ចូលចិត្តទំនើប

រឿងនឹកស្មានមិនដល់ ពេលនៅក្នុង អាកាសយានដ្ឋាន

ដោយ: ដាលីស 10 PM, Sunday, 16 Aug, 2015

អាកាសយានដ្ឋាន គឺជាទីកន្លែងមួយដែលពេញទៅដោយ​មនុស្សម្នា ដែលមាន​គោលដៅ​ក្នុងការធ្វើដំណើរ​ផ្សេង​ៗ​ពីគ្នា តែ​នៅក្នុងចំនួនមនុស្សទាំងនោះ មិនមែនមានតែអ្នកធ្វើដំណើរប៉ុណ្ណោះទេ ជួនកាលក៏មានជនខិលខូច ចូលមក​បន្លំ​ខ្លួន​នៅក្នុងនោះដែរ ដូច្នេះយើងនាំគ្នាមកមើលថា តើមានរឿងអ្វីខ្លះទៅ ដែលយើងត្រូវតែប្រុងប្រយ័ត្នជាប់​ជានិច្ច ពេល​ទៅ​ដល់អាកាសយានដ្ឋាន។

បាត់ឥវ៉ាន់ កុំអាលភ័យ!

ការបាត់ឥវ៉ាន់ គឺជារឿងដែលតែងតែកើតឡើងជាប្រចាំ នៅក្នុងអាកាសយានដ្ឋាន អាចបណ្តាលមកពី​ការភ្លេច​របស់​របរ ​ដែល​យកជាប់ខ្លួនទៅជាមួយ ដូចជា ភ្លេចនៅក្នុងបន្ទប់ទឹក ឬដោះទុកចោលនៅកន្លែងត្រួតពិនិត្យ មុនពេលឡើងយន្តហោះ​ជា​ដើម​។ បើដឹង​ថាខ្លួន​ឯងចូលចិត្តភ្លេចនោះ រឿងដែលគួរធ្វើគឺ ដាស់ស្មារតីខ្លួនឯងជានិច្ច មិនបាច់ប្រញាប់ មិនបាច់រួសរាន់ទេ ពិនិត្យ​មើល​ឥវ៉ែឥវ៉ាន់​ឱ្យ​គ្រប់ជាមុនជាប់ជានិច្ច។

មូលហេតុមួយទៀត ក្នុងការបាត់ឥវ៉ាន់នោះគឺ ​ត្រូវមនុស្សដែលមិនដែលស្គាល់យួរយកទៅ មិនថាដោយការ​តាំងចិត្ត​ចង់​លួច ឬក៏ច្រឡំយកទៅដោយអចេតនានោះទេ តែវិធីដែលល្អបំផុតនោះគឺ កុំទុកឥវ៉ាន់ឱ្យនៅឆ្ងាយពីខ្លួនឱ្យសោះ និងធ្វើសញ្ញា​សំគាល់​នៅលើគ្រប់វ៉ាលីសសម្ភារៈទាំងអស់ តែបើភ្លេចខ្លួនធ្វើបាត់របស់វិញនោះ ក៏កុំអាលភ័យជ្រួលច្រាលអី ចូរដើទៅទំនាក់​ទំនង​នៅឯតុខោនធើរ៍របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលោកអ្នកជិះ (ផ្នែក Lost & Found) ដើម្បីឱ្យបុគ្គលិកអាកាសចរណ៍គេ​ជួយ​ត្រួតពិនិត្យរកមើល​រយៈដំបូង តែបើលោកអ្នកទំនាក់ទំនងហើយ នៅតែមិនអាចរកឃើញឥវ៉ាន់ ដែលបាត់ទៀតនោះ ចូរទៅ​ទំនាក់ទំនងនៅឯប៉ុស្តប៉ូលីស នៅក្នុងអាកាសយានដ្ឋាន និងដាក់ពាក្យបណ្តឹងទុកជាភស្តុតាង ឬសំណូមពរឱ្យប៉ូលីស​ចេញបញ្ជា ដើម្បីសុំមើលនៅក្នុងកាមេរ៉ាសុវត្ថិភាព របស់អាកាសយានដ្ឋាននៅក្នុងម្តុំៗ កន្លែងដែលលោកអ្នកគិតថា ធ្វើបាត់របស់នោះក៏បាន។

airporttip-02

យន្តហោះពន្យារពេល(Delay)

បើសិនជា ពន្យារពេលមិនយូរប៉ុន្មាននោះ លោកអ្នកអាចរកអ្វីធ្វើកំដរពេលវេលា ដូចជា អានសៀវភៅ ឬធ្វើអ្វីមួយ​កុំឱ្យ​អផ្សុក ដើម្បីរង់ចាំក៏បាន តែបើសិនជាយន្តហោះមកយឺតពេល ដល់ទៅមួយយប់ ឬមួយថ្ងៃនោះ លោកអ្នកគួរតែទៅ​សាកសួរ​បុគ្គលិក​របស់ក្រុមហ៊ុនអាកាសចរណ៍នោះ ដើម្បីឱ្យដឹងពីមូលហេតុ និងពេលវេលាដែលយន្តហោះ នឹងមកដល់ឱ្យបានច្បាស់ ដើម្បី​ទំនាក់ទំនងប្រាប់ទៅអ្នក​ដែល នៅឯគោលដៅឱ្យបានដឹង និងរកកន្លែងសម្រាក ដើម្បីរង់ចាំឡើង​យន្តហោះនៅ​ពេល​ក្រោយ​។

