ចូលចិត្តទំនើប

អគារបរិស្ថានទាំង 10 ប្រចាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Friday, 11 Aug, 2017

ការរចនាពោរពេញដោយគំនិតច្នៃប្រឌិតថ្មី រួមសហការជាមួយគំនិតប្រើប្រាស់ថាមពល ដែលកកើតឡើងវិញ សម្ភារៈកែច្នៃឡើងវិញ បង្កើតជាសំណង់អាគារ ដែលផ្តោតលើការគិតគូរពីបរិស្ថាន ក្នុងន័យធ្វើឱ្យជីវិតរស់នៅរបស់យើង ទាំងអស់គ្នាកាន់តែប្រសើរ ប្រកបដោយសុខុមាលភាព។ ទំនើប សូមលើកយកស្ថាបត្យកម្មកំពូលទាំង 10 នៃអគារបរិស្ថាន (Green Building) ប្រចាំឆ្នាំ 2017។

Classroom By The Bay

នេះជាអគារដែលស្ថិតនៅក្នុងមជ្ឈមណ្ឌល Brock Environment Center ដែលជាមជ្ឈមណ្ឌលនៅក្នុងតំបន់ សម្រាប់សមាគមន៍ Chesapeake Bay Foundation នៅក្នុងទីក្រុង Virginia Beach រដ្ឋ Virginia។ វាបានទាក់ទាញសិស្ស និសិ្សតជាច្រើនពាន់នាក់មកកាន់ទីនេះ ដោយវាបានគាំទ្រដល់វិស័យអប់រំ និងជាគំនិតផ្តួចផ្តើមស្តារតំបន់ដីសើម។ ការផ្សារភ្ជាប់ជាមួយធម្មជាតិ កំណត់អំពីអត្ថន័យរបស់អគារទាំងមូល ដែលផ្តល់នូវទស្សនីយភាពនៃវាលភក់ ការមើលឃើញកម្ពស់ទឹកសមុទ្រកើនឡើង និងកំណើតនៃព្យុះ នៅក្នុងរចនាបទរបស់អគារ។ មជ្ឈមណ្ឌលនេះមានបង្គន់ សម្រាប់ផលិតជាជីកំប៉ុស រក្សា និងប្រើប្រាស់ទឹកភ្លៀងសម្រាប់ទទួល ទាន និងផលិតថាមពលច្រើនជាងការប្រើប្រាស់រហូតដល់ 80% និងលក់ថាមពល ដែលលើស នោះ។

Green-Building-of-2017-Tomnerb-01

Fostering Explorers

និសិ្សតទាំងអស់បែងចែកជាបីប្រភេទផ្សេងគ្នា ជាសួនកុមារ ដែលមានសម្ភារៈបែបធម្មជាតិ ដូចជា ដុំថ្ម និងដើមឈើដួលរលំជាដើម។ ទីតាំងនេះស្ថិតនៅក្នុងទីក្រុង Arlington នៃសាលា Virginia Discovery Elementary School។ ឈ្មោះរបស់សាលានេះ ត្រូវបានឧទ្ទិសជូនអវកាសយានិកដ៏ល្បីល្បាញមួយរូប គឺលោក John Glenn ដែលបានត្រឡប់មកពីអវកាសតាមយាន Discovery និងធ្លាប់បានរស់នៅក្នុងតំបន់នេះ។ Exploration គឺជាចំណុចសំខាន់នៅក្នុងសាលា ដែលមានការតុបតែងផ្តោតលើព្រៃឈើ ទឹកសមុទ្រ បរិយាកាស និងប្រព័ន្ធសូឡា។ នេះជាសាលាដែលមិនប្រើប្រាស់ថាមពលធំជាងគេ នៅក្នុងប្រទេស ដោយផ្តល់នូវគម្រោង Hand -on Learning Around Energy Efficiency and Generation។ សាលានេះប្រើប្រាស់ពន្លឺ ពីធម្មជាតិ និងផ្តល់នូវទេសភាពខាងក្រៅ សម្រាប់ថ្នាក់រៀននិមួយៗ។

