ចូលចិត្តទំនើប

សុវត្ថិភាពស្រ្តី៖ ៦ ចំណុច ដែលស្រ្តីគួរចងចាំ ពេលចូលក្នុងក្លឹបកំសាន្ត

ដោយ: ដួងច័ន្ទ 12 PM, Sunday, 12 Mar, 2017

ក្លឹបកំសាន្តនានា កំពុងរងចាំស្វាគមន៍ស្រ្តីគ្រប់រូប។ តើអ្នកមានគំនិតទុទិដ្ឋិនិយម ចំពោះការចូលក្លឹបជាមួយមិត្តភក្តិ ហើយឪពុកម្តាយអ្នកមិនអនុញ្ញាត ឱ្យអ្នកទៅកាន់ទីនោះមែនទេ? ការដើរកំសាន្តជាសាធារណៈ ដូចជាចូលបារ ឬក្លឹប ដើម្បីជប់លៀងជាមួយមិត្តភក្តិជារឿងធម្មតា និងប្រក្រតី។ ទំនើប សូមនាំមកជូននូវចំណុចមួយចំនួន ដែលស្រ្តីទាំងអស់គួរចងចាំ នៅពេលចូលកំសាន្តក្នុងក្លឹបរាត្រី ដើម្បីការពារសុវត្ថិភាពខ្លួនអ្នកផ្ទាល់។

១. បើកមុខងារកំណត់ទីតាំងលើទូរសព្ទ និងប្រាកដថាទូរសព្ទរបស់អ្នកមានថ្មពេញ។ ផ្ញើព័ត៌មាន ពីទីតាំងរបស់អ្នកទៅកាន់ឪពុកម្តាយ ឬនរណាម្នាក់ដែលអាចជួយអ្នក នៅពេលជួបបញ្ហា។

២. ទៅជាមួយមនុស្ស ដែលទុកចិត្តបាន៖ សូមប្រាកដថា អ្នកដែលចូលរួមកម្មវិធីជាមួយអ្នកក្នុងក្លឹប កំសាន្តជាមនុស្សដែលអាចជឿទុកចិត្ត និងពឹងពាក់បាន។ សូមកុំទៅកាន់ទីកន្លែងទាំងនោះជាមួយ មនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ឬមិនជិតដិត។ កុំចេញក្រៅជាមួយបុរសដែលមិនរាបសារ ជាពិសេសជាមួយស្រ្តីភេទ។ វាជាកត្តាសំខាន់ ក្នុងការសម្គាល់ពីអត្តចរិករបស់មនុស្សមុនពេលអ្នក សម្រេចិត្តទៅជាមួយគេ។

៣. ត្រូវឆ្លាតវៃ និងរឹងមាំ៖ ត្រូវធ្វើខ្លួនជាមនុស្សឆ្លាតវៃ រហ័សរហួន និងរឹងមាំ។ អ្នកត្រូវសម្តែងឱ្យអ្នកដទៃឃើញថាអ្នកជាស្រ្តីរឹងប៉ឹង និងឯករាជ្យ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួន ពីការរំខាននានា។

៤. កុំទទួលទាន គ្រឿងស្រវឹងច្រើនពេក៖ ចំណុចសំខាន់បំផុត គឺត្រូវដឹងពីសមត្ថភាព និងដែនកំណត់របស់ខ្លួនអ្នក។ សូមកុំព្យាយាមញ៉ាំគ្រឿងស្រវឹង ឱ្យហួសពីសមត្ថភាព។ សូមចងចាំថាអ្នក ត្រូវត្រឡប់ទៅផ្ទះដោយសុវត្ថិភាព ហើយអ្នកមិនត្រូវដួលសន្លប់ នៅទីសាធារណៈឡើយ។

៥. កុំអង្គុយស្ងៀមធ្មឹង៖ សូមជៀសវាងការសំងំញ៉ាំស្រា ឬភេសជ្ជៈតែម្នាក់ឯង។ ក្រោកឈរឡើង និងចូលរួមរាំកំសាន្តជាមួយភ្លេង និងមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ទំនាក់ទំនងប្រសើរជាមួយអ្នកជុំវិញខ្លួន អាចជួយបណ្តេញ ឬការពារអ្នកពីជនខិលខូច។

