ចូលចិត្តទំនើប

ពិព័រណ៍អន្តរជាតិរវាងអាស៊ាន និងចិន នឹងប្រារព្វឡើងនៅខេត្តសៀមរាប នាខែសីហានេះ

ដោយ: ទំនើប 8 PM, Monday, 17 Jul, 2017

សេចក្តីជូនដំណឹង

ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃបណ្តាប្រទេសសមាគមអាស៊ាន និងប្រជាជនចិន សមាគមមិត្តភាពកម្ពុជា-ចិន ចូលរួមសហការដោយក្រុមហ៊ុន ខេមគ្លូបប៊ីហ្សនេស អេន អ៊ីនវេសមិន ខនសាល់ធេនស៊ី នឹងរៀបចំពិព័រណ៍សន្និសីទអន្តរជាតិលើកទី១១ ស្តីពីមិត្តភាពរវាងប្រជាជន នៃបណ្តាប្រទេសសមាគមអាស៊ាននិងចិន ចាប់ពីថ្ងៃទី៦-៨ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសនិ្នបាតនៃសណ្ឋាគារសុខាសៀមរាបរីស័ត ខេត្តសៀមរាប។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងមានការដាក់តាំងបង្ហាញផលិតផល សំខាន់ៗរបស់បណ្តាប្រទេសអាស៊ាន-ចិនទាំង១១ប្រទេស រួមជាមួយបណ្តា ប្រទេសផ្សេងៗទៀត នឹងមានដាក់តាំងបង្ហាញនូវផលិតផលជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះនឹងមានកម្មវិធីសំដែងសិល្បៈអាស៊ាន ចិន កម្ពុជា ព្រមទាំងមាន វេទិកាធ្វើបទបង្ហាញដោយវាគ្មិនល្បីៗជាច្រើនរូបស្តីពីប្រធានបទ៖

  • រួមគ្នាឆ្លើយតបយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ ផ្លូវមួយ
  • ការកសាងហេដ្ឋារចនាសម្ព័ន្ធ អាស៊ាន ចិន ដើម្បីសន្តិភាព និងសហប្រតិបត្តិការ
  • ចំណងមិត្តភាពយុវជន អាស៊ាន ចិន ដើម្បីសន្តិភាព និងសហប្រតិបត្តិការ
  • ជំរុញទេសចរណ៍ អាស៊ាន ចិន ឲ្យកាន់តែរីកចម្រើន
  • ការរៀបចំដែនដី និងនគរូបនីយកម្ម

កម្មវិធីតាំងពិព័រណ៍នេះដែរ នឹងបើកជូនប្រជាជនទូទៅចូលរួមទស្សនាដោយសេរី ចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៨យប់។

ព័ត៌មានលំអិតសូមទាក់ទងទូរស័ព្ទលេខៈ +៨៥៥-៨៥ ៣៣២ ២៣៣ / +៨៥៥-៩៣ ៣៣២ ២៣៣

Asean-China-People-to-People-Friendship-Exhibition-Tomnerb-02

អត្ថបទអ្នកចង់អាន

ឧទ្យានជាតិ ដ៏ស្រស់ស្អាតទាំង 7 នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 2 PM, Saturday, 07 Oct, 2017

នៅពេលទៅទស្សនាតំបន់អឺរ៉ុប ភាគច្រើនគេចូលចិត្តទស្សនា នៅតាមទីក្រុងធំៗ។ ប៉ុន្តែការកំសាន្តតាមទីប្រជុំជនច្រើនពេក អ្នកនឹងខកខានទស្សនាទេសភាព ដ៏ស្រស់ស្អាតប្រច...

រឿង 10 យ៉ាងដ៏អស្ចារ្យនៅក្នុងធម្មជាតិ ដែលអ្នកមិនជឿថាមាន តែវាប្រាកដជាមានមែន!

ដោយ: ភារុន 8 AM, Tuesday, 09 Apr, 2019

ធម្មជាតិ គឺពិតជាស្រស់ស្អាត និងអស្ចារ្យ លើសពីនេះធម្មជាតិ ក៏ជាអ្នកបង្កើតបាតុភូតដ៏អស្ចារ្យ ដែលវាពិតជាពិបាកធ្វើឱ្យយើងជឿថាអ្វីទាំងអស់នេះពិតជាមានមែន។ ហើយ...

ជប៉ុន ទៀតហើយ!!! ផលិតការ៉េមកី មិនឆាប់រលាយ

ដោយ: ស. លីង 10 PM, Monday, 14 Aug, 2017

សម្រាប់ទ្វីបអាស៊ី ជប៉ុនគឺជាប្រទេសដែលចូលចិត្តស្រាវជ្រាវ និងផលិតរបស់ថ្មី ចម្លែកៗ។ ថ្មីៗនេះ ជប៉ុនបានផលិតការ៉េម ដែលអាចរក្សារូបរាងបានយូរ មិនរលាយ ដូចការ៉...

ទៅគយគន់ សម្រស់ផ្កាព្រៃពណ៌មាស នៅប្រទេសជប៉ុន

ដោយ: ដាលីស 2 PM, Wednesday, 10 Jun, 2015

គ្រាន់តែបានឮភ្លាម ប្រិយមិត្តអ្នកអានទាំងអស់ ពិតជាមានការភ្ញាក់ផ្អើលណាស់មែនទេ ព្រោះកាលពីមុនធ្លាប់តែឮ គេនិយាយពី​សម្រស់ផ្កា​ព្រៃ ឬ​សម្រស់​ព្រៃភ្នំ ដោយឡែ...

Tomnerb.Com - YouTube Channel