ចូលចិត្តទំនើប

សណ្ឋាគារ Marvel ដំបូងគេលើពិភពលោក កំពុងសាងសង់

ដោយ: ដួងច័ន្ទ 3 PM, Saturday, 29 Jul, 2017

វាទំនងដូចជាក្រុមហ៊ុន Stark Industries បាននឹងកំពុងសាងសង់ អចលនទ្រព្យថ្មីមួយ បន្ថែមទៅក្នុងការរកស៊ីដ៏ធំរបស់ពួកគេ។

នេះជាសណ្ឋាគាររបស់ក្រុមហ៊ុន Disney ឈ្មោះថា Hotel New York ដែលមានបន្ទប់សរុប 565 បន្ទប់ ជាសណ្ឋាគារថ្នាក់ផ្កាយ 4 នៅជិតនឹងសួនកំសាន្ត Disneyland Paris នៃតំបន់ Disneytown។ សណ្ឋាគារនេះនឹងក្លាយជាសារមន្ទីរ ដាក់តាំងរូបសំណាក រូបគំនូរ និងគ្រឿងតុបតែង ផ្សេងៗទៀត ដែលដកស្រង់ចេញពីកម្មវិធីផ្សាយ ក្នុងទូរទស្សន៍របស់ក្រុមហ៊ុន Marvel ភាពយន្តដែល ចាក់បញ្ចាំងតាមរោងកុន និងសៀវភៅ Comic។

នៅពេលវាប្រែក្លាយជាសណ្ឋាគារ Disney Hotel New York នោះសិល្បៈរបស់ក្រុមហ៊ុន Marvel ដែលមានជាអាទិ៍គឺ សៀវភៅ Comic នឹងក្លាយជាសណ្ឋាគារ Marvel Comic ដំបូងគេបង្អស់នៅក្នុងពិភពលោក។ វានឹងនាំមកនូវតួអង្គក្នុងរឿង Avengers និងតួអង្គល្បីៗជាច្រើនទៀត មកកាន់តំបន់ Disneyland Paris ជាលើកដំបូងបង្អស់មិនធ្លាប់មានពីមុនមក។

សណ្ឋាគារ គឺជាសណ្ឋាគារខ្ពស់ត្រដែតមួយ មានមុខបែរឆ្ពោះទៅរក Manhanttan Monuments and Culture ដែលប្រៀបបាននឹងការបន្ថែមកម្ពស់លើអគារ Stark Tower ទៅក្នុងចំណោមអគារ ខ្ពស់ត្រដែត ជាពិសេសវានឹងក្លាយជាការពង្រីកវត្តមានរបស់ Marvel បន្ថែមទៀត នៅក្នុងសួន Disney Park។

ចាប់តាំងពីទទួលបានសិទ្ធិពី Marvel Entertainment នៅក្នុងឆ្នាំ 2009 មក ក្រុមហ៊ុន Walt Disney Company បានបើករមណីយដ្ឋានទាក់ទាញចំនួនពីរ គឺ Guardians of the Galaxy-Mission: Breakout នៅឯសួន Disney California Adventure និង Iron Man Experience នៅឯសួន Hong Kong Disneyland។

សួន Disneyland Paris នឹងទទួលបានការអភិវឌ្ឍន៍ថ្មីៗ បន្ថែមទៀតក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមជាមួយសួនកំសាន្តដទៃទៀត ដែលផ្តល់នូវបទពិសោធន៍ជាវីរបុរស ដល់អ្នកមកកំសាន្ត ដោយក្នុង នោះរួមមាន ម៉ាស៊ីន Roller Coaster Guardians of the Galaxy នៅក្នុងសួន Walt Disney World’s Epcot ក៏ដូចជាចំណុចទាក់ទាញផ្សេងៗទៀត ដូចជា Superman និង Avenger ថ្មី ដែល នឹងមាននៅក្នុងសួន Disney California Adventure។

Disney-Is-Building-the-First-Marvel-Hotel-in-the-World-Tomnerb-03

Disney-Is-Building-the-First-Marvel-Hotel-in-the-World-Tomnerb-01

អត្ថបទអ្នកចង់អាន

១០ អគារកាស៊ីណូ សង់ថ្លៃបំផុតលើពិភពលោក

ដោយ: ចរិយា 6 PM, Wednesday, 30 Nov, 2016

មនុស្សតែងយល់ថា កាស៊ីណូនាំយកប្រាក់ជាច្រើនឲ្យដល់ម្ចាស់ ប៉ុន្តែគ្មាននរណាដឹងទេថា មានម្ចាស់មួយចំនួនបាន ចំណាយប្រាក់អស់សន្ធឹកក្នុងការកសាងអគារម៉ូតដ៏អស្ចារ្...

ដឹងតែប្លែកភ្នែកទៀតហើយៗ អច្ឆរិយវត្ថុទាំង 7 លើពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 05 Feb, 2019

ការមកទស្សនាអច្ឆរិយវត្ថុទាំង 7 លើពិភពលោក នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិតរបស់មនុស្សមា្នក់ៗ ហើយពិតណាស់ដែលវាអនុញ្ញាតឱ្យអ្នកបានស្គាល់នូវអ្វីដែលជាអ...

តោះ! មកស្គាល់ ទឹកជ្រោះដ៏អស្ចារ្យទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 4 PM, Monday, 24 Jun, 2019

ទឹកជ្រោះ គឺជាផ្នែកមួយនៃធម្មជាតិ ដែលបានបង្កើតមកពីមាតាធម្មជាតិដ៏ស្រស់ស្អាតបំផុត ដែលមាននៅលើភពផែនដី។ លើសពីនេះ នៅលើភពផែនដីនេះ គឺសម្បូរទៅដោយទឹកជ្រោះដ៏ស្រ...

ទិសដៅទេសចរណ៍ទាំង 8 ដែលមានតម្លៃសមរម្យបំផុត នៅជុំវិញពិភពលោក

ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018

នៅថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យអុំទូកនេះ អ្នកអាចឆ្លៀតពេលនេះទៅធ្វើដំណើរទេសចរនៅតំបន់ដ៏ល្បីៗនៅជុំវិញពិភពលោក ប៉ុន្តែប្រសិនបើអ្នកមិនចង់ចំណាយថវិកាច្រើន...

Tomnerb.Com - YouTube Channel