ចូលចិត្តទំនើប

រមណីយដ្ឋានកោះមរកត តំបន់ទេសចរណ៍ថ្មី កំពុងមានភាពទាក់ទាញនៅកម្ពុជា

ដោយ: ដាលីស 1 PM, Monday, 15 Jun, 2015

កំពុងតែនឹកគិតទៅដល់ ដំណើរកម្សាន្តមែនទេ? តើអ្នកគិតថានឹងទៅកម្សាន្តនៅទីណាដែរ បន្ទាប់ពីរៀប​អាពាហ៍​ពិពាហ៍​រួច គួរ​ទៅ​ក្រៅប្រទេស ឬនៅក្នុងប្រទេសទើបជាការល្អ?​ មែនហើយ អ្នកពិតជាស្រមៃចង់ទៅកម្សាន្ត នៅ​ក្រៅប្រទេស ដើម្បី​បង្កើន​អនុស្សាវរីយ៍​របស់អ្នក ឱ្យកាន់តែល្អូកល្អិន ព្រមទាំងទទួលយកនូវអ្វីដែលថ្មី ហើយប្លែក ប៉ុន្តែប្រសិនបើ​អ្នកមិន​ចង់​ចំណាយ​ច្រើន​ពេក​នោះ អ្នកអាចជ្រើសរើសដំណើរកម្សាន្ត ក្នុងស្រុកក៏បានដែរ។ យ៉ាងណាម៉ិញទីតាំងនៃតំបន់ទេសចរណ៍​ ក្នុង​ស្រុកមួយចំនួនដូចជា រមណីយដ្ឋានកោះមរកតជាដើម ក៏អាចផ្តល់នូវសេចក្តីសុខ និងអនុស្សាវរីយ៍យ៉ាងច្រើន រាប់មិនអស់ដល់​អ្នក និងគូ​ស្នេហ៍​របស់អ្នកបានដែរ។

កោះមរកត គឺជាឈ្មោះនៃរមណីយដ្ឋានមួយ ដែលត្រូវបានបង្កើតឡើងនៅលើកោះពស់​ នៅលើទឹកដីនៃក្រុងព្រះសីហនុ។ កា​ល​ពីមុន កោះពស់គ្រាន់តែជាកោះមួយ ដែលអាចផ្តល់នូវសេចក្តីសុខដល់អ្នកទេសចរទាំងឡាយ ដែលនិយមចូលចិត្ត​ការផ្សង​ព្រេង ​តាមរយៈការកម្សាន្តជាមួយធម្មជាតិ មុជទឹកមើលផ្កាថ្ម ឬស្ទួចត្រីលេងតែប៉ុណ្ណោះ ​ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ កោះ​មួយ​​នេះ បានក្លាយទៅជាទីតាំងដ៏មានប្រជាប្រិយភាព សម្រាប់អ្នកទេសចរគ្រប់រូប​ ហើយវាក៏កំពុងក្លាយជា​គោលដៅទេសចរណ៍​ ដ៏សំខាន់មួយផងដែរ។ ឥឡូវនេះភ្ញៀវទេសចរទាំងអស់ នឹងកាន់តែមានភាពងាយស្រួល ក្នុង​ការធ្វើដំណើរទៅកាន់​កោះ​ធម្មជាតិ​ ដ៏​ស្រស់​ស្អាតមួយនេះ ដោយគ្រាន់តែចំណាយពេល 4-5​នាទី​ធ្វើដំណើរឆ្លងកាត់ស្ពានថ្ម ដែលសាងសង់ពី​លើផ្ទៃ​សមុទ្រ ដ៏ស្រស់​ស្អាត​មួយតែប៉ុណ្ណោះ។ នៅពេលដែលបានធ្វើដំណើរទៅដល់ រមណីយដ្ឋានកោះមរកត អ្នកពិតជាមានអារម្មណ៍ស្រស់ស្រាយ បំបាត់ចោលរាល់ភាពហ្មងសៅទាំងឡាយ ជាមួយនឹងទិដ្ឋភាពដ៏ស្រស់បំព្រង នៃធម្មជាតិ ​​រួមទាំងក្លិន នៃសមុទ្រដែលហើរមក​ប៉ះ​ច្រមុះ តាមរយៈខ្យល់អាកាសដ៏ត្រជាក់ និងស្រស់ស្រាយបំផុត។ នៅរមណីយដ្ឋានកោះមរកត អ្នកអាចរីករាយជាមួយនឹងការ​ស្នាក់​នៅ ក្នុង​អគារ​ស្នាក់នៅដ៏ល្អប្រណីត​សង់តាមបណ្តោយឆ្នេរសមុទ្រ ​ទទួល​ទាន​អាហារ​សមុទ្រ ដែលទើបតែនេសាទបានថ្មីៗ ដើរកម្សាន្ត​លើ​ឆ្នេរខ្សាច់ស-ក្បុស បន្ថែមជាមួយនឹងការងូតទឹកសមុទ្រ ដ៏ថ្លាខៀវស្រងាត់​ គឺពិតជាធ្វើឱ្យដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹក​​ឃ្មុំរបស់​អ្នក​កាន់តែពិសេសរកអ្វីប្រៀបផ្ទឹមមិនបានឡើយ៕

