ចូលចិត្តទំនើប

របៀបសម្អាតផ្ទះបាយប្រើរយះពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ

ដោយ: ភារុន 12 PM, Thursday, 29 Nov, 2018

ជាធម្មតានៅពេលអ្នកត្រូវសម្អាតផ្ទះបាយម្តងៗ គឺអ្នកត្រូវប្រើពេលយ៉ាងហោចណាស់ក៏មួយព្រឹកធំដែរ ទើបសម្អាតរួច។ ប៉ុន្តែប្រសិនបើដឹងពីល្បិចវិធីក្នុងការសម្អាត អ្នកប្រហែលអាចចំណាយមិនដល់ 15 នាទីផង អ្នកនឹងសម្អាតផ្ទះបាយរបស់អ្នកបានស្អាត និង ភ្លឺរលោង ប៉ុន្តែវិធីនេះលុះត្រាតែអ្នកសម្អាតផ្ទះបាយរបស់អ្នករាល់ថ្ងៃផងដែរ។ ខាងក្រោមនេះជារបៀបក្នុងសម្អាតផ្ទះបាយក្នុងរយះពេល 15 នាទី៖
• ប្រមូលឧបករណ៍សម្អាតដ៏ត្រឹមត្រូវ
1. សាប៊ូសម្អាត
2. អេប៉ុងសម្រាប់លាងចាន ឆ្នាំង ….
3. អំបោសដងវែង
4. ប្រដាប់ជូតឥដ្ឋ
5. អេប៉ុងដុសខាត់ច្រែះ
• ការសម្អាត
នៅពេលណាអ្នកប្រមូលឧបករណ៍សម្អាតបានត្រឹមត្រូវនិងរួចរាល់ហើយ អ្នកត្រូវចាប់ផ្តើមសម្អាតផ្ទះបាយដូចតទៅនេះ៖
1. ត្រូវយកអេប៉ុងលាងសម្អាតចានទៅត្រាំក្នុងទឹកក្តៅជាមុនសិន ពេលអ្នកយកអេប៉ុងនោះមកសម្អាតចាន ឆ្នាំងរបស់អ្នក អេប៉ុងដែលត្រាំទឹកក្តៅនឹងបញ្ចេញចំហាយដើម្បីទៅកម្ចាត់មេរោគដែលជាប់ចាន ឆ្នាំង…នឹងធ្វើឱ្យអ្នកចំណាយពេលតិចជាងមុនក្នុងការសម្អាតពួកវា។
2. បន្ទាប់មកយកអេប៉ុងដុសខាត់ច្រែះលាយជាមួយសាប៊ូសម្អាត មកសម្អាតឡាប៊ូលាងចាន ដើម្បីកម្ចាត់កំណកកខ្វក់នៅពេលលាងចានរួច។
3. លាយសាប៊ូសម្អាតជាមួយទឹកជាមួយអេប៉ុងដដែល មកជូតសម្អាតផ្ទៃចង្រ្កានហ្គាសរបស់អ្នក ដើម្បីសម្អាត កំខ្ទេចកំខ្ទីរបស់ម្អូបអាហារចេញ។
4. សម្រាប់ចង្រ្កាន microwave អ្នកត្រូវយកអេប៉ុងមកសម្អាតផ្ទៃខាងក្នុងចង្រ្កាននេះ
5. បោសសម្អាតឥដ្ឋជាមួយអំបោសដងវែង បន្ទាប់យកប្រដាប់ជូតមកជូតសម្អាតឥដ្ឋជាការស្រេច
ប្រសិនបើអ្នកអាចអនុវត្តន៍ជាជំហានៗដូចដែលបានរៀបរាប់នៅខាងលើនេះ អ្នកអាចចំណេញពេលវេលាក្នុងសម្អាតផ្ទះបាយបានច្រើនជាងការរំពឹងទុករបស់អ្នកផងដែរ។

ប្រភព: cnet ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

៥ កន្លែងសម្រាប់ទេសចរណ៍ ដោយខ្លួនឯងនៅ San Francisco

ដោយ: ដួងច័ន្ទ 10 PM, Thursday, 25 May, 2017

សាន់ហ្វ្រាន់ស៊ីស្កូ នៅក្នុងទឹកដីអាមេរិក ស្ថិតនៅភាគខាងជើង នៃរដ្ឋកាលីហ្វ័រនីញ៉ា។ ទីនេះព័ទ្ធជុំវិញដោយមហាសមុទ្រប៉ាស៊ីហ្វិក និងឈូងសមុទ្រសាន់ហ្វ្រាន់ស៊ីស...

មកស្គាល់ ទីក្រុងទាំង 11 ដែលមានពណ៌ស្រស់ស្អាត ដូចឥន្ទធនូ

ដោយ: ភារុន 9 AM, Saturday, 09 Feb, 2019

ជាធម្មតា អាគារ និងផ្ទះនីមួយៗភាគច្រើន គឺលាបពណ៌ដដែលៗ ដូចជា៖ ពណ៌ស ពណ៌ពងមាន់ ឬ ពណ៌ផ្ទៃមេឃ និងដាក់កញ្ចក់ ដែលឃើញឡើងសុំាភ្នែកទៅហើយ។ យ៉ាងណាមិញមាន ទីក្រុងចំ...

ទិសដៅទេសចរណ៍ដ៏ល្អបំផុតទាំង 10 នៅប្រទេសកម្ពុជា

ដោយ: ភារុន 9 AM, Saturday, 13 Oct, 2018

ទោះបីប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏តូចក៏ដោយ ក៏នៅទីនេះមានអ្វីៗគ្រប់យ៉ាងទាំងអស់ ជាពិសេសគឺទេសភាពធម្មជាតិដ៏អស្ចារ្យ និង ស្រស់ត្រកាលដែលបានមកពីឆ្នេរសមុទ្រ ...

នៅប្រទេសប៉េរូ ល្បីមានទិសដៅដ៏អស្ចារ្យជាច្រើនទៀត ក្រៅពីទីក្រុងខ្មោច Machu Picchu

ដោយ: ភារុន 8 AM, Friday, 26 Apr, 2019

ទីក្រុងខ្មោច Machu Picchu គឺជាទីក្រុងដែលមានភាពល្បីល្បាយខ្លាំងណាស់ សូម្បីសៀវភៅរៀនភាសាអង់គ្លេសក៏បានលើកយកនូវទិដ្ឋភាពនៃទីក្រុងខ្មោចនេះមកពិពណ៌នាផងដែរ។ ហ...

Tomnerb.Com - YouTube Channel