ចូលចិត្តទំនើប

អាថ៌កំបាំងកាហ្វេ នៅទីក្រុង Lviv

ដោយ: ដួងច័ន្ទ 6 PM, Thursday, 14 Dec, 2017

ទីក្រុង Lviv ជាទីក្រុងដែលមានស្ថាបត្យកម្មស្រស់ស្អាត និងជាជម្រកនៃវប្បធម៌ នៃប្រទេសអ៊ុយក្រែន។ កាលពីប៉ុន្មានសតវត្សមុន វាស្ថិតនៅក្នុងព្រំដែននៃតំបន់ Austro-Hungarian Empire និងជាទីជម្រក នៃកាហ្វេប្រពៃណីដ៏ល្បីល្បាញ។ ក្លិនកាហ្វេនាំអ្នកទេសចរណ៍មកកាន់ទីក្រុង Lviv។ ភាព ឈ្លក់វង្វេងនៃកាហ្វេ នៅតែបន្តរស់រានមានជីវិត ជាមួយនឹងរសជាតិដើមនៃកាហ្វេ ក្នុងតំបន់ចម្រាញ់ចេញជាកាហ្វេមានគុណភាពខ្ពស់ និងថ្មីប្លែកខុសពីគេ។

មានរឿងព្រេងបូរាណមួយ ផ្សារភ្ជាប់រសជាតិកាហ្វេនៃទីក្រុង Vienna ជាមួយនឹងដើមកំណើតនៃទីក្រុង Lviv នៃប្រទេសអ៊ុយក្រែន គឺរឿង Yuriy Frants Kulchytsky, a nobleman of the Polish-Lithuanian Commonwealth។ នៅក្នុងឆ្នាំ 1683 Kulchytsky បានបន្លំខ្លួនចូលក្នុងជួរកងទ័ពទួគី ដែលកំពុងហ៊ុំព័ទ្ធទីក្រុងវីយ៉ែន ដើម្បីទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ដែលអាចនាំយកភាពធូរស្រាល មកកាន់ទីក្រុងនេះបាន។ មិនថាសាច់រឿងពិតយ៉ាងណាទេ តែរឿងព្រេងរបស់ Kulchytsky នៅតែរស់រានមានជីវិតនៅក្នុងទីក្រុង Lviv ដូចគ្នានឹងក្តីស្រឡាញ់ ចំពោះកាហ្វេដែរ។ ខាងក្រោមនេះគឺជាជម្រើសហាងកាហ្វេល្បីៗនៅក្នុងទីក្រុង។

ហាង Reborn Bottle
ហាងកាហ្វេដ៏ល្បីល្បាញ នៃក្នុងសតវត្សទី 21 រួមចំណែកនៅក្នុងខ្សែរឿង Kulchytsky គឺហាងកាហ្វេ ដ៏ល្បីល្បាញមានឈ្មោះថា Pid Synoyu Plyashkoyu ដែលប្រែជាភាសាអង់គ្លេសថា Under the Blue Bottle។ ទោះបីជាក្លិនកាហ្វេ នៅក្នុងហាងបានសាយភាយនាំយកក្លិនទៅកាន់ Polshcha Rynok (Market Square) និង Ratusha (Town Hall) ក៏ហាងមួយនេះមិនងាយនឹងស្វែងរកឃើញដែរ។ ចាប់ពីផ្លូវ Ruska Street កាត់តាមទីធ្លាទៅកាន់មាត់ធ្លាឆ្លាក់ដ៏ប្រណិត។ ផ្ទៃខាងក្នុងហាងមានការតុបតែងដ៏ពិសេស ជាបន្ទប់តំរៀបឡើងពីឥដ្ឋ និងឈើ បំភ្លឺជាមួយពន្លឺទៀន និងពន្លឺអំពូលអគ្គិសនីព្រាលៗ។ តុឈើរាងមូល និងជ្រុងជញ្ជាំងតំរៀបពីឥដ្ឋ បង្ហាញពីអាយុកាលដ៏ចំណាស់ និងរូបគំនូរតាំងព្យួរលើពិដានបង្ហាញពីអតីតកាលនៃទីក្រុង Lviv។ ទីនេះជាកន្លែងដ៏ពិសេសសម្រាប់ ប្រែក្លាយខ្លួនជាអ្នកប្រាជ្ញអង្គុយតែងសរសេរ ឬតែងកំណាព្យ។ ដើម្បីបន្ថែមអារម្មណ៍ច្នៃប្រឌិតនៅទីនេះ អ្នកគួរកុម្ម៉ង់កាហ្វេពីបញ្ជីរាយមុខកាហ្វេ ដ៏គួរឱ្យចាប់អារម្មណ៍ អាចជា Kava á la Wilhelm von Habsburg ដែលជាកាហ្វេខ្មៅ លាយជាមួយទឹកដោះគោយ៉ាងច្រើន។

