ចូលចិត្តទំនើប

សារមន្ទីរល្បីៗ លើពិភពលោក

ដោយ: ដួងច័ន្ទ 6 AM, Tuesday, 12 Sep, 2017

សន្ទុះនៃការប្រមូលផ្តុំវត្ថុស្រស់ស្អាត និងសំខាន់ៗបានជ្រាបចូលយ៉ាងជ្រៅ ទៅក្នុងទំព័រប្រវត្តិសាស្រ្ត។ សារមន្ទីរ មិនត្រឹមតែជាការតាំងបង្ហាញ វត្ថុប្រមូលផ្តុំទាំងនោះឡើយ ប៉ុន្តែវាក៏ជាទីកន្លែងដ៏មានសុវត្ថិភាពសម្រាប់តម្កល់វត្ថុទាំងនោះ សម្រាប់ជំនាន់ក្រោយៗផងដែរ។ ថ្ងៃនេះ ទំនើប សូមនាំអ្នកទៅទស្សនាសារមន្ទីរធំៗនៅក្នុងពិភពលោក ដែលជាទីកន្លែងតម្កល់ទុកវត្ថុសិល្បៈសំខាន់ៗ និងវត្ថុបូរាណ។

  • សារមន្ទីរ Hermitage

សាងសង់ឡើងក្នុងឆ្នាំ 1764 ដោយ Catherine the Great។ សារមន្ទីរនេះមានទីតាំងស្ថិតក្នុងទីក្រុង Saint Petersburg ប្រទេសរុស្សី ដែលជាសារមន្ទីរសិល្បៈ និងវប្បធម៌ដ៏ធំមួយ បង្ហាញពីការប្រមូលផ្តុំវត្ថុ និងសម្ភារៈនានាជុំវិញពិភពលោក រហូតដល់ច្រើនជាង 3 លានប្រភេទ។ សារមន្ទីរមួយនេះជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ ដ៏ធំមួយនៅក្នុងទីក្រុង ជាមួយនឹងស្នាដៃចេញម៉ូដមិនអាចកាត់ថ្លៃបានរបស់ Rembrandt, Da Vinci, Michealangelo, Reubens និងស្ថាបត្យករល្បីៗជាច្រើនទៀត។ វត្ថុបូរាណដែលប្រមូលផ្តុំ នៅក្នុងសារមន្ទីរនេះបានមកពីអគារប្រវត្តិសាស្រ្តចំនួន 6 រួមមានទាំង Winter Palace ដែលជាអតីតរាជដំណាក់របស់អធិរាជរុស្សី។

Best-museum-in-the-world-hermitage-cambodia-news-technology-tomnerb-01

  • សារមន្ទីរ Uffizi Gallery

មានទីតាំងស្ថិតនៅក្នុងទីក្រុង Florence ប្រទេសអ៊ីតាលី។ នេះគឺជាសារមន្ទីរដ៏ចំណាស់ និងល្បីល្បាញខ្លាំងមួយ ក្នុងចំណោមសារមន្ទីរធំៗលើពិភពលោក។ វាស្ថិតនៅក្នុងតំបន់ Palazzo degli Uffizi ដែលបានសាងសង់ឡើងក្នុងសតវត្សន៍ទី 16 បម្រើជាការិយាល័យ សម្រាប់រដ្ឋអំណាចនៅក្នុង ទីក្រុង Florence។ រូបគំនូរនៃបដិវត្ត Renaissance និងរូបចម្លាក់ពីបូរាណត្រូវបានប្រមូលផ្តុំនៅទីនេះ។ រូបគំនូរ The Birth of Venus របស់ Sandro Boticelli ដ៏ល្បីក៏មានវត្តមាននៅទៅនេះផងដែរ។ ជារឿយៗ មានមនុស្សតម្រង់ជួរគ្នាយ៉ាងវែង តាំងពីសារមន្ទីរមិនទាន់បើកទ្វារ។

