ចូលចិត្តទំនើប

ភោជនីយដ្ឋានប្លែកៗទាំង 10 លើពិភពលោក

ដោយ: ដួងច័ន្ទ 8 PM, Monday, 17 Jul, 2017

ការទទួលទានអាហារនៅពេលយប់ គឺជាវេលាដ៏ពិសេសមួយ សម្រាប់ទទួលយកបទពិសោធន៍ នៃការដើរកំសាន្ត។ សាកល្បងភ្លក់រសជាតិអាហារ និងមុខម្ហូបថ្មីៗ គឺជាការទទួលយកអនុស្សាវរីយ៍ដ៏ល្អបំផុត ដែលនឹងធ្វើឱ្យអ្នករីករាយគ្រប់ពេល ដែលអ្នកទៅភោជនីយដ្ឋានថ្មីមួយ ឬចូលទៅក្នុងទីកន្លែង ដែលមានមុខម្ហូបល្បីឈ្មោះ។ បើសិនជាអ្នកចង់បន្ថែមអនុស្សាវរីយ៍ ឱ្យកាន់តែអស្ចារ្យ អ្នកគួរសាកល្បងពិសាអាហារនៅក្នុងភោជនីយដ្ឋាន ដែលមានលក្ខណៈពិសេសប្លែកខុសពីគេ នៅជុំវិញពិភពលោក និងធានាថាដំណើរកំសាន្តរបស់អ្នក មិនមែនមានតែការញ៉ាំមួយមុខនោះទេ។ ថ្ងៃនេះ ទំនើប សូមបង្ហាញពីអត្ថបទ ដែលរៀបរាប់ពីភោជនីយដ្ឋានប្លែកៗ នៅជុំវិញពិភពលោក មកជូនមិត្តអ្នកអាន ស្វែងយល់ទាំងអស់គ្នា។

  1. Baggers ប្រទេសអាល្លឺម៉ង់

យើងគ្រប់គ្នាធុញទ្រាន់ នឹងសេវាកម្មម្ហូបអាហារយឺតយ៉ាវ ឬធុញទ្រាន់នឹងអ្នកបម្រើនៅក្នុងភោជនីយដ្ឋាន។ នៅក្នុងភោជនីយដ្ឋាន Baggers អ្នកអាចនិយាយថាលាហើយទៅកាន់ សេវាកម្មយឺតយ៉ាវ និងអ្នកបម្រើ ដែលមានអាកប្បកិរិយាមិនគប្បី ដោយសារភោជនីយដ្ឋានដ៏ទំនើបមួយនេះ នាំមកជូនអ្នកនូវបទពិសោធន៍ទទួលទានអាហារ ដោយស្វ័យប្រវត្តិ និងមានលក្ខណៈបែបអនាគតកាល។ ចាប់ ផ្តើមពីការកុម្ម៉ង់ម្ហូបអាហារ ដោយប្រើប្រាស់ម៉ាស៊ីន Touch Screen នៅលើតុ រហូតដល់ការបញ្ជូនអាហារមកដល់លើតុ នៅចំពោះមុខអ្នកតែម្តង។ ភោជនីយដ្ឋាននេះនឹងធ្វើឱ្យអ្នករីករាយជាមួយនឹងការ បញ្ជូនម្ហូបអាហារ តាមរយៈខ្សែចង្វាក់ពត់ពេនជារង្វង់។ អ្នកនឹងមានភាពភ្ញាក់ផ្អើលជាមួយគ្រប់យ៉ាង នៅក្នុងភោជនីយដ្ឋាននេះ ដោយសារគ្រប់យ៉ាងកើតឡើងដោយស្វ័យប្រវត្តិ ដែលនឹងផ្តល់ឱ្យអ្នកនូវបទពិសោធន៍ញ៉ាំអាហារដ៏រីករាយ។

Unique-Retaurants-in-the-World-Tomnerb-01

  1. Ninja New York ទីក្រុង New York

អ្នកគិតថា ការទទួលទានអាហារបែបជប៉ុន គឺមានតម្លៃណាស់មែនទេ? កុំទាន់ប្រញាប់ឆ្លើយពេក បើសិនជាអ្នកមិនទាន់បានញ៉ាំអាហារបែបជប៉ុន ដែលបម្រើដោយនិនចារនោះទេ។ គឺនិនចារពិតប្រាកដ ជាមួយនឹងជំនាញគប់កាំបិត និងអាវុធ។ បទពិសោធន៍ញ៉ាំអាហាររបស់អ្នក នឹងពោរពេញដោយភាព ភ្ញាក់ផ្អើល និងរំភើប ជាមួយនឹងនិនចារទាំងនោះ និងវិធីដែលពួកគេមកដល់ទីក្រុងញូយ៉ក ទាន់ពេល ដើម្បីបម្រើអ្នក។