Green-Building-of-2017-Tomnerb-02

Science Experiment

នេះគឺជាមន្ទីរពិសោធន៍ សម្រាប់សហគ្រាស ដែលពឹងផ្អែកលើថាមពល។ មន្ទីរពិសោធន៍នេះមាន ជំនាញលើ តម្រូវការថាមពលទាញយកពីពន្លឺ និងកម្លាំងខ្យល់។ នេះជាកត្តានាំឱ្យក្រុមប្រឹក្សាតុលាការបានលើកឡើង ពីសុខភាពរបស់អាកាសធាតុ និងអគារវិទ្យាសាស្រ្ត នៅឯមហាវិទ្យាល័យ Bristol Community College នៅក្នុងទីក្រុង Fall River រដ្ឋ Massachusetts ដែល បានបង្ហាញពីការសម្រេចបាន នូវសមិទ្ធផលនៃ Net-Zero Energy។ គម្រោងនេះសន្សំបានថវិកាចំនួន 103,000 ដុល្លារពីក្នុងការចំណាយប្រតិបតិ្តការប្រចាំឆ្នាំ ហើយនាំឱ្យមហាវិទ្យាល័យ អាចផ្តល់នូវមុខវិជ្ជា និងកម្លាំងថាមពល ជាចីរភាព ដើម្បីអនុវត្តនូវអ្វីដែលពួកគេបានសិក្សា។

Green-Building-of-2017-Tomnerb-03

Industrial Exposure

បំពង់ទីបពណ៌ទឹកក្រូច និងពណ៌ក្រហម សម្ញែងចេញនូវមុខងាររបស់ពួកវានៅក្នុង Hear Recovery ស្ថិតក្នុងមណ្ឌល Stanford University Central Energy Facility។ មជ្ឈមណ្ឌលនេះ ផ្តល់ថាមពលទៅកាន់បរិវេណនៃរដ្ឋ California ដែលមានអគារជាច្រើនពាន់ខ្នង។ ចរន្តអគ្គិសនីត្រូវបានប្រែក្លាយមកពី Aging Gas-Fired Plant ប្រែក្លាយជាប្រេងឥន្ធនៈម្យ៉ាង ដែលប្រើប្រាស់ភាគច្រើននៅក្នុង Off-Site Solar Farm។ វាបំពេញនូវគោលបំណងនៃ Carbon Neutrality និង ការកាត់បន្ថយការប្រើប្រាស់ថាមពល បានមួយភាគបី។ ជាមួយនឹង អគារថែទាំសុខភាព និងអគារស្រាវជ្រាវធំៗ ទីតាំងនេះត្រូវការកម្តៅ និងភាពត្រជាក់ស្មើៗគ្នា។ នាពេលនេះប្រព័ន្ធស្តារដ៏ពិសេសមួយ បាននាំមកនូវការបង្កើតកម្តៅ នៅក្នុងដំណើរការនៃភាពត្រ ជាក់ ដើម្បីផ្តល់នូវទឹកក្តៅតាមតម្រូវការក្នុងទំហំ 93%។ គម្រោងនេះកាត់បន្ថយការសាយភាយ ផ្សែងបាន 68% និងកាត់បន្ថយការប្រើប្រាស់ទឹកស្អាតបាន 18% ដែលជួយសន្សំថវិកាបានរាប់លានដុល្លារ និងជាទីតាំងដែលជាប្រភពធនធាន ដ៏ធំនៅក្នុងតំបន់

