ចូលចិត្តទំនើប

រាជវាំងស្រស់ស្អាតបំផុត ទាំង 10 នៅជុំវិញពិភពលោក

ដោយ: ដួងច័ន្ទ 3 PM, Saturday, 29 Jul, 2017

រាជវាំងជាទីកន្លែងរបស់មហាក្សត្រ និងចៅអធិរាជ ក្នុងសម័យកាលបូរាណ ហើយមកដល់បច្ចុប្បន្ននេះរាជវាំងទាំងនោះ បានក្លាយជាចំណុចទាក់ទាញ ទេសចរណ៍ដ៏ពេញនិយម។ ទំនើប សូមនាំអារម្មណ៍ប្រិយមិត្ត មកស្គាល់រាជវាំងដ៏ស្រស់ស្អាតទាំង 10 នៅជុំវិញពិភពលោក។

  1. Pena National Palace

ត្រូវបានកសាងឡើងក្នុងឆ្នាំ 1842 ដោយក្សត្រ Ferdinand II រាជវាំងក្នុងប្រទេសព័រទុយហ្កាល់មួយ នេះ ជារាជវាំងចំណាស់ជាងគេ នៅក្នុងតំបន់អឺរ៉ុប ដែលមានរចនាបទរ៉ូម៉ាំង។ រាជវាំងនេះ ត្រូវបានសាងសង់នៅលើតួប្រាសាទមួយ ដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅក្នុងគ្រោះរញ្ជួយដី Great Lisbon Earthquake នៅក្នុងឆ្នាំ 1755។ សព្វថ្ងៃនេះ ជាមួយនឹងការលាបពណ៌ដើមរបស់ប្រាសាទ ឡើងវិញ គឺពណ៌ក្រហម និងលឿង រាជវាំងមួយនេះជារមណីយដ្ឋានដ៏ល្បីល្បាញមួយ នៅក្នុងប្រទេស ព័រទុយហ្គាល់។

Most-Beautiful-Places-in-the-world-tomnerb-02

  1. Mysore Palace

ជាទូទៅ គេហៅថា City of Palaces។ នៅក្នុងទីក្រុង Mysore ក្នុងប្រទេសឥណ្ឌា មានរាជវាំងប្រវត្តិ សាស្រ្តជាច្រើន ដែលក្នុងនោះរាជវាំង Mysore Palace គឺជារាជវាំងដ៏ល្បីល្បាញជាងគេ។ រាជវាំងនេះត្រូវបានបញ្ជារឱ្យសាងសង់ឡើងវិញនៅក្នុងឆ្នាំ 1897 បន្ទាប់ពីរាជវាំងចាស់ត្រូវបានបំផ្លាញដោយ អគ្គិភ័យក្នុងអំឡុងពេលមានអាពាហ៍ពិពាហ៍ ហើយការសាងសង់ត្រូវបានបញ្ចប់នៅក្នុងឆ្នាំ 1912។ ក្នុងអំឡុងពិធីបុណ្យ Dasara ក្នុងចន្លោះខែកញ្ញា និងតុលា រាជវាំងនេះត្រូវបានបំភ្លឺដោយអំពូលជាង 10,000 អំពូល នាំមកនូវទស្សនីយភាពដ៏អស្ចារ្យ។

Most-Beautiful-Places-in-the-world-tomnerb-03

  1. Schonbrunn Palace

ជារាជវាំងដែលមានបន្ទប់ចំនួន 1,441 បន្ទប់។ ដោយធ្វើការប្រៀបធៀប លើភាពអស្ចារ្យជាមួយរាជវាំង Versailles រាជវាំង Schonbrunn គឺជាទីកន្លែងដ៏ទាក់ទាញធំបំផុត នៅក្នុងទីក្រុង Vienna។ រាជវាំងនេះត្រូវបានសាងសង់នៅចន្លោះឆ្នាំ 1696 និង ឆ្នាំ 1712 តាមការស្នើសុំរបស់អធិរាជ Leopold I ហើយត្រូវបានប្រែក្លាយជារាជវាំង សម្រាប់ការលំហែរបស់រាជវង្សដោយ Maria Theresa។ សួនច្បារក្នុងរាជវាំងផ្តល់នូវភាពទាក់ទាញជាច្រើន ដូចជា Privy Garden ដែលជាសួន សត្វដ៏ចំណាស់ជាងគេ នៅក្នុងពិភពលោក សួនវង្វេងផ្លូវ និង សំណង់អគារថ្មម៉ាប Gloriette ដែលស្ថិតនៅលើកំពូលភ្នំកម្ពស់ 60 ម៉ែត្រ។

