ចូលចិត្តទំនើប

ភូមិបៃតងដ៏ស្រស់ស្អាត នៅខេត្តសៀមរាប ប្រទេសកម្ពុជា

ដោយ: ភារុន 8 AM, Monday, 12 Nov, 2018

ភូមិបៃតងគឺជារមណីយដ្ឋានដ៏លាក់កំបាំងមួយ នៅពេលអ្នកបានមកស្នាក់នៅទីនេះ អ្នកនឹងមានអារម្មណ៍ថាឃ្លាតឆ្ងាយពី សម្លេងអ៊ូរអរនៃពិភពខាងក្រៅ។ ឧទារហណ៍ដូចជា៖ ការភ្ញាក់ពីពេលព្រឹកព្រលឹម ហើយបើកទ្វារបន្ទប់ស្នាក់ អ្នកនឹងអាចមើលឃើញសត្វបក្សាបក្សីកំពុងហោះហើរស្រែកច្រៀង និង វាលស្មៅបៃតងខ្ចីដ៏ធំល្វឹងល្វើយ គឺជាទស្សនីយភាពមួយ ដើម្បីជួយសម្រាលនូវភាពតានតឹងនៅរយះពេលពេញមួយឆ្នាំដែលអ្នកបានធ្វើការដ៏មមាញឹកនៅក្នុងទីក្រុង។ សម្រាប់រមណីយដ្ឋានភូមិបៃតងនៅខេត្តសៀមរាបត្រូវបានរចនាឡើង ដើម្បីបម្រើជូនភ្ញៀវទេសចរដែលចង់មកសម្រាកលំហែអារម្មណ៍នៅថ្ងៃឈប់សម្រាក 2-3 ថ្ងៃរបស់ពួកគេ។ នៅក្នុងភូមិបៃតងមានផ្ទះបែបខ្មែរ 45 ខ្នងត្រូវបានសាងសង់ឡើងដោយឥដ្ឋ ឈើ និង ប្រក់ស្បូវធ្វើជាដំបូល និង មានផ្លូវដើរទៅកាន់ភោជនីយដ្ឋាន និង អាងហែលទឹក ដែលនៅអមសងខាងផ្លូវគឺសុទ្ធតែវាលស្មៅពណ៌បៃតង។

លើសពីនេះនៅទីនេះមានការយកចិត្តទុកដាក់លើការផ្តល់នូវការព្យាបាលដោយស្ប៉ា នៅពេលភ្ញៀវទេសចរត្រូវការជាចាំបាច់បន្ទាប់ពីពេលពេញមួយថ្ងៃ ដែលពួកគេបានដើរកម្សាន្តនៅតាមប្រាសាទអង្គរវត្ត និង ប្រសាទបូរាណនានាជាច្រើនផ្សេងទៀតនៅក្នុងទឹកដីខេត្តសៀមរាប។ ម្យ៉ាងទៀតអ្នកក៏អាចខ្ចីកង់ជិះនៅជុំវិញរមណីយដ្ឋាន ក៏មានន័យថាអ្នកនឹងអាចលេងកម្សាន្តនៅក្នុងអាងហែលទឹក ដែលមានកំពស់ 50 ម៉ែត្រនេះផងដែរ។ ពេលថ្ងៃត្រង់អ្នកអាចទទួលទានភេសជ្ជៈក្រឡុក ឬ ផ្លែឈើក្រឡុកដែល ផ្តល់ជូនអ្នកនូវសុខភាពល្អ ព្រមទាំងបរិភោគអាហារថ្ងៃត្រង់ ដែលបានធ្វើដោយចុងភៅនៅភូមិបៃតង ឬក៏ អ្នកចង់ដើរទៅទិញនៅពីផ្សារដោយខ្លួនឯងក៏បាន។ ប៉ុន្តែប្រសិនបើអ្នកបរិភោគអាហារនៅក្នុងភូមិបៃតង អ្នកក៏នឹងទទួលបានបរិយាកាសដ៏សែនរីករាយនៅទីនេះ ហើយការបរិភោគអាហារនៅរមណីយដ្ឋាននេះក៏ជាការសាកល្បងភ្លក់នូវមុខម្ហូបបែបខ្មែររបស់អ្នកស្រុកសៀមរាប ហើយអ្នកក៏អាចកុម៉ង់ម្ហូបបែបបរទេសនៅទីនេះផងដែរ នេះជាសេវាកម្មនៃភូមិបៃតងដែលបម្រើជូនភ្ញៀវទេសចរណ៍។


ចំពោះទីតាំងនៃភូមិបៃតងគឺអ្នកគ្រាន់តែចំណាយពេលត្រឹមតែ 10 នាទីដោយឡាន នឹងធ្វើដំណើរចេញពីកណ្តាលក្រុងសៀមរាប នោះអ្នកនឹងទៅដល់ភូមិបៃតងហើយ នៅពេលអ្នកទៅដល់ទីនោះ អ្នកនឹងគិតថាទីនេះដូចជាកន្លែងដ៏អស្ចារ្យមួយមានតែក្នុងសុបិនទើបមាន។

ប្រភព: cntraveller ផ្នែក: ដើរកម្សាន្ត, ដើរទិញ

អត្ថបទអ្នកចង់អាន

មកស្គាល់ បង្អែម និងនំ សម្រាប់ថ្ងៃឆ្លងឆ្នាំ នៅជុំវិញពិភពលោក តើវាគួរឱ្យចង់ញុំាប៉ុណ្ណា?

ដោយ: ភារុន 9 AM, Thursday, 27 Dec, 2018

ប្រទេសនីមួយៗនៅលើពិភពលោក តែងមានប្រពៃណីក្នុងការចម្អិនម្ហូប និងបង្អែម ហើយនឹងមានរបៀបរបបនៃការបរិភោគអាហារទាំងនោះខុសៗគ្នា សម្រាប់ថ្ងៃនៃពិធីបុណ្យធំៗណាមួយរប...

ការបោះជុំរុំ និង ការដើរកម្សាន្តបែបផ្សងព្រេងនៅខេត្ត មណ្ឌលគីរី ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018

ខេត្តមណ្ឌលគីរីតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៃតំបន់ភូមភាគឥសាន្តរបស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិៗជាច្រើនកន្លែង។ នៅក្នុងឱកាសព្រះរាជពិធីបុណ្យ...

ដំបូន្មាន សម្រាប់អ្នកទៅកំសាន្ត នៅបារាំងលើកទីមួយ

ដោយ: ដួងច័ន្ទ 11 AM, Thursday, 09 Nov, 2017

ប្រទេសបារាំង គឺជាទិសដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយ នៅក្នុងពិភពលោក។ នៅទីនេះមានរឿងរ៉ាវជាច្រើន ដែលអ្នកនឹងបានជួបប្រទះ រួមមានសិល្បៈ សំណង់ស្ថាបត្យកម្មធំ...

ការច្នៃម៉ូដអគារ យកគំរូតាមចង្កៀងគោម ចិនបូរាណ

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Nov, 2017

អគារការិយាល័យចំនួនបី មានកម្ពស់ខ្ពស់ជាងគេ ដែលក្រុមហ៊ុន Skidmore Owing & Merrill (SOM) បានបញ្ចប់ការសាងសង់ នៅក្នុងទីក្រុងប៉េកាំង មានរចនាជាម៉ូដគ្រោ...

Tomnerb.Com - YouTube Channel