ចូលចិត្តទំនើប

១០ អគារម៉ូដអាក្រក់បំផុត លើពិភពលោក

ដោយ: ដួងច័ន្ទ 10 PM, Thursday, 25 May, 2017

នៅក្នុងយុគសម័យប្រកួតប្រជែង អ្នកឌីហ្សាញម៉ូដអគារបានច្នៃប្រឌិតម៉ូដទំនើបប្លែកៗ ជាច្រើនដើមី្បទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន។ ប៉ុន្តែការច្នៃប្រឌិតខ្លះបែរជាធ្វើឲ្យគេរិះគន់ និងសើចចំអកទៅវិញ ព្រោះម៉ូដពេក។

យ៉ាងណាមិញ ដូចជាអគារនៅលើពិភពលោកទាំង ១០ នេះ ត្រូវបានគេចាត់ទុកថា មានម៉ូដអាក្រក់ខ្លាំងណាស់។ តើអគារអ្វីខ្លះ? នៅទីណា?

១. Elephant Building

អគារនេះមានឈ្មោះថា «អគារដំរី» ស្ថិតនៅក្នុងទីក្រុងបាងកកប្រទេសថៃ។ អគារដំរីសាងសង់នៅក្នុងឆ្នាំ ១៩៩៧។ ដោយសារអ្នកឌីហ្សាញលេងម៉ូដពេក នាំឲ្យបាត់បង់អត្តសញ្ញាណវប្បធម៌ជាតិ ទៅជាអគារមានរាងចម្លែក និងអាក្រក់មើល។

២. Lippo Center

មជ្ឈមណ្ឌល Lippo ស្ថិតនៅក្នុងទីក្រុងហុងកុង ស្ថាបនាដោយជនជាតិអាមេរិក និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ១៩៨៨។ នេះជាអគារភ្លោះ។ អ្នកឌីហ្សាញខំច្នៃម៉ូដឲ្យប្លែក បូកទាំងការប្រើពណ៌ ទីបំផុតនាំឲ្យអគារនេះត្រូវបានគេរិះគន់ថា រូបរាងអាក្រក់ដល់ក។

World-Bed-Building-Tomnerb-02

៣. Robot Building

អគារនេះឈ្មោះថា «អគារមនុស្សយន្ត» ស្ថិតនៅក្នុងទីក្រុងបាងកក។ អ្នកឌីហ្សាញម៉ូដអគារ ជាមនុស្សតែមួយនឹងអ្នកឌីហ្សាញអគារដំរី។ អគារនេះសាងសង់រួចនៅក្នុងឆ្នាំ ១៩៨៦ និងចំណាយអស់ប្រាក់ ១០ លានសហរដ្ឋអាមេរិក ចុងក្រោយជាប់ឈ្មោះជាអគាររូបរាងអាក្រក់។

World-Bed-Building-Tomnerb-03

៤. Fangyuan Mansion

អគារនេះស្ថិតនៅក្នុង Shenyang ប្រទេសចិន ចំណាយអស់ជិត ៥០០ លានដុល្លារសហរដ្ឋ បញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០០១។ សាងសង់រួច ត្រូវគេឲ្យចំណាត់ថ្នាក់ជាអគារម៉ូដអាក្រក់។

World-Bed-Building-Tomnerb-04

៥. អគារ Verizon

អគារម៉ូដអាក្រក់មួយនេះ ស្ថិតនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បញ្ចប់ការសាងសង់ក្នុងឆ្នាំ ១៩៧៥។ ក្រោយការសាងសង់រួច ត្រូវបានគេរិះគន់ថា ធ្វើឲ្យចំណាយដីរបស់ទីក្រុងអត់អំពើ។

World-Bed-Building-Tomnerb-05

៦. Strata SE1

អគារមួយនេះស្ថិតនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ចំណាយអស់ ១៤៦ លាន ដុល្លារសហរដ្ឋ សាងសង់រួចនៅក្នុងឆ្នាំ ២០១០។ មិនថាអស់លុយច្រើនប៉ុណ្ណា ប្រឹងរកអ្នកឌីហ្សាញល្បីប៉ុណ្ណា ដោយសារតែម៉ូដខ្លាំងពេក ទីបំផុតត្រូវបានគេដាក់នាមឲ្យ ជាអគារម៉ូដអាក្រក់។

World-Bed-Building-Tomnerb-06

៧. បណ្ណាល័យជាតិ Belarus

ប្រទេស Belarus បានកសាងបណ្ណាល័យជាតិរបស់ប្រទេសនៅក្នុងឆ្នាំ ១៩២២។ បណ្ណាល័យនេះផ្ទុកនូវឯកសារដ៏ច្រើនសម្បើម។ ការច្នៃម៉ូដ និងការលេងភ្លើងពណ៌នៅពេលយប់ នាំឲ្យបណ្ណាល័យជាតិមួយនេះជាប់ឈ្មោះថា មានម៉ូដអាក្រក់ក្នុងពិភពលោក។

