ចូលចិត្តទំនើប

ព្រែកជីក ល្បីល្បាញទាំង 10 ក្នុងលោក

ដោយ: ដួងច័ន្ទ 10 PM, Friday, 15 Sep, 2017

ព្រែកជីក មានជាច្រើនប្រភេទ និងទំហំ រាប់ចាប់ពីផ្លូវទឹក ដែលភ្ជាប់ជាមួយសមុទ្រ រហូតដល់ផ្លូវទឹក តូចៗនៅក្នុងទីក្រុង។ សម្រស់របស់ព្រែកជីកទាំងនោះ ជាទីចាប់អារម្មណ៍នៃអ្នកទេសចរណ៍ទាំងឡាយនៅជុំវិញពិភពលោក។ បើអ្នកចង់ដឹង ចង់ស្គាល់ព្រែកជីកល្បីៗទាំងនោះ សូមបន្តការអានអត្ថ បទរបស់ ទំនើប នៅខាងក្រោមនេះ។

  1. Stockholm Canals

ត្រូវបានគេហៅថា Venice of the North។ ទីក្រុង Stockholm នៅក្នុងប្រទេសស៊ុយអែត មានទីតាំងស្ថិតនៅលើកោះចំនួន 14 កោះ។ ព្រោះវាមានសណ្ឋានដីលើកោះជាច្រើនដូច្នេះហើយ នៅទីនេះ មានព្រែកជីក និងទូកនៅគ្រប់ទីកន្លែង។ វិធីដ៏ល្អបំផុតសម្រាប់ទស្សនាសម្រស់ព្រែកជីក នៅទីនេះ គឺជួលទូក Canoe ឬ Kayak និងចំណាយពេលចែវ ឬអុំ តាមចន្លោះកោះនិមួយៗ។

Famous-Canals-news-technology-cambodia-tomnerb-02

  1. Alappuzha

មានឈ្មោះមួយទៀតហៅថា The Venice of the East ឬហៅថា Alleppey គឺជាតំបន់បែបបូរាណ និងស្រស់ស្អាតមួយនៅក្នុងប្រទេសឥណ្ឌា ដែលមានពេញដោយព្រែកជីក។ ព្រែកជីកនេះភ្ជាប់ទៅនឹង ទន្លេល្បីឈ្មោះមួយគឺ Kerala ហើយអ្នកដំណើរអាចជួលទូកបែបផ្ទះ សម្រាប់ស្នាក់នៅ ដើម្បីទស្សនាដងទន្លេដ៏ស្រស់ស្អាត។ អ្នកក៏អាចមានឱកាសចូលរួមទស្សនា ការប្រកួត Snake Boat ដ៏ល្បីមួយ ជាការប្រកួតអុំទូកជាក្រុម ដើម្បីដណ្តើម ពាន Nehru Trophy។

Famous-Canals-news-technology-cambodia-tomnerb-03

  1. Bangkok Klongs

Klong ជាភាសាថៃប្រែថា ព្រែកជីក។ ជាប្រវត្តិសាស្រ្ត ប្រជាជនថៃប្រើប្រាស់ព្រែកជីក ទូទាំងប្រទេសថៃជាមធ្យោបាយធ្វើដំណើរ និងពាណិជ្ជកម្ម នាំឱ្យប្រទេសថៃ ទទួលបានឈ្មោះជា The Venice of the East។ សព្វថ្ងៃនេះព្រែកជីកភាគច្រើនត្រូវបានចាក់ដីបំពេញសម្រាប់សាងសង់ជាផ្លូវធ្វើដំណើរ។ ប៉ុន្តែអ្នកនៅតែអាចទៅទស្សនាផ្សាបណ្តែតទឹក នៅតំបន់ Klong Damnoen Saduak នៅក្នុងខេត្ត Ratchaburi ឬជិះទូកកាត់តាមកណ្តាលទីក្រុងបាងកកនៅលើ Khlong Saen Saeb ដើម្បីបញ្ជៀសពីចរាចរណ៍ក្នុងទីក្រុង។

Famous-Canals-news-technology-cambodia-tomnerb-04

  1. Nan Madol

មានឈ្មោះមួយទៀតហៅថា Venice of the Pacific គឺជាទីកន្លែងប្រមូលផ្តុំកោះដែលបង្កើតដោយមនុស្ស ស្ថិតនៅចុងឆ្នេរភាគខាងកើតនៃកោះ Pohnpei នៃប្រទេស Micronesia។ សំណង់ដីកោះទាំងនេះប្រហែលជាត្រូវបានចាប់ផ្តើមក្នុងសតវត្សទី8 ប៉ុន្តែសំណង់ស្ថាបត្យកម្មដាច់ដោយឡែកនៃ Nan Madol ប្រហែលជាសាងសង់ឡើងក្នុងចន្លោះសតវត្សទី12 និង ទី13។ វាត្រូវបានប្រើប្រាស់ជា អាសនៈសម្រាប់រៀបចំពិធី និងអាសនៈនយោបាយ នៃរាជវង្ស Saudeleur អស់រយៈពេល 400 ឆ្នាំ រហូតដល់ពេលទីក្រុងនេះត្រូវបានបំផ្លាញ។

