ចូលចិត្តទំនើប

អគារទាំង 9 បង្ហាញពីឥទ្ធិពល នៃស្ថាបត្យកម្មបៃតង

ដោយ: ដួងច័ន្ទ 9 PM, Friday, 11 Aug, 2017

រាប់ចាប់ពីដីរាប រហូតដល់ទីខ្ពស់ និងប្រើប្រាស់ស្ថាបត្យកម្មជាយាន នេះគឺជាគំនិតដែលបានអូសទាញពេលវេលាត្រឡប់ ទៅរកសួនច្បារដ៏អស្ចារ្យ Hanging Garden of Babylon និងបង្ហាញអំពីការពេញនិយមនាពេលបច្ចុប្បន្ន ក្នុងទម្រង់សួនច្បារលើដំបូល។ ប៉ុន្តែស្ថាបត្យកម្មទំនើបបានរំលេច ចេញនូវវិធីសាស្រ្តថ្មី នៃការនាំយករុក្ខជាតិទៅកាន់លំហមេឃ។ គំនិតច្នៃប្រឌិតថ្មីនេះ មិនត្រឹមតែផ្តល់ នូវសោភណ្ឌភាពស្រស់ស្អាតប្លែកប៉ុណ្ណោះទេ វាថែមទាំងបន្ថែមនូវភាពត្រចះត្រចង់ នៃគុណភាពសំណង់ ដោយភាពសំអិតសម្អាង អត្ថប្រយោជន៍លើបរិស្ថាន ដូចជាការផលិតអុកស៊ីសែន ស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត និងផ្តល់នូវភាពត្រជាក់ពីធម្មជាតិដល់អគារ។

ទំនើប សូមបង្ហាញនូវសំណង់អគារបៃតង ដ៏ស្រស់ត្រកាលនូវជុំវិញពិភពលោក ដែលគិតគូរយ៉ាងយកចិត្តទុកដាក់លើការអភិរក្សបរិស្ថាន។

Bosco Verticale ទីក្រុង Milan ប្រទេសអ៊ីតាលី

អគារ Bosco Verticale ក៏ត្រូវបានហៅម្យ៉ាងទៀតថា Vertical Forest គឺជាអគារស្នាក់នៅពីរនៅក្នុងទីក្រុង Milan ដែលមានផ្នែកខាងមុខជាសួនដើមឈើចម្រុះ និងមានផ្ទៃដីគ្របដណ្តប់ដោយដើម ឈើ។ បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ 2014 ដោយ Stefano Boeri Architetti អគារនេះផ្តល់អត្ថប្រយោជន៍ជាច្រើន ចំពោះបរិស្ថាន រួមទាំងការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតផងដែរ។

Building-That-Prove-The-Power-of-Green-Architechture-Tomnerb-01

One Central Park ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

ជញ្ជាំងដើមឈើបៃតងលាតសន្ធឹងនៅលើផ្នែកខាងមុខនៃអគារ One Central Park ដែលជាអគារ លំនៅដ្ឋានក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី សាងសង់ដោយ Ateliers Jean Nouvel។ រូបភាព សិល្បៈដ៏រស់រវើក ត្រូវបានតំឡើងនៅក្នុងអគារនេះ ដែលជាស្នាដៃរបស់បែបរុក្ខសាស្រ្តឈ្មោះ Patrick Blanc ដែលប្រើប្រាស់រុក្ខជាតិចម្រុះ នៃរុក្ខជាតិក្នុងស្រុក និងក្រៅស្រុក។

Building-That-Prove-The-Power-of-Green-Architechture-Tomnerb-02

Centro Commerciale Fiordaliso ទីក្រុង Rozzano ប្រទេសអ៊ីតាលី

មានដើមរុក្ខជាតិប្រមាណ 44,000 ដើមដាំចម្រុះគ្នានៅលើជញ្ជាំងខាងក្រៅនៃអគារ Centro Commerciale Fiordaliso ជាផ្សារទំនើបនៅក្នុងទីក្រុង Rozzano ប្រទេសអ៊ីតាលី នៅក្បែរទីក្រុង Milan។ រចនាម៉ូដដោយក្រុមហ៊ុន Francesco Bollani ជាជញ្ជាំងដែលមានភាពរស់រវើក ជួយឱ្យផ្នែកខាងក្នុងនៃអគារ មានអាកាសធាតុត្រជាក់ដោយធម្មជាតិ។