Green-Building-of-2017-Tomnerb-04 

Healing Power

ដូចជាអគាដទៃ នៅក្នុងប្រទេសសឹង្ហបុរីដែរ អគារមន្ទីរពេទ្យ Ng Teng Fong General Hospital ដែលមានចំណតរថយន្ត ដំបូលអគារ និងសួនធម្មជាតិពណ៌បៃតង លាតសន្ធឹងពេញ បរិវេណនៃមន្ទីរពេទ្យ។ ប៉ុន្តែមន្ទីរពេទ្យរដ្ឋ មិនមានទម្លាប់ផ្តល់នូវខ្យល់អាកាសបរិសុទ្ធ ពន្លឺ និងទេសភាពខាងក្រៅ ដោយផ្ទាល់ទេ។ មន្ទីរពេទ្យមួយនេះ ផ្តល់នូវការផ្លាស់ប្តូរធំមួយ ដែលផ្តល់នូវ សុទិដ្ឋិនិយម សម្រាប់អ្នកជម្ងឺគ្រប់រូប។ សម្ភារៈអគ្គិសនីប្រមាណ 70% គឺប្រើប្រាស់កម្លាំងខ្យល់ពី ធម្មជាតិ និងផ្តល់ភាពត្រជាក់ដោយកង្ហារ ចរន្តលំហូរខ្យល់ធម្មជាតិ និងរបាំងពន្លឺពីខាងក្រៅ សន្សំសំចៃធនធានទឹកដ៏មានតម្លៃ។ អគារនេះប្រើប្រាស់ថាមពល 38% តិចជាងមន្ទីរពេទ្យដទៃ ទៀតនៅក្នុងតំបន់។

Green-Building-of-2017-Tomnerb-05

The New Urban Farm

បន្ទាប់ពីទទួលបានដីសម្បទានទំហំ 388-acre ពីកសិដ្ឋាន Eden Hall Farm ដែលស្ថិតនៅចម្ងាយ 32 ម៉ែត្រនៅភាគខាងជើងទីក្រុង សាកលវិទ្យាល័យ Pittsburgh Chatham University បានបង្កើតមជ្ឈមណ្ឌលផ្កាយរណបមួយ សម្រាប់ធ្វើស្រាវជ្រាវពីការរស់នៅប្រកបដោយចីរភាព។ សាកលវិទ្យាល័យបានសម្លឹងឃើញតំបន់កសិកម្ម នៅជិតនឹងទីប្រជុំជន ដែលជាទីតាំងដ៏សំខាន់មួយ សម្រាប់គាំទ្រដល់ទីក្រុងនាពេលអនាគត។ អគារចាស់ត្រូវបានបំពេញទៅដោយសម្ភារៈថ្មីៗ សម្រាប់ការស្នាក់អាស្រ័យរបស់សិស្ស និស្សិត ដែលរួមមានបន្ទប់ស្នាក់នៅ ផ្ទះកញ្ចក់ អាហារដ្ឋាន និងបន្ទប់រៀន។ សិស្ស និសិ្សតទាំងអស់ទទួលបានឱកាសធ្វើពិសោធន៍ លើប្រព័ន្ធថាមពលកកើតឡើងវិញថ្មី ដែលសាលាបានបង្កើតឡើង សម្រាប់ការប្រើប្រាស់ ដែលមានដូចជា ចីវភាពកសិកម្ម និងជលផល ការរក្សាទុកកាកសំណល់ និងការគ្រប់គ្រងធារាសាស្រ្ត។ នាពេលនេះ កសិដ្ឋាននេះបង្កើតបាននូវជំនាន់ថ្មី នៃការថែរក្សាបរិស្ថាន ដែលដើរតាមគន្លងរបស់លោក Rachel Carson។

Green-Building-of-2017-Tomnerb-06

Promoting Health

នៅឯសាកលវិទ្យាល័យ George Washington វិទ្យាស្ថាន Milken Institute School of Public Health ដែលមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុង បានរចនានូវភាពតំណាងឱ្យសុខុមាលភាព។ ការសាងសង់ស្ថិតនៅក្បែរតំបន់ ដែលមានពន្លឺ និងខ្យល់គ្រប់គ្រាន់ ដែលជម្រុញឱ្យការសាងសង់អគារ ដែលមានជណ្តើររុំព័ទ្ធជុំវិញអគារកម្ពស់ 8 ជាន់។ ដំបូលអគារ Green Roof កាត់បន្ថយកម្លាំងខ្យល់ព្យុះ ហើយមានការរក្សាទុកទឹកភ្លៀងសម្រាប់ការប្រើប្រាស់ ដែលជាលទ្ធ ផលបានកាត់បន្ថយបរិមាណប្រើប្រាស់ទឹក ក្នុងបង្គន់បាន 41%។ សមាសភាពដែលប្រើប្រាស់ នៅទូទាំងអគារទាំងមូល រួមផ្សំដោយសមាសភាពកែច្នៃឡើងវិញទាំងអស់។

