ចូលចិត្តទំនើប

រឿង 10 យ៉ាងដ៏ល្អបំផុត​ នៅពេលអ្នកមកលេងទីក្រុងហុងកុង

ដោយ: ភារុន 9 AM, Saturday, 27 Oct, 2018

អ្វីដែលល្អបំផុតដែលអ្នកទេសចរគ្រប់គ្នាចង់ធ្វើនៅទីក្រុងហុងកុង មានលក្ខណៈខុសប្លែកគ្នាច្រើនបែបច្រើនយ៉ាងណាស់។ ចាប់តាំងពីការឡើងភ្នំនៅពេលព្រឹកព្រលឹម ការមកលេងនៅព្រះវិហារ ការដើរទៅទិញឥវ៉ាន់នៅក្នុងផ្សារ ការបរិភោគអាហារឆ្ងាញ់ៗនៅតាមចិញ្ចើមផ្លូវ ការកម្សាន្តនៅតាមសួនកម្សាន្តនានា និង ការដើរកម្សាន្តនៅពេលរាត្រីនៅក្នុងទីប្រជុំជន ទាំងនេះសុទ្ធតែជាភាពទាក់ទាញដ៏អស្ចារ្យនៃទីក្រុងហុងកុងដែលអ្នកទេសចអាចកម្សាន្តនៅគ្រប់រដូវកាល។ ទីក្រុងហុងកុងគឺជាទិសដៅទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលអ្នកអាចធ្វើដំណើរកម្សាន្តគ្មានទីបញ្ចប់ដោយសារទីតាំងប្រវត្តិសាស្រ្តដ៏សម្បូរបែប និង សក្តានុពលភាពនៃវប្បធម៌ប្រពៃណីនៃជនជាតិហុងកុង។ អ្វីៗដែលល្អទាំងនេះដែលអ្នកអាចទស្សនា និង ធ្វើនៅហុងកុងដែលត្រូវបានចុះបញ្ជីទាំង 10 ដែលមានដូចខាងក្រោម៖
1. ផ្លូវដើរទិញឥវ៉ាន់ Causeway Bay
ប្រសិនបើវាជាលើកទីមួយរបស់អ្នកដែលមកលេងទីក្រុងហុងកុង សូមធ្វើដំណើរនៅលើផ្លូវ Causeway Bay MRT ដើម្បីបានទទួលបទពិសោធន៍ដ៏អស្ចារ្យនៃទស្សនីយភាពតាមចិញ្ចើមផ្លូវដ៏ល្បីនៃទីក្រុងហុងកុង លើសពីនេះអ្នកក៏អាចមើលឃើញនូវភាពមមាញឹក និង ការដើរទៅដើរទិញឥវ៉ាន់នៃប្រជាជនហុងកុងនៅផ្លូវនេះ។

2. មជ្ឈមណ្ឌល Peak
ប្រសិនបើអ្នកឡើងដល់កំពូលនៃមជ្ឈមណ្ឌល Peak នៃទីក្រុងហុងកុងអ្នកមិនត្រឹមតែអាចមើលឃើញកំពុងផែនានា និង កោះជិតខាងនោះទេ ប៉ុន្តែនៅទីនេះក៏ជាទិសដៅនៃម្ហូបអាហារឆ្ងាញ់ៗផងដែរ ដែលវាជាភាពទាក់ទាញដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់អ្នកទេសចរចំនូលថ្មី។

3. សួនកម្សាន្ត Hong Kong Disneyland នៅលើកោះ Lantau
Disneyland នេះគឺជាសួនកម្សាន្តតែមួយគត់នៅលើពិភពលោកដែលត្រូវសាងសង់ឡើងយោងទៅតាមក្បួនហុងស៊ុយ។ នៅក្នុងសួនកម្សាន្តនេះមាន Main Street U.S.A., Fantasyland, Adventureland និង Tomorrowland។ លើសពីនេះនៅទីនេះក៏មានការបាញ់កាំជ្រួចប្រចាំថ្ងៃ មានក្បួនដង្ហែរតុក្កតា Disneyland និង មានការប្រគុំតន្រ្តីផ្សាយបន្តផ្ទាល់ផងដែរ។

