ចូលចិត្តទំនើប

រីករាយជាមួយ ការថតរូប នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 13 Sep, 2017

ដំណើរកំសាន្ត បើគ្មានរូបថត គឺមិនមែនជាដំណើរកំសាន្តពេញលក្ខណៈទេ។ ការផ្តិតយករូបភាព គឺដើម្បីរក្សាទុកអនុស្សាវរីយ៍ និងភាពសប្បាយរីករាយ។ ដូច្នេះការជ្រើសរើសទីតាំងដើរកំសាន្តក៏ ពាក់ ព័ន្ធនឹង ទេសភាពសម្រាប់ផ្តិតយករបភាព។ ទំនើប សូមបង្ហាញអត្ថបទមួយរៀបរាប់ពីទីក្រុង ដែលមានទេសភាពស្រស់ស្អាត សម្រាប់ការថតរូប នៅអឺរ៉ុប។

Vienna

ជារដ្ឋធានីរបស់ប្រទេសអូទ្រីស និងជាទីក្រុងតន្រ្តីដ៏ធំមួយ នៅក្នុងពិភពលោក។ ទីក្រុងនេះទទួលបាន កិត្តិនាមល្បីរន្ទឺលើវប្បធម៌។ សំណង់អគារដ៏ស្រស់ស្អាតនៅក្នុងទីក្រុងនេះ មានដូចជាព្រះវិហារ Gothic មណ្ឌលសិល្បៈ Art Nouveau រាជវាំង Barouque និងសារមន្ទីរសិល្បៈជាច្រើនទៀត។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-01

Verona

ជាទីកន្លែងល្បីល្បាញនៅក្នុងប្រលោមលោក Romeo and Juliet និពន្ធដោយ Shakespeare។ នេះជាទីក្រុងដែលសម្បូរបែបសម្រាប់ការថតរូប ជាមួយនឹងប្រាសាទបែបរ៉ូម៉ាំង រាជវាំងសម័យបដិវត្ត Renaissance និងអគារក្នុងយុគកណ្តាលជាច្រើន។ មានទីតាំងស្ថិនៅភាគខាងជើងប្រទេសអ៊ីតាលី ទីក្រុង Verona ផ្តល់នូវទេសភាពដ៏ស្រស់ត្រកាល នៃទីក្រុងបូរាណរបស់អ៊ីតាលី ដោយមិនមានមនុស្សច្រើនកកកុញ។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-02

Munich

ទីក្រុងនេះជាមជ្ឈមណ្ឌលអន្តរជាតិ នៃការស្រាវជ្រាវ និងបច្ចេកវិទ្យា។ Munich គឺជាទីក្រុងដ៏រីកចម្រើន មានសាកលវិទ្យាល័យស្រាវជ្រាវរីកដុះដាលដូចផ្សិត រួមទាំងក្រុមហ៊ុនល្បីៗជាច្រើនដូចជា BMW ជាដើម ហើយក៏ជាទីក្រុង នៃសារៈមន្ទីរវិទ្យាសាស្រ្តផងដែរ។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-03

Lisbon

ស្ថិតនៅតាមបណ្តោយច្រាំងទន្លេ Tagus ក្បែរនឹងមហាសមុទ្រអាត្លង់ទិក ទីក្រុង Lisbon របស់ប្រទេសព័រទុយហ្កាល់ ស្ថិតនៅលើជម្រាលភ្នំចោតៗទាំង7 បង្កើតបានជាទីក្រុងដែលមានអាកាសធាតុដ៏កក់ក្តៅ ជ្រលងភ្នំដ៏ស្រស់ស្អាត ហាងទំនិញបែបបូរាណ និងទីតាំងអគារចម្រុះពណ៌។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-04

ទីក្រុងឡុងដ៍

គឺជាទីក្រុងដែលមានប្រវត្តិសាស្រ្តដ៏រុងរឿង មានចម្រុះដោយសារមន្ទីរ និងវិចិត្រសាលសិល្បៈជាច្រើន កន្លែង សួនឧទ្យានបៃតងដ៏ស្រស់ស្អាត ហាងទំនិញ និងអាហារដ្ឋានប្រណិតៗ មហោស្រពវិទ្យាសាស្រ្ត និងសំណង់បែបរាជវង្សជាច្រើនទៀត។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-05

Madrid

ជារាជធានី និងទីក្រុងធំជាងគេរបស់អេស្ប៉ាញ ដែលមានភាពល្បីល្បាញលើទស្សនីយភាពពេលរាត្រីដ៏ត្រកាល។ ទីក្រុងនេះជាទីកំណើតរបស់សាកលវិទ្យាល័យ ជាទីក្រុងដែលប្រមូលផ្តុំដោយជាតិសាសន៍ចម្រុះ ធ្វើឱ្យទីក្រុងនេះជាទីក្រុងមួយក្នុងទ្វីបអឺរ៉ុប ដែលជាទីក្រុងជាតិសាសន៍ចម្រុះធំជាងគេ។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-06

