ចូលចិត្តទំនើប

ម៉ាកផលិតផលអុីតាលីថ្មីមួយ កំពុងពេញនិយម ក្នុងស្រទាប់យុវវ័យ

ដោយ: ដួងច័ន្ទ 6 PM, Thursday, 20 Jul, 2017

ម៉ាកផលិតផល សម្លៀកបំពាក់ថ្មីរបស់អ៊ីតាលី Brandy Melville គឺជាម៉ាកសញ្ញាដែលកំពុងមានភាពពេញនិយមខ្លាំង ក្នុងស្រទាប់យុវវ័យ។

ក្រុមហ៊ុននេះ ផ្គត់ផ្តង់ផលិតផលសម្លៀកបំពាក់ជាច្រើនប្រភេទ ដូចជា អាវខ្លី ខោគូថវែង និងអាវក្រៅវែងៗ ដែលផលិតផលសម្លៀកបំពាក់ប្រភេទនេះ មិនមានក្នុងទីផ្សារនៅសហរដ្ឋអាមេរិកទៀតទេ តាំងពី 5 ឆ្នាំមុន។

ក្រុមហ៊ុននេះ នៅជាហាងលក់សម្លៀកបំពាក់តូចមួយ ដែលមានវត្តមានក្នុងប្រទេសអ៊ីតាលី ដែលមាន ហាងត្រឹមតែ 18 ហាងប៉ុណ្ណោះ ប៉ុន្តែដោយសារគុណសម្បត្តិដ៏ធំធេង នៃការផ្សព្វផ្សាយពាណិជ្ជកម្ម អេឡិចត្រូនិច (E-Commerce) ម៉ាកសញ្ញាផលិតផលមួយនេះ កំពុងស្ថិតនៅក្នុងលំដាប់ទី 1 ក្នុងចំ ណោមម៉ាកសញ្ញាផលិតផលដែលយុវតី បញ្ជាក់ថាពួកគេកំពុងប្រើប្រាស់ ដោយទិន្នន័យទទួលបានពី ការសិក្សាសា្រវជ្រាវថ្មីមួយរបស់ Piper Jaffray នៅលើការចំណាយរបស់យុវជន។ ក្រុមហ៊ុននេះ មិនមានស្ថិតនៅក្នុងលំដាប់ នៃផលិតផលថ្មីៗទាំង 10 នៅក្នុងការសិក្សាស្រាវជ្រាវកន្លងមកផង។

ភាពរីកចម្រើនលូតលាស់ដ៏ខ្លាំង នៅក្នុងរយៈពេលចុងក្រោយនេះ គឺដោយសារប្រជាប្រិយភាពនៃគណ នេយ្យ Instagram របស់ក្រុមហ៊ុន ដែលមានអ្នកគាំទ្រ (Follower) ច្រើនជាង 2 លាននាក់ និងភាគ ច្រើនស្ថិតនៅក្នុងក្រុមជាមួយនឹងយុវវ័យ ដែលចំណូលលើខោរឹបជើង និងចូលចិត្តសក់វែងលាបពណ៌ ស ឬ ពណ៌ប្រាក់ ដែលមានបង្ហោះរូបភាពសម្លៀកបំពាក់ម៉ាកល្បីៗ។

ក្មេងស្រីៗមួយចំនួន ជាអ្នកដើរម៉ូដអាជីព។ រីឯមួយចំនួនទៀត ជាក្រុមយុវជនដែលគាំទ្រ និងចូលចិត្ត ប្រើសម្លៀកបំពាក់ម៉ាក Brandy Melville ដែលភាគច្រើនពួកគេបានក្លាយជាមនុស្សល្បី នៅលើបណ្តាញអ៊ីនធឺណេត ដែលជាលទ្ធផលទទួលបានពីការប្រើប្រាស់ផលិតផល ដែលមានអ្នកគាំទ្រច្រើន។

