ចូលចិត្តទំនើប

អាងហែលទឹក ក្នុងលំហអាកាសដ៏អស្ចារ្យ នៅទីក្រុងឡុងដ៍

ដោយ: ដួងច័ន្ទ 8 PM, Monday, 29 Jan, 2018

បើសិនជាអ្នកមានជម្ងឺខ្លាចខ្ពស់ ខ្លាចទឹក ឬខ្លាចការហែលទឹក នៅក្នុងអាងទឹកដែលអណ្តែតក្នុងលំហ នៅពីលើមនុស្សរាប់ពាន់នាក់ ដូច្នេះអ្នកប្រហែលជាមិនចង់សូម្បីតែក្រឡេកមើល អាងទឹកបង្កប់ដោយគំនិតច្នៃប្រឌិតខ្ពស់មួយនេះទេ។
នៅក្នុងគម្រោងអភិវឌ្ឍន៍ថ្មី ក្នុងទីក្រុងឡុងដ៍ ស្ថិតនៅតំបន់ត្រើយខាងត្បូងនៃទន្លេ Thames បាននឹងកំពុងរំលេចនូវរូបរាងស្ថាបត្យកម្មថ្មីគឺ Sky Pool ដែលជាអាងទឹកកញ្ចក់កម្ពស់ 10 ជាន់ លាតសន្ធឹងនៅលើអាកាស ចន្លោះអគារអាផាតមិនខ្ពស់ពីរ។
អាងហែលទឹកនេះមានទំហំ 25 ម៉ែត្រគុណនឹង 5 ម៉ែត្រ និងមានជម្រៅ 3 ម៉ែត្រ។ អាងទឹកនេះធ្វើ ឡើងពីកញ្ចក់ Gulp-Inducing កម្រាស់ 20 សង់ទីម៉ែត្រ ក្រាស់ជាងកម្រាស់បន្ទាត់ ដែលសិស្សានុ សិស្សប្រើប្រាស់បន្តិចតែប៉ុណ្ណោះ។
អាងហែលទឹកអណ្តែតក្នុងលំហដំបូងបង្អស់ នៅក្នុងពិភពលោកមួយនេះ ដើរតួជាស្ពានចម្លងអគារ អាផាតមិនពីរនៅក្នុងតំបន់អភិវឌ្ឍន៍ Embassy Garden អនុញ្ញាតឱ្យអ្នកស្នាក់នៅក្នុងតំបន់នោះ ធ្វើដំណើរហែលឆ្លងកាត់ពីម្ខាងទៅម្ខាង បានដោយធម្មតា។ មនុស្សរស់នៅក្នុងតំបន់នេះប្រមាណ ពីរពាន់គ្រួសារសុទ្ធតែអាចមកហែលទឹក ក្នុងអាងនេះបានទាំងអស់។