Prague

គឺជាទីក្រុងវេទមន្ត ដែលមានព្រះវិហារកាតូលិកដ៏ទាក់ទាញ ស្ថាបត្យកម្មនៃយុគកណ្តាល វប្បធម៌រស់ រវើក អាហារដ្ឋានប្រណិត និងបរិយាកាសពោរពេញដោយកម្លាំងខ្លាំងក្លា ធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងដែលទាក់ទាញភ្ញៀវទេសចរណ៍ច្រើនបំផុតនៅអឺរ៉ុប។ អ្វីដែលមិនអាចរំលងបាន គឺប្រាសាទ Prague ដែលជាប្រាសាទបូរាណធំជាងគេលើពិភពលោក។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-07

Budapest

ជារដ្ឋធានីរបស់ប្រទេស Hungary។ ទីក្រុងនេះជាទីក្រុងពីរ គឺ Buda និង Pest ចែកដាច់ពីគ្នាដោយ ទន្លេ Danube ប៉ុន្តែត្រូវបានបញ្ចូលរួមតែមួយក្លាយជាទីក្រុងដ៏ធំមួយ។ ជាទូទៅ ត្រូវបានគេហៅថាជា the Paris of the East។ ទីក្រុងនេះគឺជារតនសម្បត្តិដ៏មានតម្លៃ នៃស្ថាបត្យកម្មត្បូង សំណង់ស្ពានដ៏ ស្រស់ស្អាត កន្លែងងូតទឹកក្តៅ ម្ហូបអាហារដ៏ឆ្ងាញ់ពិសារ និងប្រជាជនដ៏មានប្រជាប្រិយភាព។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-08

Florence

រដ្ឋធានីនៃតំបន់ Tuscany គឺជាទីក្រុងដែលទទួលបានការពិពណ៌នាជាទីក្រុងសារមន្ទីរដ៏ធំមួយ ព្រោះតែភាពសម្បូរបែបនៃសម្បត្តិស្ថាបត្យកម្ម និងសិល្បៈដ៏ធំសម្បើម។ ទីក្រុងនេះជាទីកន្លែងប្រមូល ផ្តុំសិល្បៈកំពូលៗ ដែលអាចរកឃើញនៅជុំវិញទីក្រុង ដូចជា Santa Maria del Fiore និង វិចិត្រសាល Ufizzi។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-09

Monaco

ជាទីក្រុងដែលសម្បូរទៅដោយទូកក្តោង ស្ទើរពេញផ្ទៃទីក្រុងទាំងមូល សម្បូរទៅដោយកាស៊ីណូធំៗ និងសណ្ឋាគារលំដាប់ខ្ពស់កប់ពពក។ ខណៈដែលទីក្រុង Monaco ជាទីកំសាន្តសម្រាប់អភិជន វាក៏ មានទីកន្លែងកំសាន្តជាច្រើន សម្រាប់ទេសចរណ៍សាមញ្ញផងដែរ។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-010

Venice

មានទីតាំងស្ថិតនៅភាគឦសានប្រទេសអ៊ីតាលី ជាទីក្រុងកើតឡើងពីកម្រងកោះចំនួន 118 កោះ ភ្ជាប់ពីកោះមួយទៅកោះមួយទៀតដោយស្ពានដ៏ស្រស់ស្អាតរាប់រយស្ពាន និងមានព្រែកជីកហូរកាត់ផ្ទៃទីក្រុងទាំងមូល។ ទេសភាពដ៏ស្រស់ស្អាតនៃព្រែកជីក និងសំណង់ប្រវត្តិសាស្រ្តជាច្រើនធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងដ៏រ៉ូមែនទិកបំផុតក្នុងពិភពលោក។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-011

Istanbul

ធ្លាប់ជារាជធានីនៃអាណាចក្រ Ottoman និង Byzantine។ ទីក្រុង Istanbul សព្វថ្ងៃគឺជាទីក្រុងធំ ជាងគេនៃប្រទេសតួគី។ ទីក្រុងនេះចំនុចភ្ជាប់រវាងអាស៊ី និងអឺរ៉ុប ធ្វើឱ្យទីក្រុងនេះគឺជាទីក្រុងតែមួយគត់ក្នុងពិភពលោក ដែលមានវិសាលភាពលើទ្វីបដល់ទៅពីរ។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-012