Most-Beautiful-Places-in-the-world-tomnerb-04

  1. Summer Palace

មានទីតាំងស្ថិតនៅចម្ងាយ 15 គីឡូម៉ែត្រពីទីក្រុងប៉េកាំង ហើយភាគច្រើនគ្របដណ្តប់ដោយជួរភ្នំ Longevity Hill និង បឹង Kunming។ តាមរយៈឈ្មោះរបស់រាជវាំង បានបង្ហាញថារាជវាំងនេះជាទី ស្នាក់អាស្រ័យរបស់រាជវង្សចិន នារដូវក្តៅ។ សួនច្បារនៅក្នុងរាជវាំងត្រូវបានពង្រីកបន្ថែម នៅក្នុងឆ្នាំ 1750 ដោយនាំមកនូវរចនាបទនៃរាជវាំង និងសួនច្បារខុសៗគ្នាពីទូទាំងប្រទេសចិន។ បឹង Kunming ត្រូវបានពង្រីក ដោយយកគំរូតាមបឹង West Lake ក្នុងទីក្រុង Hang Zhou។

Most-Beautiful-Places-in-the-world-tomnerb-05

  1. Topkapi Palace

នៅពេលដែល Sultan Mehmet the Conqueror វាយដណ្តើមយកតំបន់ Constantinople នៅក្នុងឆ្នាំ 1453 ដំបូងឡើយគាត់បានបញ្ជារឱ្យ សាងសង់សំណង់ភូមិដ្ឋានថ្មី។ ក្រោយមកទីតាំងភូមិដ្ឋានថ្មីនេះ បានក្លាយជារាជវាំង Topkapi។ រាជវាំងមួយនេះស្ថិតនៅជាអាណាចក្ររបស់រាជវង្ស Ottoman Sultans អស់ពេល 4 សតវត្សន៍ ចាប់ពីឆ្នាំ 1465 ដល់ 1853។ អស់ពេលជាច្រើនឆ្នាំ សំណង់រាជវាំងនេះ បានឆ្លងកាត់ការកែប្រែជាច្រើន។ បច្ចុប្បន្ន រាជវាំងនេះផ្សំឡើងពីទីធ្លាធំៗបួន ដោយការកើនឡើងនៃអគារ តូចធំជាច្រើន។

Most-Beautiful-Places-in-the-world-tomnerb-06

  1. Chateau de Chambord

នេះគឺជារាជវាំងដ៏ល្បីលំដាប់ទីពីរ ក្នុងប្រទេសបារាំង ដែលជាចំណុចស្នូលដ៏ធំមួយនៃរជ្ជកាល French Renaissance។ រាជវាំងនេះមានបន្ទប់ 440 ចង្ក្រានកម្តៅ 365 និងជណ្តើរ 84។ ការសាងសង់ចាប់ផ្តើមក្នុងឆ្នាំ 1519 ដោយក្សត្រ Francois I សម្រាប់ធ្វើការប្រមាញ់នៅក្នុងព្រៃក្បែរៗនោះ។ បន្ទប់ដ៏ធំសម្បើម និងមានភាពត្រជាក់ នៃរាជវាំងនេះ ធ្វើឱ្យវាក្លាយជាទីស្នាក់អាស្រ័យ ដែលពុំសូវមាន ប្រជាប្រិយភាព សូម្បីតែស្តេច Francois I ផ្ទាល់ ក៏គង់នៅទីនេះសរុបមិនដល់ 40 ថ្ងៃផង។