London's-new-sky-pool_tourist_attraction_phnom_penh_cambodia_tomnerb-02
បន្ទាប់ពីអាងហែលទឹក នេះត្រូវបានលេចរូបរាងឡើង មានការបញ្ចេញប្រតិកម្មខុសៗគ្នាជាច្រើន នៅលើបណ្តាញទំនាក់ទំនងសង្គម ដែលមានអ្នកបញ្ចេញមតិយោបល់វិជ្ជមាន ភាពរំភើបរីករាយ ព្រមគ្នានោះ ក៏មានអ្នកបញ្ចេញគំនិតអវិជ្ជមានផងដែរ។
មិនថាអ្នកស្រឡាញ់ចូលចិត្ត ឬរិះគន់លើអាងហែលទឹកនេះយ៉ាងណាក្តី អ្នកពិតជាមិនអាចបដិ សេធគំនិតច្នៃប្រឌិតនេះមិនអស្ចារ្យនោះទេ។ លោក Sean Mulryan ជា CEO របស់ក្រុមហ៊ុន Ballymore Group បានរៀបរាប់ពីគំនិតនៃការច្នៃអាងហែលទឹកមួយនេះថា «ចក្ខុវិស័យរបស់ខ្ញុំសម្រាប់ Sky Pool កើតចេញពីមហិច្ឆតា ចង់ជំរុញព្រំដែន នៃសមត្ថភាពសាងសង់ និងវិស្វកម្ម។ ខ្ញុំចង់ធ្វើអ្វីម្យ៉ាង ដែលមិនធ្លាប់មានអ្នកណាធ្លាប់បានធ្វើពីមុនមក។ សំណង់កញ្ចក់ថ្លារបស់ Sky Pool គឺជាលទ្ធផលនៃការវិវត្តន៍ដ៏ធំនៃបច្ចេកវិទ្យា ក្នុងអំឡុងពេលជាច្រើនទសវត្សចុងក្រោយនេះ។ បទពិសោធន៍របស់អាងហែលទឹកនេះ នឹងក្លាយជាបទពិសោធន៍ដ៏ពិសេសមួយ។ វានឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍ប្រៀបបាននឹងខ្លួនអ្នកអណ្តែត ក្នុងលំហនៅចំកណ្តាលទីក្រុងឡុងដ៍»។
គម្រោងលក់គេហដ្ឋានដំណាក់កាលដំបូង ដែលបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ 2012 ទទួលបានជោគជ័យជាមួយការលក់ដាច់អស់គ្មានសល់។ ប៉ុន្តែគម្រោងលក់ដំណាក់កាលទីពីរកំពុង ដំណើរការដាក់លក់។ គេហដ្ឋាននៅក្នុងតំបន់នេះ មានតម្លៃលក់ចាប់ពី $940,279 ឡើងទៅ។

London's-new-sky-pool_tourist_attraction_phnom_penh_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

សារមន្ទីរល្បីៗ លើពិភពលោក

ដោយ: ដួងច័ន្ទ 6 AM, Tuesday, 12 Sep, 2017

សន្ទុះនៃការប្រមូលផ្តុំវត្ថុស្រស់ស្អាត និងសំខាន់ៗបានជ្រាបចូលយ៉ាងជ្រៅ ទៅក្នុងទំព័រប្រវត្តិសាស្រ្ត។ សារមន្ទីរ មិនត្រឹមតែជាការតាំងបង្ហាញ វត្ថុប្រមូលផ្ត...

រមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកដ៏ស្រស់ស្អាត ដែលអ្នកមិនធ្លាប់បានឮនៅខេត្តកំពត

ដោយ: ភារុន 10 AM, Thursday, 08 Nov, 2018

ខេត្តកំពត គឺជាខេត្តមួយដែលមានភាពល្បីល្បាញថានៅទីនេះសប្បូរអាហារសមុទ្រដែលមានរសជាតិឆ្ងាញ់បំផុត ជាងនៅតំបន់ផ្សេងៗទៀតដែលជាខេត្តជាប់សមុទ្រនៅប្រទេសកម្ពុជា។ ម...

ដឹងតែប្លែកភ្នែកទៀតហើយៗ អច្ឆរិយវត្ថុទាំង 7 លើពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 05 Feb, 2019

ការមកទស្សនាអច្ឆរិយវត្ថុទាំង 7 លើពិភពលោក នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិតរបស់មនុស្សមា្នក់ៗ ហើយពិតណាស់ដែលវាអនុញ្ញាតឱ្យអ្នកបានស្គាល់នូវអ្វីដែលជាអ...

រឿង 10 យ៉ាងដ៏អស្ចារ្យនៅក្នុងធម្មជាតិ ដែលអ្នកមិនជឿថាមាន តែវាប្រាកដជាមានមែន!

ដោយ: ភារុន 8 AM, Tuesday, 09 Apr, 2019

ធម្មជាតិ គឺពិតជាស្រស់ស្អាត និងអស្ចារ្យ លើសពីនេះធម្មជាតិ ក៏ជាអ្នកបង្កើតបាតុភូតដ៏អស្ចារ្យ ដែលវាពិតជាពិបាកធ្វើឱ្យយើងជឿថាអ្វីទាំងអស់នេះពិតជាមានមែន។ ហើយ...

Tomnerb.Com - YouTube Channel