ចូលចិត្តទំនើប

រូបសំណាកធំបំផុតទាំង 7 លើពិភពលោក

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 02 Jan, 2018

រូបសំណាកធំៗ ត្រូវបានសាងសង់ឡើងតាំងពីបូរាណ។ រូបសំណាក Great Sphinx ត្រូវបានសាង សង់ឡើងដោយអាណាចក្រអេស៊ីបបូរាណ មានកម្ពស់ 20 ម៉ែត្រ ដែលជារូបសំណាកធំជាងគេនៅលើពិភពលោក។ ក្នុងអំឡុងពេល 30 ឆ្នាំចុងក្រោយនេះ ពិភពលោកទាំងមូលបានសាងសង់នូវរូបសំណាកធំៗជាច្រើន ដែលមានកម្ពស់កាន់តែខ្ពស់ និងកាន់តែធំ។
ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន មកស្គាល់រូបសំណាកធំៗទាំង 7 នៅលើពិភពលោកនាពេលបច្ចុប្បន្ន។
Rodina Mat កម្ពស់ 102 ម៉ែត្រ
វាមានទីតាំងស្ថិតនៅក្នុងទីក្រុង Kiev។ នេះជារូបសំណាកតំណាង ក្នុងអំឡុងសង្គ្រាមលោកលើកទី 2 ដើម្បីប្រមូលផ្តុំប្រជាជនសូវៀត។ រូបសំណាកនេះសង់ឡើងពីដែកអ៊ីណុក ដែលបញ្ចប់ការសាង សង់ក្នុងឆ្នាំ 1981 និងស្ថិតនៅកម្ពស់ 62 ម៉ែត្រ ឈរនៅលើកំពូលអគារសារមន្ទីរ ដែលមានកម្ពស់ សរុប 102 ម៉ែត្រ និងមានទម្ងន់ 560 តោន។

7-Largest-statues-in-the-world_tourist_attraction_cambodia_tomnerb-01
អធិរាជ Yan និង Huang កម្ពស់ 105 ម៉ែត្រ
រូបចម្លាក់របស់អធិរាជ Yan និង Huang ត្រូវបានឆ្លាក់នៅលើថ្មភ្នំ ដែលចំណាយពេលឆ្លាក់អស់ប្រមាណ 20 ឆ្នាំ ហើយត្រូវបានបញ្ចប់នៅក្នុងឆ្នាំ 2007។ រូបចម្លាក់នេះមានកម្ពស់ 105 ម៉ែត្រ និងចម្លាក់ចេញជារូបអធិរាជចិនពីរូបដំបូងបង្អស់គឺ Yan Di និង Huang Di។ ភ្នំ Mount Rushmore មានទីតាំងស្ថិតនៅក្នុងតំបន់ Yellow River Scenic Area នៅក្បែរទីក្រុង Zhengzhou។

7-Largest-statues-in-the-world_tourist_attraction_cambodia_tomnerb-02
រូបសំណាក Guan Yin កម្ពស់ 108 ម៉ែត្រ
នេះជារូបសំណាកពោធិសត្វ Guan Yin ដែលមានទីតាំងស្ថិតនៅលើឆ្នេរ ភាគខាងត្បូងនៃកោះ Hainan ប្រទេសចិន។ រូបសំណាកនេះមានមុខបី ដែលមុខមួយបែរព្រះភក្រ្តមកដីកោះ និងមុខពីរផ្សេងទៀតបែរព្រះភក្រ្ត ទៅរកសមុទ្រចិនខាងត្បូង។ រូបសំណាកនេះចំណាយពេលអស់ 6 ឆ្នាំ ដើម្បី សាងសង់ និងបានបញ្ចប់នៅក្នុងឆ្នាំ 2005។

7-Largest-statues-in-the-world_tourist_attraction_cambodia_tomnerb-03
Cristo-Rei កម្ពស់ 110 ម៉ែត្រ
រូបសំណាកនេះយកលំនាំតាមរូបសំណាក Christ the Redeemer នៅទីក្រុង Rio de Janeiro។ ទីសក្ការៈបូជា Cristo-Rei ត្រូវបានសម្ពោធក្នុងឆ្នាំ 1959 បន្ទាប់ពីការសាងសង់រយៈពេល 10 ឆ្នាំ។ រូបសំណាកនេះ មានទំហំប៉ុនគ្នានឹងរូបសំណាកនៅទីក្រុង Rio ដែលមានកម្ពស់ 28 ម៉ែត្រ ប៉ុន្តែដោយ សារវាឈរនៅលើអគារកម្ពស់ 82 ម៉ែត្រ ដែលមានទម្រង់ដូចជាក្លោងទ្វារ ដូច្នេះកម្ពស់សរុបរបស់វាមានកម្ពស់ 110 ម៉ែត្រ។ នៅបាតខាងក្រោមនៃរូបសំណាក មានកន្លែងសម្រាប់ទស្សនាទេសភាព ដែលផ្តល់នូវទស្សនីយភាពទីក្រុង Lisbon ទាំងមូល។

