ចូលចិត្តទំនើប

សណ្ឋាគារថ្នាក់ “ផ្កាយ ៥លាន” នៅ Iceland គឺធ្វើពី Bubbles

ដោយ: ដួងច័ន្ទ 10 PM, Monday, 03 Jul, 2017

នៅពេលសម្តៅដល់ការបោះជំរុំ មានវិធីសាស្រ្តជាច្រើន សម្រាប់អនុវត្ត។ អ្នកអាចធ្វើដំណើរកំសាន្ត ដោយគេងនៅក្នុងភួយ ពីក្រោមពន្លឺផ្កាយព្រោងព្រាត បន្ថែមភាពងាយស្រួលជាមួយនឹងតង់ ឬ ដំណើរ កំសាន្តបោះជំរុំ ដោយកក់ពោង Bubble មួយ។

ចំណុចចុងក្រោយនេះ អាចនឹងធ្វើឱ្យអ្នកចាប់អារម្មណ៍ ឬធ្វើឱ្យអ្នកភ័ន្តច្រឡំ ដូច្នេះ ទំនើប នឹងពន្យល់ អ្នក។ ប្រទេស Iceland គឺជាប្រភពកំណើតនៃសណ្ឋាគារបែបថ្មីមួយ មានឈ្មោះថា Buubble ដែល បានផ្សព្វផ្សាយថាជា «សណ្ឋាគារថ្នាក់ផ្កាយប្រាំលាន» (5 Million Star Hotel) ដែលទាំងនេះជា គុណសម្បត្តិនៃទេសភាពដ៏ស្រស់ត្រកាល នៅក្នុងតំបន់នោះ។ អ្នកសាកល្បងធ្វើការស្រមើស្រមៃថា បានគេងលង់លក់ នៅក្រោមពន្លឺផ្កាយរាប់លានដួង ឬ ទស្សនាព្រះអាទិត្យរះ កណ្តាលអាធ្រាត្រ ពីលើគ្រែដ៏មានផាសុកភាពរបស់អ្នក។ សម្រាប់អ្នកដែលធ្វើដំណើរទៅកាន់ប្រទេស Iceland ជាពិសេស ដើម្បីទស្សនាទស្សនីយភាពពន្លឺ Aurora Borealis អ្នកក៏នឹងអាចទទួលបានទស្សនីយភាពដ៏អស្ចារ្យ ជាមួយនឹងពន្លឺភ្លើងពណ៌បៃតង ខៀវ និង ពណ៌ស្វាយ រេរាំប្រដេញគ្នា ពីលើក្បាលរបស់អ្នក ស្របពេលដែលអ្នកបិទភ្នែកគេងលង់លក់។

វាជាការច្នៃប្រឌិតបច្ចេកវិទ្យាពោង Bubble ឱ្យទៅជាទីស្នាក់អាស្រ័យដ៏អស្ចារ្យមួយ។ អ្នកអាចគេងនៅក្រៅបន្ទប់ ទោះបីជានៅក្នុងរដូវរងារ ហើយអ្នកនៅតែអាចទទួលបានភាពកក់ក្តៅ ពីឧបករណ៍កម្តៅ ប្រព័ន្ធខ្យល់គ្មានសម្លេងរំខាន ហើយកាន់តែប្រសើរជាមួយនឹងខ្យល់អាកាស ដែលផ្លាស់ប្តូរពី 2 ទៅ 7 ប្រភេទ នៅរៀងរាល់មួយម៉ោងម្តង ដូច្នេះអ្នកនឹងមិនមានអារម្មណ៍ស្អុះស្អាប់ ឬសំណើមច្រើនពេកទេ។

