ចូលចិត្តទំនើប

ភោជនីយដ្ឋានម្ហូបបួសដ៏ល្អបំផុតទាំង 10 នៅរាជធានីភ្នំពេញ

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

សម្រាប់អ្នកចូលចិត្តភ្លក់មុខម្ហូបប្លែកៗឆ្ងាញ់ៗនៅក្នុងទីក្រុងភ្នំពេញច្បាស់ជាមិនមានការខកបំណងទេ ពីព្រោះនាពេលសព្វថ្ងៃនេះនៅភ្នំពេញមានជម្រើសមុខម្ហូបជាច្រើន សម្រាប់ផ្តល់ឱ្យអ្នកបរិភោគនូវភាពមិនទ្រលាន់ជាមួយនឹងមុខម្ហូបបួសដដែលៗ។ ដូច្នេះថ្ងៃនេះ ទំនើប សូមនាំប្រិយមិត្តអ្នកអានឱ្យមកស្គាល់នូវភោជនីយដ្ឋានម្ហូបបួសទាំង 10 កន្លែងដែលផ្តល់ម្ហូបបួសដ៏ឆ្ងាញ់បំផុត និង ផ្តល់សុខភាពល្អផងដែរដែលមានដូចជា៖
1. ហាង Vibe Café
ការពេញនិយមជាមួយនឹងអ្នកចូលចិត្តបរិភោគបួស និង អ្នកចង់សម្រកទម្ងន់ប្រកបដោយសុខភាពល្អ នៅហាង Vibe Café គឺជាហាងកាហ្វេដែលផ្តល់នូវអាហារប្រភេទបន្លែធម្មជាតិ 100% ។ ម្ហូបគ្រប់ចាននៅទីនេះមានទាំងអនាម័យ សោភ័ណភាព និង ភាពច្នៃប្រឌិតផងដែរ ដែលធ្វើឱ្យម្ហូបមើលទៅគួរឱ្យចង់បរិភោគ។

2. ហាង ARTillery
ហាងនេះគឺជាហាងកាហ្វេដែលមានតាំងរូបបែបសិល្បៈ និង មានអាហារបួសដ៏ឆ្ងាញ់បំផុតសម្រាប់អ្នកចង់ផ្លាស់ប្តូររសជាតិអាចមកសាកល្បងភ្លក់ម្ហូបបួសដែលមានដូចជា៖ ស៊ុតចៀនបួស ប៊ឺហ្គឺបួស និង អាហារបួសដែលផ្តល់សុខភាពល្អដទៃទៀតជាច្រើនមុខ នឹងសុទ្ធតែជាជម្រើសដែលអ្នកអាចសាកល្បងភ្លក់បាន។

3. ហាង Backyard Café
សម្រាប់ហាង Backyard Café បានបង្ហាញទស្សនៈរបស់ខ្លួនទាក់ទិននឹងអាហារសុខភាពដូចជាអាហារដែលធ្វើពីបន្លែសុទ្ធ ។ សម្រាប់ទស្សនៈដែលលើកឡើងអាហារបួសគឺគួរឱ្យធុញទ្រាន់គឺជាអតីតកាលហើយ ពីព្រោះនៅពេលបច្ចុប្បន្ននេះការរៀបចំតុបតែង និង ការច្នៃប្រឌិតក្នុងការចម្អិនមុខម្ហូបបួសគឺកាន់តែមានភាពទាក់ទាញ ដែលបានធ្វើឱ្យវាមានភាពពេញនិយមសម្រាប់មនុស្សគ្រប់វ័យទាំងអស់។

4. ហាង The Vegetarian
ហាងនេះគឺជាកន្លែងដ៏អស្ចារ្យមួយសម្រាប់អ្នកចូលចិត្តបរិភោគបន្លែ និង អ្នកតមសាច់។ បរិយាកាសក្នុងហាងដូចជានៅក្នុងសួនបន្លែ ដែលអ្នកអាចអង្គុយទទួលទានអាហារបន្លែនៅក្នុងកញ្ចុះតូចៗ លើសពីនេះតម្លៃសម្រាប់មុខម្ហូបនិមួយៗគឺចាប់ពី 1$ឡើងទៅ ក៏មានន័យថាអ្នកអាចបរិភោគអាហារត្រឹមតម្លៃ 1$ ក្នុងមួយមុខបានផងដែរ។

5. ហាង Farm to Table
ហាង Farm to Table មិនមែនជាភោជនីយដ្ឋានម្ហូបបួសទេ ប៉ុន្តែសម្រាប់មុខម្ហូបបន្លែនៅទីនេះមានរសជាតិឆ្ងាញ់ដែលជម្រើសដ៏ល្អសម្រាប់អ្នក។ នៅទីធ្លានៃហាងមានពណ៌បៃតងខៀវស្រងាត់ ដោយសារហាងនេះមានលក្ខណៈដូចជាកសិដ្ឋានខ្នាតតូចមួយនៅចំកណ្តាលទីក្រុងភ្នំពេញ។ គោលបំណងនៃការបង្កើតហាងនេះឡើង គឺដើម្បីលើកកម្ពស់ការធ្វើកសិកម្មដើម្បីយកមកចម្អិនម្អូបអាហារតាមបែបធម្មជាតិ និង ដើម្បីធ្វើឱ្យប្រទេសកម្ពុជាទទួលបានអាហារសុខភាពល្អ។

6. ភោជនីយដ្ឋាន មុក មុន្នី
មុខម្ហូបបួសមិនមែនម្ហូបតែមួយគត់នៅក្នុងភោជនីយដ្ឋានមុក មុន្នីនោះទេ នៅទីនេះមានបម្រើមុខម្ហូបពិសេសជាច្រើនទៀត។ អាហារដែលបម្រើនៅទីនេះមានអាហារខ្មែរ និង អាហារបែបអាស៊ីជាច្រើនមុខផ្សេងៗទៀត។