7-Largest-statues-in-the-world_tourist_attraction_cambodia_tomnerb-04
Ushiku Daibutsu កម្ពស់ 120 ម៉ែត្រ
រូបសំណាកនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុង Ushiku ប្រទេសជប៉ុន។ វាត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ 1995 ដែលនេះជារូបសំណាកធំលំដាប់ទី 3 នៅក្នុងពិភពលោក។ វាឈរនៅក្នុងកម្ពស់ សរុប 120 ម៉ែត្រ រួមបញ្ចូលទាំងកម្ពស់បាត 10 ម៉ែត្រ និងកម្ពស់រូបចម្លាក់ផ្កាឈូក 10 ម៉ែត្រ។ អ្នកទេសចរណ៍ ដែលចង់ទស្សនារូបសំណាកព្រះពុទ្ធរូប អាចជិះជណ្តើរយន្តទៅកាន់កន្លែងវាលធំមួយ សម្រាប់ទស្សនាទេសភាព។ រូបសំណាកនេះសាងឡើងពីសម្រឹត ចារឹកចេញជារូបបដិមា Amitabha Buddha ហើយក៏មានឈ្មោះមួយទៀតហៅថា Ushiku Arcadia។

7-Largest-statues-in-the-world_tourist_attraction_cambodia_tomnerb-05
Laykyun Setkyar កម្ពស់ 130 ម៉ែត្រ
នេះជារូបសំណាកធំជាងគេ លើពិភពលោកលំដាប់ទី 2 ដែលមានកម្ពស់សរុប 130 ម៉ែត្រ រួមទាំងកម្ពស់បល្ល័ង 13.5 ម៉ែត្រ។ វាត្រូវបានសាងសង់ឡើងនៅលើកំពូលភ្នំ Po Kaung Hill នៅជិតទីក្រុង Monywa ប្រទេសភូមា។ នៅបាតខាងក្រោមនៃរូបសំណាកនេះ មានរូបបដិមាព្រះពុទ្ធរូបផ្ទំធំជាងគេ បង្អស់នៅក្នុងពិភពលោក។ រូបសំណាក Laykyun Setkyar ត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ 2008 រីឯរូបបដិមាព្រះពុទ្ធរូបផ្ទំបានបញ្ចប់ ការសាងសង់ក្នុងឆ្នាំ 1991។

7-Largest-statues-in-the-world_tourist_attraction_cambodia_tomnerb-06

Spring Temple Buddha កម្ពស់ 153 ម៉ែត្រ
នេះជារូបសំណាកធំជាងគេបង្អស់ នៅក្នុងពិភពលោក។ វាមានកម្ពស់សរុប 153 ម៉ែត្រ រួមបញ្ចូលទាំងកម្ពស់បល្ល័ងផ្កាឈូក 20 ម៉ែត្រ និងកម្ពស់អគារ 25 ម៉ែត្រ។ រូបសំណាកនេះគ្រោងនឹងសាងសង់ ភ្លាមៗបន្ទាប់ពីរូបសំណាក Bamiyan Buddha ត្រូវបានបំផ្ទុះដោយក្រុមតាលីបង់នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន។ រូបសំណាកនេះ ត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ 2008 និងចារឹកជារូប Vairocana Buddha។

7-Largest-statues-in-the-world_tourist_attraction_cambodia_tomnerb-07

អត្ថបទអ្នកចង់អាន

សក្តានុពល វិស័យទេសចរណ៍ នៃខេត្តកោះកុង

ដោយ: ដាលីស 6 PM, Tuesday, 16 Jun, 2015

កោះកុង​ ជា​ខេត្ត​មួយស្ថិត​ នៅ​តំបន់ឆ្នេរ​ប៉ែក​និរតី​ នៃប្រទេស​កម្ពុជា ​មានចម្ងាយប្រមាណ 290គីឡូម៉ែត្រពី​រាជធានី​ភ្នំពេញ ភ្ជាប់​ដោយ​ផ្លូវជាតិ​លេខ4 និ...

ទេសភាពថ្ងៃអស្តង្គត ក្នុងទ្វីបអាស៊ី

ដោយ: ដួងច័ន្ទ 4 PM, Friday, 03 Feb, 2017

បើអ្នកចូលចិត្តគយគន់ទេសភាពថ្ងៃលិច ទោះនៅតាមឆ្នេរសមុទ្រ ឬក្នុងទីក្រុង ទំនើប នោះជីវិតនឹងកាន់តែមានន័យ បើសិនជាអ្នកបានទស្សនាទេសភាពថ្ងៃលិច នៅក្នុងដំណើរកំសា...

អគារ Raffles City Hangzhou សម្រាប់ការរស់នៅ ដ៏ស៊ីវិល័យ

ដោយ: ដួងច័ន្ទ 2 PM, Saturday, 07 Oct, 2017

ក្រុមហ៊ុនហូឡង់ UNStudio បានបញ្ចប់គម្រោងអភិវឌ្ឍន៍អគារពហុមុខងារ នៅក្នុងទីក្រុង Hangzhou ប្រទេសចិន ដែលមានទាំងសណ្ឋាគារ ការិយាល័យ លំនៅដ្ឋានបែបអាផាតមិន ន...

មកស្គាល់! ប្រាសាទ និងសួនច្បារ ដ៏ស្រស់ស្អាតបំផុតទាំង 5 របស់ប្រទេសជប៉ុន

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

ការជ្រើសរើសកំពូលប្រាសាទ និងសួនច្បារដ៏ស្រស់ស្អាតទាំង 5 នៅក្នុងទឹកដីប្រទេសជប៉ុន គឺរឿងមួយដែលមិនងាយស្រួលទេ ពីព្រោះគ្រាន់តែទីក្រុងក្យូតូមួយប៉ុណ្ណោះ មានប...

Tomnerb.Com - YouTube Channel