ចូលចិត្តទំនើប

១០ កន្លែងលើផែនដី ដូចនៅភពផ្កាយ

ដោយ: ស. លីង 7 PM, Wednesday, 19 Apr, 2017

មនុស្សភពផ្កាយ Alien គឺជាអាថ៍កំបាំងនៅឡើយ ប៉ុន្តែមនុស្សមួយចំនួនជឿថា ក្រៅពីផែនដី នៅមានភពផ្សេងទៀតដែលហៅថា ភពផ្កាយ។ ដោយសារជំនឿនេះ ទើបបណ្តាលឲ្យអ្នកសិល្បៈមានអ្នកគំនូរ អ្នកផលិតភាពយន្តជាដើម បានស្រមៃបង្កើតរូបភាពភពទាំងនោះ។

នៅលើភពរបស់មនុស្សមានរបស់ជាច្រើន ដែលចម្លែក និងអស្ចារ្យ។ របស់ទាំងនោះរួមមាន ទាំងទីតាំងដែលមានទិដ្ឋភាពដូចជាភពផ្កាយ ដែលអ្នកសិល្បៈបង្កើតឡើងក្នុងស្នាដៃរបស់ពួកគេ។

តើទីកន្លែងនោះ នៅប្រទេសណាខ្លះទៅ?

ប្រទេស Yemen

នៅកោះ Socotra មានដើមឈើឈ្មោះថា ដើមលោហិតនាគរាជ ដែលមានតែនៅលើកោះនេះតែប៉ុណ្ណោះ។

Alien-Place-02

ប្រទេស Ethiopia

បឹងស្ពាន់ធ័រដ៏ធំសម្បើម ឈ្មោះថា Denakil Depression ។

Alien-Place-03

ប្រទេស Mauritania

Richat Structure ត្រូវបានគេឲ្យឈ្មោះថា «ភ្នែករបស់វាលខ្សាច់សាហារ៉ា» ដោយវាមានសណ្ឋានមូលៗ ដែលនេះកើតឡើងព្រោះតែសំណឹក។

Alien-Place-04

ប្រទេស New Zealand

នៅលើជញ្ជាំងល្អាងបុរាណ Waitomo Glowworm Caves ពោរពេញទៅដោយ សត្វអំពិលអំពែករាប់ពាន់ក្បាល។

Alien-Place-05

ប្រទេសចិន

ឆ្នេរក្រហម Red Beach លាតសន្ធឹងធំល្វឹងល្វើយ ជាមួយនិងសារ៉ាយសមុទ្រ Sueda ដែលប្រែទៅជាពណ៌ក្រហមស្រស់ភ្លឺចិញ្ចាច នៅក្នុងរដូវស្លឹកឈើជ្រុះ។

Alien-Place-06

ប្រទេស Turkmenistan

«ទ្វារ ទៅកាន់ឋាននរក» Door to Hell ត្រូវបានគេប្រសិទ្ធនាមឲ្យ គឺជារណ្តៅភ្លើងដ៏ធំ ដែលកើតនៅឆ្នាំ ១៩៧១ ដោយការក្រឡាប់នាវា (គ្រឿងចក្រ) សម្រាប់ខួងរបស់សូវៀតចូលទៅក្នុងរូងឧស្ម័នហ្គាសធម្មជាតិ បណ្តាលឲ្យក្លាយជាភ្លើងឆេះមិនរលត់ រហូតមកដល់សព្វថ្ងៃ។

Alien-Place-07

ប្រទេសហ្វីលីពីន

ដំបូកសូកូឡា គឺជាពំនូកថ្មកំបោរ ដែលគ្របលើឧស្ម័នហ្គាសនៅក្នុងដី នៅរដូវក្តៅ ដំបូកទាំងនេះមានពណ៌ត្នោត។

