ចូលចិត្តទំនើប

សារមន្ទីរដ៏ល្អបំផុតទាំង 5 នៅរាជធានីភ្នំពេញប្រទេសកម្ពុជា

ដោយ: ភារុន 8 AM, Tuesday, 06 Nov, 2018

សារមន្ទីរជាច្រើននៅក្នុងរាជធានីភ្នំពេញផ្តល់ការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ស្តីអំពីវប្បធម៌ និង ប្រពៃណី ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើងនៅអតីតកាលរបស់ប្រទេសកម្ពុជា។ ខាងក្រោមនេះគឺជាសារមុន្ទីចំនួន 5 នៅក្នុងរាជធានីភ្នំពេញដែលផ្តល់ជូននូវចំណេះដឹងទាំងអស់នេះដល់អ្នក៖

1. សារមន្ទីរជាតិកម្ពុជា
សារមន្ទីរនេះមានទីតាំងនៅជាប់ព្រះបរមរាជវាំងដែលជាសារមន្ទីជាតិរបស់ប្រទេសកម្ពុជាតែមួយគត់ ដែលមានតម្កល់វត្ថុបូរាណជាង 5000 ដែលមានតាំងពីសម័យអង្គរមក។ បន្ទប់និមួយៗនៅក្នុងសារមុន្ទីរមានដាក់តាំងបង្ហាញរូបចម្លាក់ដ៏ កម្រៗជាច្រើន និង វត្ថុបូរាណផ្សេងៗទៀតរួមមាន រូបចម្លាក់ស្តេចគំលង់បានមកពីខេត្តសៀមរាប និង រូបចម្លាក់ព្រះវិស្ណុក្នុងសតវត្សទី 11 ជាដើម។

2. ព្រះបរមរាជវាំង និង វត្តប្រាក់
ព្រះបរមរាជវាំងជាលំនៅដ្ឋានរបស់ព្រះមហាក្សត្រ និង ជាកន្លែងរៀបចំពិធីសម្ពោធកម្មវិធីថ្នាក់ជាតិធំៗ ព្រមទាំងជានិមិត្តរូបរបស់ព្រះរាជាណាចក្រកម្ពុជា។ មានអគារមួយចំនួននៅក្នុងព្រះបរមរាជវាំងត្រូវបានបើកចំហសម្រាប់សាធារណៈជន។ បរិវេណរបស់ព្រះបរមរាជវាំងក៏ជាទីតាំងរបស់វត្តប្រាក់ដែលមានរចនាបទដូចទៅនឹងប្រាសាទដ៏ល្បីល្បាញមួយផងដែរ។ លើសពីនេះនៅបរិវេណព្រះបរមរាំងវាំងក៏មានប្រាសាទស្រស់ស្អាតជាច្រើនទៀតដូចជា វិមានណាំប៉ូឡេអុង និង ប្រាសាទច័ន្ទឆ័យា…….។ល៕

3. មជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក
នៅចន្លោះឆ្នាំ 1975 ដល់ 1979 របបខ្មែរក្រហមដែលដឹកនាំដោយប៉ុល ពតបានកាន់កាប់ប្រទេសកម្ពុជា។ ប្រជាជនប្រហែលជាង 2 លាននាក់ត្រូវបានសម្លាប់ ឬ ខ្លះទៀតត្រូវស្លាប់ដោយសារភាពអត់ឃ្លាន និង អស់កម្លាំងពេក។ សាកសពជិត 9000 នាក់ត្រូវបានរកឃើញនៅក្នុងរណ្តៅនៅឯតំបន់មួយដែលត្រូវបានគេស្គាល់ថាជាវាលពិឃាដជើង ឯក។ នៅពេលបច្ចុប្បន្ននេះវាលពិឃាដជើកឯកត្រូវបានរៀបចំឡើងជាមជ្ឈមណ្ឌលរំឭកការចងចាំមួយ ដែលនៅទីនេះមានរូបសំណាក់ព្រះពុទ្ធ និង មានលលាដ៏ក្បាលមនុស្សជាច្រើនដែលយកចេញពីរណ្តៅសាកសពមកតំរៀបនៅក្នុងទូរកញ្ចក់ដ៏ធំមួយ។

4. សារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង
អតីតអនុវិទ្យាល័យនៅកណ្តាលរាជធានីភ្នំពេញ ដែលនៅរបបខ្មែរក្រហមគឺជាគុកឃុំឃាំងគ្រួសារមន្រ្តីរាជការ និង អ្នកមានទ្រព្យសម្បត្តិ ហើយអ្នកទាំងនោះត្រូវបានធ្វើទារុណកម្ម និង សម្លាប់យ៉ាងព្រៃផ្សៃ ហើយអ្នកខ្លះទៀតត្រូវបញ្ជូនទៅសម្លាប់នៅវាលពិឃាដជើកឯក។ សព្វថ្ងៃនេះទីនេះបានក្លាយជាសារមុន្ទីរប្រល័យពូជសាសន៍មួយ ដើម្បីផ្តល់ការយល់ដឹងដ៏គួរឱ្យភ្ញាក់ផ្អើលដល់ក្មេងជំនាន់ក្រោយបានដឹង និង ស្គាល់នូវរបបដ៏ឃោឃៅមួយនេះ។