Most-Beautiful-Places-in-the-world-tomnerb-07

  1. Palace of Versailles

ដើមឡើយជាទីស្នាក់ សម្រាប់ការប្រមាញ់ប៉ុណ្ណោះ ដោយសាងសង់ឡើងក្នុងឆ្នាំ 1624 ដោយស្តេច Louis XIII។ ជំនាន់ក្រោយរបស់ស្តេចអង្គនេះ គឺស្តេច Louis XIV បានពង្រីកទីតាំងរាជវាំងនេះឱ្យ ក្លាយជារាជវាំងដែលមានទំហំធំជាងគេ នៅក្នុងពិភពលោក ហើយចាប់ពីឆ្នាំ 1682 ត្រូវបានប្រើប្រាស់ សម្រាប់គ្រប់គ្រងប្រទេសបារាំង ដោយប្រើប្រាស់ច្បាប់ផ្តាច់ការ។ រាជវាំងនេះនៅតែប្រើប្រាស់ជារាជវាំងរបស់ក្សត្រប្រទេសបារាំង រហូតដល់ខែតុលា ឆ្នាំ 1789 នៅពេលដែលក្រុមគ្រួសាររាជវង្ស ត្រូវបាន បង្ខំឱ្យត្រឡប់ទៅទីក្រុងប៉ារីសវិញ ក្នុងអំឡុងបដិវត្ដន៍ប្រទេសបារាំង។

Most-Beautiful-Places-in-the-world-tomnerb-08

  1. Alhambra

មួយផ្នែកជាបន្ទាយ មួយផ្នែកជារាជវាំង និងមួយផ្នែកទៀតជាសួនច្បារ។ រាជវាំងនេះមានទីតាំងស្ថិតនៅលើខ្ពង់រាប ខ្ពស់ផុតពីលើទីក្រុង Granada ភាគខាងត្បូងប្រទេសអេស្ប៉ាញ។ រាជវាំងនេះត្រូវបានសាងសង់ឡើងនៅពាក់កណ្តាលសតវត្សទី 14 ដោយ Nasrid Sultans ហើយរាជវាំងនេះគឺជាមរតកជំនាញរបស់សិប្បករមូស្លីម នាសម័យកាលនោះ។ រាជវាំងនេះ នាពេលបច្ចុប្បន្ន គឺជាទីចំណាប់ អារម្មណ៍ធំមួយនៅក្នុងប្រទេសអេស្ប៉ាញ និងមានភ្ញៀវទេសចរណ៍ជាច្រើនលាននាក់មកទស្សនា។

Most-Beautiful-Places-in-the-world-tomnerb-09

  1. Potala Palace

មានទីតាំងស្ថិតនៅលើភ្នំ Marpo Ri មានកម្ពស់ 130 ម៉ែត្រពីលើជ្រលងភ្នំ Lhasa។ រាជវាំងនេះលេចត្រដែតឡើងក្នុងកម្ពស់ 170 ម៉ែត្រ ហើយគឺជាសំណង់វិមានដ៏ធំបំផុត នៅក្នុងតំបន់ទីបេ។ ទោះបី ជារាជវាំងនេះត្រូវបានសាងសង់រួចជាស្រេច តាំងពីសតវត្សន៍ទី 17 ក្តី ក៏សំណង់អគាររាជវាំងបច្ចុប្បន្ននេះ ទើបតែបានចាប់ផ្តើមក្នុងឆ្នាំ 1645 ក្នុងអំឡុងរជ្ជកាល Dalai Lama ទី 5 និងនៅក្នុងឆ្នាំ 1648 រាជវាំង Potrang Karpo ឬហៅថា White Palace បានបញ្ចប់ការសាងសង់។ រាជវាំង Potrang Marpo ឬ Red Palace ត្រូវបានសាងសង់បន្ថែមនៅចន្លោះឆ្នាំ 1690 និង 1694។ រាជវាំងមួយនេះ នៅតែជាទីស្នាក់អាស្រ័យរបស់ Dalai Lama រហូតដល់ជំនាន់ Dalai Lama ទី 14 បានរត់គេចទៅ ប្រទេសឥណ្ឌា បន្ទាប់ពីការឈ្លានពានរបស់ប្រទេសចិន ក្នុងឆ្នាំ 1959។

