ចូលចិត្តទំនើប

៨ រមណីយដ្ឋាន ស្អាតបំផុត នៃទ្វីបអាស៊ី

ដោយ: ស. លីង 6 PM, Wednesday, 27 Sep, 2017

ប្រសិនបើអ្នកមិនបានឃើញផ្ទាល់ភ្នែក អ្នកប្រហែលជាគិតថា នោះជាការប្រឌិតឡើង ដោយបច្ចេកវិទ្យា ប៉ុន្តែមិនមែនទេ។ ខាងក្រោមនេះ សុទ្ធសឹងតែជាទីតាំងទេសចរណ៍ ធម្មជាតិដ៏ស្អាតបំផុត និងអស្ចារ្យបំផុត ក្នុងពិភពមនុស្សយើងនេះ។

១. ចិន

នៅប្រទេសចិន ក្នុងខេត្ត Gansu នៅទីក្រុង Zhangye មានភ្នំមួយដែលគេហៅថា Danxia Geopark ឬ ភ្នំឥន្ធនូ ដោយទីនោះមានភ្នំពណ៌ចម្រុះ យ៉ាងស្រស់ល្អឆើត។

BEautiful-national-parks-in-asia-technology-news-phnom-penh-tomnerb-01

២. ជប៉ុន

អ្នកទេសចរណ៍ចូលចិត្តទៅជប៉ុន ជាពិសេសពេលផ្កាសាគូរ៉ារីក។ ពេលផ្កានោះរីកម្តងៗ ប្រទេសជប៉ុនពិតជាស្រស់ស្អាត ជាមួយនឹងពណ៌ផ្កាឈូកខ្ចី ផ្តល់នូវអារម្មណ៍ស្រស់ថ្លា និងផ្អែមល្ហែមដល់មនុស្សទាំងឡាយ។

BEautiful-national-parks-in-asia-technology-news-phnom-penh-tomnerb-02

៣. វៀតណាម

Mu Cang Chai របស់វៀតណាមល្អប្រណីត ដូចក្នុងរឿងនិទាន ជាមួយនឹងវាលស្រែតាម ជំរាលភ្នំ។

៤. ឥណ្ឌា

ប្រទេសមួយនេះសម្បូរទៅដោយប្រាសាទ ដែលមានក្បាច់ចម្លាក់ដ៏គួរឲ្យគយគន់។ ហេតុនេះ ប្រសិនបើទៅដល់ឥណ្ឌា ត្រូវតែកុំចោល Tamil Nadu។ នៅទីនោះមានប្រាសាទ ដ៏អស្ចារ្យមួយ រួមជាមួយនឹងក្បាច់ចម្លាក់ និងពណ៌ស្រស់សល្អ។

BEautiful-national-parks-in-asia-technology-news-phnom-penh-tomnerb-04

៥. ចិន

រាជវាំងរបស់ស្តេចចិន Forbidden City ស្ថិតនៅក្រុងប៉េកាំង គឺជាសារមន្ទីរដ៏អស្ចារ្យ បង្ហាញពីសិល្បៈបុរាណ ដ៏ល្អត្រកាលរបស់ចិន។

BEautiful-national-parks-in-asia-technology-news-phnom-penh-tomnerb-05

៦. ថៃ

ក្រាក់ប៊ី ជាតំបន់ទេសចរណ៍សមុទ្ររបស់ប្រទេសថៃ។ នៅទីនោះមានខ្សាច់ ថ្ម ទឹកសមុទ្រ ថ្លាឆ្វង់ និងទេសភាពដ៏ស្រស់ស្អាត។

BEautiful-national-parks-in-asia-technology-news-phnom-penh-tomnerb-06

៧. ភូមា

ថ្វីដ្បិតមិនសូវមានអ្នកស្គាល់ ប៉ុន្តែប្រទេសនេះក៏មានរមណីយដ្ឋានទេសចរណ៍ ដ៏អស្ចារ្យដែរ។ ដូចជានៅ Bagan ដែលសម្បូរទៅដោយប្រាសាទ និងវត្តទាក់ទងនឹងព្រះពុទ្ធសាសនា។