Lviv-Rynok-square-coffee_tourist_attraction_cambodia-tomnerb-02
ហាង Coffee Mine
ឆ្លងកាត់តាមផ្លូវពី Under the Blue Bottle អ្នកនឹងបានឃើញ Lvivska Kopalnya Kavy (Lviv Coffee Mine) ជាហាងកាហ្វេដែលមានបន្ថែមភាពពិសេស ដូចជាឈ្មោះរបស់ហាង។ ប្រតិបត្តិការនៅជាន់ផ្ទាល់ដីរបស់ហាងមានលក្ខណៈបែបច្នៃប្រឌិត ជាការរួមបញ្ចូលគ្នានៃហាងកាហ្វេ និងហាង លក់សម្ភារៈកាហ្វេ។ ប៉ុន្តែការធ្វើដំណើរចុះទៅជាន់ក្រោមដី អ្នកនឹងត្រូវគេប្រគល់មួករឹងមួយ មុនពេលចូលទៅកាន់ផ្លូវក្រោមដីដ៏ធំ ដែលមានតំរៀបតុកាហ្វេ ដែលនោះគឺជាហាងកាហ្វេ Coffee mine។ នេះជាកន្លែងដ៏រីករាយមួយ ដែលទាក់ទាញភ្ញៀវទេសចរណ៍ ជាមួយនឹងការផ្តល់នូវភាពភ្ញាក់ផ្អើល ជា ពិសេសនៅពេល ដែលអ្នករត់តុប្រើប្រាស់បំពង់ផ្លុំ ដើម្បីបង្កាត់ភ្លើងនៅលើកាហ្វេ។ មិនចាំបាច់ភ្ញាក់ផ្អើលទេ នេះគ្រាន់តែជាកាហ្វេប្រចាំហាងមានឈ្មោះថា Flaming Coffee ដែលស្រទាប់ស្ករនៅខាងលើភេសជ្ជត្រូវបានដុតឱ្យក្លាយជារឹង។

Lviv-Rynok-square-coffee_tourist_attraction_cambodia-tomnerb-03
រសជាតិកាហ្វេ Vienna ដែលមិនអាចបំភ្លេចបាន
នៅក្នុងតំបន់ Prospekt Syobody ដែលមានរូបបដិមា Taras Shevchenko ដ៏ធំ អ្នកនឹងបានឃើញហាងកាហ្វេមួយឈ្មោះថា Videnska Kavyarnia ឬហៅថា Vienna Coffeehouse។ នៅពេលវាបើកដំណើរការនៅឆ្នាំ 1829 ដែលមានឈ្មោះថា Wiener Kaffeehaus ជាពេលវេលាដែល ចក្រភព Austro-Hungarian ស្ថិតនៅចំណុចខ្ពស់បំផុត ហើយកាហ្វេ និងនំមានជាតិក្រែម ជានិមិត្តរូបនៃភាពរុងរឿង។ ទីក្រុង Lviv ធ្លាប់ជាផ្នែកមួយនៃប្រទេសបីខុសៗគ្នា មានដូចជាប្រទេសប៉ូឡូញ នៅក្នុងអំឡុងសង្គ្រាមលោកលើកទី 2 បន្ទាប់មកសហភាពសូវៀត និងចុងក្រោយទទួលបានឯករាជ្យ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែហាងកាហ្វេនេះ នៅតែរក្សាបានកិត្តិនាម និងបែបផែនរសជាតិ Viennese បានដដែល។ កម្រាលការ៉ូឥដ្ឋនៅក្នុងហាងត្រូវបាន គ្របដណ្តប់ដោយតុឈើ មានគ្របជាមួយកម្រាលតុ មានបង្អួចដែលមានព្យួរវាំងននធំៗ និងមានរូបភាព ស្តេចចក្រភព Austro-Hungarian ព្រះនាម Franz Josef ឈរទស្សនាផ្ទៃហាងទាំងមូល។ ក្នុងនាមជាហាងកាហ្វេប្រពៃណី Viennese នៅក្នុងហាងមានបញ្ជីមុខម្ហូបក្តៅៗ និងសាឡាដ។ កាហ្វេជាមុខម្ហូបលេចធ្លោ ជាងគេ ប៉ុន្តែជាមួយការបម្រើជាឈុត រួមមានកាហ្វេជាមួយស្រា និង Coffee Surprise ជាកាហ្វេ និងពងទាក្រហមវាយបញ្ចូលគ្នាជាមួយស្ករ។

