ចូលចិត្តទំនើប

ពីរ៉ាមីតធំៗ លើពិភពលោក

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 05 Sep, 2017

សម្រាប់អ្នកដែលចូលចិត្តដើរកំសាន្ត និងស្វែងយល់ពីចំណុចសំខាន់ៗ របស់តំបន់និមួយៗ ពិតជាចង់ ស្វែងយល់ពីអ្វីដែលលេចធ្លោជាងគេ នៅទីនោះ។ ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍លោកអ្នកមកស្គាល់ លំដាប់សំណង់អគាររាងពីរ៉ាមីត ដែលមានទំហំធំជាងគេលើពិភពលោក។ សូមកត់ចំណាំថារូបមន្ត វាស់វែងទំហំអគាររាងពីរ៉ាមីត គឺប្រើប្រាស់រូបមន្ត មាឌ = ប្រវែងបណ្តោយបាត x ប្រវែងទទឺងបាត x កម្ពស់ x 1/3។ តោះ! មកធ្វើការស្វែងយល់ទាំងអស់គ្នា។

  1. Bent Pyramid (1,237 លានម៉ែត្រគូប)

វាមានទីតាំងស្ថិតនៅក្នុងតំបន់ Dahshur ដែលជាសំណង់ពីរ៉ាមីតទីពីរ ដែលសាងសង់ដោយ Pharaoh Sneferu។ ភាពអាថ៌កំបាំងនៅត្រង់ថាសំណង់ពីរ៉ាមីតរបស់អេស៊ីបមួយនេះលេចរូបរាងឡើងនៅលើសមុទ្រខ្សាច់នៅត្រង់ចំណុចមុំ 55 ដឺក្រេ ហើយបន្ទាប់មកក៏ប្រែប្រួលភ្លាមទៅកាន់មុំ 43 ដឺក្រេ។ ទ្រឹស្តីមួយប្រកាន់ថា នេះបណ្តាលមកពីចំណោតនៃមុំដើមដំបូងទម្លាក់ទម្ងន់បន្ថែមពីលើបន្ទប់ ផ្នែកខាងក្នុង ហើយផ្លូវកណ្តាលបានប្រែក្លាយជាធំខ្លាំង ជម្រុញឱ្យអ្នកសាងសង់បង្កើតនូវមុំដែលមាន ជម្រៅរាក់ជាងមុន។ បាតនៃតួពីរ៉ាមីតមានទំហំ 188.6 ម៉ែត្រ និងមានកម្ពស់ 101.1 ម៉ែត្រ។

Largest-Pyramids-In-the-world-news-technology-cambodia-tomnerb-01

  1. Red Pyramid (1,69 លានម៉ែត្រគូប)

សាងសង់ឡើងដោយ Pharaoh Sneferu ហើយ Red Pyramid គឺជាសំណង់ពីរ៉ាមីតដំបូងគេនៅ លើពិភពលោក ដែលបានសម្រេចជោគជ័យលើការសាងសង់។ ពីរ៉ាមីតនេះមានសមាមាត្រ 220 x 220 ម៉ែត្រ និងមានកម្ពស់ 104 ម៉ែត្រ។ វាជាសំណង់ពីរ៉ាមីតធំជាងគេ នៅអេស៊ីប រហូតដល់មានវត្តមានពីរ៉ាមីត Giza។ ចំណុចដែលធ្វើ Red Pyramid មានលក្ខណៈពិសេសមកទល់សព្វថ្ងៃ គឺកង្វះខាតហ្វូងមនុស្ស ដែលរុកគួនដល់ Giza Plateau និងការចូលលុកលុយផ្នែកខាងក្នុង ដោយគ្មានច្បាប់កំណត់។

Largest-Pyramids-In-the-world-news-technology-cambodia-tomnerb-02

  1. Great Pyramid of Cholula (1,8 លានម៉ែត្រគូប)

ស្ថិតនៅក្នុងប្រទេសម៉ិចសិចកូ ដែលលេចឡើងប្រៀបបាននឹងកូនភ្នំធម្មជាតិ ដែលមានព្រះវិហារកាតូ លិកនៅលើកំពូល។ វាត្រូវបានគេហៅជាភាសាអេស្ប៉ាញថា Iglesia de Nuestra Señora de los Remedios ដែលបានកសាងឡើង ដោយជនជាតិអេស្ប៉ាញនៅក្នុងឆ្នាំ 1594 នៅលើទីតាំងប្រាសាទ pre-Hispanic។ យោងតាមកំណត់ត្រាសៀវភៅ Guinness ប្រាសាទនេះធាតុពិតគឺជាពីរ៉ាមីតដ៏ធំ ជាងគេនៅលើពិភពលោក ដែលមានទំហំមាឌប្រមាណធំជាង 4.45 លានម៉ែត្រគូប។ ការសន្និដ្ឋាននេះផ្អែកលើទំហំ 450 X 450 ម៉ែត្រ និងមានកម្ពស់ 66 ម៉ែត្រ។ ការសិក្សាដ៏ស៊ីជម្រៅ នៅលើទំហំទីតាំងបង្ហាញពីទំហំមាឌខុសគ្នា។ តួប្រាសាទនេះមានសំណង់អគារជាច្រើនត្រួតលើគ្នា ចាប់ផ្តើមសាង សង់តាំងពីសតវត្សទី 3 មុនគ្រឹស្តសករាជ រហូតដល់សតវត្សទី 9 នៃគ្រឹស្តរាជ។ រូបភាពនៅទីនេះបង្ហាញអំពីតួពីរ៉ាមីតឈរនៅលើទីតាំងដ៏ធំមួយ។ បាតនៃតួពីរ៉ាមីតមានប្រវែងត្រឹម 295 x 270 ម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យមាឌនៃពីរ៉ាមីតទាំងមូលមានទំហំតូច ប៉ុន្តែ Cholulu Pyramid នៅតែឈរនៅលំដាប់ធំទី3។