Best-museum-in-the-world-hermitage-cambodia-news-technology-tomnerb-02

  • សារមន្ទីរ British

សាងសង់ឡើងនៅក្នុងឆ្នាំ 1753 មានទីតាំងស្ថិតនៅក្នុងទីក្រុងឡុងដ៍។ វាគឺជាសារមន្ទីរមួយនៃប្រវត្តិ សាស្រ្តមនុស្សជាតិ និងវប្បធម៌។ វត្ថុប្រមូលផ្តុំរបស់សារមន្ទីរ ដែលមានចំនួនច្រើនជាង 7 លានប្រភេទ ដែលការប្រមូលផ្តុំវត្ថុតាងសំខាន់ៗនៅក្នុងពិភពលោក និងមានដើមកំណើតពីទ្វីបទាំងអស់ ជាភស្តុតាង និងឯកសារពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីរបស់មនុស្សជាតិ ចប់តាំងពីដំបូងរហូតដល់ សព្វថ្ងៃ។ វត្ថុទាំងនោះរួមមាន Rosetta Stone ដែលជាកូនសោរដ៏សំខាន់សម្រាប់ធ្វើការបកស្រាយ ការសរសេរអក្សរកាត់ ហើយវាក៏ជាទីកន្លែងប្រមូលផ្តុំដ៏ធំមួយ របស់ Mummies ក្រៅពីនៅប្រទេសអេស៊ីប។ វាគឺជាទិសដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុង London។

Best-museum-in-the-world-hermitage-cambodia-news-technology-tomnerb-03

  • សារមន្ទីរ The Metropolitan Museum of Art

ឬអាចហៅថា The Met។ នេះគឺជាសារមន្ទីរសិល្បៈមួយ នៅក្នុងភាគខាងកើតនៃសួន Central Park ក្នុងទីក្រុងញូយ៉ក។ សា្ថបត្យកម្មមានរចនាបទបែប Gothic ដ៏ធំមួយនេះ បើកដំណើរការដំបូងនៅក្នុងឆ្នាំ 1872 ជាមួយនឹងការពង្រីកបន្ថែមជាច្រើនលើកច្រើនសារ។ សារមន្ទីរនេះមានបន្ទប់ជាច្រើនរយបន្ទប់នៅជាន់ទី 2 ប្រមូលផ្តុំដោយវត្ថុសិល្បៈច្រើនជាង 2 លានប្រភេទ ដកស្រង់ពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ នៅជុំវិញពិភពលោក។ បន្ថែមលើការតាំងពិពណ៌ជាអចិន្រ្តៃយ៍ សារមន្ទីរ Met មានរៀបចំ និងទទួលរៀបចំការសម្តែងធំៗផងដែរ។

Best-museum-in-the-world-hermitage-cambodia-news-technology-tomnerb-04

  • សារមន្ទីរ Vatican

សាងសង់ឡើងដោយ Pope Julius II នៅក្នុងសតវត្សទី 6។ សារមន្ទីរនេះមានទីតាំងនៅក្នុងតំបន់ Vatican City នៃទីក្រុងរ៉ូម ដែលស្ថិតនៅក្នុងចំណោមសារមន្ទីរល្បីៗលើពិភពលោក។ សារមន្ទីរនេះ មានភាពល្បីល្បាញខ្លាំងលើជណ្តើរវិល បន្ទប់ Raphael Room និងការតុបតែងដ៏ល្អប្រណិត Sistine Chapel។ នៅក្រោមការគ្រប់គ្រងរបស់ Pope Julius II លោក Michelangelo បានគូររូប នៅលើពិដាន ក្នុងចន្លោះឆ្នាំ 1508 និង 1512។ សព្វថ្ងៃនេះពិដានរូបភាព ជាពិសេសរូប The Last Judgement ត្រូវបានគេជឿជាក់ថាជាស្នាដៃរបស់ Michelangelo ។

Best-museum-in-the-world-hermitage-cambodia-news-technology-tomnerb-05

  • សារមន្ទីរ Egyptian

ជាទីតម្កល់វត្ថុបូរាណនៃអេស៊ីបូរាណ ដែលមានវត្ថុបូរាណរហូតដល់ 120,000។ វាស្ថិតនៅក្នុងទីក្រុង Cairo។ សារមន្ទីរនេះមានចែកចេញជាពីរជាន់ធំៗ គឺជាន់ផ្ទាល់ដី និង ជាន់ទី1។ ជាន់ផ្ទាល់ដី ជាទីកន្លែងប្រមូលផ្តុំ Papyrus និងកាក់ ដែលប្រើប្រាស់នៅក្នុងរជ្ជកាលអេស៊ីបបូរាណ ហើយនៅជាន់ទីមួយមានវត្ថុបូរាណ ដែលបន្សល់ពីជំនាន់រជ្ជកាលពីរចុងក្រោយ នៃអាណាចក្រអេស៊ីបបូរាណ និងវត្ថុបូរាណជាច្រើនទៀតយកមកពី the Valleys of the Kings.