5. មជ្ឈមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា
មជ្ឈមណ្ឌលនេះគឺជារោងភាពយន្តសម្រាប់ចាក់បញ្ចាំងខ្សែភាពយន្តពិសេសៗនៅក្នុងសង្គមខ្មែរ ទាំងនៅអតីតកាល និង បច្ចុប្បន្នកាល។ ខណៈដែលខ្សែភាពយន្តជំនាន់មុនត្រូវបានខូចខ្ទេចខ្ទីក្នុងកំឡុងពេលរបបខ្មែរក្រហម ដូច្នេះមជ្ឈមណ្ឌលបុប្ផាណាបានធ្វើការប្រមែប្រមូលភាពយន្ត និង ឯកសារចាស់ៗដែលនៅសេសសល់ បន្ទាប់មកយកវាដាក់បង្ហាញឱ្យប្រជាជនកម្ពុជាបានទស្សនាជាសាធារណៈ។ មជ្ឈមណ្ឌលនេះក៏ជាកន្លែងអប់រំយុវជនកម្ពុជា ដោយពួកគេអាចរៀនបច្ចេកទេសសោតទស្សន៍ ការអនុវត្តពហុព័ត៌មានផ្សព្វផ្សាយ និង ផលិតភាពយន្តផងដែរ។ អ្នកទស្សនាអាចមើលឃើញរូបថត និង ភាពយន្ត ដែលមានតាំងពីឆ្នាំ 1866។ ម្យ៉ាងទៀតកន្លែងនេះជាទូទៅមានរៀបចំសិក្ខាសាលា ការតាំងពិព័រណ៍ និង បញ្ចាំងខ្សែភាពយន្តជំនាន់មុនផងដែរ។

ប្រភព: theculturetrip ផ្នែក: ដើរកម្សាន្ត, ដើរទិញ

អត្ថបទអ្នកចង់អាន

ដំណើរទេសចរណ៍ ក្នុងព្រះរាជាណាចក្រប៊ូតាន់

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

ប៊ូតាន់ គឺជាព្រះរាជាណាចក្រតូចមួយ ស្ថិតនៅចន្លោះមហាយក្សពីរ គឺប្រទេសចិន និងឥណ្ឌា ហើយស្ថិតនៅក្រោមស្រមោល នៃជួរភ្នំហិមារល័យ។ នេះជាប្រទេសមួយស្ថិតនៅលើចំណោត...

៨ រមណីយដ្ឋាន ស្អាតបំផុត នៃទ្វីបអាស៊ី

ដោយ: ស. លីង 6 PM, Wednesday, 27 Sep, 2017

ប្រសិនបើអ្នកមិនបានឃើញផ្ទាល់ភ្នែក អ្នកប្រហែលជាគិតថា នោះជាការប្រឌិតឡើង ដោយបច្ចេកវិទ្យា ប៉ុន្តែមិនមែនទេ។ ខាងក្រោមនេះ សុទ្ធសឹងតែជាទីតាំងទេសចរណ៍ ធម្មជាត...

មណ្ឌលគិរី កន្លែងកម្សាន្តដ៏ស័ក្តិសម សម្រាប់ថ្ងៃឈប់សម្រាក

ដោយ: ដាលីស 1 PM, Monday, 15 Jun, 2015

គ្រាន់តែឈានជើងចូលដល់ ទឹកដី នៃខេត្តមណ្ឌលគិរី ភ្លាម អារម្មណ៍ហត់នឿយ ដែលបណ្តាលមកពី​ការធ្វើដំណើរ​អស់​រយៈ​ពេលស្ទើរពេញមួយព្រឹក ហាក់រលាយបាត់ទៅដោយមិនដឹងខ្លួ...

ទីក្រុងគ្មានការប្រើប្រាស់យានយន្ត ដ៏ស្រស់ស្អាតទាំង 11 ជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

ទីក្រុងធំៗមួយចំនួននៅលើពិភពលោក កំពុងជួបប្រទះនឹងបញ្ហា ដែលបង្កឡើងដោយមនុស្ស នោះគឺ យានយន្តដែលបង្កការបំផ្លាញ បង្កសម្លេងរំខាន និងរួមចំណែកបង្កើនការបំពុលបរិ...

Tomnerb.Com - YouTube Channel