Largest-Pyramids-In-the-world-news-technology-cambodia-tomnerb-03

  1. Pyramid of Khafre (2,21 លានម៉ែត្រគូប)

នេះជាពីរ៉ាមីតធំជាងគេលំដាប់ទីពីរ នៅ Giza ធំបន្ទាប់ពី Great Pyramid សាងសង់ដោយឪពុករបស់ Khafre ឈ្មោះ Khufu។ វាលេចឡើងក្នុងរូបរាងធំបង្គួរ ប៉ុន្តែវាត្រូវបានសាងសង់នៅលើទីទួលដ៏ខ្ពស់មួយ។ ពីរ៉ាមីតមួយនេះមានបាតទំហំ 215.5 ម៉ែត្រ និងមានកម្ពស់ដើម 143.5 ម៉ែត្រ ប៉ុន្តែពេលនេះវាមានកម្ពស់ទាបជាងមុន 12 ម៉ែត្រ។ ចំណុចទាក់ទាញខ្លាំងបំផុតនៃពីរ៉ាមីតនេះគឺ ស្រទាប់ ថ្មដ៏រលោងបំផុត ដែលជាថ្មនៅសល់តែមួយគត់នៅក្នុង Giza Pyramid។

Largest-Pyramids-In-the-world-news-technology-cambodia-tomnerb-04

  1. Great Pyramid of Khufu (2,58 លានម៉ែត្រគូប)

នេះជាសំណង់ពីរ៉ាមីតចាស់ជាងគេ និងជាសំណង់អច្ឆរិយវត្ថុបូរាណទាំង7 ដែលនៅសេសសល់តែមួយគត់។ ដុំថ្មច្រើនជាង 2 លានដុំត្រូវបានប្រើប្រាស់ សម្រាប់ការសាងសង់ពីរ៉ាមីតមួយនេះ ប្រើប្រាស់ពេលសាងសង់អស់ប្រមាណជាង 20 ឆ្នាំ ក្នុងអំឡុងឆ្នាំ 2560 មុនគ្រឹស្តសករាជ។ វាមានប្រវែង 230 ម៉ែត្រ និងមានកម្ពស់ដ៏គួរឱ្យស្ញប់ស្ញែងកម្ពស់ 139 ម៉ែត្រ (កម្ពស់ដើម 146.5 ម៉ែត្រ)។ សរុបមក បន្ទាប់ពីការសិក្សាវាស់វែងអំពីសំណង់ពីរ៉ាមីតធំៗ Great Pyramid of Khufu នៅតែជា សំណង់ពីរ៉ាមីតធំជាងគេ នៅលើពិភពលោក។

បន្ទាប់ពីបានស្វែងយល់ពីពីរ៉ាមីតធំៗ នៅលើពិភពលោកតើអ្នកយល់យ៉ាងណាដែរ? មានគម្រោងចង់ ទៅដល់ទីកន្លែងទាំង 5 ខាងលើម្តង ឬទេ?

Largest-Pyramids-In-the-world-news-technology-cambodia-tomnerb-05

 

អត្ថបទអ្នកចង់អាន

ឈៀងរ៉ាយ តំបន់ទេសចរណ៍ធម្មជាតិ

ដោយ: ដាលីស 2 PM, Friday, 05 Jun, 2015

មណ្ឌលទេសចរណ៍ដ៏ស្រស់បំព្រង ដែលគួរឱ្យចង់ទៅទស្សនាកម្សាន្ត និងស្វែងយល់មួយទៀត​នៅតំបន់ភាគ​ខាង​​​ជើង នៃប្រទេស​ថៃ​បន្ទាប់ពី ឈៀងម៉ៃ នោះគឺ ឈៀងរ៉ាយ ជាខេត្តដែល...

តិចនិចជំនួយ ក្នុងដំណើរកំសាន្ត ជាមួយក្មេងៗ

ដោយ: ដួងច័ន្ទ 10 PM, Monday, 03 Jul, 2017

អ្នកដែលនិយាយថា ការដើរកំសាន្តជាមួយក្មេងៗ ជារឿងងាយស្រួល គឺជាការគិតខុសមួយ។ ប្រាកដណាស់គ្មាននរណាម្នាក់និយាយដូច្នេះទេ ពីព្រោះអ្នកណាក៏អាចស្មានដឹងជាមុនថា ដ...

ដឹងតែប្លែកភ្នែកទៀតហើយៗ អច្ឆរិយវត្ថុទាំង 7 លើពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 05 Feb, 2019

ការមកទស្សនាអច្ឆរិយវត្ថុទាំង 7 លើពិភពលោក នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិតរបស់មនុស្សមា្នក់ៗ ហើយពិតណាស់ដែលវាអនុញ្ញាតឱ្យអ្នកបានស្គាល់នូវអ្វីដែលជាអ...

ទីក្រុងបៃតងដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការធ្វើដំណើរមកកាន់ទីក្រុងដែលមានពណ៌បែតងដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ ទីក្រុងដែលមានពណ៌បៃតងមិនសំដៅទៅលើពណ៌នៃទីក្រុងន...

Tomnerb.Com - YouTube Channel