Famous-Canals-news-technology-cambodia-tomnerb-05

  1. Suzhou Canals

ជារឿយៗតែងត្រូវបានហៅថា The Venice of China។ វាមានទីតាំងស្ថិតនៅភាគខាងកើតប្រទេស ចិន នៅផ្នែកខាងក្រោមនៃទន្លេ Yangtze។ វាត្រូវបានបង្កើតឡើងនៅក្នុងសតវត្សទី 5 មុនគ្រឹស្តសករាជ។ Suzhou មានកិត្តិនាមល្បីរន្ទឺ ដោយសារសម្រស់ផ្លូវទឹកដ៏ស្រស់ស្អាត សួនច្បារដ៏ត្រកាល និងស្ពានថ្មបូរាណ។ វាក៏មានភាពល្បីល្បាញ ដោយសារវាជាផ្លូវពាណិជ្ជកម្មសូត្រ និងទំហំដ៏ធំរបស់វា ស្មើនឹង Grand Canal ជាផ្លូវពាណិជ្ជកម្មតាមផ្លូវទឹកដ៏ធំជាងគេ នៅក្នុងពិភពលោក។

Famous-Canals-news-technology-cambodia-tomnerb-06

  1. Panama Canal

ព្រែកជីកប៉ាណាម៉ាត្រូវបានជីកដោយមនុស្ស ដែលមានប្រវែង 77 គីឡូម៉ែត្រ ដែលបានប្រែទិសដៅ នាវាចរណ៍ និងសម្រាប់ការធ្វើដំណើរ ដោយភ្ជាប់មហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក ឆ្លងកាត់តាម តំបន់ដីឥដ្ឋតូចចង្អៀតនៅក្នុងប្រទេសប៉ាណាម៉ា។ វាត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ 1914 ដោយ ព្រែកជីកនេះអនុញ្ញាតឱ្យកប៉ាល់ឆ្លងកាត់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀត និងលុបបំបាត់តម្រូវការធ្វើ ដំណើររយៈពេលវែង និងប្រកបដោយគ្រោះថ្នាក់នៅលើផ្លូវនៅចុងបង្អស់ នៃទ្វីបអាមេរិកខាងត្បូង។ សព្វថ្ងៃនេះមានកប៉ាល់ច្រើនជាង 14000 គ្រឿងធ្វើដំណើរឆ្លងកាត់ព្រែកជីក នេះជារៀងរាល់ឆ្នាំ។

Famous-Canals-news-technology-cambodia-tomnerb-07

  1. Hoi An

ភូមិនេសាទមួយនេះ បានប្រែកា្លយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញ ដែលមានទីតាំងនៅលើឆ្នេរនៃ សមុទ្រចិនភាគខាងត្បូង ក្នុងប្រទេសវៀតណាម។ ទីនេះធ្លាប់ជាកំពង់ផែអន្តរជាតិចាប់ពីសតវត្សទី 16 ទោះបីជាកប៉ាល់ពាណិជ្ជកម្មធំៗ ត្រូវបានផ្លាស់ប្តូរទិសដៅទៅកាន់ទីក្រុង Da Nang ក្តី។ បេះដូង នៃទីក្រុងនេះនៅតែជា Old Town ជាហាងទំនិញបែបប្រពៃណីចិន។ ទីនេះមានពេលខ្លះត្រូវបានគេហៅថា Venice of Vietnam ព្រោះមានព្រែកជីកតូចៗនៅក្នុងទីក្រុង។

Famous-Canals-news-technology-cambodia-tomnerb-08

  1. Canals of Bruges

Bruges គឺជាទីក្រុងអភិរក្សបែប Medieval មួយនៅក្នុងទ្វីបអឺរ៉ុប ហើយជាទិសដៅទេសចរណ៍ដ៏ពេញនិយមនៅក្នុងប្រទេសបែលហ្សិក។ ដោយសារតែមានព្រែកជីក ទើបទីក្រុង Bruges ជារឿយៗ ត្រូវបានគេហៅថា The Venice of the North។ នៅក្នុងយុគ Middle Ages ទន្លេ Reie បានប្រែក្លាយជាបណ្តាញព្រែកជីក ដែលអនុញ្ញាតឱ្យពាណិជ្ជករនាំយកផលិតផលទៅកាន់ទីផ្សារ Water Halls។ បច្ចុប្បន្ន ការជិះទូកនៅតាមព្រែកជីក កំពុងពេញនិយម ផ្តល់នូវមធ្យោបាយដ៏ប្រសើរមួយដើម្បីទស្សនាភាពស្រស់ស្អាតនៃទីក្រុង Bruges។

