ចូលចិត្តទំនើប

ភោជនីយដ្ឋានទាំង 7 នេះ ល្បីមានម្ហូបត្រីអាម៉ុកដែលមានរសជាតិឆ្ងាញ់បំផុត ប្រចាំរាជធានីភ្នំពេញ?

ដោយ: ភារុន 8 AM, Friday, 09 Nov, 2018

ត្រីអាម៉ុកគឺជាមុខម្ហូបដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា។ មុខម្ហូបនេះភាគច្រើនចម្អិនឡើងជាមួយគ្រឿងផ្សំជាច្រើនមុខ ជាពិសេសប្រើសាច់ត្រី និង ខ្ទិះដូងដែលធ្វើឱ្យមុខម្ហូបនេះមានក្លិនឆ្ងុយគួរឱ្យចង់ទទួលទាន។ ហើយមុខម្ហូបនេះគេនិយមចម្អិនបែបប្រពៃណីដោយប្រើស្លឹកចេកមករៀបចំដាក់ម្ហូបនេះ។ ខាងក្រោមនេះគឺជាភោជនីយដ្ឋានទាំង 7 ដែលបម្រើមុខម្ហូបត្រីអាម៉ុកដ៏សែនឆ្ងាញ់នេះដែលមានដូចជា៖
1. ភោជនីយដ្ឋាន FRIZZ
ភោជនីយដ្ឋាន Frizz គឺបានបើកដំណើរការថ្នាក់បង្រៀនចំអិនម្ហូបអាហារដែលមានរយះយូរជាងគេបំផុតនៅរាជធានីភ្នំពេញ ហើយវាជាកន្លែងដែលមេចុងភៅអាចរៀនពីរបៀបចំអិនអាម៉ុកត្រីដ៏ល្អឥតខ្ចោះ។ ភោជនីយដ្ឋាននេះមានមោទនភាពចំពោះការចម្អិនម្ហូបខ្មែរតាមប្រពៃណីដែលមានប្រជាប្រិយភាពបំផុត។

2. ភោជនីយដ្ឋាន ម្លិះភ្នំពេញ
មេចុងភៅខ្មែរម្នាក់ឈ្មោះលោក លូ ម៉េង ដែលជាអ្នកចាប់ផ្តើមដំបូងគេដែលធ្វើឱ្យ ភោជនីយដ្ឋានម្លិះភ្នំពេញ បានបើកបម្រើអាហារខ្មែរដែលមានរសជាតិឆ្ងាញ់ជាមួយនឹងការច្នៃប្រឌិតដ៏ទាន់សម័យ។ ដោយសារតែរូបមន្តប្រពៃណីជាច្រើនរបស់ប្រទេសកម្ពុជាបានរលាយសាបសូន្យក្នុងរបបខ្មែរក្រហម ទើបធ្វើមេចុងភៅលោក ម៉េង បានបង្កើតនូវបេសកកម្មរបស់គាត់ដើម្បីធ្វើឱ្យមុខម្ហូបទាំងនោះរស់ឡើងវិញ ជាពិសេសនោះគឺម្ហូបត្រីអាម៉ុក។

3. ភោជនីយដ្ឋាន ELEVEN ONE KITCHEN
ភោជនីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងសួនច្បារមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ នៅទីនេះមានបើកបម្រើអាហារពេលព្រឹកដែលផ្តល់ជូននូវមុខម្ហូបបែបខ្មែរទាន់សម័យ ជាមួយបរិយាកាសដ៏សែនកក់ក្តៅ និង មានផាសុកភាព។ សម្រាប់អាហារថ្ងៃត្រង់វិញគឺបម្រើមុខម្ហូបបែបខ្មែរសុទ្ធសាត ជាពិសេសនោះគឺម្ហូបត្រីអាម៉ុក ដែលមានរសជាតិឆ្ងាញ់ជាងគេ។

4. ភោជនីយដ្ឋាន រំដេង
ភោជនីយដ្ឋាន រំដេង ត្រូវបានរៀបចំឡើងនៅក្នុងអគារដែលសល់ពីអាណានិគមបារាំងមួយកន្លែង នេះវាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលអ្នកបានមកទទួលទានអាហារនៅទីនេះ។ លើសពីនេះនៅភោជនីយដ្ឋាននេះមានការបង្ហាញចានច្នៃប្រឌិតបែបខ្មែរជាច្រើនដល់ភ្ញៀវដែលមកបរិភោគអាហារនៅទីនេះ។ ចំពោះមុខម្ហូបត្រីអាម៉ុក គឺជាមុខម្ហូបប្រចាំភោជនីយដ្ឋាន រំដេងនេះផងដែរ លើសពីនេះក៏នៅមានម្ហូបបែបខ្មែរឆ្ងាញ់ៗផ្សេងទៀតជាច្រើនមុខថែមទៀត។

