ចូលចិត្តទំនើប

វត្ថុ ១១ យ៉ាង ដែលអ្នកធ្វើដំណើរតែឯង គួរស្វែងយល់

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

អ្នកកំពុងសុបិន្ត ចង់ធ្វើដំណើរកំសាន្តតែម្នាក់ឯងមែនទេ? ជាទូទៅ ដំណើរកំសាន្តជាការទទួលបានបទពិសោធន៍ពិសេសៗ ប៉ុន្តែការដំណើរកំសាន្តតែម្នាក់ឯង អាចជាសេរីភាពដ៏អស្ចារ្យមួយ។ អ្នកអាចធ្វើរឿងអ្វីដែលអ្នកចង់ធ្វើ គ្រប់ពេលដែលអ្នកចង់ ហើយអ្នកមិនចាំបាច់គិតគូរបារម្ភពីការបំពេញចិត្តអ្នកដទៃ។ វាក៏អាចជំរុញឱ្យអ្នកហ៊ានជំនះឧបសគ្គ និងជួយឱ្យអ្នកក្លាយជាមនុស្សពេញវ័យ។ ប៉ុន្តែពេលអ្នកត្រូវធ្វើដំណើរតែម្នាក់ឯង អ្នកត្រូវរៀបចំគ្រប់យ៉ាង និងត្រូវប្រុងប្រយ័ត្នកាន់តែខ្លាំងជាងពេលដែលអ្នកត្រូវធ្វើដំណើរជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ។ ទោះជាអ្នកធ្វើដំណើរក្នុងស្រុក ឬក្រៅស្រុកក្តី មានរបស់របរមួយចំនួន ដែលអ្នកគួរយកជាប់ខ្លួន ដើម្បីសុវត្ថិភាព និងភាពសប្បាយរីករាយ សម្រាប់ ដំណើរកំសាន្ត។ ខាងក្រោមនេះជាជំនួយស្មារតី សម្រាប់អ្នកដែលមានបំណងចង់ដើរកំសាន្តតែម្នាក់ឯង។

កញ្ចប់សង្គ្រោះបឋម

កុំទិញកញ្ចប់សង្គ្រោះបឋម ពីតាមហាងទំនិញនានាអី អ្នកគួររៀបចំវាដោយផ្ទាល់ ជាមួយសម្ភារៈដែល អ្នកត្រូវការចាំបាច់ សម្រាប់ខ្លួនអ្នកផ្ទាល់។ អ្នកគួរត្រៀមថ្នាំសង្កូវដែលចាំបាច់ ដូចជាថ្នាំបំបាត់ការឈឺ ចាប់ ថ្នាំរាគរូស ថ្នាំក្រពះ និងថ្នាំផ្សេងៗដែលត្រូវនឹងជម្ងឺប្រចាំកាយអ្នក។

បណ្ណទំនាក់ទំនង ពេលមានគ្រោះអាសន្ន

មិនថាអ្នកទៅដល់ទីណា អ្នកគួរតែមានបណ្ណព័ត៌មាន សម្រាប់ទំនាក់ទំនងពេលមានគ្រោះអាសន្ន កើតឡើងចំពោះអ្នកជាយថាហេតុ។ ឯកសារទាំងនោះគួរបញ្ជាក់ពី អាសយដ្ឋានទំនាក់ទំនងរបស់បុគ្គលណាមួយក្នុងផ្ទះរបស់អ្នក និងព័ត៌មាននានាទាក់ទងនឹងសុខភាព អការៈប្រតិកម្ម ឬព័ត៌មានសំខាន់ៗទៀតអំពីខ្លួនអ្នកផ្ទាល់។ អ្នកក៏គួររក្សាព័ត៌មានទាំងនោះ នៅលើទូរសព្ទរបស់អ្នកផងដែរ។