Building-That-Prove-The-Power-of-Green-Architechture-Tomnerb-03

CaixaForum Madrid ទីក្រុង Madrid ប្រទេសអេស្ប៉ាញ

ការចនាបែប Patrick Blanc ជាសួនច្បារដ៏ស្រស់ត្រកាលមួយពីឡើងទៅលើ នៃអគារ CaixaForum Madrid ជាមជ្ឈមណ្ឌលវប្បធម៌មួយ នៅក្នុងប្រទេសអេស្ប៉ាញ ដោយក្រុមហ៊ុន Herzog and de Meuron។ ចំណុចកត់សម្គាល់ដ៏ធំមួយ នៃទេសភាពតួអគារនេះ គឺជញ្ជាំងដើមឈើ ដែលជាអ្នកខាបយកភាពស្រស់ត្រកាលពីធម្មជាតិ ក្នុងសួន Royal Botanical Garden ដែលស្ថិតនៅក្បែរនោះ។

Building-That-Prove-The-Power-of-Green-Architechture-Tomnerb-04

Ashton Morph Sukhumvit 38 Complex ទីក្រុងបាងកក ប្រទេសថៃ

ស្លឹករុក្ខជាតិខៀវស្រងាត់ វាឡើងផ្ទៃខាងក្រៅនៃអគារលំនៅដ្ឋានពីរ ដែលបង្កើតបានជាអគារបៃតង Ashton Morph Sukhumvit 38 Complex ក្នុងទីក្រុងបាងកក។ ធម្មជាតិពណ៌បៃតងបានរួមបញ្ចូលជាមួយតួអគារយ៉ាងស៊ីជម្រៅ បង្កើតបានជាច្រកទ្វារចេញចូលមានរុក្ខជាតិជុំជិត និងជាសួន ច្បារឯកជនមួយនៅក្នុងតំបន់នេះ។

Tao Zhu Yin Yuan ទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់

សំណង់ដែលសង់ឡើងតាមគំរូ DNA នេះស្ថិតនៅលើអគារលំនៅដ្ឋានរចនាបទ Vincent Callebaut នៅក្នុងប្រទេសតៃវ៉ាន់ ដែលនឹងមានដើមឈើ 23,000 ដើម ដាំស្របតាមរាងវិលជុំផ្នែកខាងក្រៅ នៅពេលការសាងសង់ត្រូវបានបញ្ចប់។ អគារមួយនេះមានឈ្មោះថា Tao Zhu Yin Yuan ដែលជាអគារសម្រាប់ទប់ទល់ នឹងការបំពុលខ្យល់បរិយាកាស។

Building-That-Prove-The-Power-of-Green-Architechture-Tomnerb-06

Occitiane Tower ទីក្រុង Toulouse ប្រទេសបារាំង

គម្រោងសាងសង់នឹងត្រូវបញ្ចប់នៅឆ្នាំ 2022 នេះជាអគារ Occitiane Tower សាងសង់ឡើងដោយស្ថាបត្យករ Daniel Libeskind។ អគារនេះនឹងក្លាយជាទីតាំងបង្ហាញ ពីសួនបន្លែដ៏ស្រស់ត្រកាល។ ការរចនារួមផ្សំជាមួយស្ថាបត្យករផ្នែកទេសភាព លោក Nicolas Gilsoul បានធ្វើឱ្យ អគារធម្មជាតិខៀវខ្ចីមួយនេះ នឹងក្លាយជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញ នៅក្នុងតំបន់ទីក្រុង Toulouse ប្រទេសបារាំង។

