ចូលចិត្តទំនើប

មហាវិទ្យាល័យល្អៗ ទាំង10 សម្រាប់អ្នកចូលចិត្តសមុទ្រ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 19 Jul, 2017

ការស្វែងរកមហាវិទ្យាល័យ ដែលផ្តល់នូវចំណេះដឹង និងមានគុណភាពខ្ពស់ ហើយមានតម្លៃសមរម្យ ដែលជាកត្តាដ៏សំខាន់ សម្រាប់ការប្រកួតប្រជែងស្វែងរកការងារ នាពេលអនាគតជាបញ្ហាដ៏ស្មុគស្មាញ មួយ។ បន្ថែមជាមួយមហាវិទ្យាល័យ ដែលមានទេសភាពស្រស់ត្រកាល ដែលផ្តល់នូវភាពស្រស់ស្រាយ សម្រាប់ការលំហែខួរក្បាល គឺកាន់តែជាជម្រើសតិចតួច និងកាន់តែពិបាកក្នុងការស្វែងរក។

យ៉ាងណាមិញ ទំនើប បានស្វែងរកឃើញអត្ថបទមួយពី គេហទំព័រ Money.com ដែលរៀបរាប់ពីមហាវិទ្យាល័យនៅសហរដ្ឋអាមេរិក សម្រាប់មនុស្សដែលស្រឡាញ់ ចូលចិត្តសមុទ្រ និងឆ្នេរខ្សាច់។

លំដាប់នៃមហាវិទ្យាល័យ ដែលបានលើកឡើងក្នុងអត្ថបទនេះ បញ្ជាក់ពីទិន្នន័យវិភាគមហាវិទ្យាល័យ ដូចក្នុងតារាងដើម ស្តីពី មហាវិទ្យាល័យមានតម្លៃសមរម្យបំផុត ដែលធ្វើការវាយតម្លៃលើ 27 ចំណុច នៅក្នុងប្រភេទបីធំៗ មានគុណភាពការអប់រំ តម្លៃសមរម្យ និងភាពជោគជ័យរបស់និសិ្សត។ គេហទំព័រ Money.com បានវិភាគទិន្នន័យលើកំចីសម្រាប់និសិ្សត និងប្រាក់ចំណូលជាមធ្យមបានពី ការប្រកបមុខរបរចិញ្ចឹមជីវិត បន្ទាប់ពីការបញ្ចប់ការសិក្សារយៈពេល 5 ឆ្នាំ។ គេហទំព័រនេះ ជ្រើសយក មហាវិទ្យាល័យដែលមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់សមុទ្រ ដែលមាននៅក្នុងអត្ថបទ ខាងក្រោម៖

  1. University of North Carolina-Wilmington

ស្ថិតនៅក្នុងទីក្រុង Wilmington រដ្ឋ North Carolina។ សាកលវិទ្យាល័យនេះមានចម្ងាយ 11 គីឡូ ម៉ែត្រពីឆ្នេរសមុទ្រ។

The-Best-University-in-the-world-tomnerb-01

  1. University of Miami

ស្ថិតនៅក្នុងទីក្រុង Miami រដ្ឋ Florida។ សាកល វិទ្យាល័យនេះមានចម្ងាយ 16 គីឡូម៉ែត្រពីឆ្នេរ សមុទ្រ។

The-Best-University-in-the-world-tomnerb-02

  1. University of Hawaii

ស្ថិតនៅក្នុងទីក្រុង Honolulu រដ្ឋ Hawaii។ សាកលវិទ្យាល័យនេះមានចម្ងាយ 4.8 គីឡូម៉ែត្រពីឆ្នេរ សមុទ្រ។

The-Best-University-in-the-world-tomnerb-03

  1. California State University-Long Beach

ស្ថិតនៅក្នុងទីក្រុង Long Beach រដ្ឋ California។ សាកលវិទ្យាល័យនេះមានចម្ងាយ 4.8 គីឡូ ម៉ែត្រពីឆ្នេរសមុទ្រ។

The-Best-University-in-the-world-tomnerb-04

  1. University of California-Santa Cruz

ស្ថិតនៅក្នុងទីក្រុង Santa Cruz រដ្ឋ California។ សាកលវិទ្យាល័យនេះមានចម្ងាយ 6.4 គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ។