ច្បាប់ចម្លង នៃឯកសាររបស់អ្នក

ចំណុចចុងក្រោយ ដែលអ្នកចង់បាន គឺការចាកចេញពីទីកន្លែងណាមួយ ដែលអ្នកមិនធ្លាប់បានស្គាល់ ដោយគ្មានឯកសារចាំបាច់របស់អ្នកនៅជាប់ខ្លួន។ អ្នកគួរថតចម្លងគ្រប់ឯកសារសំខាន់ៗ ដែលអ្នកដាក់ជាប់ខ្លួន ដូចជាអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន វីសា បណ្ណធានារ៉ាប់រង កាតឥណទាន សំបុត្រយន្តហោះ ឯកសារកក់សណ្ឋាគារ និងឯកសារផ្សេងៗទៀត ដែលអ្នកអាចយកជាប់ខ្លួន។ អ្នកគួររក្សាឯកសារទាំងនោះ នៅទីកន្លែងដែលមានសុវត្ថិភាព គ្មានលិចទឹក និងរក្សាក្នុងប្រព័ន្ធអេឡិចត្រូនិចផងដែរ។

Solo-Traveler-01

សៀវភៅ

ការដើរកំសាន្តតែម្នាក់ឯង មានន័យថា អ្នកនឹងធ្វើរឿងគ្រប់យ៉ាងតែម្នាក់ឯងគត់ រួមទាំងការញ៉ាំអាហារ និងការជិះយានជំនិះនានា។ អ្នកគួរយកសៀវភៅ (មួយក្បាល ឬច្រើន) ឬទស្សនាវដ្តីជាប់ខ្លួនអ្នក ដើម្បីអាន នៅពេលអ្នកមានអារម្មណ៍ធុញថប់ ឬពេលអ្នកឯកាខ្លាំង និងចង់ធ្វើអ្វីផ្សេង ដើម្បីប្រមូល ស្មារតី ដូច្នេះអ្នកនឹងមិនចាំបាច់មើល តែទូរសព្ទគ្រប់ពេលនោះទេ។ វាគ្រាន់តែជារឿងអ្វីម្យ៉ាង ដែលគួរធ្វើ តែវាជារឿងម៉្យាងដែលនឹងជួយឱ្យអ្នក មើលទៅហាក់ដូចជារវល់ បើសិនជាអ្នកបារម្ភថា មានជនមិនស្គាល់កំពុងសំដៅមកអ្នក។

កណ្តឹងសុវត្ថិភាព

ការធ្វើដំណើរតែម្នាក់ឯង មានន័យថាមិនមាននរណាម្នាក់ នៅក្បែរចាំជួយការពារអ្នកឡើយ ដូច្នេះអ្នក ត្រូវរក្សាអ្វីម្យ៉ាងដែលអាចជួយអ្នកបាន នៅពេលជួបរឿងអាសន្ន។ ដោយសារដំបងឆក់ និងកំប៉ុងម្រេចមិនអាចយកតាមខ្លួនបាន នៅលើយន្តហោះ អ្នកគួរដាក់ឧបករណ៍ផ្តល់សញ្ញាអាសន្ន ដែលនឹង ផ្តល់សញ្ញាឱ្យអ្នក ដើម្បីពញ្ញាក់អារម្មណ៍ តាមរយៈការបញ្ចេញសម្លេងលឺខ្លាំង នៅពេលអ្នកត្រូវការជំនួយ ឬមានអារម្មណ៍គ្មានសុវត្ថិភាព។ វាអាចជួយដាស់តឿនអ្នក និងបង្អាក់ ឬរារាំងអ្នកវាយឆ្មក់អ្នក

ឧបករណ៍សាកថ្មចល័ត

ប្រាកដណាស់ អ្នកគួរយកតាមខ្លួននូវឧបករណ៍សាកថ្ម និងឧបករណ៍ជំនួយនានា ដែលអ្នកត្រូវការ រាល់ពេលធ្វើដំណើរចេញក្រៅប្រទេស ប៉ុន្តែអ្នកក៏គួរមានឧបករណ៍សាកថ្មចល័ត (Power Bank) ដែលអាចក្លាយជាប្រយោជន៍ដ៏ធំ នៅពេលអ្នកធ្វើដំណើរបានគ្រប់ស្ថានការណ៍ ជាពិសេសពេលអ្នក ទៅតែម្នាក់ឯង។ ជាមួយឧបករណ៍ចល័តនេះ អ្នកនឹងអាចរក្សាថាមពលថ្ម សម្រាប់ទូរសព្ទរបស់អ្នកគ្រប់ពេល។