Building-That-Prove-The-Power-of-Green-Architechture-Tomnerb-07

Spiral ទីក្រុងញូយ៉ក

ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ Hudson Yards នៅភាគខាងលិចទីក្រុងញូយ៉ក អគារ Spiral រចនាដោយ Bjarke Ingels Group នឹងនាំយកដើមឈើទៅកាន់លំហមេឃ ស្របជាមួយនឹងផ្ទៃរាបស្មើឡើងទៅលើកំពូលអគារ។ ខ្សែបូធម្មជាតិពណ៌បៃតង រុំព័ទ្ធជុំវិញគ្រោងអគារដែលមិនទាន់សាងសង់រួច នឹងក្លាយជាចន្លោះកាន់តែចង្អៀត នៅពេលវាឡើងទៅកាន់តែកៀកកំពូលអគារ។

Building-That-Prove-The-Power-of-Green-Architechture-Tomnerb-08

Terrace House ទីក្រុង Vancouver ប្រទេសកាណាដា

ត្រូវបានរចនាដើម្បីជាវិភាគទានជាមួយ អគារ Evergreen របស់ Arthur Erickson នៅក្បែរនោះ។ អគារ Terrace House រចនាឡើងដោយ Shigeru Ban មានទីតាំងស្ថិតក្នុងទីក្រុង Vancouver ប្រទេសកាណាដា ហើយនឹងក្លាយជាគម្រោងសំណង់របស់ស្ថាបត្យកររូបនេះ ដំបូងបង្អស់នៅក្នុងប្រទេសនេះ។ ការរចនាជាមួយនឹងសួនច្បារបែបជណ្តើរ នឹងធ្វើឱ្យអគារនេះក្លាយជាអគារកូនកាត់ខ្ពស់ជាងគេនៅលើពិភពលោក នៅពេលដែលគម្រោងសាងសង់បានបញ្ចប់។

Building-That-Prove-The-Power-of-Green-Architechture-Tomnerb-09

អត្ថបទអ្នកចង់អាន

ទៅស្គាល់សណ្ឋាគារប្រណិតៗជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Sep, 2018

តើអ្នកចូលចិត្តជីវភាពរស់នៅបែបប្រណិត ចំណាយពេលវេលាសម្រាកលំហែដ៏រីករាយ និងរស់នៅពោរពេញដោយក្តីសុខមែនទេ? អញ្ចឹងអ្នកអាចចំណាយពេលអានអត្ថបទរបស់ ទំនើប ដែលនឹងនាំ...

អាផាតមិនក្នុងទីក្រុង មើលឃើញទេសភាព នៅទីខ្ពស់យ៉ាងស្រស់ស្អាត

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 13 Dec, 2017

នៅក្នុងអត្ថបទខាងក្រោម ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន ទៅទស្សនាការតុបតែងគេហដ្ឋានបែប អាផាតមិននៅក្នុងទីក្រុងធំៗ ដែលតុបតែងឡើងសម្រាប់គយគន់ទេសភាព នៅទីខ្...

បឹង ដែលធំជាងគេ ក្នុងពិភពលោកទាំង១០

ដោយ: ដួងច័ន្ទ 11 AM, Sunday, 12 Mar, 2017

តើអ្នកធ្លាប់បានទៅលេងបឹងណាមួយ នៅក្នុងតំបន់ទេ? តើវាមានទំហំប៉ុណ្ណា? ខ្ញុំសួរនូវសំណួរទាំងនេះ ព្រោះអត្ថបទខាងក្រោម នឹងបង្ហាញអ្នកពីបឹងទាំង១០ ដែលមានទំហំធំធ...

ភោជនីយដ្ឋាន លើដំបូលអគារ នៅទីក្រុង Athens

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 10 Oct, 2017

រយៈពេលជាង 2500 ឆ្នាំមកហើយ ដែលទីក្រុងបូរាណ Athens ត្រូវបានសាងសង់ឡើងនៅលើកំពូលភ្នំថ្ម ដែលសព្វថ្ងៃនេះ ជារដ្ឋធានីរបស់ប្រទេសក្រិច ដែលមានទីក្រុងទំនើបៗរីកដ...

Tomnerb.Com - YouTube Channel