេងៗនៅក្នុងកាឡាក់ស៊ី មកលើផ្ទៃរាបស្មើរ នៃផ្ទៃដីរបស់ភពផែនដី ដែលស្ថិតនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ក៏បង្កើតជាទិដ្ឋភាពដ៏អស្ចារ្យនេះ ហើយវាក៏ជាទិដ្ឋភាព ដែលកន្លែងផ្សេងទៀតមិនមាន។

7. ពន្លឺសត្វប្លុងតុង នៅលើផ្ទៃសមុទ្រនៃកោះ Vaadhoo ស្ថិតនៅប្រជុំកោះម៉ាល់ឌីវ

ពន្លឺ នៅលើផ្ទៃសមុទ្រ Vaadhoo ហាក់ដូចជាពន្លឺនៃផ្កាយរាប់ពាន់ដួង ដែលឆ្លុះបញ្ចាំងទៅក្នុងកញ្ចក់ ដូចដែលអ្នកមើលឃើញនៅក្នុងរូបភាពនេះ។ ឆ្នេរកោះនេះមានភាពល្បីល្បាញខ្លាំង ចំពោះពន្លឺនៃសត្វប្លុងតុងធម្មជាតិ ដែលបានជះពន្លឺភ្លឺ អញ្ចែងអញ្ចាចមកលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ហើយទិដ្ឋភាពដ៏ស្រស់ស្អាតនេះ ក៏ត្រូវបានគេហៅថា «សមុទ្រផ្កាយ» ។

8. បាតុភូតរលក វាលខ្សាច់ នៅរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិច

បាតុភូតនេះ គឺបង្កើតឡើងដោយខ្សាច់ថ្មភក់ពណ៌ក្រហមដ៏ស្រស់ស្អាត ដែលបានរមៀលនៅតាមជម្រាលអន្លង់ Coyote Buttes ដែលមានទីតាំងស្ថិតនៅទីរហោស្ថានមួយនៃជ្រលងភ្នំ Paria នៅភាគខាងជើងនៃរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិច។

9. ដើមឈើឥន្ធធនូ Eucalyptus កោះ Kailua ស្ថិតនៅប្រជុំកោះហាវៃ

សម្បកដើមឈើនេះមានពណ៌ច្រើនចំរុះ និងស្រស់ស្អាត ដូចជាឥន្ធធនូ ដែលពិតជាលក្ខណៈពិសេសខុសពី ដើមឈើដទៃទៀត។ ដូច្នេះទើបអ្នកស្រុកនៅទីនេះ ហៅឈ្មោះដើមឈើនេះថា «ដើមឈើឥន្ធធនូ Eucalyptus» ។

10. ទឹកជ្រោះពណ៌ឈាម នៅទ្វីបអុកតាក់ទិក

ទ្វីបអុកតាក់ទិក គឺជាទ្វីបមួយ ដែលត្រជាក់បំផុតនៅលើភពផែនដី ដោយសារតែទ្វីបនេះស្ថិតនៅតំបន់ប៉ូលខាងត្បូង។ ទឹកជ្រោះពណ៌ឈាម ដែលបានឃើញនៅក្នុងរូបភាព វាគឺជាលម្ហូរនៃទឹកកក ដែលហូរចេញពីបឹងទឹកកក Bonney ដែលបឹងនេះស្ថិតនៅតំបន់ Taylor Glacier។ បាតុភូតដ៏អស្ចារ្យនេះ ក៏ធ្វើឱ្យមានក្រុមអ្នកសិក្សាស្រាវជ្រាវនៃសកលវិទ្យាល័យ Alaska Fairbanks ចាប់អារម្មណ៍ធ្វើការស្រាវជ្រាវទៅលើ បាតុភូតធម្មជាតិដ៏អាថ៌កំបាំងនៅទីនេះ ថាតើហេតុអ្វីបានជាទឹកជ្រោះដែលហូរចេញមក មានពណ៌ដូចជាឈាមបែបនេះ? ហើយការសិក្សានេះក៏បានចេញលទ្ធផលបង្ហាញថា ពណ៌ក្រហមដូចឈាមនេះ គឺកើតឡើងដោយសារតែ ជាតិដែកអុកស៊ីត ទៅប៉ះនឹងទឹកប្រៃនៅក្នុងបឹង ហើយក៏បង្កើតជាជាតិច្រែះ ដែលធ្វើឱ្យទឹកប្រែពណ៌ទៅឈាមបែបនេះ៕

ប្រភព: wonderslist ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ទស្សនាចរណ៍កាហ្វេ ជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Sunday, 03 Sep, 2017

តើអ្នកចូលចិត្តញ៉ាំកាហ្វេ ឬទេ? បើមែន អ្នកពិតជាចង់ដឹង ចង់យល់ឱ្យបានកាន់តែច្រើនអំពីកាហ្វេ ហើយជាពិសេស អ្នកកាន់តែចង់ដឹង ថាតើទីកន្លែងណាជាកន្លែង ដែលអ្នកអាច...

ស្ពានល្បីៗទាំង 10 លើពិភពលោក

ដោយ: ដួងច័ន្ទ 4 PM, Wednesday, 12 Jul, 2017

មនុស្សប្រើប្រាស់សា្ថបត្យកម្មសំណង់ស្ពាន ដើម្បីតភ្ជាប់ចន្លោះដែលជាឧបសគ្គ នៃការធ្វើដំណើរ។ ស្ពានទាំងនោះភាគច្រើន ត្រូវបានចាត់ទុកជាសញ្ញាសម្គាល់ និងជាចំណុច...

ចូលឆ្នាំខ្មែរ! មិនដឹងថាទៅកម្សាន្តនៅឯណា? សាកទៅលេងសង្រ្កាន្ត នៅខេត្តព្រៃវែង ម្តងមើល៍!!!

ដោយ: ភារុន 9 AM, Thursday, 28 Mar, 2019

ចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ហើយ គឺនៅខែក្រោយនេះ ដែលជាហេតុ នៅតាមបណ្តា ខេត្ត/ក្រុងមួយចំនួនធំ បានរៀបចំកម្មវិធី សង្ក្រាន្តប្រចាំខេត្ត/ក្រុ...

ល្បាក់ខោន សម្រស់ដុំមាស ជាយដែន

ដោយ: ស៊ីវងីម 10 PM, Friday, 22 Apr, 2016

តើអ្នកណាខ្លះចូលចិត្តគយគន់ សម្រស់ទឹកជ្រោះធម្មជាតិ? លើកដៃហើយមែនទេ តោះយើងទៅស្គាល់ល្បាក់ខោន ឬជ្រោះសុភមិត្រ ដែលនៅឯព្រំដែនប្រទេសកម្ពុជា និងឡាវជាមួយគ្នា! ...

Tomnerb.Com - YouTube Channel