ចូលចិត្តទំនើប

ឧទ្យាន មេអំបៅ ភីណាង កំពុងទាក់ទាញក្រសែភ្នែក អ្នកទេសចរ

ដោយ: ដាលីស 2 PM, Friday, 05 Jun, 2015

នៅមិនទាន់ឃ្លាតឆ្ងាយពី ប្រទេសម៉ាឡេស៊ី នៅឡើយនោះទេ ខណៈដែលប្រទេសនិយមប្រកាន់យកនូវ ការគោរព សាសនា អ៊ីស្លាម​ជា​ធំមួយនេះ មាន​បង្កប់ និងសម្បូរទៅដោយតំបន់ទេសចរណ៍កម្សាន្ត លក្ខណៈបែបវប្បធម៌ និងបែបធម្មជាតិរាប់សិបកន្លែង។ ដើម្បីជាជំនួយដល់​​អ្នក​ក្នុង​ការ​សម្រេចចិត្តធ្វើ​ដំណើរកម្សាន្តនោះ យើងមានទីកន្លងកម្សាន្តដ៏ពេញនិយមមួយទៀតនោះ គឺតំបន់កម្សាន្ត ឧទ្យាន​ មេអំបៅ ក្នុងរដ្ឋ ភីណាង ប្រទេស​ម៉ាឡេស៊ី។

ដោយសារតែម៉ាឡេស៊ី គឺជាប្រទេសមួយដែលមានភាពជឿនលឿន និងមានកំណើនសេដ្ឋកិច្ចជាប្រចាំ ហើយក៏ជាដែនដី​មួយ ដែល​​សម្បូរ​ទៅ​​ដោយ​តំបន់កម្សាន្តយ៉ាងអណេកផងនោះ ជារៀងរាល់ឆ្នាំប្រទេសមួយនេះបានគៀងគរភ្ញៀវទេសចរ នៅ​ទូទាំងសាកលលោក​ឱ្យទៅ​ទស្សនាជា​ច្រើន​លាន​នាក់​​ក្នុងមួយឆ្នាំៗ ហើយក៏ជាប្រភពចំណូលដ៏សន្ធឹកសន្ធាប់ សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិទាំងមូល ក៏ដូចជា​ជីវភាព​របស់​ប្រជាជន​ទូទៅ ​នៅក្នុង​ប្រទេស​មួយនេះ​ផងដែរ។

ជាក់ស្ដែងគ្រាន់តែឧទ្យាន មេអំបៅ ដែលបង្កើតឡើងដោយស្ថាបនិកម្នាក់ឈ្មោះ លោក ដេវីត ហ្គូស ស្ថិតនៅលើ​ផ្ទៃដីទំហំ​ប្រមាណ​8​ហិកតា លើ​ចង្កេះ​ភ្នំ​តេលុកបាហាង តំបន់តេលុក នៃរដ្ឋភីណាង បានក្លាយជាតំបន់​ទេសចរណ៍​ដ៏ទាក់ទាញ​បំផុត ​រហូតអាច​ស្រូបបានអ្នក​ទេសចរ​មិន​ក្រោម 6លាននាក់​នោះ​ឡើយក្នុងមួយឆ្នាំៗ។ តំបន់កម្សាន្តបែបធម្មជាតិមួយ​​នេះ បានផ្តើមបើក​ដំណើរការបម្រើលើវិស័យ​មួយនេះ ​​តាំងពីឆ្នាំ 1986មក​ម៉្លេះ។ នៅទីនេះ ក្រៅពី​មាន​ពូជសត្វ​មេអំបៅដ៏កម្រ និងស្រស់ស្អាតចម្រុះប្រមាណជាង 120ប្រភេទ សរុប​មិនក្រោមជាង 4,000​ក្បាល ថែមទាំង​មាន​បណ្តា​ពពួកសត្វល្អិត សត្វល្មូន​ជា​ច្រើនប្រភេទដូចជា​ ទីជម្រកសត្វកង្កែប សត្វត្រី សត្វរ៉ៃ សត្វកញ្ចែ កណ្តូប កន្តេះឡង់ បង្កួយ ពួជខ្យងចម្លែកៗ និង​ពពួក​​សត្វ​ល្អិត​កម្រក្នុងពិភពលោក​មួយ​ចំនួន​ទៀត ដែលត្រូវ​បាន​គេអភិរក្សទុក។ បន្ថែមពីនេះ តំបន់កម្សាន្តដ៏មាន​ប្រជាប្រិយភាព​ជាងគេ ​នៅ​ក្នុង​ប្រទេសម៉ាឡេស៊ី ឧទ្យាន មេអំបៅ ក៏ជា​សារមន្ទីរ​​ដាក់តាំបង្ហាញនូវរូបភាព​ នៃ​ដំណើរ​វិវត្តជីវិត ក៏ដូចជាការបន្តពូជរបស់សត្វមេអំបៅ ដែលជា​មជ្ឈ​មណ្ឌល​សិក្សាស្រាវជ្រាវស្វែង​យល់ពី​ពពួកសត្វ​ល្អិត ​​ក្នុងតំបន់​ព្រៃស្ដុកត្រូពិក​ដ៏ល្បីល្បាញ​ជាងគេ នៅ​លើ​ពិភពលោកផងដែរ។