ខ្សែហាលសម្លៀកបំពាក់ និងម្សៅសាប៊ូបោកគក់

នេះជាចំណុចពិសេសមួយ បើសិនជាអ្នកចង់ឱ្យបង្វេចរបស់អ្នកស្រាល។ អ្នកនឹងទទួលខុសត្រូវ និងត្រូវមើលថែខ្លួនឯង ដូច្នេះមិនមានអ្នកណាខ្វល់ ទោះជាអ្នកពាក់សម្លៀកបំពាក់ដដែលក៏ដោយ ឬចង់បន្តដំណើរកំសាន្ត។ សម្រាប់ការបោកគក់ងាយៗ ទោះជាអ្នកស្ថិតនៅទីណាក៏ដោយ មិនថាសណ្ឋាគារ ឬបន្ទប់ជួល ស្នួលហាលអាវដែលអាចយកតាមខ្លួនបាន និងម្សៅសាប៊ូបោកគក់ អាចជួយបោសសម្អាត និងរក្សាក្លិនល្អដល់សម្លៀកបំពាក់របស់អ្នក សម្រាប់ពេញមួយដំណើរកំសាន្ត។

កន្សែងជូតខ្លួន

បើអ្នកមានគម្រោងគេងក្នុងសណ្ឋាគារ ដែលមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ អ្នកអាចរំលងចំណុចនេះ។ ប៉ុន្តែបើអ្នកមានគម្រោងស្នាក់នៅក្នុងបន្ទប់ជួល អ្នកគួរមានកន្សែងជូតខ្លួន និងស្បែកជើងផ្ទាត់ និងសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក ដែលអ្នកត្រូវការចាំបាច់។ ផ្ទះជួលមួយចំនួន អាចគិតថ្លៃជួលកន្សែងជូតខ្លួន ឬអាចមានកន្សែងជូតខ្លួនដែលមិនសមនឹងប្រើ។ សូមជ្រើសយកន្សែងជូតខ្លួនណាដែលឆាប់ស្ងួត។

ក្រដាស ស

ធ្វើដំណើរទៅកាន់តំបន់មួយ ដែលអ្នកមិនធ្លាប់ស្គាល់ អ្នកក៏អាចនឹងមិនទម្លាប់នឹងភាសានិយាយរបស់ពួកគាត់ដែរ។ អ្នកគួរមានកូនក្រដាស ស ដែលអាចជួយអ្នកក្នុងស្ថានភាពច្រើនយ៉ាង ជាពិសេសនៅពេលអ្នកមានបំណងចង់ជិះតាក់ស៊ី ឬត្រូវការជំនួយអំពីទីតាំង។ សរសេរអាសយដ្ឋាន សណ្ឋាគារ និងទិសដៅនានា ដែលអ្នកចង់ទៅ តែអ្នកមិនដឹងច្បាស់ ដូច្នេះពេលអ្នកមិនអាចដោះស្រាយបញ្ហាបាន អ្នកអាចប្រើប្រាស់ក្រដាសព័ត៌មាននេះ បង្ហាញទៅកាន់អ្នកដទៃ។

សៀវភៅកត់ត្រា

នៅពេលធ្វើដំណើរកំសាន្ត អ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗ និងបង្កើតការចងចាំដែលស្ថិតស្ថេរ យូរអង្វែង។ ដើម្បីថែរក្សាការចងចាំទាំងនោះឱ្យនៅច្បាស់ល្អ និងជានិរន្តន៍ អ្នកគួរមានសៀវភៅកត់ត្រា។ នៅពេលបញ្ចប់ដំណើរកំសាន្តក្នុងមួយថ្ងៃ អ្នកអាចសរសេរអ្វីដែលអ្នកបានឃើញ មនុស្សដែល អ្នកបានជួប និងអារម្មណ៍របស់អ្នកផងដែរ។ នៅពេលត្រឡប់មកវិញ អ្នកអាចនឹងទាញវាយកមកអាន និងរំលឹកអនុស្សាវរីយ៍ទាំងនោះ បានគ្រប់ពេល។ លើសពីនេះ ពេលគ្រួសារ ឬមិត្តភក្តិរបស់អ្នក សាកសួរពីដំណើរកំសាន្ត អ្នកនឹងមានព័ត៌មានទាំងអស់។