7. ហាង ផ្ទះបាយផ្លូវ Masala Dosa
ទោះបីជាហាងផ្ទះបាយផ្លូវ Masala Dosa ជាហាងថ្មីដែលទើបនឹបើកបម្រើអាហារនៅរាជធានីភ្នំពេញក៏ដោយ ក៏ហាងទទួលបានការពេញនិយមពីយុរវ័យដែរ ដោយសារហាងនេះបើកនៅតាមចិញ្ចើមផ្លូវ ហើយមុខម្ហូបមានតម្លៃថោក លើសពីនេះអ្នកក៏រីករាយជាមួយនឹងមុខម្ហូបផ្សេងទៀតដែលមិនមែនម្ហូបបួសដ៏មានរសជាតិឆ្ងាញ់ផងដែរ។

8. ហាង Evergreen
ហាងនេះភាគច្រើនបានទាក់ទាញចំពោះសិស្ស និស្សិត ដោយសារតែមុខម្ហូបនៅទីនេះមានតម្លៃថោកបំផុត និង មានសេវាកម្មរហ័សទាន់ចិត្ត។ សម្រាប់ទីតាំងហាងនេះគឺនៅជិតសកលវិទ្យាល័យន័រតុន ដែលបម្រើទាំងអាហារពេលព្រឹក ថ្ងៃត្រង់ និង ពេលល្ងាចផងដែរ ជាមួយនឹងមុខម្ហូបពិសេសៗ ជាពិសេសមុខម្ហូបបួស។

9. ហាង Café Soleil
ហាង Café Soleil បានរក្សាប្រជាប្រិយភាព និង ភាពល្បីល្បាញរបស់ខ្លួនអស់រយះពេលច្រើនឆ្នាំមកហើយ ដោយធានាថាម្ហូបអាហារទាំងអស់សុទ្ធតែផ្តល់នូវសុខភាពល្អ ហើយនៅទីនេះប្រើអង្ករសំរូបក្នុងការចម្អិនជាបាយដើម្បីបរិភោគជាមួយនឹងមុខម្ហូបទាំងអស់នៃ Café Soleil។

10. ហាង Coriander
ហាង Coriander គឺជាភោជនីយដ្ឋានឥណ្ឌាមួយដែលបម្រើនូវមុខម្ហូបបែបសាមញ្ញៗ និង ការរៀបចំតុបតែងហាងក៏បែប សាមញ្ញៗ ប៉ុន្តែសម្រាប់មុខម្ហូបប្រភេទស៊ុប និង សាឡាដ រួមបញ្ចូលទាំងម្ហូបឥណ្ឌាមួយចំនួនផ្សេងទៀតសុទ្ធតែផ្តល់សុខភាពល្អដល់អ្នកបរិភោគ។

 

 

 

អត្ថបទអ្នកចង់អាន

9 ទិសដៅ នៅជុំវិញពិភពលោក មានតែអ្នកមានចិត្តក្លាហានទេ ទើបហ៊ានទៅលេង

ដោយ: ភារុន 8 AM, Friday, 10 May, 2019

ការស្វែងរកដំណើរកម្សាន្តរបស់មនុស្សម្នាក់ៗ មិនសុទ្ធតែដូចគ្នានោះទេ មានអ្នកខ្លះស្វែករកការកម្សាន្តបែបស្ងប់ស្ងាត់ ជាមួយនឹងធម្មជាតិ អ្នកខ្លះទៀតស្វែងរកការក...

តោះ! កម្សាន្តអារម្មណ៍ជាមួយនឹង ទីក្រុងដ៏ស្រស់ស្អាតបំផុត នៅភូមិភាគពាយ័ព្យនៃមហា សមុទ្រប៉ាស៊ីហ្វិកម្តងមើល៍!

ដោយ: ភារុន 6 AM, Friday, 17 May, 2019

ការដើរកម្សាន្តទៅកាន់ទិសដៅស្អាតៗ ប្លែកៗ គឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន និងចំណាយពេលឱ្យបានម្តងក្នុងជីវិត ដើម្បីទៅឱ្យស្គាល់ និងស្វែងយល់ពីទិសដៅទាំងអស់...

មកស្គាល់ បង្អែម និងនំ សម្រាប់ថ្ងៃឆ្លងឆ្នាំ នៅជុំវិញពិភពលោក តើវាគួរឱ្យចង់ញុំាប៉ុណ្ណា?

ដោយ: ភារុន 9 AM, Thursday, 27 Dec, 2018

ប្រទេសនីមួយៗនៅលើពិភពលោក តែងមានប្រពៃណីក្នុងការចម្អិនម្ហូប និងបង្អែម ហើយនឹងមានរបៀបរបបនៃការបរិភោគអាហារទាំងនោះខុសៗគ្នា សម្រាប់ថ្ងៃនៃពិធីបុណ្យធំៗណាមួយរប...

ដំណើរក្រេបទឹកឃ្មុំរយៈពេលខ្លី

ដោយ: ដួងច័ន្ទ 9 AM, Friday, 27 Jul, 2018

ផែនការអាពាហ៍ពិពាហ៍គឺជាគម្រោងដ៏ស្មុគស្មាញមួយ។ ប៉ុន្តែបន្ទាប់ពីថ្ងៃដ៏រវល់នេះមក អ្នកក៏គួរមានគម្រោងសម្រាកលំហែតូចៗ ដើម្បីបង្កើនភាព ផ្អែមល្ហែមក្នុងជីវិតគ...

Tomnerb.Com - YouTube Channel