ចូលចិត្តទំនើប

រៀបការរួច គួរទៅក្រេបទឹកឃ្មុំ នៅឯណាល្អ?

ដោយ: វិរីយា៉ 11 PM, Saturday, 19 Mar, 2016

ពិធីរៀបអាពាហ៍ពិពាហ៍ ដ៏មានន័យត្រូវបានបញ្ចប់ ពេលវេលាដែលត្រូវគិតដល់ទីតាំង ក្រេបទឹកឃ្មុំដ៏រ៉ូមែនទិក ក៏ត្រូវ​ចូល​មកដល់ដែរ។ សម័យបច្ចុប្បន្ននេះ ការធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំអាចចាត់ទុកថា ជារឿងដែលមានភាពសំខាន់មួយដែរ ព្រោះថាសម្រាប់គូស្នេហ៍ ដែលទើបតែរៀបការរួចថ្មោងថ្មីដូចជា អ្នកទាំងពីរ ការធ្វើដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ គឺប្រៀបដូចជា ការជួយបង្កើននូវការចងចាំអនុស្សាវរីយ៍ដ៏រីករាយ បន្ថែមជាមួយនឹងភាពផ្អែមល្ហែម ដ៏សែនមានន័យមិនអាចបំភ្លេចបាន។ “គិត​ចេះ​តែគិតហើយ ប៉ុន្តែដូចមិនទាន់ច្បាស់ក្នុងចិត្តសោះថា នឹងទៅក្រេបទឹកឃ្មុំនៅឯណាល្អ?” នេះគឺជាប្រយោគមួយ​ដែលស្ថិត​នៅ​ក្នុងចិត្តគូស្វាមីភរិយា មួយចំនួន​មែនដែរទេ? បើដូច្នេះចូរសាកមកទទួលយក ទីតាំងមួយចំនួនដែលយើងចង់បង្ហាញជូន​ដូចជា៖

តំបន់កម្សាន្តលើកោះ អាចនិយាយបានថា ជាទីតាំងល្អលេខមួយ ហើយសម្រាប់អ្នកដែលចង់ស្វែងរកទីតាំង ក្រេបចន្ទ​ទឹកឃ្មុំ​លំដាប់ល្អដាច់គេនោះ​។ ជាដំណើរកម្សាន្តក្រេបទឹកឃ្មុំ ដែលមានលក្ខណៈផ្ទាល់ខ្លួនខ្លាំងជាងគេបំផុត បើប្រៀបធៀបទៅ​នឹងការ​ធ្វើ​ដំណើរកម្សាន្តនៅទីតាំងផ្សេងៗទៀត តែក៏អាចនឹងត្រូវចំណាយអស់ច្រើនជាងគេដែរ ​ប៉ុន្តែអ្វីដែលអ្នកទទួល​បានពី​តំបន់​កម្សាន្តនៅ​លើកោះនោះ ក៏ស្ទើរតែរកមិនឃើញភាពខ្វះចន្លោះ ទាល់តែសោះដែរ។ សម្រាប់ទីតាំងពិសេសបែបនេះ អ្នកអាច​នឹក​គិត​ដល់តំបន់មួយចំនួនដូចជា កោះម៉ាល់ឌីវ កោះឡាំងកាវី ​កោះតាហីទី​ កោះបាលី និងកោះសាមុយជាដើម តែបើអ្នកគិត​ថា​មិន​ចង់ទៅដល់បរទេសទេនោះ​ អ្នកអាចគិតដល់កោះមួយចំនួន នៅក្នុងប្រទេសយើងក៏បាន​ គឺអាចផ្តល់នូវភាពរ៉ូមែន​ទិក ដែល​មិន​អាច​បំភ្លេច​បាន សម្រាប់​រាត្រីចន្ទ​ទឹក​ឃ្មុំ​របស់អ្នកដូចគ្នា។

Enter-05

តំបន់មាត់សមុទ្រ ខ្យល់ត្រជាក់បក់ផាត់នាំយកក្លិន ដ៏ប្រហើរនៃទឹកសមុទ្រ រួមជាមួយនឹងសំឡេងរលកបោកច្រាំង​ទាំងថ្ងៃ​ទាំង​យប់ឥតឈប់ឈរ រួមជាមួយនឹងសម្រស់ដ៏ស្រស់ត្រកាល នៃសមុទ្រនឹងជួយធ្វើឱ្យភាព​ផ្អែមល្ហែម នៃ​គូស្វាមី​ភរិយា​ថ្មោងថ្មី​កាន់​តែ​មានភាពស៊ីជម្រៅឡើងមួយកម្រិតទៀត។