Kjerstin Skorag ក្មេងស្រីអាយុ 16 ឆ្នាំម្នាក់រស់នៅទីក្រុង Malibu បានប្រាប់មកកាន់គេហទំព័រ Racked ថា «ផលិតផលនេះបង្កើតឡើងយ៉ាងពិសេស សម្រាប់ក្មេងស្រីវ័យជំទង់»។ នាងស្ថិតនៅក្នុងក្រុមមួយដែលមានសមាជិកប្រហែល 20 នាក់ ជាក្មេងស្រីជំទង់ស្របាលៗគ្នា ដែលជាក្រុមមនុស្សធ្វើការចំណាយលើការស្រាវជ្រាវ និងជ្រើសរើសយកម៉ូដថ្មីៗ។ នាងបានបន្តទៀតថា «វាជាសកម្មភាពដ៏រីករាយមួយ ព្រោះពួកយើងជួបជុំគ្នា ជាមួយនឹងអ្វីដែលថ្មី និងអស្ចារ្យ ដែលពួកយើងចូលចិត្ត ហើយបន្ទាប់មកដាក់វានៅលើអាវ។ សម្រាប់ប្រព័ន្ធ Instagram ក្រុមទីផ្សារនឹងផ្ញើមកកាន់ ពួកយើងនូវសម្លៀកបំពាក់ និងឱ្យពួកយើងថតរូបជាមួយជាងថត បន្ទាប់មកពួកគេនឹងសម្រេចលើរូប ដែលត្រូវបង្ហោះ»។ Kjerstin ពេលនេះមានអ្នកគាំទ្រ (Follower) នៅលើគណនេយ្យ Instagram រហូតដល់ 24,000 នាក់ ដែលកើនឡើងពីចំនួន 3,000 នាក់ មុនពេលនាងចាប់ផ្តើមធ្វើការឱ្យក្រុម ហ៊ុន Brandy Melville។ នាងបាននិយាយថា ក្មេងស្រីៗមួយចំនួន ពេលខ្លះមកកាន់ហាង Santa Monica ហើយសុំថតរូបជាមួយនាងទៀតផង។

Brandy-Melville-Tomnerb-04

បុគ្គលិករបស់ Brandy Melville ម្នាក់ទៀត ឈ្មោះ Alex Centomo ពេលនេះមានអ្នកគាំទ្រច្រើនជាង 201,000 នាក់នៅក្នុងគណនេយ្យ Instagram ដែលជាលទ្ធផលនៃការធ្វើការងារជាមួយនឹងម៉ាកសញ្ញាថ្មីមួយនេះ។

ម៉ូដភាគច្រើនរបស់ Brandy Melville ជាម៉ូដដែលមានទំហំតែមួយប៉ុណ្ណោះ ដែលនេះជាចំណុចនាំ ទៅកាន់ការរិះគន់មួយចំនួន។

Laura Zeneuth អ្នកសរសេរនៅលើ Blog មួយរូបបានសរសេរថា «រឿងចុងក្រោយ ដែលមនុស្សស្រី ត្រូវការគឺ មានក្រុមហ៊ុនមួយ ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន និងបញ្ហារូបរាង។ ខ្ញុំនឹងមិនគាំទ្រ ផលិតផល Brandy Melville ឬ ក្រុមហ៊ុនណាមួយ ដែលរើសអើងចំណុចធំបំផុតរបស់ស្រ្តី»។

នៅក្នុង Op-Ed របស់ក្រុមសារព័ត៌មាន នៃសាកលវិទ្យាល័យ University of Southern California និសិត្សមួយរូបបានសរសេររៀបរាប់ថា «ទំហំតែមួយមិនសក្តិសម សម្រាប់មនុស្សទូទៅទេ។ យោងតាមសារព័ត៌មាន Los Angeles Times ស្រ្តីជនជាតិអាមេរិកជាមធ្យមមានទំហំ 14។ អាវខ្លី និងសំពត់ខ្លី របស់ Brandy Melville អាចគ្របលើរាងកាយស្ត្រីជនជាតិអាមេរិកស្ទើរតែមិនជិត»។