Most-Beautiful-Places-in-the-world-tomnerb-010

  1. Forbidden City

មានទីតាំងក្នុងទីក្រុងប៉េកាំង រាជវាំងមួយនេះ គឺជាសំណង់រាជវាំងធំជាងគេ នៅក្នុងពិភពលោក គ្របដណ្តប់លើផ្ទៃដី 72 ហិចតា។ សាងសង់ឡើងក្នុងឆ្នាំ 1406 រហូតដល់ឆ្នាំ 1420 រាជវាំងនេះមានអគារចំនួន 980 អគារ ដែលមាន 8,707 បន្ទប់ ហ៊ុំព័ទ្ធដោយជញ្ជាំងកម្រាស់ 6 ម៉ែត្រ និងកម្ពស់ 10 ម៉ែត្រ។ ចន្លោះចម្ងាយពីក្លោងទ្វារ Tiananmen និង ក្លោងទ្វារ Divine Might គឺមានចម្ងាយ 960 ម៉ែត្រ។ រាជវាំងនេះមានក្សត្រចំនួន 24 អង្គគ្រងរាជគ្រប់គ្រងប្រទេសអស់ពេល 5 សហវត្សន៍ ចាប់ពី រជ្ជកាល Forbidden City រហូតដល់ការដាក់រាជ្យរបស់ស្តេច Puyi ដែលជាអធិរាជចុងក្រោយបង្អស់ របស់ចិន។

អត្ថបទអ្នកចង់អាន

ទៅគយគន់ សម្រស់ផ្កាព្រៃពណ៌មាស នៅប្រទេសជប៉ុន

ដោយ: ដាលីស 2 PM, Wednesday, 10 Jun, 2015

គ្រាន់តែបានឮភ្លាម ប្រិយមិត្តអ្នកអានទាំងអស់ ពិតជាមានការភ្ញាក់ផ្អើលណាស់មែនទេ ព្រោះកាលពីមុនធ្លាប់តែឮ គេនិយាយពី​សម្រស់ផ្កា​ព្រៃ ឬ​សម្រស់​ព្រៃភ្នំ ដោយឡែ...

ជប៉ុន ទៀតហើយ!!! ផលិតការ៉េមកី មិនឆាប់រលាយ

ដោយ: ស. លីង 10 PM, Monday, 14 Aug, 2017

សម្រាប់ទ្វីបអាស៊ី ជប៉ុនគឺជាប្រទេសដែលចូលចិត្តស្រាវជ្រាវ និងផលិតរបស់ថ្មី ចម្លែកៗ។ ថ្មីៗនេះ ជប៉ុនបានផលិតការ៉េម ដែលអាចរក្សារូបរាងបានយូរ មិនរលាយ ដូចការ៉...

រូបសំណាកធំបំផុតទាំង 7 លើពិភពលោក

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 02 Jan, 2018

រូបសំណាកធំៗ ត្រូវបានសាងសង់ឡើងតាំងពីបូរាណ។ រូបសំណាក Great Sphinx ត្រូវបានសាង សង់ឡើងដោយអាណាចក្រអេស៊ីបបូរាណ មានកម្ពស់ 20 ម៉ែត្រ ដែលជារូបសំណាកធំជាងគេនៅ...

មកស្គាល់! កំពូល នំ Dampling ទាំង 5 នៅជុំវិញពិភពលោក

ដោយ: ភារុន 8 AM, Friday, 28 Jun, 2019

អ្នកណាមិនចូលចិត្ត នំ Dampling ក្តៅៗហុយៗ និងមានរសជាតិឆ្ងាញ់ជាប់ចិត្តនោះ។ នំ ប្រភេទនេះមានច្រើនរសជាតិ ហើយក៏អាចចម្អិនបានច្រើនរបៀប។ ភាគច្រើនប្រទេសដែលចូល...

Tomnerb.Com - YouTube Channel