  1. University of California-Santa Barbara

ស្ថិតនៅក្នុងទីក្រុង Santa Barbara រដ្ឋ California។ សាកលវិទ្យាល័យនេះ មានចម្ងាយខ្លីជាងមួយ គីឡូម៉ែត្រពីឆ្នេរសមុទ្រ។

The-Best-University-in-the-world-tomnerb-06

  1. Citadel Military College of South Carolina

ស្ថិតនៅក្នុងទីក្រុង Charleston រដ្ឋ South Carolina។ សាកលវិទ្យាល័យនេះមានចម្ងាយ 16 គីឡូ ម៉ែត្រពីឆ្នេរសមុទ្រ។

The-Best-University-in-the-world-tomnerb-07

  1. Fairfield University

ស្ថិតនៅក្នុងទីក្រុង Fairfield រដ្ឋ Connecticut។ សាកលវិទ្យាល័យនេះមានចម្ងាយ 4.8 គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ។

The-Best-University-in-the-world-tomnerb-08

  1. University of California-San Diego

ស្ថិតនៅក្នុងទីក្រុង San Diego រដ្ឋ California។ សាកលវិទ្យាល័យនេះមានចម្ងាយមិនដល់មួយគីឡូម៉ែត្រទេពីឆ្នេរសមុទ្រ។

The-Best-University-in-the-world-tomnerb-09

  1. University of California-Irvine

ស្ថិតនៅក្នុងទីក្រុង Irvine រដ្ឋ California។ សាកលវិទ្យាល័យនេះមានចម្ងាយ 11.2 គីឡូម៉ែត្រពីឆ្នេរ សមុទ្រ។

The-Best-University-in-the-world-tomnerb-010

អត្ថបទអ្នកចង់អាន

ជីវភាពរស់នៅ ឯលំហអាវកាស តើគេរស់នៅបែបណាដែរ?

ដោយ: ភារុណ 11 PM, Thursday, 08 Dec, 2016

តើហេតុអ្វីបានជា នៅក្នុងយានអាវកាស (Space Shuttle) គឺយើងតែងតែហោះ នៅលើលំហ? ពីព្រោះនៅលំហអាកាស គ្មានទំនាយផែនដីទេ ដូច្នេះហើយ យើងមិនអាចដើរបានទេ យើងមិនបាច់...

គន្លឹះស្វែងរកភោជនីយដ្ឋានល្អពេលដើរកំសាន្ត

ដោយ: ដួងច័ន្ទ 1 PM, Sunday, 19 Aug, 2018

មិនថានៅតាមដងផ្លូវ ឆ្លងពីទីក្រុងមួយទៅមួយ ឆ្លងពីប្រទេសមួយទៅមួយទៀត ឬធ្វើដំណើរទូទាំងពិភពលោក ការធ្វើដំណើរត្រូវតែបង្កប់ដោយភាពរីករាយ។ ចំណុចសំខាន់សម្រាប់កា...

ការណែនាំ ដើម្បីទប់ស្កាត់បញ្ហាបំលាស់ប្តូរ ល្វែងម៉ោងពេលធ្វើដំណើរ

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 07 Jun, 2017

មានយន្តហោះ មានការធ្វើដំណើរ។ មានការធ្វើដំណើរ នឹងអាចកើតមានបញ្ហាបំលាស់ប្តូរលែ្វងម៉ោង ឬភាសាអង់គ្លេសហៅថា Jet Lag។ បើអ្នកធ្លាប់ជួបប្រទះនឹងបញ្ហានេះ អ្នកអា...

រណ្តៅធំជាងគេ និងជ្រៅជាងគេបំផុតទាំង 7 នៅលើភពផែនដី

ដោយ: ភារុន 8 AM, Wednesday, 12 Jun, 2019

នៅសម័យបូរាណ មនុស្សជឿជាក់ថាភពផែនដី មានរូបរាងសំប៉ែត ប៉ុន្តែសម័យក្រោយមក ទើបយើងទាំងអស់គ្នា ដឹងថាភពផែនដីមានរូបរាងមូលដូចទៅនឹងបាល់ ឬផ្លែក្រូច។ ភពផែនដីមានផ...

Tomnerb.Com - YouTube Channel