វត្ថុអនុស្សាវរីយ៍

ចំណុចនេះមិនសំខាន់ណាស់ណាទេ ប៉ុន្តែវាជាគន្លឹះដ៏ល្អមួយ។ នៅគ្រប់ដំណើរកំសាន្តទៅកាន់ទីកន្លែងថ្មី សូមជ្រើសយកវត្ថុអនុស្សាវរីយ៍តូចណាមួយ ដែលអាចជាកាក់ ខ្សែដៃ ខ្សែក ។ល។ បើអ្នក ជាប្រភេទមនុស្សជូនអំណោយ នៅពេលជួបនរណាម្នាក់ក្នុងពេលដើរលេង អ្នកអាចជូនវត្ថុទាំងនោះទៅពួកគេ អាចជាមិត្តថ្មី និងមនុស្សដែលមានឥទ្ធិពលលើដំណើរកំសាន្តរបស់អ្នក។ វត្ថុទាំងនោះអាច ជាការតំណាងឱ្យរូបអ្នក ហើយពួកគេអាចនឹងជូនអំណោយអ្នកវិញ ដើម្បីជាការចងចាំដល់អ្នក។ វត្ថុអនុស្សាវរីយ៍ទាំងនោះ ជាការចងចាំដ៏អស្ចារ្យមួយសម្រាប់អ្នក។

Solo-Traveler-04

អត្ថបទអ្នកចង់អាន

អគារបរិស្ថានទាំង 10 ប្រចាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Friday, 11 Aug, 2017

ការរចនាពោរពេញដោយគំនិតច្នៃប្រឌិតថ្មី រួមសហការជាមួយគំនិតប្រើប្រាស់ថាមពល ដែលកកើតឡើងវិញ សម្ភារៈកែច្នៃឡើងវិញ បង្កើតជាសំណង់អាគារ ដែលផ្តោតលើការគិតគូរពីបរិ...

តោះ! មកស្គាល់ ទឹកជ្រោះដ៏អស្ចារ្យទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 4 PM, Monday, 24 Jun, 2019

ទឹកជ្រោះ គឺជាផ្នែកមួយនៃធម្មជាតិ ដែលបានបង្កើតមកពីមាតាធម្មជាតិដ៏ស្រស់ស្អាតបំផុត ដែលមាននៅលើភពផែនដី។ លើសពីនេះ នៅលើភពផែនដីនេះ គឺសម្បូរទៅដោយទឹកជ្រោះដ៏ស្រ...

១២ ចំណុច ដែលអ្នកមិនគួរធ្វើ នៅលើយន្តហោះ

ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017

ការធ្វើដំណើរតាមយន្តហោះ ជារឿងសំខាន់មួយ ដែលយើងគួរយកចិត្តទុកដាក់ ព្រោះវាជាដំណើរ រយៈពេលវែង និងជាដំណើរ ដែលងាយនឹងជួបប្រទះនឹងបញ្ហា ជាយថាហេតុ។ ដើម្បីកាត់បន...

ភោជនីយដ្ឋានទាំង 7 នេះ ល្បីមានម្ហូបត្រីអាម៉ុកដែលមានរសជាតិឆ្ងាញ់បំផុត ប្រចាំរាជធានីភ្នំពេញ?

ដោយ: ភារុន 8 AM, Friday, 09 Nov, 2018

ត្រីអាម៉ុកគឺជាមុខម្ហូបដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា។ មុខម្ហូបនេះភាគច្រើនចម្អិនឡើងជាមួយគ្រឿងផ្សំជាច្រើនមុខ ជាពិសេសប្រើសាច់ត្រី និង ខ្ទិះដូងដែលធ្...

Tomnerb.Com - YouTube Channel