តំបន់ភ្នំ នៅតាមតំបន់ភ្នំជាកន្លែង ដែលមានខ្យល់អាកាសបរិសុទ្ធល្អ មានភាពត្រជាក់ស្រួល ស្ងប់ស្អាត់ មានទេសភាពពណ៌​បៃតងស្រស់ មានសំឡេងសត្វរ៉ៃ និងសំឡេងទឹកជ្រោះជាតន្ត្រីកំដរគូស្នេហ៍ ដែលស្រឡាញ់ចូលចិត្ត​ធម្មជាតិ និងសម្រាប់គូស្នេហ៍​ ដែល​ភាពស្ងប់ស្ងាត់ឱ្យកាន់តែរ៉ូមែនទិក មានសេចក្តីសុខ និងមានភាពរីករាយកាន់តែច្រើនឡើង។

Enter-04

ប្រសិនបើអ្នកមិនចង់ទៅណាឆ្ងាយ រហូតដល់ឆ្លងប្រទេសទេនោះ ចូរស្វែងរកទីតាំងពិសេសៗ ​នៅក្នុង​ប្រទេសយើង​ក៏​បានដែរ ហើយទីតាំងក្នុងប្រទេស ដែលនិយាយនោះ វាគ្មានអ្វីក្រៅពីតំបន់សមុទ្រ (ដូចជា ក្រុងព្រះសីហនុ និងក្រុងកែប) ឬ​តំបន់​កោះ (ដូចជា កោះសង្សារ កោះឫស្សី និង​កោះ​រ៉ុង​សន្លឹមជាដើម) និងតំបន់ភ្នំ (ដូចជា ភ្នំបូកគោ និងគីរីរម្យជាដើម)៕

អត្ថបទអ្នកចង់អាន

អគារ Raffles City Hangzhou សម្រាប់ការរស់នៅ ដ៏ស៊ីវិល័យ

ដោយ: ដួងច័ន្ទ 2 PM, Saturday, 07 Oct, 2017

ក្រុមហ៊ុនហូឡង់ UNStudio បានបញ្ចប់គម្រោងអភិវឌ្ឍន៍អគារពហុមុខងារ នៅក្នុងទីក្រុង Hangzhou ប្រទេសចិន ដែលមានទាំងសណ្ឋាគារ ការិយាល័យ លំនៅដ្ឋានបែបអាផាតមិន ន...

ផ្សារទំនើបដំបូងគេ នៅកម្ពុជា ធ្វើកំណែទម្រង់ថ្មី ដើម្បីបង្កើនភាពទាក់ទាញ

ដោយ: ស៊ីវងីម 8 PM, Wednesday, 30 Mar, 2016

នាព្រឹកថ្ងៃទី29 ខែមីនា ឆ្នាំ2016 នេះ នៅក្នុងសន្និសីទសារព័ត៌មានស្តី ពីផែនការកំណែទម្រង់ និងកែលម្អ​ផ្សារទំនើបសូរិយា នាវិមានកាណាឌីយ៉ា ជាន់ទី១២ លោក វ៉ាន...

ថ្ងៃសម្រាកខាងមុខ ទៅលេងកោះរ៉ុង និងកោះរ៉ុងសន្លឹម ដែរទេ?

ដោយ: ស៊ីវងីម 8 AM, Tuesday, 02 Oct, 2018

នៅក្នុងខែតុលាខាងមុខនេះ មានថ្ងៃសម្រាកជាច្រើននឹងចូលមកដល់។ តើលោកអ្នកមានគម្រោងទៅលេងឯណាដែរ? តើធ្លាប់បានទៅលេងកោះរ៉ុង និងកោះរ៉ុងសន្លឹមហើយឬនៅ? ថ្ងៃនេះ ទំនើ...

5 ទីតាំងប្រៀបដូច នៅក្នុងរឿងនិទាន

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 06 Jun, 2017

ទស្សនាចរណ៍ទៅកាន់ទីតាំងទាំង 5 នៅក្នុងអត្ថបទខាងក្រោមនេះ ប្រៀបដូចជាអ្នកបានដើរចូល ទៅក្នុងទំព័រនៃសៀវព្រេងនិទាន ដែលមានប្រាសាទអណ្តែតលើដុំពពក និងព្រៃប្រឹក្...

Tomnerb.Com - YouTube Channel