ឧទ្យាន មេអំបៅ មួយនេះត្រូវបានគេរៀបចំបែងចែង ជាតំបន់កម្សាន្តដាច់ដោយឡែកពីគ្នា ដូចជា តំបន់ដើមឈើនៃជីវិត តំបន់​ជិះ​ទោង​សម្រាប់​គូ​ស្នេហ៍ តំបន់រូងភ្នំអាថ៌កំបាំង ទីក្រុងជីវចម្រុះរស់ក្នុងទឹក ឬអាណាចក្រសត្វកង្កែប និងតំបន់ដាក់តាំងដំណើរជីវិតនៃសត្វនានា។ ភ្ញៀវ​ទេសចរ​ទាំងអស់​អាច​ចូល​ទស្សនា​ ឬថតផ្តិតយករូបដោយផ្ទាល់នៅក្នុងឧទ្យាននេះ ចាប់តាំងពីម៉ោង9ព្រឹករហូតដល់ម៉ោង 6ល្ងាច ជាមួយតម្លៃសំបុត្រ​ប្រមាណ​ 10​ដុល្លារ​ សម្រាប់​មនុស្ស​ម្នាក់៕

Penang-03

Penang-05

Penang-06

អត្ថបទអ្នកចង់អាន

ដឹងអត់! រូបថតទេសភាព18 សន្លឹកនៅកម្ពុជានេះ ធ្វើឱ្យភ្ញៀវបរទេសលង់ស្នេហ៍

ដោយ: ភារុន 9 AM, Monday, 24 Dec, 2018

ទេសភាពនៅប្រទេសកម្ពុជា គឺជាក្តីសុបិន្តរបស់អ្នកថតរូបទាំងខ្មែរ និងបរទេសទាំងឡាយណា ដែលចង់ថតផ្តិតយកទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងស្ថាបត្យកម្មបូរាណៗដ៏អស្...

ការណែនាំ ដើម្បីទប់ស្កាត់បញ្ហាបំលាស់ប្តូរ ល្វែងម៉ោងពេលធ្វើដំណើរ

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 07 Jun, 2017

មានយន្តហោះ មានការធ្វើដំណើរ។ មានការធ្វើដំណើរ នឹងអាចកើតមានបញ្ហាបំលាស់ប្តូរលែ្វងម៉ោង ឬភាសាអង់គ្លេសហៅថា Jet Lag។ បើអ្នកធ្លាប់ជួបប្រទះនឹងបញ្ហានេះ អ្នកអា...

ឆ្នេរសមុទ្រ លាក់ខ្លួនដ៏ស្រស់ស្អាត ទាំង ៩

ដោយ: ស. លីង 8 PM, Tuesday, 06 Jun, 2017

និយាយពីឆ្នេរអូរឈើទាល នរណាៗក៏ស្គាល់ គឺជាឆ្នេរសមុទ្រលី្បល្បាញរបស់កម្ពុជា។ ក្រៅពីឆ្នេរនេះ នៅមានឆ្នេរជាច្រើន ដែលមានអ្នកស្គាល់ និងអ្នកមិនស្គាល់។ ឆ្នេរខ្...

ភោជនីយដ្ឋាន លើដំបូលអគារ នៅទីក្រុង Athens

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 10 Oct, 2017

រយៈពេលជាង 2500 ឆ្នាំមកហើយ ដែលទីក្រុងបូរាណ Athens ត្រូវបានសាងសង់ឡើងនៅលើកំពូលភ្នំថ្ម ដែលសព្វថ្ងៃនេះ ជារដ្ឋធានីរបស់ប្រទេសក្រិច ដែលមានទីក្រុងទំនើបៗរីកដ...

Tomnerb.Com - YouTube Channel