ប៉ុន្តែក្រុមហ៊ុនមិនចុះចាញ់នឹងបញ្ហា និងពាក្យរិះគន់ទាំងអស់នេះឡើយ។ ទំហំគឺជាចំណុចស្នូលរបស់ផលិតផល សម្រាប់យុទ្ធសាស្រ្តទីផ្សារបស់ក្រុមហ៊ុន។ ស្លាកសញ្ញាផ្សព្វផ្សាយធំៗ ដែលបិទនៅក្នុងហាងបានបញ្ជាក់យ៉ាងច្បាស់ថា “One Size Fits Most”។

ទីផ្សាររបស់ Brandy Melville បាននឹងរំលឹកពីភាពលេចធ្លោរបស់ Abercrombie & Fitch ដែល វាយលុកគ្របដណ្តប់លើទីផ្សារកាលពីចុងទសវត្សឆ្នាំ 1990 និងដើមទសវត្សឆ្នាំ 2000។

ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Abercrombie ភាគច្រើនបង្ហាញពីការស្លៀកពាក់ខើចខ្លី បញ្ចេញ សាច់ ដែលធ្វើឱ្យមាតាបិតាមួយចំនួនមិនពេញចិត្ត និងបានធ្វើឱ្យម៉ាកសញ្ញានេះ ក្លាយជាចំណាប់អារម្មណ៍កាន់តែខ្លាំងសម្រាប់ក្មេងៗ។

ប៉ុន្តែមិនដូច Abercrombie ទេ ពាណិជ្ជកម្មរបស់ Brandy Melville មិនមានបញ្ចូលបុរសមួយរូបឡើយ។

Brandy-Melville-Tomnerb-03

Brandy-Melville-Tomnerb-02

អត្ថបទអ្នកចង់អាន

អាងហែលទឹក ក្នុងលំហអាកាសដ៏អស្ចារ្យ នៅទីក្រុងឡុងដ៍

ដោយ: ដួងច័ន្ទ 8 PM, Monday, 29 Jan, 2018

បើសិនជាអ្នកមានជម្ងឺខ្លាចខ្ពស់ ខ្លាចទឹក ឬខ្លាចការហែលទឹក នៅក្នុងអាងទឹកដែលអណ្តែតក្នុងលំហ នៅពីលើមនុស្សរាប់ពាន់នាក់ ដូច្នេះអ្នកប្រហែលជាមិនចង់សូម្បីតែក្រ...

ទេសភាព និងសួនច្បារដ៏ស្រស់ស្អាត នៅកូរ៉េខាងត្បូង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

អស់រយៈពេលជាង 2000 ឆ្នាំមកហើយដែលប្រជាជនកូរ៉េ បានរៀបចំបរិស្ថានជុំវិញខ្លួន ឱ្យមានសោ ភណ្ឌភាពស្រស់ត្រកាល។ ការតំរៀបដុំថ្ម គឺជាគន្លឹះសំខាន់សម្រាប់ការច្នៃម...

មកស្គាល់ ប្រទេសទាំង 10 នៅជុំវិញពិភពលោក ដែលមានគ្រោះថ្នាក់បំផុតចំពោះស្រ្តី

ដោយ: ភារុន 9 AM, Thursday, 07 Mar, 2019

តោះក្រឡេកមកមើលរូបភាពរបស់ស្រ្តីនាសម័យកាលសហវត្សរ៍ថ្មី ថាតើពួកគេមានទាំងសម្រស់ស្រស់ស្អាត និងមានភាពជឿជាក់លើខ្លួនឯងកម្រិតណា? ប៉ុន្តែសម្រាប់ចំនួនមនុស្ស 3,...

ដំណើរទេសចរណ៍ ក្នុងព្រះរាជាណាចក្រប៊ូតាន់

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

ប៊ូតាន់ គឺជាព្រះរាជាណាចក្រតូចមួយ ស្ថិតនៅចន្លោះមហាយក្សពីរ គឺប្រទេសចិន និងឥណ្ឌា ហើយស្ថិតនៅក្រោមស្រមោល នៃជួរភ្នំហិមារល័យ។ នេះជាប្រទេសមួយស្ថិតនៅលើចំណោត...

Tomnerb.Com - YouTube Channel