ប្រយ័ត្ន! កុំទទួលបញ្ញើអ្នកដទៃ…

បើមានមនុស្សដែល មិនធ្លាប់ស្គាល់មកសុំឱ្យជួយមើលឥវ៉ាន់ ឬឱ្យជួយយួរវ៉ាលីសឱ្យគេផងនោះ សូមលោកអ្នក​កុំអាល​ចិត្ត​​ទន់ ឬធ្វើចិត្តល្អជួយមើលឱ្យគេឱ្យសោះ ព្រោះនេះអាចជារឿងមួយក្នុងផែនការ របស់ជនខិលខូច ព្រោះយើងមិនដឹងថា​ របស់​នោះគឺ​ជា​អ្វី ខុសច្បាប់ ឬក៏អត់នោះទេ។ ធ្លាប់មានករណីមួយ ដែលបុរសជនជាតិវៀតណាមម្នាក់ ធ្វើដំណើរមកពីអូស្រ្តាលី ហើយ​មានស្រ្តីមានផ្ទៃ​ពោះម្នាក់មកសុំឱ្យជួយ យួរដបទឹកឱ្យនាងផង រួចហើយបុរសម្នាក់នោះ ក៏ត្រូវប៉ូលីសចាប់ខ្លួនពីបទ​រត់ពន្ធ​គ្រឿង​ញៀន ព្រោះនៅក្នុងដបទឹកនោះ ត្រូវបានកែច្នៃឱ្យមានកន្លែងលាក់គ្រឿងញៀនកូកាអ៊ីន ចំនួនកន្លះគីឡូ!! ដូច្នេះកុំធ្វើចិត្ត​ល្អ​ជាមួយ​មនុស្ស ដែលយើងមិនស្គាល់អី ប្រយ័ត្នក្លាយខ្លួនជាជនល្មើស ដោយមិនដឹងខ្លួន។

airporttip-03

ទៅមិនទាន់យន្តហោះ

ការទៅមិនទាន់យន្តហោះ ក៏អាចកើតឡើងបានដែរ បើលោកអ្នកត្រៀមពេលវេលាទុកជាមុនហើយ តែខុសផែន​ការ​នោះ វិធីដែលល្អ ដើម្បីឱ្យលោកអ្នកឡើងយន្តហោះ បានទាន់ពេលនោះ គឺគួរតែមើលម៉ោងឱ្យបានញឹកញាប់ និងទុកពេលវេលា​ក្នុងការទៅដល់​ច្រកឡើងយន្តហោះ មុនពេលកំណត់ប្រមាណជាកន្លះម៉ោងមុនយ៉ាងតិច និងកុំដើរសបភីង​ជក់ចិត្តរហូត​ដល់​ភ្លេច​ថា មានយន្តហោះរង់​ចាំឱ្យសោះ! តែបើភ្លាត់ភ្លាំងខកខានឡើងយន្តហោះមិនទាន់វិញនោះ លោកអ្នកត្រូវទៅទំនាក់ទំនងក្រុម​ហ៊ុន​អាកាសចរណ៍ ដែល​លោក​អ្នក​ទិញសំបុត្រ ដើម្បីសាកសួរពី​ការប្តូរជើងយន្តហោះ ទិញសំបុត្រថ្មី ឬសាកសួរថា តើគេអាច​ជួយលោកអ្នកបានយ៉ាងណាខ្លះ​៕

airporttip-01

អត្ថបទអ្នកចង់អាន

ភោជនីយដ្ឋានម្ហូបបួសដ៏ល្អបំផុតទាំង 10 នៅរាជធានីភ្នំពេញ

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

សម្រាប់អ្នកចូលចិត្តភ្លក់មុខម្ហូបប្លែកៗឆ្ងាញ់ៗនៅក្នុងទីក្រុងភ្នំពេញច្បាស់ជាមិនមានការខកបំណងទេ ពីព្រោះនាពេលសព្វថ្ងៃនេះនៅភ្នំពេញមានជម្រើសមុខម្ហូបជាច្រើ...

វត្ថុ ១១ យ៉ាង ដែលអ្នកធ្វើដំណើរតែឯង គួរស្វែងយល់

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

អ្នកកំពុងសុបិន្ត ចង់ធ្វើដំណើរកំសាន្តតែម្នាក់ឯងមែនទេ? ជាទូទៅ ដំណើរកំសាន្តជាការទទួលបានបទពិសោធន៍ពិសេសៗ ប៉ុន្តែការដំណើរកំសាន្តតែម្នាក់ឯង អាចជាសេរីភាពដ៏...

ស្ទើរមិនគួរឱ្យជឿ! ទិសដៅទាំង 7 កន្លែងនេះមានពណ៌ស្អាតដូចឥន្ទធនូ

ដោយ: ភារុន 1 PM, Monday, 03 Dec, 2018

នៅពេលអ្នកបានឃើញរូបថតរបស់ទីកន្លែងមានពណ៌ចម្រុះទាំងនេះហើយ អ្នកនឹងគិតថាវាត្រូវបានកែសម្រួលយ៉ាងខ្លាំងដោយកម្មវិធីកែសម្រួលជាក់ជាមិនខានឡើយ។ អ្នកច្បាស់ជាឆ្ងល...

ទីក្រុងគ្មានការប្រើប្រាស់យានយន្ត ដ៏ស្រស់ស្អាតទាំង 11 ជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

ទីក្រុងធំៗមួយចំនួននៅលើពិភពលោក កំពុងជួបប្រទះនឹងបញ្ហា ដែលបង្កឡើងដោយមនុស្ស នោះគឺ យានយន្តដែលបង្កការបំផ្លាញ បង្កសម្លេងរំខាន និងរួមចំណែកបង្កើនការបំពុលបរិ...

Tomnerb.Com - YouTube Channel