Green-Building-of-2017-Tomnerb-07

Integrating History

មានទីតាំងស្ថិតនៅកណ្តាលតំបន់ Pearl Harbor នៅលើកោះ Oahu’s Ford ជាមជ្ឈមណ្ឌល National Oceanic and Atmospheric Administration’s Inouye Regional Center ច្នៃឡើងពីឃ្លាំងយន្តហោះពីរ ដែលបានគេចផុតពីការបំផ្លាញ នៅក្នុងការវាយប្រហារកាលពីឆ្នាំ 1941 តភ្ជាប់ជាមួយនឹងអគារដែក និងកញ្ចក់ថ្មីមួយ។ សម្ភារៈប្រើប្រាស់សម្រាប់ការស្រាវជ្រាវ និងការិយាល័យ សម្រាប់បុគ្គលិក 800 នាក់ ត្រូវបានបង្កើតឡើង សម្រាប់ការពារអគារពីកម្ពស់ នីវ៉ូទឹកសមុទ្រ។ ដោយមានឃ្លាំងយន្តហោះភ្ជាប់ជាមួយ ពន្លឺថ្ងៃអាចជះចូលទៅក្នុងអគារបានតែ មួយផ្នែកតូចប៉ុណ្ណោះ ដូច្នេះការបង្កើតឱ្យមាននូវចង្កៀងដ៏ពិសេស សម្រាប់បញ្ចាំងឆ្លុះជាមួយពន្លឺ ថ្ងៃ សម្រាប់ការប្រើប្រាស់ពេញផ្ទៃបន្ទប់។ យោងតាមអង្គភាពប្រឆាំងនឹងភេរវកម្ម អគារនេះគ្មានបង្អួចប្រើប្រាស់ទេ។ តាមរយៈប្រព័ន្ធ Downdraft ដែលប្រើប្រាស់ដោយក្តោងពឹងលើកម្លាំងខ្យល់ សមុទ្រអគានេះ គឺពោរពេញដោយបរិស្ថានធម្មជាតិ។

Green-Building-of-2017-Tomnerb-08

Living Building

បម្រើការជាច្រកទ្វារចេញចូល របស់មហាវិទ្យាល័យ Hampshire នៅក្នុងទីក្រុង Amherst រដ្ឋ Massachusetts។ នេះជាអគារពហុមុខងារ R.W. Kern Center ដែលមានបន្ទប់សិក្សា ការិយាល័យ ហាងកាហ្វេ និងសារមន្ទីរអវកាស។ វាក៏ជាទីកន្លែងដែលសិស្សានុសិស្សទទួលបាន ព័ត៌មាន និងការណែនាំពីសាលាផងដែរ។ មជ្ឈមណ្ឌលនេះ ផលិតថាមពលប្រើប្រាស់ដោយផ្ទាល់ តាមរយៈដំបូលសូឡា និងប្រើប្រាស់ទឹកភ្លៀង ក៏ដូចជាកែច្នៃកាកសំណល់ផងដែរ។ ប្រព័ន្ធ Gray Water Treatment System របស់មជ្ឈមណ្ឌលនេះ គឺកម្មវិធីសាកល្បងនៅក្នុងរដ្ឋនេះ ហើយក៏អាចជាផ្លូវត្រួសត្រាយ សម្រាប់រដ្ឋដទៃផងដែរ។