Famous-Canals-news-technology-cambodia-tomnerb-09

  1. Canals of Amsterdam

ឬអាចហៅថា The Venice of the North។ ទីក្រុង Amsterdam បានចាប់ផ្តើមសាងសង់ព្រែកជីក ដ៏ល្បីល្បាញនៅក្នុងសតវត្សទី 17 ក្នុងអំឡុងយុគ Dutch Golden Age។ ព្រែកជីកធំៗចំនួនបីមាន ដូចជា Herengracht, Prinsengracht និង Grachtengordel។ សព្វថ្ងៃនេះមានព្រែកជីកដែលមានប្រវែងរហូតដល់ 100 គីឡូម៉ែត្រ និងមានស្ពានប្រមាណ 1500 ស្ពាន។ នៅតាមបណ្តោយព្រែក ជីកធំៗមានអគារបូជនីយដ្ឋាន ប្រមាណ 1550 អគារ។

Famous-Canals-news-technology-cambodia-tomnerb-010

  1. Canals of Venice

វាត្រូវបានគេហៅឈ្មោះថា The City of Water។ Venice គឺជាគ្រាប់ពេជ្រនៃទីក្រុងលើទឹក។ នៅតាមបណ្តោយព្រែកជីកធំៗមាន Gondolas ដ៏ស្រស់ស្អាត និងស្ថាបត្យកម្មបែបអ៊ីតាលី ដែលបន្ថែមនូវសម្រស់ដ៏ត្រកាលនៃទីក្រុងនេះ។ Venice ជាទីដៅទេសចរណ៍ដ៏ទាក់ទាញ និងមានប្រជាប្រិយភាពខ្ពស់ ដែលធ្វើឱ្យទីនេះមានផ្ទះស្នាក់នៅសម្រាប់ភ្ញៀវ ច្រើនជាងគេហដ្ឋានរបស់ប្រជាជន។ អ្នកអាចប្តូរទៅជិះ Vaporetto បើសិនជា Gondola យឺតពេក ប៉ុន្តែអ្នកនឹងមិនអាចរកឃើញរថយន្តទេ លើកលែងតែ Water Taxi ព្រោះនៅទីនេះមិនមានយានយន្តទេ។

អត្ថបទអ្នកចង់អាន

ច្បាស់ជាភ្ញាក់ផ្អើល! ប្រសិនបើទៅដល់ជប៉ុនលើកទីមួយ ជួបរឿងទាំង 8 យ៉ាងនេះ

ដោយ: ភារុន 8 AM, Tuesday, 07 May, 2019

ប្រសិនបើអ្នកបានទៅដល់ប្រទេសជប៉ុនលើកទីមួយ ទំនងជាអ្នកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅនឹងអ្វីៗដែលអ្នកបានជួប នៅក្នុងប្រទេសជប៉ុនហើយ ខណៈពេលនៅក្នុងប្រទេសយើងម...

តំបន់ផលិតស្រាក្រហមដ៏ល្អបំផុត តែអាថ៌កំបាំងដែលអ្នកមិនធ្លាប់បានឮ

ដោយ: ភារុន 10 AM, Monday, 03 Dec, 2018

ភាគច្រើនតំបន់ដែលផលិតស្រាដ៏ល្អបំផុតនៅលើពិភពលោក គឺជាកន្លែងវិស្សមកាលដ៏មានប្រជាប្រិយភាពបំផុតដែលមានដូចជាប្រទេស កាលីហ្វញ៉ា បារាំង អាហ្រ្វិកខាងត្បូង និង ញ...

តោះ! ជិតចូលឆ្នាំខ្មែរហើយ ម្នាក់ៗមានគម្រោងធ្វើអ្វីខ្លះ?

ដោយ: ភារុន 2 PM, Thursday, 04 Apr, 2019

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យជាតិរបស់ខ្មែរយើង ហើយក៏ជាពេលវេលាឈប់សម្រាក ដ៏សប្បាយរីករាយផងដែរ។ តាមទំនៀមទំលាប់ ប្...

សារមន្ទីរល្បីៗ លើពិភពលោក

ដោយ: ដួងច័ន្ទ 6 AM, Tuesday, 12 Sep, 2017

សន្ទុះនៃការប្រមូលផ្តុំវត្ថុស្រស់ស្អាត និងសំខាន់ៗបានជ្រាបចូលយ៉ាងជ្រៅ ទៅក្នុងទំព័រប្រវត្តិសាស្រ្ត។ សារមន្ទីរ មិនត្រឹមតែជាការតាំងបង្ហាញ វត្ថុប្រមូលផ្ត...

Tomnerb.Com - YouTube Channel