៦. ធ្វើការវិភាគមុននឹងចាប់ផ្តើម៖ នៅពេលខ្ញុំនិយាយថា កុំអង្គុយតែម្នាក់ឯង មានន័យថាខ្ញុំសំណូមពរឱ្យអ្នកគួរនិយាយទៅកាន់មនុស្សជុំវិញខ្លួន។ ប៉ុន្តែមុនពេលអ្នកចាប់ផ្តើមកិច្ចសន្ទនា សូមវិភាគ វិនិច្ឆ័យពីបុគ្គលិកលក្ខណៈរបស់គេដោយស្ងប់ស្ងាត់ និងពិនិត្យមើល ថាតើបុគ្គលម្នាក់នោះសក្តិសមនឹងការទំនាក់ទំនងជាមួយគ្នាឬទេ

ចំណុចសំខាន់បំផុត អ្នកមិនមែនចេញដើរកំសាន្ត ដើម្បីរំសាយទុក្ខសោក ឬកាត់ស្រ្តេសនោះទេ។ ហើយក៏មិនមែនមានន័យថា ដើម្បីសប្បាយនឹងគ្រឿងស្រវឹងដែរ។ រាំកំសាន្ត សន្ទនា ច្រៀងលេង ស្រែកហ៊ោរ និងញ៉ាំភេសជ្ជៈ និងធ្វើរឿងគ្រប់យ៉ាង ព្រោះនេះជាពេលវេលាដែលត្រូវកំសាន្តសប្បាយ ជាមួយមិត្តរបស់អ្នក។

Women-in-Club-02

អត្ថបទអ្នកចង់អាន

កន្លែងដ៏អាថ៌កំបាំង និងគួរឱ្យចាប់អារម្មណ៍បំផុតទាំង 10 នៅទីក្រុង តូក្យូ ប្រទេសជប៉ុន

ដោយ: ភារុន 9 AM, Thursday, 30 May, 2019

បើនិយាយពីទីក្រុងតូក្យូ នរណាៗក៏ដឹងថាជាទីក្រុងមួយ ដែលមានភាពសម្បូរបែប ទាំងទិសដៅទេសចរណ៍បែបទាន់សម័យ និងបែបប្រពៃណីជប៉ុនផងដែរ។ លើសពីនេះ នៅគ្រប់ច្រកល្ហកនៃទ...

ប៉ុន្មានចំណុចត្រូវដឹង! មុននឹងទៅកម្សាន្តនៅ «កន្លែងត្រាំទឹក្តៅ ឬ ONSEN» ប្រទេសជប៉ុន

ដោយ: ចរិយា 9 AM, Saturday, 03 Aug, 2019

ប្រសិនបើអ្នកមានឱកាសទៅលេងប្រទេសជប៉ុន ហើយអ្នកចង់មានបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងប្រទេសជប៉ុន ទាក់ទងនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ នៃប្រទេសនេះ ឧទាហរណ៍ដូច...

សារមន្ទីរដ៏ល្អបំផុតទាំង 5 នៅរាជធានីភ្នំពេញប្រទេសកម្ពុជា

ដោយ: ភារុន 8 AM, Tuesday, 06 Nov, 2018

សារមន្ទីរជាច្រើននៅក្នុងរាជធានីភ្នំពេញផ្តល់ការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ស្តីអំពីវប្បធម៌ និង ប្រពៃណី ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើងនៅអតីតកាល...

រឿង 11 យ៉ាងដែលអ្នកគួរដឹង ខណៈពេលទៅលេងទីក្រុង តូក្យូ ប្រទេសជប៉ុន

ដោយ: ភារុន 6 AM, Tuesday, 21 May, 2019

ទីក្រុងតូក្យូ អាចត្រូវបានគេទទួលស្គាល់ថាជាទីក្រុងមួយដ៏អស្ចារ្យ ដែលមានទាំងបច្ចេកវិទ្យាទំនើបៗ និងទាន់សម័យបំផុតប្រចាំប្រទេសជប៉ុន។ អ្នកស្រុក ដែលរស់នៅទីក...

Tomnerb.Com - YouTube Channel