Unique-Retaurants-in-the-World-Tomnerb-02

  1. Yellow Treehouse Restaurant ប្រទេសញូសេឡែន

នេះជាភោជនីយដ្ឋាន ដែលមានទីតាំងនៅលើមែកឈើកម្ពស់ 10 ម៉ែត្រ នៅក្នុងព្រៃនៅក្បែរតំបន់ Warkworth ភាគខាងជើងទីក្រុង Auckland។ អ្នកអាចធ្វើដំណើរទៅកាន់ទីនោះ ដោយឆ្លងកាត់ផ្លូវ ដើរលើចុងឈើកម្ពស់ 54 ម៉ែត្រ។ ភោជនីយដ្ឋាននេះអាចទទួលភ្ញៀវបាន 30 នាក់ ដោយអង្គុយក្នុងតុ ឬឈរ។ ជាអកុសល ភោជនីយដ្ឋាននេះមិនបើកដំណើរការទៀតទេ តែអាចជួលសម្រាប់ពិធីជប់លៀងជាលក្ខណៈឯកជនបាន។

Unique-Retaurants-in-the-World-Tomnerb-03

  1. Dinner in the Sky ប្រទេសប៊ែលហ្សិក

បំភ្លេចពីការភ័យខ្លាចខ្ពស់ និងរីករាយជាមួយទេសភាពដ៏ស្រស់ត្រកាល នៅកម្ពស់ 45 ម៉ែត្រខ្ពស់ផុតពីដី។ បទពិសោធន៍ដ៏អស្ចារ្យមួយនេះ នឹងនាំអ្នកទៅកាន់ទីកន្លែងដ៏ខ្ពស់ ខុសប្លែកពីទីកន្លែងដទៃ រួម ជាមួយនឹងម្ហូបដ៏ឈ្ងុយឆ្ងាញ់។ ភោជនីយដ្ឋាននេះអាចនឹងមានតម្លៃខ្ពស់ ប៉ុន្តែបើធៀបនឹងបទពិសោធន៍ដ៏កម្រនេះ វាសក្តិសមណាស់ហើយ។

Unique-Retaurants-in-the-World-Tomnerb-04

  1. Ithaa Restaurant ប្រទេសម៉ាល់ឌីវ

ភោជនីយដ្ឋាននេះ នឹងផ្តល់ឱ្យអ្នកនូវបទពិសោធន៍អាហារពេលល្ងាច ដ៏ពិសេសមួយ ដោយអ្នកញ៉ាំអាហារ ស្របពេលគយគន់ហ្វូងមច្ឆានៅបាតសមុទ្រ។ អ្នកនឹងទទួលទានអាហារដ៏ឆ្ងាញ់ពិសា ដោយមានសត្វសមុទ្រចម្រុះកំពុងសម្លឹងមកអ្នក ហែលចុះឡើងជុំវិញខ្លួនអ្នក ក៏ដូចជាបានឃើញពូជសត្វ សមុទ្រកម្រ ដែលជាទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍។ ភោជនីយដ្ឋាននេះ មិនជួយអ្នកលុបបំបាត់ ភាពភ័យខ្លាចចំពោះត្រីឆ្លាមទេ ប៉ុន្តែវានឹងនាំអ្នកឱ្យកាន់តែកៀកនឹងជីវៈ និងជីវិតក្រោមបាតសមុទ្រ។