បន្ទប់ស្នាក់នៅប្រភេទថ្មីនេះ មានជាច្រើនជម្រើស សម្រាប់អ្នកធ្វើការជ្រើសរើស រួមមាន the Asta ជាប្រភេទបន្ទប់ធម្មតា មានគ្រែពីរ សម្រាប់មនុស្សពីរនាក់ និង the Valdis ជាពោង Bubble ដែលមាន ភ្នាសអាលុយមីញ៉ូម សម្រាប់ស្នាក់នៅពីរនាក់។ បន្ទប់ទាំងអស់មានទីតាំងស្ថិតនៅក្នុងព្រៃ និងមាន ភាពដាច់ដោយឡែក ឯកជន សក្តិសមបំផុតសម្រាប់គូស្នេហ៍ ដែលចង់បានភាពផ្អែមល្ហែម។ សម្រាប់ ការសេវាកម្មបន្ថែម គឺមានផ្តល់នូវសេវាកម្មផ្ទះរួមគ្នា ជាមួយបន្ទប់ទឹក បង្គន់ និងចង្ក្រានសម្រាប់ចម្អិន អាហារដោយខ្លួនឯង និងកាហ្វេដោយឥតគិតថ្លៃ។ វាពិតជាខុសប្លែកពីការបោះជំរុំ តាមតង់ធម្មតា។

ស្តាប់ទៅគួរឱ្យចាប់អារម្មណ៍ណាស់! បើមានឱកាសពិតជាចង់ទៅកំសាន្តម្តង។ ចុះមិត្តអ្នកអានយល់ យ៉ាងណាដែរ?

bubbble-sleeping-Tomnerb-02

bubbble-sleeping-Tomnerb-03

ប្រភព: vivalifestyleandtravel ផ្នែក: ដើរកម្សាន្ត, ដើរទិញ, ដើរ​ញ៊ាំ, ដើរ​លេង

អត្ថបទអ្នកចង់អាន

រូបថតកន្លែងស្អាតៗ ដូចឋានសួគ៌ទាំង 10 ដែលអ្នកមិនជឿថាមាននៅលើផែនដី នៅក្នុងនោះក៏មានខ្មែរយើងមួយផងដែរ!

ដោយ: ភារុន 8 AM, Wednesday, 15 May, 2019

នៅលើភពផែនដីយើងនេះ គឺស្រស់ស្អាត និងពោរពេញដោយភាពអស្ចារ្យ ទាំងកន្លែងដែលគេទើបតែរកឃើញថ្មីៗ និងកន្លែងដែលមានប្រជាប្រិយភាពផ្សេងៗទៀត នៅលើពិភពលោក។ ហើយវាពិតជា...

អាផាតមិនក្នុងទីក្រុង មើលឃើញទេសភាព នៅទីខ្ពស់យ៉ាងស្រស់ស្អាត

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 13 Dec, 2017

នៅក្នុងអត្ថបទខាងក្រោម ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន ទៅទស្សនាការតុបតែងគេហដ្ឋានបែប អាផាតមិននៅក្នុងទីក្រុងធំៗ ដែលតុបតែងឡើងសម្រាប់គយគន់ទេសភាព នៅទីខ្...

ដំណើរទេសចរណ៍ នៅទីក្រុង Canberra

ដោយ: ដួងច័ន្ទ 9 AM, Sunday, 21 Jan, 2018

សព្វថ្ងៃនេះទីក្រុង Canberra គឺជាទីក្រុងដ៏រស់រវើកមួយបង្ហាញ ពីការវិវឌ្ឍន៍យ៉ាងឆាប់រហ័សរួមមាន វិស័យសិល្បៈ ស្ថាបត្យកម្ម និងវប្បធម៌ប្រពៃណី។ ទីក្រុងនេះមាន...

ទីកន្លែង ដែលអ្នកមិនអាចខកខាន ពេលធ្វើដំណើរទៅកម្សាន្ត នៅប្រទេសជប៉ុន

ដោយ: វិរីយា៉ 11 PM, Saturday, 19 Mar, 2016

ជប៉ុន​នៅតែ​ជា​ប្រទេសមួយ​ ដែលមាន​ភាពល្បីល្បាញ និង​ទទួលបាន​ការនិយម​ចូលចិត្ត​ ចង់ទៅ​ទស្សនា​ជានិច្ច​សម្រាប់​ភ្ញៀវទេសចរ​ ដែល​មកពី​គ្រប់ទិសទី​នៅលើ​ពិភពលោ...

Tomnerb.Com - YouTube Channel