BEautiful-national-parks-in-asia-technology-news-phnom-penh-tomnerb-07

៨. ឥណ្ឌា

Jaipur ត្រូវបានគេប្រសិទ្ធនាមឲ្យថាជា ទីក្រុងពណ៌ផ្កាឈូក ព្រោះតែអគារដ៏ស្រស់ស្អាតមួយ ឈ្មោះថា Hawa Mahal ដែលប្រែថា វិមានខ្យល់។

កម្ពុជាមានរមណីដ្ឋានធម្មជាតិជាច្រើន ប៉ុន្តែមិនសូវជាប់ក្នុងបញ្ជីទេ ក្រៅពីប្រាសាទអង្គរ។ អ្នកធ្វើការខាងអភិវឌ្ឍតំបន់ទេសចរណ៍ អាចទៅទស្សនាតំបន់ទាំងប៉ុន្មានខាងលើ ហើយស្រាវជ្រាវពីមូលហេតុ និងគន្លឹះសំខាន់របស់តំបន់ទេសចរណ៍ផ្សេងៗ ដើមី្បយកមក កែច្នៃតំបន់ទេសចរណ៍ក្នុងស្រុក ឲ្យមានកិត្តិនាមល្បីល្បាញដូចប្រទេសដទៃ៕

BEautiful-national-parks-in-asia-technology-news-phnom-penh-tomnerb-08

អត្ថបទអ្នកចង់អាន

តោះ! ជិតចូលឆ្នាំខ្មែរហើយ ម្នាក់ៗមានគម្រោងធ្វើអ្វីខ្លះ?

ដោយ: ភារុន 2 PM, Thursday, 04 Apr, 2019

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យជាតិរបស់ខ្មែរយើង ហើយក៏ជាពេលវេលាឈប់សម្រាក ដ៏សប្បាយរីករាយផងដែរ។ តាមទំនៀមទំលាប់ ប្...

តោះ! មកស្គាល់រថយន្តដ៏ចម្លែកបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 10 AM, Tuesday, 14 May, 2019

រថយន្ត ដែលមនុស្សយើងបើកបរនៅតាមដងផ្លូវនានា មើលទៅហាក់បីដូចជាមានការរចនាម៉ូដស្រដៀងៗគ្នា។ ដូចគ្នាផងដែរ ប្រអប់ដ៏ធំសម្បើមមួយនៅលើកង់បួន គឺជាអ្វីដែលយើងភាគច្រ...

ស្ថាបត្យកម្មល្បីទាំង 20 លើពិភពលោក សម្រាប់បំផុសគំនិតច្នៃប្រឌិតដល់អ្នក

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 17 May, 2017

មិនថាអ្នកជានាយកគ្រប់គ្រងផ្នែកសិល្បៈ ឬវិចិត្រករ ដែលធ្វើការនៅផ្ទះនោះទេ គ្រប់គំនិតច្នៃប្រឌិតទាំងអស់ត្រូវការពេលវេលាសម្រាកខ្លះៗ។ ហើយមិនមានវិធីណាល្អជាងកា...

ប្លែកភ្នែកជាមួយ ដំណើរកម្សាន្តទៅកាន់ ប្រទេសចិន នាឱកាសចូលឆ្នាំចិន

ដោយ: ដាលីស 10 PM, Monday, 08 Jun, 2015

សម្រាប់ឱកាស នៃការអបអរសាទរ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន នៅក្នុងខែកុម្ភៈនេះ មិនថាតែចំពោះតំបន់ទេសចរណ៍ ឬ​តំបន់​សេដ្ឋកិច្ច ពិសេសដូចជានៅខេ...

Tomnerb.Com - YouTube Channel