Unique-Retaurants-in-the-World-Tomnerb-05

  1. Clothing Optional Dinner ទីក្រុងញូយ៉ក

រីករាយជាមួយអាហារពេលល្ងាច ដោយពុំចាំបាច់បារម្ភពីសម្លៀកបំពាក់។ នៅក្នុងភោជនីយដ្ឋានមួយ នេះ សម្លៀកបំពាក់គឺជាកត្តាដែលត្រូវបារម្ភចុងក្រោយគេបង្អស់។ ដោះសម្លៀកបំពាក់ និងញ៉ាំអាហារ គឺជាពាក្យស្លោកប្រចាំហាងនេះ។ អ្វីដែលអ្នកត្រូវធ្វើ គឺដោះសម្លៀកបំពាក់ទាំងអស់ និងរីករាយជាមួយ អាហារ។ អ្នកនឹងមិនមានភាពអៀនខ្មាស់ ដោយសារគ្មានសម្លៀកបំពាក់ទៀតទេ នៅពេលអ្នកឈាន ជើងចូលក្នុងភោជនីយដ្ឋាន ដែលគ្មាននរណាម្នាក់មានសម្លៀកបំពាក់ឡើយ។

Unique-Retaurants-in-the-World-Tomnerb-06

  1. Ice Lounge ប្រទេសឌូបៃ

គ្មានវិធីសាស្រ្តណាល្អ សម្រាប់ការបញ្ចុះកម្តៅ ជាជាងការញ៉ាំអាហារ ឬញ៉ាំស្រាក្រឡុកជាមួយមិត្តភក្តិ នៅក្នុងភោជនីយដ្ឋានសង់ឡើងពីទឹកកកឡើយ។ ប្រទេសឌូបៃ មានភោជនីយដ្ឋាន Ice Lounge ដែលនឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍ត្រជាក់ស្រស់ស្រាយ បន្ទាប់ពីអ្នកអង្គុយនៅក្នុងកៅអីទឹកកក ហើយ ញ៉ាំស្រាក្រឡុក។ អ្នកនឹងមិនបែកញើសសូម្បីមួយតំណក់ឡើយ។ សូម្បីតែកែវស្រាក៏ធ្វើពីទឹកកក ដូច្នេះ អ្នកមិនអាចគេចផុតពីការរីករាយ ក្នុងអារម្មណ៍ដ៏ត្រជាក់ស្រេបឡើយ។

Unique-Retaurants-in-the-World-Tomnerb-07

  1. Honeycomb Restaurant ប្រទេសចិន

មានទីតាំងស្ថិតក្នុងទីក្រុង Shenzhen ប្រទេសចិន ភោជនីយដ្ឋានមួយនេះ គឺជាគំនិតច្នៃប្រឌិតរបស់ ក្រុមហ៊ុនជប៉ុន SAKO Architects។ នៅពេលអ្នកដើរចូលទៅក្នុងភោជនីយដ្ឋាន អ្នកប្រហែលជាគិតថា ខ្លួនអ្នកកំពុងស្ថិតនៅក្នុងភាពយន្តបែបវិទ្យាសាស្រ្តមួយ។ ភោជនីយដ្ឋានដែលមានទំហំ 1,300 ម៉ែត្រការ៉េ និងមានពីរជាន់ មានសាលដ៏ធំមួយ ជាមួយនឹងបន្ទប់ VIP សម្រាប់ការជួបជុំជាលក្ខណៈឯកជន។ វាមានរូបរាងដូចជាផ្លិតសម្បុកឃ្មុំ ចំនួន 6 ផ្ទាំង ដែលធ្វើឱ្យភ្ញៀវដែលចេញមក ប្រៀបបាននឹងកូនឃ្មុំហើរចេញពីសម្បុក។ ភោជនីយដ្ឋានចិនមួយនេះ មានបម្រើមុខម្ហូបបែប Cantonese, Hunan និង Hangzhou ជាដើម។

Unique-Retaurants-in-the-World-Tomnerb-08

  1. Gajumaru Treehouse Diner ប្រទេសជប៉ុន

នៅពេលដែលអាហារដ៏ឈ្ងុយឆ្ងាញ់ លាយគ្នាជាមួយធម្មជាតិដ៏ស្រស់ត្រកាល នោះវានឹងបង្កើតនូវ អនុស្សាវរីយ៍មិនអាចបំភ្លេចបានមួយ។ ភោជនីយដ្ឋានមួយនេះ ត្រូវបានសាងសង់ឡើងក្នុងដើមឈើ ដ៏ធំមួយ កម្ពស់ 6 ម៉ែត្រ។ បន្ទាប់ពីធ្វើដំណើរទៅកាន់បន្ទប់អាហារធំ ដោយជណ្តើរយន្ត ភ្ញៀវទាំងអស់ អាចរីករាយជាមួយស៊ុបបែបជប៉ុន Shabu-Shabu និងគយគន់ទេសភាពទីក្រុងពីលើទីខ្ពស់ និងផែ Naha ដ៏ស្រស់ស្អាត។ ពន្លឺភ្លើងនៅតំបន់ផែ នៅពេលយប់ ធ្វើឱ្យអាហារមួយពេលនេះកាន់តែអស្ចារ្យ។