PuosIsland-05

PuosIsland-04

PuosIsland-03

PuosIsland-02

អត្ថបទអ្នកចង់អាន

មកប្លែកភ្នែកទាំងអស់គ្នា ជាមួយនឹងពិធីបុណ្យទាំង 3 ដ៏អស្ចារ្យ នៅលើពិភពលោក

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

មានពិធីបុណ្យជាច្រើននៅទូទាំងពិភពលោក ដែលអនុញ្ញាតឱ្យអ្នកស្គាល់វប្បធម៌ដ៏អស្ចារ្យ និងស្រស់ស្អាត ដែលមាននៅតាមបណ្តាប្រទេសនិមួយៗនៅជុំវិញពិភពលោក ដោយត្រូវបានម...

ការច្នៃម៉ូដអគារ យកគំរូតាមចង្កៀងគោម ចិនបូរាណ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Nov, 2017

អគារការិយាល័យចំនួនបី មានកម្ពស់ខ្ពស់ជាងគេ ដែលក្រុមហ៊ុន Skidmore Owing & Merrill (SOM) បានបញ្ចប់ការសាងសង់ នៅក្នុងទីក្រុងប៉េកាំង មានរចនាជាម៉ូដគ្រោ...

អគារ Raffles City Hangzhou សម្រាប់ការរស់នៅ ដ៏ស៊ីវិល័យ

ដោយ: ដួងច័ន្ទ 2 PM, Saturday, 07 Oct, 2017

ក្រុមហ៊ុនហូឡង់ UNStudio បានបញ្ចប់គម្រោងអភិវឌ្ឍន៍អគារពហុមុខងារ នៅក្នុងទីក្រុង Hangzhou ប្រទេសចិន ដែលមានទាំងសណ្ឋាគារ ការិយាល័យ លំនៅដ្ឋានបែបអាផាតមិន ន...

ព្រែកជីក ល្បីល្បាញទាំង 10 ក្នុងលោក

ដោយ: ដួងច័ន្ទ 10 PM, Friday, 15 Sep, 2017

ព្រែកជីក មានជាច្រើនប្រភេទ និងទំហំ រាប់ចាប់ពីផ្លូវទឹក ដែលភ្ជាប់ជាមួយសមុទ្រ រហូតដល់ផ្លូវទឹក តូចៗនៅក្នុងទីក្រុង។ សម្រស់របស់ព្រែកជីកទាំងនោះ ជាទីចាប់អារ...

Tomnerb.Com - YouTube Channel