World-Bed-Building-Tomnerb-07

៨. អគារ Slovak Radio

អគារនេះស្ថិតនៅក្នុង Bratislava ចំណាយអស់ ១៦ ឆ្នាំទើបសាងសង់រួច។ អគារនេះយកម៉ូដលំនាំពីរ៉ាមីត កែច្នៃជាបះជើង ក៏បះជើងតាមម៉ូដ។

World-Bed-Building-Tomnerb-08

៩. បណ្ណាល័យជាតិកូសូវ៉ូ

ប្រទេសកូសូវ៉ូបានសាងសង់បណ្ណាល័យជាតិរបស់ខ្លួនចប់ក្នុងឆ្នាំ ១៩៨២។ អ្នកច្នៃម៉ូដចង់បង្កើតម៉ូដទំនើប និងប្លែក ក៏ចេញម៉ូដដូចដើមដំបងយក្ស។ មើលចុះ! នេះដោយសារម៉ូដពេក ទើបជាប់ឈ្មោះជាបណ្ណាល័យមិនស្អាត។

World-Bed-Building-Tomnerb-09

១០. សណ្ឋាគារ First World

First World Hotel & Plaza ស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី និងសាងសង់រួចក្នុងឆ្នាំ ២០០៨។ សណ្ឋាគារនេះមាន ៧.៣៥១ បន្ទប់ គឺជាសណ្ឋាគារធំជាងគេនៅក្នុងប្រទេស ប៉ុន្តែបើនិយាយពីសម្រស់វិញគឺសូន្យ។

ឲ្យតែមានពាក្យ «ពេក» នៅខាងក្រោយ គឺមិនសូវល្អប៉ុន្មានទេ។ ពិតមែនតែថា មិនមែនកំហុសទាំងស្រុងរបស់អ្នកឌីហ្សាញ ប៉ុន្តែអ្នកឌីហ្សាញគួរទទួលខុសត្រូវច្រើនជាងគេ ព្រោះខ្លួនជាអ្នកគ្រប់គ្រងលើការងារចេញម៉ូដ។

នេះជាអត្ថបទដែលទំនើបចង់ផ្តល់ព័ត៌មាន ជាពិសេសដល់អ្នកឌីហ្សាញម៉ូដអគារ។ សូមគិតឲ្យមែនទែន មុនពេលចេញម៉ូដ៕

World-Bed-Building-Tomnerb-010

អត្ថបទអ្នកចង់អាន

ទីក្រុងទិសដៅ ទេសចរណ៍កំពូលទាំង 5

ដោយ: ដួងច័ន្ទ 6 PM, Thursday, 07 Sep, 2017

ដំណើរកំសាន្តពិតជាសំខាន់ សម្រាប់ការសម្រាកលំហែពីការនឿយហត់ទាំងឡាយ។ ប៉ុន្តែ ដើម្បីឱ្យ ដំណើរកំសាន្តរបស់អ្នកប្រព្រឹត្តដោយរលូន និងរីករាយ អ្នកគួរស្វែងយល់ពី...

ទស្សនាចរណ៍វប្បធម៌ ក្នុងខែតុលា

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 11 Oct, 2017

  ពេលវេលាណាក៏ល្អ សម្រាប់ការដើរកំសាន្តដែរ ប៉ុន្តែនៅក្នុងខែតុលា ជាពេលវេលាដ៏អំណោយផលសម្រាប់ការទទួលយកបទពិសោធន៍វប្បធម៌នានា ជុំវិញពិភពលោក។ ថ្ងៃនេះ ទំនើប ស...

ពិធីបុណ្យ ៤ ប្រទេសក្នុងទ្វីបអាស៊ី ពេញនិយមសម្រាប់អ្នកទេសចរណ៍

ដោយ: ស. លីង 6 PM, Wednesday, 27 Sep, 2017

អ្នកដឹងទេ? អ្នកទេសចរណ៍ទាំងឡាយ ចូលចិត្តមកលេងប្រទេស ៤ ក្នុងទ្វីបអាស៊ីយើងនេះ ជាពិសេសពេលពិធីបុណ្យប្រចាំឆ្នាំម្តងៗ។ ១. ឥណ្ឌា «បុណ្យ Diwali» បុណ្យមួយនេះរ...

អច្ឆរិយធម្មជាតិ ដ៏អស្ចារ្យនៅឥណ្ឌូនេស៊ី

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

ឥណ្ឌូនេស៊ីជាប្រទេស ដែលមានកោះច្រើនជាង 17,000 កោះ ដែលមានបង្កប់នូវភាពសម្បូរនៃធម្មជាតិ រំលេចខ្លួនលើផ្ទៃដីប្រមាណជាង 1.9 លានគីឡូម៉ែត្រក្រឡា ស្ថិតនៅលើខ្សែ...

Tomnerb.Com - YouTube Channel