ចូលចិត្តទំនើប

៥ កន្លែងសម្រាប់ទេសចរណ៍ ដោយខ្លួនឯងនៅ San Francisco

ដោយ: ដួងច័ន្ទ 10 PM, Thursday, 25 May, 2017

សាន់ហ្វ្រាន់ស៊ីស្កូ នៅក្នុងទឹកដីអាមេរិក ស្ថិតនៅភាគខាងជើង នៃរដ្ឋកាលីហ្វ័រនីញ៉ា។ ទីនេះព័ទ្ធជុំវិញដោយមហាសមុទ្រប៉ាស៊ីហ្វិក និងឈូងសមុទ្រសាន់ហ្វ្រាន់ស៊ីស្កូ។ ទីក្រុងមួយនេះមានទេសភាពដ៏ល្អត្រកាល។ ប្រសិនបើអ្នកចង់ធ្វើទេសចរណ៍ដោយខ្លួនឯង មិនចាំបាច់តាមក្រុមហ៊ុនទេសចរណ៍ ទំនើបសូមណែនាំពីកន្លែង ដែលអ្នកគួរទស្សនានៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ៖

១. ស្ពាន Golden Gate

សកម្មភាពដែលអ្នកគួរធ្វើ គឺបររថយន្តឡើងលើស្ពាន ឈប់រថយន្ត រួចថតរូប។ «ស្ពានទ្វារមាស» មានទទឹងប្រវែង ១,៦ គីឡូម៉ែត្រ និងបណ្តោយប្រវែង ២,៧ គីឡូម៉ែត្រ ធ្វើពីដែក សាងសង់អស់រយៈពេល ៤ឆ្នាំ ពីឆ្នាំ ១៩៣៣ ដល់ឆ្នាំ ១៩៣៧។

San-Francisc-Tour-Tomnerb-02

២. China Town

ចិនគឺជាប្រទេស ដែលមានប្រជាជនច្រើន ហើយប្រជាជនចិនបានចាកចេញ ពីប្រទេសកំណើតទៅរស់នៅប្រទេសផ្សេងៗ លើពិភពលោក រួមទាំងសហរដ្ឋអាមេរិក។ ពួកគេរស់នៅផ្តុំគ្នា ទើបបង្កើតបានពាក្យថា China Town «ទីក្រុងចិន»។ ទីក្រុងចិននៅសាន់ហ្វ្រាន់ស៊ីស្កូមានទំហំ ៣,៤៧ គីឡូម៉ែត្រការេ។ ក្រៅពីដើរទស្សនា ទិញរបស់ អ្នកក៏អាចចាត់ទុកជាការដើរហាត់ប្រាណដែរ។

San-Francisc-Tour-Tomnerb-03

៣. Palace of Fine Arts

សម្រាប់អ្នកសិល្បៈឬអ្នកចូលចិត្តសិល្បៈ នេះជាទីតាំងល្អបំផុត នៅក្នុងដំណើរកំសាន្តសាន់ហ្វ្រាន់ស៊ីស្កូ។ «រាជវាំងវិចិត្រសិល្បៈ» សាង់សង់ដំបូងក្នុងឆ្នាំ ១៩១៥ សម្រាប់ការពិព័រណ៍ស្នាដៃសិល្បៈ។ ភាពអស្ចារ្យនៃក្បាច់ និងសំណង់ សម្រាប់សាធារណជនធម្មតាយល់ថាត្រឹមតែល្អស្អាត ប៉ុន្តែសម្រាប់អ្នកជំនាញសិល្បៈ នោះគឺមានអត្ថន័យធំធេង និងជ្រាលជ្រៅជាខ្លាំង។

San-Francisc-Tour-Tomnerb-04

៤. វិថី Lombard

ចំណុចពិសេសនៃវិថីនេះ គឺភាពស្រស់ស្អាតរបស់ផ្លូវកោងបត់បែននៅក្នុងសួនច្បារ។ វិថីនេះស្ថាបនានៅលើដីទួលមួយ។ អ្នកទេសចរណ៍ភាគច្រើនឈរនៅចុងផ្លូវ ហើយថតទិដ្ឋភាពដែលរថយន្តបរចុះមក។

San-Francisc-Tour-Tomnerb-05

៥. សារមន្ទីរ Cable Car

សារមន្ទីរនេះជាទីកន្លែងបង្ហាញពីប្រវត្តិ នៃប្រព័ន្ធផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋ។ គឺជាសារមន្ទីរបុរាណចាប់បើកតាំងពីឆ្នាំ ១៩៧៤ មកម្ល៉េះ។ អ្នកអាចចូលទស្សនាដោយសេរី ចាប់ពីម៉ោង ១០ព្រឹក ដល់ ៦ល្ងាច សម្រាប់ខែមេសាដល់ខែកញ្ញា និងពីម៉ោង ១០ព្រឹក ដល់ ៥ល្ងាច សម្រាប់ខែតុលាដល់ខែមីនា៕

អត្ថបទអ្នកចង់អាន

រូបភាពអស្ចារ្យទាំង 13 សន្លឹក នៃទីក្រុងចម្រុះពណ៌លើពិភពលោក

ដោយ: ដួងច័ន្ទ 11 AM, Sunday, 28 May, 2017

វាជារឿងធម្មតា ដែលអ្នកគិតថាទីក្រុងជាទីកន្លែង សម្រាប់លេងកំសាន្ត និងគួរឱ្យធុញទ្រាន់។ វាអាចពិតនៅក្នុងករណីមួយចំនួន ប៉ុន្តែអត្ថបទអំពីទីក្រុងចម្រុះពណ៌ នៅល...

តោះ! មកស្គាល់ 8 ទីក្រុង នៅជុំវិញពិភពលោក ដែលអាចទិញផ្ទះរស់នៅបាន ក្នុងតម្លៃត្រឹមតែ មួយដុល្លារប៉ុណ្ណោះ

ដោយ: ភារុន 8 AM, Monday, 25 Mar, 2019

មនុស្សមួយចំនួន សុបិន្តចង់បានផ្ទះតូចមួយដ៏កក់ក្តៅ ហើយអ្នកខ្លះទៀតក៏សុបិន្តរស់នៅក្នុងផ្ទះវីឡាដ៏ធំ នៅក្បែរមាត់សមុទ្រ…ជាដើម។ ជាការពិតណាស់ តម្លៃអចលន...

ទិសដៅកំពូលៗទាំង 10 ដែលអ្នកគួរទស្សនានៅពេល អ្នកទៅលេងប្រទេសសិង្ហបុរី

ដោយ: ភារុន 9 AM, Thursday, 25 Oct, 2018

សង្ហបុរីគឺជាប្រទេសឯករាជ្យមួយដែលមានទីតាំងស្ថិតនៅលើកោះភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី។ ប្រទេសសិង្ហបុរីត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានបច្ចេកវិទ្យាទំនើបប...

ចំណុចពិសេស របស់ប្រទេសហ្វាំងឡង់ ដែលអ្នកមិនធ្លាប់ដឹង

ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018

អ្នកធ្លាប់បានលឺពីប្រទេសហ្វាំងឡង់ដែរ ឬទេ? វាអាចជាឈ្មោះប្រទេសមួយ ដែលពុំសូវបានត្រូវគេលើកមកនិយាយទេ ប៉ុន្តែមានចំណុចពិសេសៗជាច្រើននៅទីនេះ ដែលអ្នកមិនបានដឹង...

Tomnerb.Com - YouTube Channel