ប៉ារីស

ទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាង 45 លាននាក់ជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យប៉ារីសជាទីក្រុងទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុត ក្នុងពិភពលោក។ ទីក្រុងមួយនេះទទួលបានឈ្មោះហៅក្រៅជាច្រើន ដូចជា City of Lights ជាដើម ដែលទីក្រុងរដ្ឋធានីរបស់ប្រទេសបារាំងនេះ ត្រូវបាន គេស្គាល់ពាសពេញពិភពលោកតាមរយៈបរិយាកាសដ៏ផ្អែមល្ហែម និងជាទីបញ្ជារការនៃវិស័យជាច្រើនដូចជា អាជីវកម្ម ការកំសាន្ត ចំណីអាហារ សម្លៀកបំពាក់ សិល្បៈ និងវប្បធម៌។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-013

Barcelona

គឺជាទីក្រុងមួយរបស់ប្រទេសអេស្ប៉ាញ ដែលជាទិសដៅទេសចរណ៍នាំមុខគេ ព្រោះទីក្រុងនេះផ្តល់នូវ គ្រប់យ៉ាង ដែលអ្នកទេសចរណ៍ក្នុងតំបន់អឺរ៉ុបចង់បាន រាប់ចាប់ពីស្ថាបត្យកម្មប្រវត្តិសាស្រ្ត រហូតដល់ ហាងទំនិញដ៏មមាញឹក និងការកំសាន្តនាពេលរាត្រី។ ចំណុចពិសេសនៃទីក្រុងនេះគឺស្ថាបត្យកម្មដ៏ អស្ចារ្យ នៃស្ថាបត្យករសញ្ជាតិអេស្ប៉ាញដ៏ល្បីល្បាញ Antoni Gaudi ដែលមានស្នាដៃដ៏ល្បីល្បាញ គឺ វិហារ Sagrada Familia ។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-014

Rome

ជារដ្ឋធានីនៃប្រទេសអ៊ីតាលី ដែលជាទីក្រុងដ៏ធំមួយ រួមបញ្ចូលទាំងប្រវត្តិសាស្រ្ត និងភាពទាន់សម័យ។ នេះជាទីតាំងដែលមានសំណង់គេហដ្ឋានពួករ៉ូម៉ាំងបូរាណ និង ទីក្រុង Vatican City ទីក្រុង Rome ទទួលបានកិត្តិសព្ទអស់រយៈពេលច្រើនជាង 2500 ឆ្នាំ ថាជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃវប្បធម៌ អំណាច និងសាសនា។

Most-Photographed-Cities-in-Europe-news-technology-cambodia-tomnerb-015

អត្ថបទអ្នកចង់អាន

អាថ៌កំបាំងកាហ្វេ នៅទីក្រុង Lviv

ដោយ: ដួងច័ន្ទ 6 PM, Thursday, 14 Dec, 2017

ទីក្រុង Lviv ជាទីក្រុងដែលមានស្ថាបត្យកម្មស្រស់ស្អាត និងជាជម្រកនៃវប្បធម៌ នៃប្រទេសអ៊ុយក្រែន។ កាលពីប៉ុន្មានសតវត្សមុន វាស្ថិតនៅក្នុងព្រំដែននៃតំបន់ Austr...

តោះ! មកស្គាល់ រាជធានី និងទីក្រុង ដ៏ស្រស់ស្អាតបំផុតទាំង 10 នៅទ្វីបអាស៊ី

ដោយ: ភារុន 7 AM, Thursday, 20 Jun, 2019

ទ្វីបអាស៊ីដ៏ធំៗមួយនេះ គឺមានរាជធានី និងទីក្រុងស្រស់ស្អាតជាច្រើនរួមមាន៖ រាជធានីនៃអាណាចក្របូរាណ ដូចជាក្រុងអង្គរ ស្ថិតនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា...

ចំណុចពិសេស របស់ប្រទេសហ្វាំងឡង់ ដែលអ្នកមិនធ្លាប់ដឹង

ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018

អ្នកធ្លាប់បានលឺពីប្រទេសហ្វាំងឡង់ដែរ ឬទេ? វាអាចជាឈ្មោះប្រទេសមួយ ដែលពុំសូវបានត្រូវគេលើកមកនិយាយទេ ប៉ុន្តែមានចំណុចពិសេសៗជាច្រើននៅទីនេះ ដែលអ្នកមិនបានដឹង...

ដំណើរទេសចរណ៍ ក្នុងព្រះរាជាណាចក្រប៊ូតាន់

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

ប៊ូតាន់ គឺជាព្រះរាជាណាចក្រតូចមួយ ស្ថិតនៅចន្លោះមហាយក្សពីរ គឺប្រទេសចិន និងឥណ្ឌា ហើយស្ថិតនៅក្រោមស្រមោល នៃជួរភ្នំហិមារល័យ។ នេះជាប្រទេសមួយស្ថិតនៅលើចំណោត...

Tomnerb.Com - YouTube Channel