Unique-Retaurants-in-the-World-Tomnerb-09

  1. El Diablo ប្រទេសអេស្ប៉ាញ

សាកស្រមៃថា អាហាររបស់អ្នកកំពុងចម្អិននៅលើភ្នំភ្លើងពិតមួយ តើយ៉ាងណាដែរ? ភោជនីយដ្ឋានមួយនេះចម្អិនអាហាររបស់អ្នកនៅលើភ្នំភ្លើង ដែលបន្ថែមនៅរសជាតិអាហារអាំងដ៏ឈ្ងុយឈ្ងប់។ អ្នក ប្រាកដជាចូលចិត្តអាហារបែបនេះ ដែលផ្តល់នូវរសជាតិ និងអារម្មណ៍ដ៏អស្ចារ្យ ជាមួយនឹងអាហារដែលចម្អិនលើភ្នំភ្លើង។

Unique-Retaurants-in-the-World-Tomnerb-010

ប្រភព: AmazingBeautifulWorld ផ្នែក: ដើរកម្សាន្ត, ដើរទិញ, ដើរ​ញ៊ាំ, ដើរ​លេង

អត្ថបទអ្នកចង់អាន

រឿង 10 យ៉ាងដ៏ចម្លែក ដែលអ្នកអាចមើលឃើញមានត្រឹមតែ នៅក្នុងប្រទេសជប៉ុន

ដោយ: ភារុន 10 AM, Wednesday, 22 May, 2019

ប្រទេសជប៉ុន ត្រូវបានប្រជាជនទូទាំងពិភពលោកទទួលស្គាល់ និងកោតសរសើរ ដោយសារតែភាពរីកចម្រើន នៃបច្ចេកវិទ្យា និងភាពទាន់សម័យរបស់ប្រទេសនេះ។ លើសពីនេះ ប្រទេសនេះក...

ដឹងអត់! ក្រៅពីប្រទេសជប៉ុន ផ្កាសាគូរ៉ា ឬ ផ្កា ឈើរី មាននៅប្រទេសណាខ្លះ?

ដោយ: ភារុន 8 AM, Saturday, 29 Jun, 2019

ប្រទេសជប៉ុន គឺជាប្រទេសមួយដែលមាន ផ្កាសាគូរ៉ា ឬ ផ្កាឈើរី ស្អាតបំផុតនៅលើពិភពលោក។ ម្យ៉ាងទៀត ដើមផ្កាសាគូរ៉ា ឬ ឈើរី ត្រូវបានដាំនៅពាសពេញដែនដីប្រទេសជប៉ុន។ ...

ពិធីបុណ្យ ៤ ប្រទេសក្នុងទ្វីបអាស៊ី ពេញនិយមសម្រាប់អ្នកទេសចរណ៍

ដោយ: ស. លីង 6 PM, Wednesday, 27 Sep, 2017

អ្នកដឹងទេ? អ្នកទេសចរណ៍ទាំងឡាយ ចូលចិត្តមកលេងប្រទេស ៤ ក្នុងទ្វីបអាស៊ីយើងនេះ ជាពិសេសពេលពិធីបុណ្យប្រចាំឆ្នាំម្តងៗ។ ១. ឥណ្ឌា «បុណ្យ Diwali» បុណ្យមួយនេះរ...

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឹរឺត បង្ហាញបច្ចេកទេសសម្អាតយន្តហោះ ដែលជួយដល់បរិស្ថាន

ដោយ: ស៊ីវងីម 10 PM, Wednesday, 06 Jun, 2018

ក្នុងឱកាសនៃទិវាបរិស្ថានពិភពលោក ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឹរឹត បង្ហាញនូវ បច្ចេកទេស សម្អាតយន្តហោះ ដែលជួយដល់បរិស្ថាន និង ជួយឱ្យក្រុមហ៊ុនអាកាសចរណ៍ សន្សំ...

Tomnerb.Com - YouTube Channel