4. បដិមាព្រះពុទ្ធដ៏ធំនៅលើកោះ Lantau
បដិមាព្រះពុទ្ធ Tian Tan អង្គុយលើផ្កាឈូកដ៏ធំនេះគឺពិតជាទស្សនីយភាពដ៏អស្ចារ្យដែលអ្នកអាចមើលឃើញនៅពេលអ្នកឈរនៅទីតាំងវត្ត Po Lin លើកោះ Lantau។ វាត្រូវបានកសាងឡើងដើម្បីបង្ហាញពីទំនាក់ទំនងរវាងមនុស្ស ធម្មជាតិ និង សាសនា។

5. ផ្សារ Stanley និង Murray House Stanley (ភាគខាងត្បូងនៃកោះហុងកុង)
ផ្សារទាំងពីរនេះត្រូវបានបើកលក់ 7 ថ្ងៃក្នុងមួយសប្តាហ៍ ហើយវាបានទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី ដើម្បីដើរទិញ ឥវ៉ាន់នៅតាមតូបលក់ឥវ៉ាន់នានានៅក្នុងផ្សារ។ សំលៀកបំពាក់ម៉ាក Accessory វត្ថុអនុស្សាវរីយ៍ ទឹកអប់ គ្រឿងអលង្ការដែលមានលក្ខណៈបែបអាស៊ីត្រូវបានលក់នៅក្នុងផ្សារទាំងពីរនេះ។

6. ផ្សាររាត្រី Temple នៅលើផ្លូវ Jordan (សង្កាត់ Kowloon)
ផ្សាររាត្រី Temple នៅលើផ្លូវ Jordan (សង្កាត់ Kowloon) ចាប់បើកពីម៉ោង 4 ល្ងាចឡើងទៅ ពីព្រោះនៅម៉ោងនេះនៅតំបន់នេះចាប់ផ្តើមងងឹត។ នៅក្នុងផ្សាររាត្រីនេះមានលក់ទំនិញដែលមានតម្លៃថោកសមរម្យដូចជា៖ ម្ហូបអាហារ សម្លៀក បំពាក់ វត្ថុអនុស្សាវរីយ៍ គ្រឿងអេឡិចត្រូនិច និង គ្រឿងអលង្ការដ៏ស្រស់ស្អាតជាច្រើនទៀត។

7. ផ្លូវលំ Lan Kwai Fong & Soho
Lan Kwai Fong & Soho ជាផ្លូវលំដែលមានទម្រង់ជាអក្សរ L ហើយនៅចំកណ្តាល និង ព័ទ្ធជុំវិញដោយអគារខ្ពស់ៗ។ តំបន់នេះមានភាពរស់រវើកនូវជីវភាពរស់នៅពេលរាត្រីនៃប្រជាជនហុងកុង ពីព្រោះនៅផ្លូវនេះមានបារ ក្លិប និង ភោជនីយដ្ឋានប្រហែល 100 កន្លែងដែលបានបើកលក់រហូតដល់ព្រឹកព្រលឹម ហើយនៅចុងសប្តាហ៍ហាងមួយចំនួនក៏មានធ្វើពិធីជប់លៀងផងដែរ។

8. សាឡាង Star Ferry Crossing
នៅឆ្នាំ 1888 មានតែច្រក 2 ដែលអាចឆ្លងកាត់តាមឆ្នេរសមុទ្រប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះអ្វីដែលប្រជាជនហុងកុងមានការពេញនិយមបំផុតគឺជិះកប៉ាល់ឆ្លងកាត់ពី Central Ferry Pier ទៅ សង្កាត់ Kowloon ។ វាត្រូវចំណាយពេលប្រហែល 5 នាទីនិងចំណាយអស់ 2,50 ដុល្លារហុងកុងនៅថ្ងៃធ្វើការនិង 3,40 ដុល្លារហុងកុងនៅចុងសប្តាហ៍និងថ្ងៃឈប់សម្រាកសម្រាប់មនុស្សពេញវ័យ។ សំបុត្រសម្រាប់កុមារមានតម្លៃ 1,50 ទៅ 2,10 ដុល្លារហុងកុង។

