ចូលចិត្តទំនើប

មកប្លែកភ្នែកទាំងអស់គ្នា ជាមួយនឹងពិធីបុណ្យទាំង 3 ដ៏អស្ចារ្យ នៅលើពិភពលោក

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

មានពិធីបុណ្យជាច្រើននៅទូទាំងពិភពលោក ដែលអនុញ្ញាតឱ្យអ្នកស្គាល់វប្បធម៌ដ៏អស្ចារ្យ និងស្រស់ស្អាត ដែលមាននៅតាមបណ្តាប្រទេសនិមួយៗនៅជុំវិញពិភពលោក ដោយត្រូវបានមើលឃើញតាមរយៈពិធីបុណ្យ ដែលអ្នកស្រុកនៅទីនោះបាននាំគ្នា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ទោះបីជាមានពិធីបុណ្យវប្បធម៌ដ៏អស្ចារ្យនៅគ្រប់ទីកន្លែងក៏ដោយ ក៏មានពិធីបុណ្យវប្បធម៌ដ៏អស្ចារ្យមួយចំនួនដែលអនុញ្ញាតឱ្យយើងមានអារម្មណ៍ថា វាប្លែកភ្នែក នឹងធ្វើឱ្យយើងចង់ស្គាល់ ចង់ឃើញភ្លាមៗ ប្រសិនបើយើងមានឱកាសទេសចរណ៍ទៅកាន់ទិសដៅទាំងនោះ។ ខាងក្រោមនេះគឺជាទិសដៅ និងពិធីបុណ្យទាំង 3 ដ៏អស្ចារ្យដែលធ្វើឱ្យអ្នកទាំងអស់គ្នាច្បាស់ជាប្លែកភ្នែក និងប្លែកអារម្មណ៍៖
1. ទិវានៃអ្នកស្លាប់ ប្រទេសម៉ិកស៊ិកកូ
ដូចដែរអ្នកបានឃើញនៅក្នុងរូបភាព នៅក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យនេះ មានភាពប្លែកភ្នែកយ៉ាងណានោះ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ថ្ងៃទី 1 និងទី 2 ខែវិច្ឆកា។ គោលបំណងនៃពិធីបុណ្យនេះគឺ ដើម្បីអបអរសាទរដល់ជីវិត របស់មនុស្សជាទីស្រលាញ់ ដែលត្រូវបានគេជឿថាព្រលឹងនឹងត្រលប់មករកក្រុមគ្រួសាររបស់ពួកគេ ក្នុងថ្ងៃប្រារព្ធពិធីបុណ្យនេះ។

2. ពិធីបុណ្យ Carnival, ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល
ពិធីបុណ្យប្រពៃណី Carnival ត្រូវបានប្រារព្ធធ្វើឡើងរយៈពេល 5 ថ្ងៃ។ ពិធីបុណ្យដ៏អស្ចារ្យនេះ មានពិព័រណ៍ការប្រគុំតន្ត្រីផ្សាយបន្តផ្ទាល់ ហើយមានការរាំនូវក្បាច់រាំជាច្រើន ដោយអ្នករាំត្រូវស្លៀកសំលៀកបំពាក់លម្អខ្លួនយ៉ាងស្រស់ស្អាត និងឆើតឆាយ។ បើទោះបីជាការប្រារព្ធពិធីដ៏ធំមួយនេះ ត្រូវប្រារព្ធធ្វើឡើងទូទាំងប្រទេសប្រេស៊ីលក៏ដោយ ប៉ុន្តែពិធីបុណ្យនៅក្នុង ទីក្រុង Rio de Janeiro គឺជាកន្លែងដ៏ល្អបំផុត ដែលផ្តល់ភាពសប្បាយរីករាយសម្រាប់អ្នកមកចូលរួមទស្សនាពិធីបុណ្យ។

3. ពិធីបុណ្យ ហូលី ប្រទេសឥណ្ឌា
ពិធីបុណ្យ ហូលី ត្រូវបានគេស្គាល់ថាជាពិធីបុណ្យ ពណ៌ និងពិធីបុណ្យចែករំលែកក្តីស្រលាញ់ឱ្យគ្នាទៅវិញទៅមក ហើយត្រូវ បានប្រារព្ធធ្វើឡើងនៅប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់ ក្នុងអំឡុងពេលនិទាឃរដូវ។ នេះគឺជាពិធីបុណ្យរបស់សាសនា ហិណ្ឌូ ដែលមនុស្សនាំគ្នាចោលម៉្សៅពណ៌ទៅកាន់មនុស្សផ្សេងៗទៀត ដើម្បីផ្តល់ភាពរីករាយនឹងជីវិត ដែលជួបតែសំណាងល្អ នឹងមកដល់មនុស្សគ្រប់ៗគ្នា។

ប្រភព: youqueen ផ្នែក: ដើរកម្សាន្ត, ដើរ​លេង

អត្ថបទអ្នកចង់អាន

ណែនាំឆ្នេរដ៏ស្រស់ស្អាតបំផុតទាំង 7 នៅកោះ រ៉ុង

ដោយ: ភារុន 9 AM, Thursday, 10 Jan, 2019

កោះ រ៉ុង ត្រូវបានគេប្រសិទ្ធនាមថា ជាកោះឋានសួគ៌ និង ជាកោះដ៏ល្អបំផុតសម្រាប់ការរៀបចំពិធីជប់លៀងកម្សាន្តពេល រាត្រី។ ហើយកោះនេះគឺជាកោះដ៏ធំលំដាប់ទី2 នៅក្នុង...

ទីកន្លែងទាំង 9 សក្តិសមសម្រាប់ការអានសៀវភៅ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 21 Aug, 2018

វិស្សមកាលគឺជាពេលវេលាដ៏ពិសេសសម្រាប់សម្រាកលំហែ មិនថាវាជាការដើរកំសាន្តទៅទីជិត ឬទីឆ្ងាយ។ ការអានសៀវភៅជួយបន្ថែមរសជាតិ ដ៏ពិសេសសម្រាប់ពេលវិស្សមកាល។ នៅក្នុង...

អគារបរិស្ថានទាំង 10 ប្រចាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Friday, 11 Aug, 2017

ការរចនាពោរពេញដោយគំនិតច្នៃប្រឌិតថ្មី រួមសហការជាមួយគំនិតប្រើប្រាស់ថាមពល ដែលកកើតឡើងវិញ សម្ភារៈកែច្នៃឡើងវិញ បង្កើតជាសំណង់អាគារ ដែលផ្តោតលើការគិតគូរពីបរិ...

មកស្គាល់ ប្រទេសទាំង 10 នៅជុំវិញពិភពលោក ដែលមានគ្រោះថ្នាក់បំផុតចំពោះស្រ្តី

ដោយ: ភារុន 9 AM, Thursday, 07 Mar, 2019

តោះក្រឡេកមកមើលរូបភាពរបស់ស្រ្តីនាសម័យកាលសហវត្សរ៍ថ្មី ថាតើពួកគេមានទាំងសម្រស់ស្រស់ស្អាត និងមានភាពជឿជាក់លើខ្លួនឯងកម្រិតណា? ប៉ុន្តែសម្រាប់ចំនួនមនុស្ស 3,...

Tomnerb.Com - YouTube Channel