Best-museum-in-the-world-hermitage-cambodia-news-technology-tomnerb-06

  • សារមន្ទីរ Louvre

ស្ថិតនៅក្នុងទីក្រុងប៉ារីស។ វាគឺជាសារមន្ទីរដ៏ធំជាងគេ និងមានអ្នកមកទស្សនាច្រើនជាងគេនៅលើ ពិភពលោក។ សារមន្ទីរនេះដំណើរការនៅឆ្នាំ 1793 និងជាអតីតរាជវាំង Louvre Palace។ កញ្ចក់ រាងពីរ៉ាមីតដ៏ល្បីល្បាញ ដែលស្ថិតនៅក្នុងបរិវេណ Louvre Palace ត្រូវបានបន្ថែមនៅក្នុងឆ្នាំ 1989 និងបម្រើការច្រកចេញចូលសារមន្ទីរ។ ការតាំងពិពណ៌នៅទីនេះ ទទួលបានពីប្រភពចម្រុះ ដូចជា អេស៊ីបបូរាណ ក្រិចបូរាណ និងរ៉ូម ភាពប្រឈមនៃកងកម្លាំងមជ្ឈឹមសម័យ អឺរ៉ុប និង Napoleonic France។ ការតាំងពិពណ៌ដ៏ទាក់ទាញបំផុត គឺរូបគំនូរ Leonardor da Vinci រូប Mona Lisa។

Best-museum-in-the-world-hermitage-cambodia-news-technology-tomnerb-07

អត្ថបទអ្នកចង់អាន

ពីរ៉ាមីតធំៗ លើពិភពលោក

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 05 Sep, 2017

សម្រាប់អ្នកដែលចូលចិត្តដើរកំសាន្ត និងស្វែងយល់ពីចំណុចសំខាន់ៗ របស់តំបន់និមួយៗ ពិតជាចង់ ស្វែងយល់ពីអ្វីដែលលេចធ្លោជាងគេ នៅទីនោះ។ ថ្ងៃនេះ ទំនើប សូមនាំអារម...

តិចនិចជំនួយ ក្នុងដំណើរកំសាន្ត ជាមួយក្មេងៗ

ដោយ: ដួងច័ន្ទ 10 PM, Monday, 03 Jul, 2017

អ្នកដែលនិយាយថា ការដើរកំសាន្តជាមួយក្មេងៗ ជារឿងងាយស្រួល គឺជាការគិតខុសមួយ។ ប្រាកដណាស់គ្មាននរណាម្នាក់និយាយដូច្នេះទេ ពីព្រោះអ្នកណាក៏អាចស្មានដឹងជាមុនថា ដ...

ស្តាយ! កោះស្អាតៗ និងគួរចាប់អារម្មណ៍បែបនេះ តែបែរជាមានគ្រោះថ្នាក់ នឹងមិនអាចទៅលេងបានទៅវិញ!

ដោយ: ភារុន 8 AM, Wednesday, 27 Mar, 2019

មនុស្សភាគច្រើន សម្លឹងឃើញកោះជាកន្លែងដ៏ស្រស់ស្អាត និងស្ថិតនៅក្នុងចំណោមកន្លែងដ៏ល្អបំផុត ដើម្បីចំណាយពេលវិស្សមកាលមកលេងកម្សាន្ត ប៉ុន្តែតើអ្នកដឹងទេថាមានកោ...

ទស្សនាសណ្ឋាគារដ៏ប្រណិត Mövenpick Hotel Mansour Eddahbi Marrakech

ដោយ: ដួងច័ន្ទ 5 PM, Wednesday, 13 Dec, 2017

នេះជាសណ្ឋាគារ ដែលច្នៃប្រឌិតឡើង តាមបែបផែនរាជវាំង សម្រាប់ស្តេចស៊ុលតង់។ Mansour Eddahbi មានរហស្សនាមថា Glorious Golden One ជាអ្នកគ្រប់គ្រងដ៏មានឥទ្ធិពល ...

Tomnerb.Com - YouTube Channel