Lviv-Rynok-square-coffee_tourist_attraction_cambodia-tomnerb-04

ពិភពនៃរសជាតិកាហ្វេ
ធ្វើដំណើរក្នុងចម្ងាយខ្លីពី Town Hall នោះគឺហាង Katedralna Square។ នៅផ្នែកខាងត្បូងនៃហាងទំនើបនេះ មានហាងកាហ្វេជាច្រើន អ្នកនឹងបានឃើញ Latin Cathedral និង Boyim Chapel នៅក្បែរគ្នានោះ ជាកន្លែងបញ្ចុះសពគ្រួសារអ្នកជំនួញ នៅក្នុងសតវត្សន៍ទី 17។ បន្ទាប់ពីអ្នក បានកោតសរសើរការរៀបចំតុបតែងយ៉ាងលម្អិតរួចរាល់ហើយ អ្នកត្រូវធ្វើដំណើរទៅកាន់ហាង Svit Kavy ដើម្បីក្រេបរសជាតិកាហ្វេ។ នេះជាកន្លែងក្រេបរសជាតិកាហ្វេដ៏ប្រណិត ជាមួយកន្លែងអង្គុយនៅខាងក្រៅដ៏ធំទូលាយ និងការតុបតែងផ្នែកខាងក្នុងដ៏ស្រស់ស្អាត ជាមួយការប្រើប្រាស់ដុំឥដ្ឋក្រាល នៅលើដី។ ជញ្ជាំងនៅក្នុងហាងត្រូវបានតុបតែង ជាមួយម៉ាស៊ីនកិនកាហ្វេបូរាណ និងមានកន្លែងអង្គុយសម្រាកដ៏សមស្រប និងស្ងប់ស្ងាត់មួយ ជាកន្លែងដែលអ្នកអាចសម្រាបបន្ទាប់ពីការដើរកំសាន្ត។ ហាង Svit Kavy (Coffee World) នៅតែមានកិត្តិនាមល្បីល្បាញ ដោយធ្វើការស្តុកទុក គ្រាប់កាហ្វេទទួលបានពីទូទាំងពិភពលោក។ វាជាកន្លែងដ៏ប្រសើរសម្រាប់ក្រេបរសជាតិ Espresso ប៉ុន្តែក៏នៅមានរសជាតិជាច្រើនទៀត សម្រាប់អ្នករួមទាំង French Press, Chemex និង V60 Brew។ នៅក្នុងប្រពៃណី Viennese ហាងនេះក៏មានបម្រើជាមួយនំខេក ដោយអ្នកអាចសាកល្បងរសជាតិនំ Cherry លាយជាមួយ Vanilla។