9. ដំបូលអគារខ្ពស់ៗនៃទីក្រុងហុងកុង
ការមើលទេសភាពទីក្រុងហុងកុងពីលើដំបូលអគារខ្ពស់ៗ គឺជាបទពិសោធន៍មួយដ៏ល្អបំផុតដែលអ្នកអាចចំណាយពេលមួយល្ងាចដើម្បីអង្គុយលេងកម្សាន្ត នឹងក្រេបរសជាតិនៃភេសជ្ជៈដ៏សែនឆ្ងាញ់ ហើយអ្នកអាចបន្ធូរអារម្មណ៍ជាមួយទេសភាពដ៏ស្រស់បំព្រង និង ស្រូបយកខ្យល់អាកាសផងដែរ។ ម្យ៉ាងទៀតនៅលើដំបូលអគារមួយចំនួនក៏បើកជាបារ ក្លិប ឬ ភោជនីយដ្ឋានដែលបង្កភាពរីករាយដល់ភ្ញៀវទេសចរគ្រប់ៗគ្នាផងដែរ។

10. Avenue of Stars និង ទិដ្ឋភាពភ្លើងពណ៌នៃ Symphony
Avenue of Stars មានទីតាំងស្ថិតនៅឆ្នេរសមុទ្រ Victoria នៅសង្កាត់ Kowloon។ នៅពេលអ្នកដើរតាមបណ្តោយឆ្នេរនេះអ្នកនឹងមើលឃើញហ្វូងតារារាប់រយរាប់ពាន់នៅលើមេឃ។ នៅទីនេះប្រជាជនហុងកុងពេញនិយមដើរកម្សាន្តទាំងពេលថ្ងៃ និង ពេលយប់។ ការដើរកម្សាន្តតាមមាត់សមុទ្រនេះក៏ជាចំណុចមួយដ៏ល្អបំផុត សម្រាប់ការមើលការបង្ហាញពន្លឺភ្លើងដ៏ភ្លឺចញ្ចែងចញ្ចាចដែលប្រជាជនហុងកុងហៅថាពន្លឺនៃ Symphony ។

ប្រភព: hong-kong-hotels ផ្នែក: ដើរកម្សាន្ត, ដើរទិញ

អត្ថបទអ្នកចង់អាន

ទិសដៅកំពូលៗទាំង 10 ដែលអ្នកគួរទស្សនានៅពេល អ្នកទៅលេងប្រទេសសិង្ហបុរី

ដោយ: ភារុន 9 AM, Thursday, 25 Oct, 2018

សង្ហបុរីគឺជាប្រទេសឯករាជ្យមួយដែលមានទីតាំងស្ថិតនៅលើកោះភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី។ ប្រទេសសិង្ហបុរីត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានបច្ចេកវិទ្យាទំនើបប...

ទៅគយគន់ សម្រស់ផ្កាព្រៃពណ៌មាស នៅប្រទេសជប៉ុន

ដោយ: ដាលីស 2 PM, Wednesday, 10 Jun, 2015

គ្រាន់តែបានឮភ្លាម ប្រិយមិត្តអ្នកអានទាំងអស់ ពិតជាមានការភ្ញាក់ផ្អើលណាស់មែនទេ ព្រោះកាលពីមុនធ្លាប់តែឮ គេនិយាយពី​សម្រស់ផ្កា​ព្រៃ ឬ​សម្រស់​ព្រៃភ្នំ ដោយឡែ...

តំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO សម្រាប់ 2018

ដោយ: ដួងច័ន្ទ 9 AM, Friday, 28 Sep, 2018

សម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ រតនសម្បត្តិទីស្ថានបុរាណដ៏អស្ចារ្យ ក៏ដូចជាទីស្ថានប្រវត្តិសាស្រ្ត ជាកត្តាធ្វើឱ្យទីកន្លែងទាំងនោះមានតម្លៃគ្រប់គ្រាន់សម្រាប...

ចូលឆ្នាំខ្មែរ! មិនដឹងថាទៅកម្សាន្តនៅឯណា? សាកទៅលេងសង្រ្កាន្ត នៅខេត្តព្រៃវែង ម្តងមើល៍!!!

ដោយ: ភារុន 9 AM, Thursday, 28 Mar, 2019

ចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ហើយ គឺនៅខែក្រោយនេះ ដែលជាហេតុ នៅតាមបណ្តា ខេត្ត/ក្រុងមួយចំនួនធំ បានរៀបចំកម្មវិធី សង្ក្រាន្តប្រចាំខេត្ត/ក្រុ...

Tomnerb.Com - YouTube Channel