Alien-Place-08

ប្រទេស Arizona

ជ្រលង Antelope គឺជាជ្រលងថ្មខ្សាច់ដ៏អស្ចារ្យ កើតឡើងដោយសារទឹកជំនន់ និងទឹកភ្លៀងហូរកាត់រាប់លានឆ្នាំ។

Alien-Place-09

ប្រទេសម៉ិចស៊ីកូ

ល្អាងគ្រីស្តាល់ធម្មជាតិធំជាងគេ ស្ថិតនៅក្រោមដី ៩៨០ feet ស្មើនឹងប្រមាណ ២៩៩ ម៉ែត្រ។

Alien-Place-010

ប្រទេសឈីលី

ល្អាងថ្មម៉ាបពណ៌ទឹកសមុទ្រ ដ៏អាថ៍កំបាំងជាល្អាងក្នុងសមុទ្រ រឹងមាំ និងជាកន្លែងត្រជាក់ ស្ថិតនៅព្រំដែនប្រទេសឈីលី និងប្រទេសអាហ្សង់ទីន។ ល្អាងនេះកើតឡើង ព្រោះតែទឹករលកប៉ះនឹងថ្ម ធ្វើឲ្យថ្មសឹក អស់រយៈកាល ៦ ០០០ឆ្នាំ៕

អត្ថបទអ្នកចង់អាន

ទីក្រុងគ្មានការប្រើប្រាស់យានយន្ត ដ៏ស្រស់ស្អាតទាំង 11 ជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

ទីក្រុងធំៗមួយចំនួននៅលើពិភពលោក កំពុងជួបប្រទះនឹងបញ្ហា ដែលបង្កឡើងដោយមនុស្ស នោះគឺ យានយន្តដែលបង្កការបំផ្លាញ បង្កសម្លេងរំខាន និងរួមចំណែកបង្កើនការបំពុលបរិ...

បើបានទៅដល់ទីក្រុង Takamatsu នៃប្រទេសជប៉ុន កុំភ្លេចទៅកម្សាន្តនៅ សារមុន្ទីរទាំង 3 នេះ!

ដោយ: ភារុន 8 AM, Wednesday, 20 Mar, 2019

នៅខេត្ត Kagawa ប្រទេសជប៉ុន មានទីក្រុងប្រវត្តិសាស្រ្តមួយ ដែលមានឈ្មោះថា Takamatsu ។ នៅទីនេះអ្នកអាចនឹងរកឃើញសារមុន្ទីរ ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនកន្លែ...

តោះ! កម្សាន្តអារម្មណ៍ជាមួយនឹង ទីក្រុងដ៏ស្រស់ស្អាតបំផុត នៅភូមិភាគពាយ័ព្យនៃមហា សមុទ្រប៉ាស៊ីហ្វិកម្តងមើល៍!

ដោយ: ភារុន 6 AM, Friday, 17 May, 2019

ការដើរកម្សាន្តទៅកាន់ទិសដៅស្អាតៗ ប្លែកៗ គឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន និងចំណាយពេលឱ្យបានម្តងក្នុងជីវិត ដើម្បីទៅឱ្យស្គាល់ និងស្វែងយល់ពីទិសដៅទាំងអស់...

តោះ! មកស្គាល់ 8 ទីក្រុង នៅជុំវិញពិភពលោក ដែលអាចទិញផ្ទះរស់នៅបាន ក្នុងតម្លៃត្រឹមតែ មួយដុល្លារប៉ុណ្ណោះ

ដោយ: ភារុន 8 AM, Monday, 25 Mar, 2019

មនុស្សមួយចំនួន សុបិន្តចង់បានផ្ទះតូចមួយដ៏កក់ក្តៅ ហើយអ្នកខ្លះទៀតក៏សុបិន្តរស់នៅក្នុងផ្ទះវីឡាដ៏ធំ នៅក្បែរមាត់សមុទ្រ…ជាដើម។ ជាការពិតណាស់ តម្លៃអចលន...

Tomnerb.Com - YouTube Channel