Green-Building-of-2017-Tomnerb-09

Imaginative Infrastructure

អគារពីរជាកម្មសិទ្ធិរបស់នាយកដ្ឋាន អនាម័យរបស់ទីក្រុងញូយ៉ក កំណត់ឡើងវិញនូវរចនាស្ថាបត្យកម្មនៃទីក្រុង។ នេះគឺជាយានដ្ឋានមួយ ដែលអាចផ្ទុករថយន្តបាន 150 គ្រឿង សម្រាប់ការលាងសម្អាត និងជួសជុល និងមានបុគ្គលិកធ្វើការ 250 នាក់។ យានដ្ឋាននេះសាងសង់ឡើង ដោយបន្ទះអាលុយមីញូម 2600 បន្ទះ ជាឧបករណ៍របាំងពន្លឺ សម្រាប់ទប់ទល់នឹងពន្លឺព្រះអាទិត្យ កាត់បន្ថយការកើនឡើងនៃកម្តៅ និងមានកញ្ចក់ សម្រាប់អនុញ្ញាតឱ្យមើលឃើញទេសភាពខាងក្រៅ។ ដំបូល Green ទំហំ 1.5-Acre កាត់បន្ថយឥទ្ធិពលកម្តៅ និងជាតម្រង់ទឹកភ្លៀង។ បំពង់អនាម័យក៏ប្រមូលចំហាយ និងទឹកភ្លៀងសម្រាប់ប្រើប្រាស់ នៅក្នុងបន្ទប់ទឹក និងសម្រាប់ការលាងសម្អាតយានយន្ត។ ដំណើរការរួមផ្សំនៃបច្ចេកវិទ្យានេះ ជួយកាត់បន្ថយបរិមាណប្រើប្រាស់ទឹកបាន 77%។

Green-Building-of-2017-Tomnerb-010

អត្ថបទអ្នកចង់អាន

អគារមហិមាទាំង 5 នៅក្នុងលោក

ដោយ: ដួងច័ន្ទ 8 AM, Thursday, 23 Aug, 2018

ការធ្វើដំណើរជុំវិញពិភពលោក នាំអ្នកឱ្យស្គាល់អ្វីៗប្លែកៗជាច្រើន ដែលភាគច្រើនជានិមិត្តរូបតំណាងឱ្យទីកន្លែងទាំងនោះ។ អ្វីដែលស្រូបទាញអារម្មណ៍របស់អ្នកទាំងអស់...

អាងហែលទឹក ក្នុងលំហអាកាសដ៏អស្ចារ្យ នៅទីក្រុងឡុងដ៍

ដោយ: ដួងច័ន្ទ 8 PM, Monday, 29 Jan, 2018

បើសិនជាអ្នកមានជម្ងឺខ្លាចខ្ពស់ ខ្លាចទឹក ឬខ្លាចការហែលទឹក នៅក្នុងអាងទឹកដែលអណ្តែតក្នុងលំហ នៅពីលើមនុស្សរាប់ពាន់នាក់ ដូច្នេះអ្នកប្រហែលជាមិនចង់សូម្បីតែក្រ...

ពពករាង UFO ដ៏កម្រ ត្រូវបានឃើញនៅរដ្ឋ California

ដោយ: ដួងច័ន្ទ 6 PM, Monday, 30 Jan, 2017

ពពករាងដូចយានអវកាស UFO ដ៏អាថ៌កំបាំង ត្រូវបានប្រទះឃើញ នៅលើផ្ទៃមេឃក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ រូបភាពដ៏អស្ចារ្យបានលេចឡើង នៅពេលដែលពពករសាត់ក្នុងល...

រៀបការរួច គួរទៅក្រេបទឹកឃ្មុំ នៅឯណាល្អ?

ដោយ: វិរីយា៉ 11 PM, Saturday, 19 Mar, 2016

ពិធីរៀបអាពាហ៍ពិពាហ៍ ដ៏មានន័យត្រូវបានបញ្ចប់ ពេលវេលាដែលត្រូវគិតដល់ទីតាំង ក្រេបទឹកឃ្មុំដ៏រ៉ូមែនទិក ក៏ត្រូវ​ចូល​មកដល់ដែរ។ សម័យបច្ចុប្បន្ននេះ ការធ្វើដំណ...

Tomnerb.Com - YouTube Channel