5. ភោជនីយដ្ឋាន និង សណ្ឋាគារ អានីស
ភោជនីយដ្ឋានលក្ខណៈគ្រួសារនេះមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ អានីស ដែលផ្តល់ជូននូវការភ្ញាក់ផ្អើលជាច្រើនដល់ភ្ញៀវដែលមកបរិភោគអាហារនៅទីនេះ។ នៅភោជនីយដ្ឋានេះផ្តោតសំខាន់ទៅលើមុខម្ហូបបែបខ្មែរ។ អាហារចម្អិនក្នុងស្រុកទាំងអស់ត្រូវបានបម្រើជូនភ្ញៀវ ជាពិសេសគឺមុខម្ហូបត្រីអាម៉ុក ជាមួយ បាយសរ ដ៏សែនឆ្ងាញ់ ដែលត្រីអាម៉ុកមានរសជាតិស្រាល និង មិនសូវផ្អែម ដូចជាប្រទេសជិតខាងឡើយ លើសពីនេះក៏មានជម្រើសអាហារសមុទ្រឆ្ងាញ់ៗជាច្រើនផងដែរ។

6. ភោជនីយដ្ឋាន បុប្ផាភ្នំផែន ទីតានីក
ភោជនីយដ្ឋាននេះត្រូវបានគេហៅឈ្មោះកាត់ថា ទីតានីក ហើយភោជនីយដ្ឋាននេះមានទីតាំងស្ថិតនៅលើបឹងទន្លេសាប។ នៅទីនេះមានបម្រើមុខម្ហូបបែបប្រពៃណីខ្មែរ ជាអាហារពេលល្ងាច។ នៅពេលអ្នកមកទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាននេះ អ្នកអាចបរិភោគអាហារបណ្តើរ ស្រូបយកខ្យល់បរិសុទ្ធពីទន្លេបណ្តើរ នេះពិតជាអាចធ្វើឱ្យអ្នកបន្ធូរអារម្មណ៍បានច្រើនក្នុងអំឡុងពេលអ្នកបានធ្វើការពេញមួយថ្ងៃនេះ។

7. ភោជនីយដ្ឋាន FCC
FCC មានប្រជាប្រិយភាពបំផុតជាមួយនឹងអ្នកដែលចាប់អារម្មណ៍បរិភោគអាហារនៅតាមយ៉រនៃភោជនីយដ្ឋាន ហើយអ្នកក៏អាចមើលទិដ្ឋភាពថ្ងៃលិចនៅលើទន្លេមេគង្គ និង ទន្លេសាបផងដែរ។ FCC បម្រើភេសជ្ជៈនិងម្ហូបអាហារពេញមួយថ្ងៃ ហើយសម្រាប់អាហារពេលល្ងាចក៏មានបម្រើមុខម្ហូបត្រីអាម៉ុកដ៏សែនឆ្ងាញ់ ម្យ៉ាងទៀតអ្នកក៏អាចបរិភោគម្ហូបមួយមុខនេះជាមួយនឹងនំបុ័ងដែលភោជនីយដ្ឋានបានដាក់បញ្ចូលនៅក្នុងបញ្ជីមុខម្ហូប។

ប្រភព: theculturetrip ផ្នែក: ដើរកម្សាន្ត, ដើរ​ញ៊ាំ

អត្ថបទអ្នកចង់អាន

ភោជនីយដ្ឋានប្លែកៗទាំង 10 លើពិភពលោក

ដោយ: ដួងច័ន្ទ 8 PM, Monday, 17 Jul, 2017

ការទទួលទានអាហារនៅពេលយប់ គឺជាវេលាដ៏ពិសេសមួយ សម្រាប់ទទួលយកបទពិសោធន៍ នៃការដើរកំសាន្ត។ សាកល្បងភ្លក់រសជាតិអាហារ និងមុខម្ហូបថ្មីៗ គឺជាការទទួលយកអនុស្សាវរី...

៥ កន្លែងសម្រាប់ទេសចរណ៍ ដោយខ្លួនឯងនៅ San Francisco

ដោយ: ដួងច័ន្ទ 10 PM, Thursday, 25 May, 2017

សាន់ហ្វ្រាន់ស៊ីស្កូ នៅក្នុងទឹកដីអាមេរិក ស្ថិតនៅភាគខាងជើង នៃរដ្ឋកាលីហ្វ័រនីញ៉ា។ ទីនេះព័ទ្ធជុំវិញដោយមហាសមុទ្រប៉ាស៊ីហ្វិក និងឈូងសមុទ្រសាន់ហ្វ្រាន់ស៊ីស...

សណ្ឋាគារ មានតម្លៃថ្លៃបំផុត នៅលើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Saturday, 01 Jul, 2017

បើសិនជាអ្នកធ្លាប់ស្នាក់ នៅក្នុងសណ្ឋាគារថ្នាក់ផ្កាយប្រាំ អ្នកប្រាកដជាបានដឹងពីប្រណិតភាព និង ផាសុកភាពក្នុងការស្នាក់នៅបែបស៊ីវិល័យ ថ្លៃថ្នូរជាក់ជាមិនខាន...

រមណីយដ្ឋានកោះមរកត តំបន់ទេសចរណ៍ថ្មី កំពុងមានភាពទាក់ទាញនៅកម្ពុជា

ដោយ: ដាលីស 1 PM, Monday, 15 Jun, 2015

កំពុងតែនឹកគិតទៅដល់ ដំណើរកម្សាន្តមែនទេ? តើអ្នកគិតថានឹងទៅកម្សាន្តនៅទីណាដែរ បន្ទាប់ពីរៀប​អាពាហ៍​ពិពាហ៍​រួច គួរ​ទៅ​ក្រៅប្រទេស ឬនៅក្នុងប្រទេសទើបជាការល្អ...

Tomnerb.Com - YouTube Channel