Lviv-Rynok-square-coffee_tourist_attraction_cambodia-tomnerb-05
ញញឹមមកកាន់កាមេរ៉ា
ទីក្រុង Lviv មានភាពពេញនិយមជាមួយកាហ្វេមានបែបបទពិសេស ហើយការធ្វើដំណើរទៅទិស ខាងត្បូងនៃទីក្រុង ជាបេះដូងនៃទីក្រុងនេះគឺជាផ្លូវដ៏មមាញឹកជាមួយការថតរូប ឬនិយាយឱ្យច្បាស់គឺកាមេរ៉ា។ នៅទីនេះមានកាមេរ៉ាជាច្រើនរយគ្រឿង ពីគ្រប់សម័យកាល ព្យួរនៅលើស៊ុមរូបថត និងព្យួរលើជញ្ជាំង។ លើសពីការឈ្លក់វង្វេងជាមួយកាមេរ៉ា ហាង Fixage គឺជាហាងកាហ្វេប្រពៃណី Viennese បែប Classic តុបតែងជាមួយគ្រឿងសង្ហារឹម ជាកៅអីឈើដ៏រឹង នៅជាប់នឹងតុមានរាង 8 ជ្រុង។ បន្តការទស្សនាប្រអប់កែវ នៅជិតនឹង Counter គឺត្រូវបានដាក់តាំងជាមួយនឹងនំដ៏ស្រស់ស្អាត ដែលសម្បូរទៅដោយកាល់ឡូរី។ តារាងរាយមុខកាហ្វេរួមមានជាមួយជម្រើសដ៏ច្រើនដូចជា Johann Gloisner Coffee ដែល Gloisner គឺជាអ្នកថតរូបដ៏ល្បី រស់នៅក្នុងអំឡុងសតវត្សន៍ទី 19។ ដើម្បីរៀបចំឆុងកាហ្វេមួយមុខនេះ អ្នកឆុងត្រូវដុតភ្លើងលើ Brandy មុនពេលបន្ថែមវាទៅក្នុងកាហ្វេនៅក្នុងពែងដ៏តូច តែស្រស់ស្អាត និងប្រណិត។ នេះជារសជាតិកាហ្វេដែលបង្កប់អត្ថន័យប្រវត្តិសាស្រ្តជាច្រើន ដូចជាទីក្រុង Lviv ដូច្នេះដែរ៕

Lviv-Rynok-square-coffee_tourist_attraction_cambodia-tomnerb-06

អត្ថបទអ្នកចង់អាន

ឧទ្យានជាតិ ដ៏ស្រស់ស្អាតទាំង 7 នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 2 PM, Saturday, 07 Oct, 2017

នៅពេលទៅទស្សនាតំបន់អឺរ៉ុប ភាគច្រើនគេចូលចិត្តទស្សនា នៅតាមទីក្រុងធំៗ។ ប៉ុន្តែការកំសាន្តតាមទីប្រជុំជនច្រើនពេក អ្នកនឹងខកខានទស្សនាទេសភាព ដ៏ស្រស់ស្អាតប្រច...

តើប្រទេសណាមានអាហារឆ្ងាញ់ជាងគេ?

ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Sep, 2018

តើអ្នកមានធ្លាប់ឆ្ងល់ទេថា ក្នុងពិភពលោកយើងនេះ អាហារដ៏ឈ្ងុយឆ្ងាញ់ជាងគេមានប្រភពចេញពីប្រទេសណា? ហើយវាជាមុខម្ហូបអ្វី? ចម្លើយមាននៅទីនេះ បើចង់ដឹងសូមអានអត្ថប...

តោះ! មកស្គាល់រថយន្តដ៏ចម្លែកបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 10 AM, Tuesday, 14 May, 2019

រថយន្ត ដែលមនុស្សយើងបើកបរនៅតាមដងផ្លូវនានា មើលទៅហាក់បីដូចជាមានការរចនាម៉ូដស្រដៀងៗគ្នា។ ដូចគ្នាផងដែរ ប្រអប់ដ៏ធំសម្បើមមួយនៅលើកង់បួន គឺជាអ្វីដែលយើងភាគច្រ...

កន្លែងដ៏អាថ៌កំបាំង និងគួរឱ្យចាប់អារម្មណ៍បំផុតទាំង 10 នៅទីក្រុង តូក្យូ ប្រទេសជប៉ុន

ដោយ: ភារុន 9 AM, Thursday, 30 May, 2019

បើនិយាយពីទីក្រុងតូក្យូ នរណាៗក៏ដឹងថាជាទីក្រុងមួយ ដែលមានភាពសម្បូរបែប ទាំងទិសដៅទេសចរណ៍បែបទាន់សម័យ និងបែបប្រពៃណីជប៉ុនផងដែរ។ លើសពីនេះ នៅគ្រប់ច្រកល្ហកនៃទ...

Tomnerb.Com - YouTube Channel